jump to navigation

ប្លុក បុរស ជាប់ចំណាត់លេចធ្លោ ខែសីហា 25, 2011

Posted by មេឃា in កខគឃង.
trackback

មិនទាន់មាន គំនិតថ្មី មកបង្ហោះ មានតែដើរលេងជុំវិញ វ៉ដប្រ៊ែស មានអ្វីថ្មីខ្លះ !?

ជាការកត់សម្គាល់ បានឃើញ ប្លុកមួយ ឈ្មោះថា បុរស មាន អ្នកចូលទស្សនា ច្រើន រហូតដល់ ជាប់ចំណាត់ថ្នាក់លេចធ្លោ ក្នុងលំដាប់លេខ ១ ដល់ លេខ ៣ ក្នុងសប្តាហ៍នេះ…

ក្នុងប្លុក មានបង្ហោះសុទ្ធតែ រូបភាព បុរស [សិចស៊ី] តែមិនអនុញ្ញាតឱ្យ បញ្ចេញវាចា លើរូបភាពទេ គ្រាន់ទុក ទំព័រ វាចា មួយសម្រាប់ អ្នកចូលចិត្តរិះគន់… ខ្ញុំគ្រាន់តែ សង្ស័យថា តើ ប្លុក បែបនេះ មានស្ថេរភាព ដែរ ឬទេ ?

ប្លុក បុរស ដែលលេចធ្លោ ក្នុងសប្តាហ៍ទី ៤ ក្នុងខែសីហា ២០១១

សួស្តី!

ខ្ញុំបាទឈ្មោះ ស៊ីន ដារ៉ា

កើត​ឆ្នាំ ១៩៩០ នៅភ្នំពេញ

រៀននៅ​សកល​វិទ្យាល័យ ន័រតុន

ធ្វើការជា​អ្នកច្នៃ​ម៉ូដសម្លៀក​បំពាក់

ចំនូលចិត្ត៖ អ្វី​ដែល​ល្អ​សម្រាប់​សុខភាព ចូលចិត្ត​អានសៀវភៅ និយាយ​ភាសា​អង់គ្លេស រាប់អានមិត្តភក្តិមិនប្រកាន់ច្រើនទេ

សូមជួយណែនាំខ្ញុំបាទផង ព្រោះខ្ញុំ​ជា​អ្នក​ចំនូល​ថ្មី មិនសូវដឹងរាក់ជ្រៅទេ! ហើយមួយទៀត ខ្ញុំចង់ប្រាប់ថា ប្លក់ខ្ញុំមិនមែនប្លកផ្សាយរូបអាសអាភាសទេ គឺផ្សាយរូប និងអត្ថបទដែលទាក់ទងនឹងសម្រស់របស់បុរសតែប៉ុណ្ណោះ!

សូមអរគុណ!

មតិ»

1. ក្មេងស្រែ - ខែសីហា 25, 2011

វា​សរ​បញ្ជាក់​អោយ​ឃើញ​ថា ចំនួន នៃ ហ្គេយ ក្នុង​ស្រុក ជា​ពិសេស​នៅ​លើ​បណ្តាញ​កាន់​តែ​កើត​ឡើង ។ និយាយ​ដល់​រឿង​នេះ, ពេល​ទៅ​សូរិយ៉ា​ម្តងៗ ឃើញ​រូបភាព ឃើញ​ពាក្យ ឃើញ​លេខ​ទូរស័ព្ទ​ដែល​គេ​សរសេរ​លើ​ជញ្ជាំង​បន្ទប់​ទឹក ព្រឺសំបុរ ចង់​តែ​រត់ចេញ​មក​ទាំង​មិន​បាន​បត់​ជើងរ៉េ!

2. តា ម៉ាប់ - ខែសីហា 25, 2011

តាម​ពិត​ទៅ សូម្បី​តែ​ខ្ញុំ​ក៏​ចូល​មើល​ដែរ។ ខ្ញុំ​ឃើញ​គេ​ដាក់​ចំណង​ជើង​គួ​រឲ្យ​ចាប់​អារម្មណ៍ ប៉ុន្តែ​ពេល​បើក​ទៅ​ឃើញ​តែ​រូប​ភាព​មនុស្ស​ប្រុស ដូច​ជា​មិន​សូវ​ជា​មើល​ចូល​ភ្នែក​ប៉ុន្មាន​ផង។

3. សុផាត - ខែសីហា 25, 2011

😆 ពេលខ្លះនៅលើhome wordpress ឃើញសុទ្ធតែប្រកាសបស់ប្លកបុរសទាំងអស់ ប្លក់ដែលតែងតែពេញនិយមពីមុនៗ ទៅជាធ្លាក់ទៅក្រោមអស់

4. monyrinataro - ខែសីហា 25, 2011

បើសិនជាដាក់កុមារសិចស៊ីវិញ តើវាយ៉ាងម៉េចទៅវិញណ៎?
ប្រហែលក្លាយជាប្លក់លេចធ្លោដែរហើយមើលទៅ :mrgreen:

5. Dara Sin - ខែសីហា 26, 2011

តើខ្ញុំគួរដាក់មតិយ៉ាងម៉េចទៅសម្រាប់​ប្រកាសមួយនេះ? ខ្ញុំអានហើយដូចជាត្រេកអរមិនដឹង ហើយក៏មិនសប្បាយចិត្តក៏មិនដឹង! យ៉ាងណាក៏អរគុណមិត្តដែរ ដែលបាន​សរសេរអំពីខ្ញុំ! ប្លកខ្ញុំមានលាយឡំជាមួយរូបភាពម៉ូដសំលៀកបំពាំក់ខ្លះដែរ ហើយបើដាក់រូបភាពស៊ិចស៊ី ក៏មិនហ៊ានដាក់រូបលេចកេរ្ត៍ខ្មាសដែរ ខ្ញុំនឹងកាត់បន្ថយរូបដែលមិនល្អចេញ ហើយដាក់ម៉ូដសំលៀកបំពាក់ឲ្យច្រើនជាង តែបើឲ្យមិនដាក់នោះក៏មិនបានដែរ ព្រោះប្រិយមិត្តខ្ញុំបានសុំខ្ញុំឲ្យដាក់រូបដែលស៊ិចស៊ីបែបនេះ! សុំទោសទុកជាមុនផងបើមានប៉ះពាល់ដល់អារម្មណ៍អ្នកភូមិ!

មេឃា - ខែសីហា 26, 2011

អ្វីដែលខ្ញុំកំពុងគិត គឺ ភាពលេចធ្លោ របស់ ប្លុក បុរស… ដោយសារ ប្លុក មួយនេះ បានជាប់ចំណាត់ថ្នាក់លេខមួយ នៅថ្ងៃនេះ ដោយគ្រាន់ តែ ដាក់ រូបភាព បុរស សិចស៊ី… ប្លុក ខេមរភាសា ដ៏ទទៃទៀត ដែលខំប្រឹង ស្រាវជ្រាវ ហើយនឹងប្រជែងអត្ថបទ ជិតបែក ខួរក្បាល បែរជា អត់ជាប់ លេខក្នុងលំដាប់ឆ្នើមសោះ… ស៊ីន ដារ៉ា គួរតែរក្សា ចំណាត់ថ្នាក់ឱ្យ បានស្ថិតស្ថេរណា… ខ្ញុំ មិនហ៊ាន គិតទេ ថា រូបភាព លើសពីនេះ អាចត្រូវ រដ្ឋបាល Block Account អត់ ? មាន សមាជិក ប៉ុន្មាននាក់ហើយ ត្រូវបាន គេ Blocked Account…

ចំណាប់អារម្មណ៍ ៖ ប្រសិនបើ ប្លុក បុរស អាចរក្សា លំដាប់ឆ្នើម ដោយសារ រូបសិចស៊ី បែបនេះ វាគួរតែជា និន្នាការថ្មី នៃអ្នកទស្សនា ប្លុក វ៉ដប្រ៊ែស ហើយ… អ្នកភូមិដទៃទៀត គួរតែ ពិចារណា ក្នុងការទាក់ទាញ អ្នកអាន មកទស្សនា វ៉ដប្រ៊ែស ផង…
ខ្ញុំអត់មាន ន័យទុច្ចរិតទេ… ស៊ីន ដារ៉ា កុំបារម្ភពេក…

monyrinataro - ខែសីហា 26, 2011

ខ្ញុំចង់វាចារនៅលើរូបផ្ទាល់នៃអត្ថបទ ប៉ុន្តែត្រូវបានបិទបាត់! បែរជាវាចារនៅ ទំព័រ Comment ទៅវិញ!
រូបប៉ុណ្ណឹងគឹមិនជាអ្វីនោះទេ ព្រោះវាមិនខុសច្បាប់ឡើយ កុំបារម្ភពេក

6. enana88 - ខែសីហា 27, 2011

បើមេឃាចង់ល្បីដាក់រូប6Cខ្លួនឯងចូលដែរហូវ! ញ៉ុមចូលមើលរាល់ម៉ោងតាម៉ង ហិហិ

មេឃា - ខែសីហា 29, 2011

Ena មិនហ៊ានដាក់ទេ… ខ្លាច មានតែ Ena ម្នាក់គត់ ដែលចូលមើល… ហាហាហា


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: