jump to navigation

៤០ ឆ្នាំទៀត អាស៊ី នឹងសម្បូរណ៍រុងរឿង ដល់កំពូល ខែសីហា 3, 2011

Posted by មេឃា in កខគឃង.
trackback

អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អង្គារ 02 សីហា 2011 (RFI)

នៅឆ្នាំ ២០៥០ ​អាស៊ី នឹងមាន​ សម្បត្តិទ្រព្យ​សម្បូណ៌​រុងរឿង ​ដូចអឺរ៉ុប​

ដោយ សៀក សារិន

អាស៊ី ​អាច​នឹងមាន ​សម្បត្តិទ្រព្យ​ សម្បូណ៌​រុងរឿង​ ដូច​អឺរ៉ុប​ នៅរវាង​ឆ្នាំ ២០៥០ ​ខាងមុខ​ ​ក៏ប៉ុន្តែ​លុះត្រាណា​តែ ​អាស៊ី ​ចេះ​ប្រយុទ្ធ ​យកបាន​ជោគជ័យ​ ទៅលើ​បញ្ហា​ វិសមភាព​ ​ បញ្ហា​ពុករលួយ​ ​ បញ្ហា​អាកាសធាតុ។​ នេះ​ជាការ​ថ្លែង​ប្រាប់ ​ដោយ​ ការ​សិក្សា​មួយ​ របស់ ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ នៅថ្ងៃ​អង្គារ​ទី២​ សីហា​ ឆ្នាំ២០១១នេះ។

ធនាគារ អភិវឌ្ឍន៍អាស៊ី

បើប្រសិនជា ​ការវិវឌ្ឍន៍​បច្ចុប្បន្ន​ នៅតែ​បន្ត​ មាន​បែបនេះ​ ​ ទ្វីបអាស៊ី​ នឹង​ប្រមូល​ផលិតផល​ សេដ្ឋកិច្ច​ ពិភពលោក​ បាន​ប្រមាណ​ ពាក់កណ្តាល​ នៅរវាង​ឆ្នាំ២០៥០ ​ខាងមុខនេះ។​ ដូច្នេះ ​បាន​សេចក្តីថា​ ​ ​នឹងមាន​ ប្រជាជន​ ប្រមាណ​បីពាន់​លាននាក់ ​ទៀត​ក្នុងលោក​ នឹង​ឈាន​ចូល ​ទៅ​ក្នុង​ ​វឌ្ឍនភាព ​សម្បូណ៌​សប្បាយ​ រុងរឿង​ ​ ហើយដែល​ ម្នាក់ៗ​ មាន​ប្រាក់ចំណូល​ ស្មើនឹង ​ប្រជាជន ​នៅ​អឺរ៉ុប​ បច្ចុប្បន្ន។​ នេះ​បើយោងតាម​របាយការណ៍​ ឈ្មោះ​  “អាស៊ី​២០៥០៖​ សមិទ្ធិ​សតវត្សរ៍​អាស៊ីASIA 2050 : Realizing the Asian Century”  ​។
ដំណើរ​ឈាន ​ទៅ​កាន់ ​វឌ្ឍនភាព​របស់​អាស៊ី​ នេះ​អូសទាញ​ ដោយ ​៧ ប្រទេស​ដែល មាន​ ប្រជាជន​ជាង ​បីពាន់​លាន នាក់​ ​ ក្នុងនោះមាន ៖​ ប្រទេស​ចិន​ ឥណ្ឌា​ ឥណ្ឌូនេស៊ី​ ជប៉ុន​ កូរ៉េខាងត្បូង​ ថៃ​ ​ និង​ប្រទេស​ម៉ាឡេស៊ី។

 

បើយោងតាម ​សេណារីយោដ៏​ សុទិដ្ឋិនិយម​ ​ ផលិតផល​ដុល​សរុប ​នៃ​ប្រទេស​អាស៊ី​ ទាំងនោះ​ ច្របាច់ ​បញ្ចូល​គ្នា​ ​ គិតទាំង​ប្រទេស​ដូចជា​ ប្រទេស​ឡាវ ​និង​ ប៉ាគីស្ថាន ​ផង​ ​ ដែល​មាន​ប្រមាណ ​១៧ ០០០ពាន់លាន​ដុល្លារ​នៅឆ្នាំ ២០១០ ​នឹង​ស្ទុះ​កើនឡើង​ ដល់ ​១៧៤ ០០០​ពាន់លាន​ដុលា្លរ​ នៅឆ្នាំ២០៥០ ​ឬ​ត្រូវជា ​៤០ ៨០០ដុល្លារ​ផលិតផល​ដុល ​សម្រាប់​ប្រជាជន​ម្នាក់ៗ។

 

ក៏ប៉ុន្តែ​ដើម្បី​ឲ្យ​ ទ្វីបអាស៊ី​ សម្រេច​បាន​នូវ​ជោគជ័យនេះ​ ​ ពួកគេ​ត្រូវ​យក​តម្រាប់​តាម ​ប្រទេស​ជប៉ុន​ ​ កូរ៉េខាងត្បូង​ឬ​សិង្ហបុរី​ ​ ដែលចេះ​ជំរុញ​ឲ្យ ​មាន​កំណើន​សេដ្ឋកិច្ច ​ប្រកប​ដោយ​សមធម៌។

 

ហើយ​ដើម្បី​ឲ្យ​ ការអភិវឌ្ឍន៍​អាស៊ី​ មាន​ចីរកាល​ ​ តំបន់អា​ស៊ី​ ត្រូវ​ធ្វើ ការ​ប្រយុទ្ធ​ប្រឆាំង​ នឹង​ភាពក្រីក្រ​ ​ ធានា​ឲ្យមាន​ សមធម៌​ ​ អភិវឌ្ឍ ​វិស័យ​អប់រំ​ ​ អភិវឌ្ឍ​បច្ចេកវិទ្យា​ ​ ប្រយុទ្ធ​ប្រឆាំង​ នឹង​អំពើ​ពុករលួយ​ ​ ហើយត្រូវ​ប្រយុទ្ធ​ប្រឆាំង ​នឹង​អភិបាលកិច្ច​ ពុំ​ត្រឹមត្រូវ៕

មតិ»

1. វីរៈ - ខែសីហា 13, 2011

ខែ​វិច្ឆិកា ២០០៩៖ http://www.ted.com/talks/lang/eng/hans_rosling_asia_s_rise_how_and_when.html

វ៉ិប​សាយ​របស់​គាត់​ http://www.gapminder.org/ រៀប​រាប់​សង្ខេប​ពី​ដំនើរ​ការ​ទាំង​នេះ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: