jump to navigation

ចែកផ្សាយវីដេអូ និងព័ត៌មាន ចោរប្លន់អ្នកប្តូរប្រាក់ នៅចោមចៅ ខែសីហា 31, 2011

Posted by មេឃា in កខគឃង.
trackback

វីដេអូមួយ នៃព្រឹត្តិការណ៍ ប្លន់អ្នកប្តូរប្រាក់នៅរង្វង់មូលចោមចៅម្នាក់ឈ្មោះ ជួន ធារ៉ា អាយុ​៤៨ឆ្នាំ​  កាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១១ នៅម្តុំ លក់​ ​ខោ​អាវ​ជជុះ​​ មុខ​ព្រលាន​យន្ត​ហោះ​​​អន្តរជាតិ​​ភ្នំពេញ​ ស្ថិតនៅ បណ្តោយផ្លូវ មហា​វិថី​​សហព័ន្ធ​រុស្ស៊ី នាភូមិ​​ព្រៃទា សង្កាត់​​ចោម​ចៅ​ ខណ្ឌដង្កោ​​ បានចែកផ្សាយយ៉ាងទូលាយ នៅលើ បណ្តាញសេវា សង្គម ហ្វែសប៊ុក។ អ្នកដែលបានទស្សនា សុទ្ធតែមានអារម្មណ៍ក្តុកក្តួល ហើយហួសចិត្ត រកនិយាយ មិនចេញ ព្រោះវា ហាក់ដូចជា ប្លន់ឆៅៗពេក…

ចោរបាញ់ ស្ត្រីអាជីវករប្តូរប្រាក់ ប្លន់ យកអស់ជាង 100លានរៀល

ប្រភពព័ត៌មាន កោះសន្តិភាព

ដោយ​ ៖ ប្រុសកោះ

ថ្ងៃអាទិត្យ ទី២៨ ខែសីហា ឆ្នាំ២០១១ ម៉ោង ១៦:៤៦

ប្រជាពលរដ្ឋចោមរោម មើលព្រឹត្តិការណ៍ នៅកន្លែងកើតហេតុ

រាជធានីភ្នំពេញ ​៖ ​ស្ត្រី​ជា​អាជីវករ​​ប្តូរ​ប្រាក់​​​​​ម្នាក់ ​បានរងរបួស​​យ៉ាង​ធ្ងន់​ធ្ងរ​​ ​ និងបន្ទាប់​មក​​បាន ​​​ស្លាប់​បាត់​បង់​ជីវិត​​​ពេល​កំពុង​បញ្ជូន​ ​ទៅ​​ សង្គ្រោះ​​​​នៅ​​ មន្ទីរពេទ្យ​​​កាល់​ម៉ែត​​ ​ដល់​ពាក់​​​កណ្តាល​ផ្លូវ ​​​​ដោយ ​សារ​​ចោរ​ប្លន់ ​មាន​​គ្នា ​៣​​នាក់​​ ​​​​ប្រដាប់​ដោយ​​កាំភ្លើង​​​ខ្លី​​​ ធ្វើ​សកម្មភាព​​ បាញ់​ប្រហារ​​ ប្លន់​​យក​កេស​ដាក់​​ប្រាក់ ​​អស់​ចំនួន​​​ជាង​ ​១​រយ​​លាន​រៀល ​ស្មើ​នឹង ​​​​​​៣​ម៉ឺន​​​ដុល្លារ ។

គ្រោះ​អកុសល​​​នេះ ​បាន​​កើត​ឡើង​​ក្នុង​​ខណៈ​ពេល​​​ ដែល​​ស្ត្រី​រងគ្រោះ​​ កំពុង​ ជិះ​​ម៉ូតូ​​ ជាមួយ​​កូន​ប្រុស​ ធ្វើ​ដំណើរ​​​​ ចេញពី កន្លែង​​​​​ប្តូរ​ប្រាក់​មួយ នៅ​​​ម្តុំ​​ផ្សារ​​​​អូឡាំ​ពិក​​​ ខណ្ឌចំការ​មន ត្រឡប់​ទៅ​ផ្ទះ​ ​​នៅ​ ម្តុំ​​​រង្វង់​​មូល​​​​​​​ចោម​ចៅ​​​​ ជាមួយ​កូន​​ប្រុស​។ ហេតុ​ការណ៍​​​​នោះ​ បាន​កើត​ឡើង​​​កាលពី ​​វេលា​ម៉ោង​​​​ ១០​និង​​២០នាទី​​ ព្រឹក​​ថ្ងៃទី ​​២៨ ខែសីហា ​នៅលើ​ កំណាត់​​មហា​វិថី​​សហព័ន្ធ​រុស្ស៊ី​ ​​ត្រង់​ចំណុច​​​កន្លែង​​​​​​លក់​ ​ខោ​អាវ​ ជជុះ​ ​មុខ​ ព្រលាន​យន្ត​ហោះ​​​អន្តរជាតិ​​ភ្នំពេញ​ ភូមិ​​ព្រៃទា សង្កាត់​​ចោម​ចៅ​ ខណ្ឌដង្កោ​​​។ ​ស្ត្រី​​រង​គ្រោះ​ឈ្មោះ​​ ជួន ធារ៉ា អាយុ​ ៤៨ឆ្នាំ​ មុខ​របរ ​​ប្តូរ​ប្រាក់​​នៅ​រង្វង់​មូល​​ចោម​ចៅ ត្រូវ​​ចោរ​បាញ់ ​៣គ្រាប់​​ ផ្ទុះ​ ១គ្រាប់ ​ចំលើ​​​ដើម​ទ្រូង​​ខាង​ឆ្វេង ធ្លាយ​ទៅ​​ក្រោយ។​ ចំណែក​​កូន​ប្រុស ​របស់​គាត់​​ឈ្មោះ​ ​​ផុន ឡាទី អាយុ​ ​២១ឆ្នាំ មិន​រងរបួស​​​​អ្វី​ទេ។  ពួកគេ​​​​រស់​នៅ​ ​ក្បែរ​​ រង្វង់​មូល​​ថ្នល់​​បំបែក​​ ចោម​ចៅ ​។ ដោយ​ឡែក​​​ ក្រុម​ចោរ​​មាន​គ្នា ​៣នាក់​ ​ស្លៀក​​ពាក់​ស៊ីវិល ប្រដាប់ ​ដោយ​កាំភ្លើង​​​ខ្លី​ ២ដើម​ ​​ជិះ​ម៉ូតូ​​ ធុន​ហុង​ដា សេ ១២៥ ពីរគ្រឿង​​។ ​​​ក្រោយ​​​​ពេល​​ធ្វើ​សកម្មភាព​ ​​បាញ់​​ប្លន់ ​​ដណ្តើម​​​​យក កេស​​​​លុយ​​ ជាង​​១រយលាន​រៀល ​បាន​ហើយ ​​ពួក​វា​​បាន ​​​ជិះ​ម៉ូតូ​​គេច​​ ខ្លួន​​​បាត់​ដោយ​សុវត្ថិភាព​​។

តាម​ប្រភព​​​ព័ត៌​មាន​​ ​បាន​ឱ្យ​ដឹងថា  នៅមុន​​ពេល​​​កើត​ហេតុ ​ស្ត្រី​​​រងគ្រោះ​ ​និង​​កូន​ប្រុស​ ​បាន​ជិះ​ម៉ូតូ​​ ១គ្រឿង​​ ម៉ាក​​អ៊ែរប្លេក​ ​ពាក់​ស្លាក​លេខ​​​​ភ្នំពេញ​ 1AX-2125 ​ពណ៌​ខ្មៅ​​ នាំយក​ប្រាក់​​​ ដុល្លារ ​​ចំនួន ​​​៣ម៉ឺន​​ដុល្លារ​អាមេរិក ​​​​​​ទៅប្តូរ​​យក​ ​ប្រាក់​រៀលបាន​​​ជាង​ ​១រ​យលាន​រៀល​ នៅផ្ទះ​​ម្តុំ​ផ្សារ​​អូឡាំពិ​ក​​ ខណ្ឌ​ចំការ​មន​ ដែល​ជា ​កន្លែង ​​ប្តូរ​ប្រាក់​​​​ធំ​មួយ។ លុះ​​​​ក្រោយ​​ពេល​​ដូររួច ​ស្ត្រីរង​គ្រោះ​​ ​និង​​កូនប្រុស​​ ​បាន​ជិះ​​ ម៉ូតូឌុប​គ្នា ​ត្រឡប់​មក​​ផ្ទះ​​វិញ ដោយ​​​ដាក់ប្រាក់​​​​​នៅក្នុង ​​សំបក​កេស ​​ស្រា​បៀរ​​​មួយ​ ​រួច​ដាក់​ ចំកណ្តាល​​ ​​ដែល​ម្តាយ​​ជិះ​​អោប​ពី​ក្រោយ។ ​ពេលជិះ​​ ទៅ​ដល់​​ត្រង់​ចំណុច​​​​ កើត​ហេតុ​​ខាង​លើ​ ស្រាប់​តែ​​​មាន ​ជន​​សង្ស័យ​ ៣នាក់​ ស្លៀក​ពាក់​​​ស៊ីវិល ជិះ​ម៉ូតូ​​ ដេញ​តាម​ក្រោយ​កៀរ​ ឱ្យ​ឈប់​​ រួចដក​កាំភ្លើង ​ខ្លី​ភ្ជង់​​​​គំរាម ​​​ឱ្យ​ប្រគល់​​កេស​​លុយ​​​ឱ្យ​​ពួក​វា ។  ប្រភព​ដដែល​​​​បាន​បន្ត​ទៀត​ថា  ខណៈ​​នោះ​​ស្ត្រីរងគ្រោះ ​​មិន​ព្រម​​​ប្រគល់​ ​​កេស​ប្រាក់​នោះ​ឱ្យ​​ទេ ឯក្រុម​​​​ចោរ ​ក៏​បាន​ព្យាយាម​​ដណ្តើម​​​យក​​ តែជនរងគ្រោះ​​នៅតែ​​ មិន​ព្រម​ ​​ឱ្យ​​​​ដដែល​ ​​​​ទើប​ ក្រុម​ចោរបាញ់​​ប្រហារ ​​​សំដៅ​​ដង​ខ្លួន​ ចំនួន ​៣​គ្រាប់​ តែម្តង​ ប៉ុន្តែ​ផ្ទុះ ​១គ្រាប់​​ ត្រូវ​ស្ត្រី​​រងគ្រោះ ​​ដេក​ដួល​​ក្នុង​ ថ្លុក​ឈាម​​ ​របួសធ្ងន់​ធ្ងរ​​។  ចំណែក​​ក្រុម​ចោរ​​ប្លន់​ ​ពេល​​បាញ់​រួច​ ​ហើយ​បាន​​​នាំគ្នា​​យក​​កេស​ប្រាក់ ​​​នោះ​​ជិះ​ម៉ូតូ​​​​ គេចខ្លួន​​បាត់​ ស្រមោលទៅ​​ គ្មាន​អ្នក​ណា​ ​ហ៊ាន​​ជួយ​ឡើយ ។ ក្រោយ​ពេល​​កើត​​​​ហេតុ ស្ត្រីរងគ្រោះ ​​​​ត្រូវ​បាន​គេ​សង្ស័យ​​ថា ស្លាប់​​ហើយ​​​ ទើប​ក្រុម​គ្រួសា​​រ បាន​​ហៅ រថ​យន្ត​​​​ពេទ្យ​ដឹក ​ទៅផ្ទះ​ភ្លាមៗ​​ ព្រោះ​​​នៅ​ ចម្ងាយ​ ​ជាង​មួយ​​គីឡូ​ម៉ែត្រ​​ពី​ផ្ទះ​។ ប៉ុន្តែ​​​ពេល​​ទៅ​ដល់​​ផ្ទះ​ ​មិន​ទាន់​​ដាក់​​ចុះ​ ពីលើ​​ រថយន្ត​ពេទ្យ​ផង ​ឃើញ​​ ស្ត្រី​​រូបនោះ​​​មាន ​​ដង្ហើម​​​ឡើង​វិញ​​ ទើប​ក្រុម​គ្រួសារ​​​​​បាន ​​ដឹក​​បន្ត ​ទៅ​​កាន់ ​មន្ទីរពេទ្យ​​​កាល់​ម៉ែត​ ប៉ុន្តែ​ជា​អកុសល​​ ពេល​មក​ដល់​​ ពាក់​​កណ្តាល ​​​​​ផ្លូវ​ក៏​​បាន ​​​ដាច់​ ខ្យល់​​​ស្លាប់​​តែម្តង ។

សមត្ថកិច្ច​​​បាន​អះអាង​ថា មុននឹង​ ​ធ្វើ​​សកម្ម​ភាព​​​ប្លន់​​បែបនេះ​ ក្រុម​ចោរ ​បាន​តាមដាន ​ដឹង​យ៉ាង​ច្បាស់​​​ថា ស្ត្រី​​​រងគ្រោះ​ ​ឧស្សាហ៍​​យក​ប្រាក់​​ ទៅ​ប្តូរ ​​​នៅចំណុច​​ខាងលើ។​​ លុះ​ដល់​​​​ថ្ងៃ​​មាន​ឱកាស​​ហើយ ​​​​ពួកចោរ​ ​ក៏​បាន​ជិះ​ម៉ូតូ​​​តាម​ ជាប់​​រហូត​​ដើម្បី​​ប្លន់​ ។ ពេល​​ដែល​​ជនរងគ្រោះ​​​ និង​កូន​​​​ប្រុស​ ​ជិះ​​ម៉ូតូ​ ​ចេញពី​កន្លែង​​ដូរ​​ លុយ​​រួច ក៏​​ធ្វើ​សកម្មភាព​​​​​ប្លន់ ​​​តែម្តង ។ ​ទោះបី​ជា​បែបនេះ​ក្តី​ ពេល​នេះ​​សមត្ថ​កិច្ច ​​កំពុង​​ធ្វើ​ការ​​ស្រាវជ្រាវ​​​ហើយ​​​​ ដែល​នៅ​កន្លែង​​កើត​ហេតុ​ ​​​រក​ឃើញ ​​​សំបក​គ្រាប់​​កាំភ្លើង​​​ម៉ាក​ឡុក​ ១សំបក​ និង​​គ្រាប់​បាញ់​​ អត់​ផ្ទុះ​​ ២​គ្រាប់ផងដែរ ។ ប៉ុន្តែ​​សមត្ថកិច្ច​​​ពុំទាន់ ​​កំណត់​​ថា ក្រុមចោរ ​ប្រើ​ប្រាស់​​​កាំភ្លើង​​ម៉ាក​ អ្វីពិត​ប្រាកដ​​នៅឡើយ​ទេ​ ព្រោះ​គ្រាប់​​​​​ប្រភេទ​​នេះ​ ​ប្រើ​ប្រាស់​ត្រូវ​នឹង​ កាំភ្លើង​​ច្រើន​ម៉ាក ។

តាម​ប្រភព​​ព័ត៌​មាន​​​ ពីកន្លែង​​​កើត​ហេតុ​​បាន ​ឱ្យ​ ដឹង​ថា នៅ​​ពេល​​ ក្រុម​ចោរ​​ភ្ជង់​​កាំភ្លើង​​ ដណ្តើម​​​​យក​ កេស​ដាក់​ប្រាក់​​នោះ​ ស្ត្រី​រងគ្រោះ​​បាន​​ ប្រ​វាយ​​​ប្រតប់​​អោបកេស​នោះ​ ​ជាប់​មិន​ព្រម​ប្រគល់​ ​ឱ្យ​ចោរ​នោះទេ​ រហូត​ដល់​ចោរ​បាញ់​​សម្លាប់​​បែប​នេះតែ​ម្តង។  ម្យ៉ាង​ទៀត​​ ​ក្រុម​ចោរ​​ព្រហើន​​ខ្លាំង​ណាស់​ មិន​ខ្លាច​​ញញើត​​ អ្វីទាំងអស់​ ព្រោះ​​ពួកគេ​ធ្វើ​​ សកម្មភាព​ ​​​ប្លន់​​ទាំងព្រឹក ​​ហើយ​​នៅចំណុច​​នោះ​ ពុំ​ មែន​ស្ងាត់​​​នោះ​ទេ គឺមាន ​មនុស្ស​កំពុង ​ទិញ​​ខោ​អាវ​ជជុះ​​អ៊ូអរ​ រួម​ទាំង​ចរាចរណ៍​ ទៅមក​​ និង​អ្នក​រត់​ម៉ូតូ​ឌុប​​ ផង ដែរ​ ចតត្រៀបត្រា​នៅ​កន្លែង​​ លក់​ដូរ​​​ខោអាវ​ ជជុះ​​នោះ​​ ៕

មតិ»

1. monyrinataro - ខែសីហា 31, 2011

ខ្ញុំដាក់ម្សិលមិញហើយហើយៗ ហាស់ហា..

មេឃា - ខែសីហា 31, 2011

ខ្ញុំទើបតែឃើញព្រឹកម៉ិញ… តែ ព័ត៌មានដើមអំពិល ផ្សាយក្រោយខ្ញុំផង ៖ http://www.dap-news.com/typography/the-news/27506-2011-08-31-05-07-35.html

2. តា ម៉ាប់ - ខែសីហា 31, 2011

បើ​ថា​ចោរ​បាញ់​ទៅ​មិនហ៊ាន​ជួយ ពេល​មនុស្ស​ដួល​ដេក​ហើយ​ចោរ​ទៅ​បាត់​ហើយ ម្នាក់​ៗ​បាន​ត្រឹម​តែ​មើល…

មេឃា - ខែសីហា 31, 2011

មនុស្សអាឡូវ គេមិនសូវចង់ជួយ យកមុខយកមាត់អីទេ ព្រោះខា្លចវ័ន្តក ខ្លួនឯង… អ្នករួមការងារជាមួយខ្ញុំជួយស្រីស្អាត ពីរដង ពេលនាងនាង គ្រោះថ្នាក់ចរាចរណ៍តាមផ្លូវ ក្នុងនាមបេះដូងខ្មែរ… តែ អស់លុយ រំលោះខ្លួន រហូត… យ៉ាប់ហ្នង !!!

3. cambomaths - ខែសីហា 31, 2011

សាហាវណាស់!

មេឃា - ខែសីហា 31, 2011

តែ លោកចោរ ក្លាហានណាស់ណា ! មើលគាត់ធើ ឬក !!! ដូច ក្នុង កុនអីចឹង ! រត់ចូល ប្លន់ ហើយបាញ់ កណ្តាលក្រុង ក្បែរ ប៉ុស្តិ៍ លោក ប៉ូលីសចរាចរណ៍ បែរ ជិះម៉ូតូចេញ តាមសម្រួល ដូចអត់មាន ភ័យ អីម៉ាតិច… ធើមើលតែ ប្លន់គេ នៅដីខ្លួនឯងចឹង !!!

4. Lovepeehs05 - ខែសីហា 31, 2011

អ្នកជួញដូរលុយហ្នឹង ប្រហែសខ្លាំងណាស់ ដូរលុយរាប់ម៉ឺនដុល្លា ឥតមានអ្វីការពារបន្តិចសោះ ប្រថុយប្រថានខ្លាំងណាស់ គេមិនដែល កាន់លុយច្រើនចឹងទេ ។ គួរឱ្យសោកស្តាយណាស់ ។
នៅពេលគ្រោះថ្នាក់របៀបនេះ គេមិនដែលបង្អង់ទេ ត្រូវហៅឡានពេទ្យ ដឹកយកទៅពេទ្យភ្លាមៗ ជីវិតគាត់ប្រហែលអាចសង្គ្រោះបាន ។ គួរឱ្យសោកស្តាយណាស់ !

ហេតុអ្វីបានជាដាក់ផ្សាយ ផ្លាកម៉ូតូ ជនរង្គ្រោះទៅវិញ ? ម៉េចមិនដាក់ ផ្សាយផ្លាកម៉ូតូ ជនសង្ស័យផង ? តើហេតុអ្វីបានជា ប៉ូលិសដឹងថា ចោរ តាមដានយូរណាស់ហើយ ? បើប៉ូលិសដឹងចឹងហើយ ម្តេចមិនប្រាប់ ជនរងគ្រោះឱ្យបានដឹងផង ? កន្លែងប្លន់ហ្នឹង ប្រហែលអត់មានពួក សន្តិសុខឬប៉ូលិស យាមការពារទេដឹង !

មើលទៅដូចជាទាស់ភ្នែកខ្លាំងណាស់ ដូចជាអត់មានការសិក្សាអំពី សន្តិសុខអ្វីទាំងអស់ ប្រហែលរឿងនេះ ជាមេរៀនធំហើយ ! ចាំមើល ក្រសួងសន្តិសុខ ចាត់ការយ៉ាងណាដែរ ?

5. ពត៌មានទូរស័ព្ទ - ខែសីហា 31, 2011

កុំជោ ដេញប្លន់យកលុយ ក្នុងចំណោមមនុស្ស តដៃបាញ់ចោល អោយខ្មែរមើលលេង នៅនឹងមុខ៖ (សន្តិសុខពេញទីក្រុង PP) ខ្ញុំថាបើនៅស្រុកនេះ ប៉ូលីសក្នុងតំបន់កើតហេតុ បើរកមិនឃើញទេ គឺត្រូវដកចេញដោយស្វ័យ មុនពេលប្រជាជនចេញមកបាតុកម្ម ទាមទាអោយរកមុខឃាតករ​នោះ ។

6. កុកស - ខែសីហា 31, 2011

កាលណាចោរវាចេញប្លន់ វាច្បាស់ជាមានការត្រូវរ៉ូវជាមួយនរណាម្នាក់ហើយ។

7. តាស៊ីក្លូ - ខែកញ្ញា 1, 2011

ទៅពឹងស្អីពួកប៉ូលីសនោះ? សុទ្ធតែជាពួកមិនបានការ !!!!!! ពួកវានឹង

ចោរ ស៊េរីតែមួយទេ !!!!!

8. ក្មេងស្រែ - ខែកញ្ញា 1, 2011

ស៊យវិញ អ្នក​ប្លន់​ពាក់​មួកការពារ​មាន​កញ្ចក់​ត្រឹមត្រូវ, សាក​អត់​ពាក់​មួក​ការពារ ឬ អត់​មាន​កញ្ចក់​មើល​ក្រោយ​វិញ​មើល ប៊ឹម​តា​បងៗ​ប៉ូលីសចរាចរណ៍​ដេញ​កាក់​ចាប់​ទាល់​តា​បាន​អាឡូវ!

ឧត្តម - ខែកញ្ញា 3, 2011

😆 ញុមគិតចឹងដែរ

9. Lovepeehs05 - ខែកញ្ញា 1, 2011

ត្រឹមត្រូវហើយ ចោរនេះ ដូចប៉ូលិសប្រាប់ចឹង គឺបានតាមដាន អ្នកជីវករ រកស៊ីជួញដូរលុយហ្នឹងយូរហើយ តែឱកាសមិនទាន់ហុចឱ្យ ទើបតែពេល នេះ ។ បើពិនិត្យមើល អំពើរបស់ចោរ គឺដូចជាគ្មានតក់ស្លុតអីតិច ដូចជា ភ្លើងខៀវបើកឱ្យចោរធ្វើដំណើរហើយ ។ បើមើលតាមក្បួនអត់ខុសអីតិច ។

10. ប្រុញ - ខែកញ្ញា 2, 2011

រាល់ង៉ៃនេះ ខ្លាចពួកប៉ូលីស ពួកប៉េអឹមអស់នេះ ជាងខ្លាចចោរទៀត ព្រោះពួកនេះនឹងពួកចោរគឺតែ១

11. somada - ខែកញ្ញា 2, 2011

សួស្តីលោកមេឃាខានជួបគ្នាយូរហើយ​សុខសប្បាយជាទេ ? ខ្ញុំឆ្ងល់ថា តើអ្នកណាជាអ្នកថតរូបនេះបានទៅ ? ហេតុអីបានជាម៉ាស៊ីន​ថត​បែរទៅ​កន្លែងកើតហេតុល្អម្លេះ ហាក់ដូចជាដឹងមុនថា​មានរឿង​មិនល្អកើតឡើង ។

មេឃា - ខែកញ្ញា 6, 2011

រូបភាពវិដេអូ អំពី សកម្មភាពប្លន់ អ្នកដូរលក់ ដែលត្រូវបាន ចែកផ្សាយតាម Facebook នេះ បើពិនិត្យនៅ កន្លែងកើតហេតុផ្ទាល់ អាចសន្និដ្ឋានថា បានថតចេញពី ទីតាំងផ្សារ ផេនស៊ល នៅម្តុំ លក់​ ​ខោ​អាវ​ជជុះ​​ មុខ​ព្រលាន​យន្ត​ហោះ​​​អន្តរជាតិ​​ភ្នំពេញ​ ស្ថិតនៅ បណ្តោយផ្លូវ មហា​វិថី​​សហព័ន្ធ​រុស្ស៊ី នាភូមិ​​ព្រៃទា សង្កាត់​​ចោម​ចៅ​ ខណ្ឌដង្កោ​​ …

12. ពត៌មានទូរស័ព្ទ - ខែកញ្ញា 3, 2011

អានឹងគេហៅថា security camera ភាគច្រើនគេដាក់ចោលថត ២៤/24h ច្រើនដាក់មុខ ស្ថានទូត ក្រុមហ៊ុន ។ល។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: