jump to navigation

ទីក្រុងសៀមរាប ត្រូវបានអ្នកទេសចរណ៍ បោះឆ្នោតគាំទ្រជា ទីក្រុងល្អ ខែកក្កដា 11, 2011

Posted by មេឃា in Cambodia Feature Stories.
trackback

សៀមរាប ​គឺ​ជា​ទីក្រុង​ល្អ​ប្រពៃ​ទី ៧​ ក្នុង​ចំណោម​ទីក្រុងល្អ​ ចំនួន ​១០ ក្នុង​ពិភពលោក

កម្ពុជា –  អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អាទិត្យ 10 កក្កដា 2011 (វិទ្យុបារាំង RFI)

ប្រាសាទអង្គរវត្ត

ដោយ គី សុខលីម

ក្នុងចំណោម​ទីក្រុង​ទាំង​ ១០ ​ដែល​ល្អ​ប្រពៃ​ជាងគេ ​ក្នុង​ពិភពលោក ទីក្រុង​បាងកក ​ស្ថិត​នៅ​ក្នុង ​ចំណាត់​ថ្នាក់​លេខ​មួយ។ ទីក្រុង​សៀមរាប​ ស្ថិត​នៅក្នុង​ចំណាត់​ថ្នាក់​ទី៧ ​និង​ទីក្រុង​ប៉ារីស ​ស្ថិត ​នៅ​ក្នុង​ចំណាត់​ថ្នាក់​ទី​១០។

ទីក្រុង​សៀមរាប ​ដែល​មាន​ វត្តមាន​ប្រាសាទ​អង្គរវត្ត ​ដ៏​ល្បីល្បាញ​នោះ​ ត្រូវ​ បាន​ទស្សនាវដី្ត​អាមេរិកកាំង ​ឈ្មោះ Travel Leisure ផ្តល់​ចំណាត់​ថ្នាក់​លេខ​៧ ​ក្នុងចំណោម​ទីក្រុង​ទាំង​១០​ របស់​ ពិភពលោក ​ដែល​ ល្អ​ប្រពៃ​ជាងគេ។ ចំណាត់​ថ្នាក់​នេះ ​ត្រូវ​បាន​គេ​ផ្តល់​អោយ​តាម រយៈ​ការ​បោះឆ្នោត​ ពី​សំណាក់​ អ្នក​ចូលចិត្ត ​ដើរ​កំសាន្ត​ជា​ច្រើន​ពាន់​នាក់​ តាមរយៈ​ទស្សនាវដី្ត​ទេសចរណ៍​ ដ៏​ល្បី​មួយ​នេះ។

Travel Leisure Website

អ្វី​ដែល​ជា​ការ​កត់​សម្គាល់ ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ ស្ទង់មតិ​ នេះ​គឺ​ថា ទីក្រុង​បាងកក ​ត្រូវ​បាន​គេ​អោយ ​ពិន្ទុ​ជា​ទីក្រុង​ ដែល​ល្អ​ប្រពៃ​ជាង​គេ​ នៅ ​ក្នុង​ពិភពលោក។ ទីក្រុង​ញ៉ូវយក ​ជាប់​ចំណាត់​ថ្នាក់​លេខ​៤។ ទីក្រុង​សៀមរាប​ជាប់​ចំណាត់​ ថ្នាក់​លេខ​៧​ នៅ​ពីមុខ​ទីក្រុង​ប៉ារីស ​ដែល​ជាប់ ​ចំណាត់​ថ្នាក់​លេខ​១០​ ក្នុង​ចំណោម​ ទីក្រុង​ឆ្នើម​ចំនួន​១០ ​នៅ​ក្នុង​ ពិភពលោក។

លក្ខណៈវិនិច្ឆ័យ​សម្រាប់​ ជ្រើសរើស​ ទីក្រុង​ល្អ​ប្រពៃ​នេះ ​ត្រូវ​បាន​គេ​ផ្ដោត ​ការ​យកចិត្ត​ទុកដាក់​ទៅ​លើ​ ចំណុច​មួយ​ចំនួន។ ចំណុច​ទាំង​នោះ​ជា​រួម​ ៖ វប្បធម៌ សិល្បៈ ទេសភាព​ទូទៅ ប្រជាជន ភោជនីយដ្ឋាន ម្ហូបអាហារ​និង​ហាង​លក់​ទំនិញ​ជាដើម។ សម្រាប់​ទីក្រុង​សៀមរាប ចំណុច​ពិសេស​ ដែល​អាច​ទទួល​បាន ​ចំណាត់​លេខ​ល្អ ​នេះ​គឺ​ដោយសារ​ ទីក្រុង​វ័យ​ ចំណាស់​របស់​ខ្មែរ​ មួយ​នេះ​មាន​ទីតាំង​ស្ថិតនៅ​ក្បែរ ​ប្រាង្គ​ប្រាសាទ​ អង្គរវត្ត​ ដែល​ជា​រមណីយដ្ឋាន​ ដ៏​ល្បីល្បាញ​នៅ​ក្នុង​ពិភពលោក។

លោក អាំង គីមអៀង ប្រធាន​សមាគម​ទីភ្នាក់ងារ​ ទេសចរណ៍​ កម្ពុជា​ បាន​និយាយ​ នៅ​ថ្ងៃ​អាទិត្យ​នេះ​ ថា លោក​ មិនទាន់​ទទួល​បាន​ ព័ត៌មាន​ស្តី​ពី​ទីក្រុង​ល្អ​ នៅ​ក្នុង​ពិភព​លោក​នេះ​ ទេ​ប៉ុន្តែ ​លោក​សម្ដែង​សាទរ​ចំពោះ​ដំណឹង​នេះ។ អ្នកជំនាញ​ទេសចរណ៍​រូប​នេះ​ បញ្ជាក់​ថា នេះ​ជា​មោទនភាព​របស់​ជាតិ​ខ្មែរ​ទាំងមូល។

សូម​បញ្ជាក់​ថា ស្រប​ពេល​ដែល​ទីក្រុង​សៀមរាប​ ត្រូវ​បាន​ទស្សនាវដ្ដី​អាមេរិកាំង​ ផ្តល់​ ចំណាត់​ថ្នាក់​លេខ​៧​ក្នុងចំណោម​ទីក្រុង​ទាំង​១០​នៅ​ក្នុង​បញ្ជី​នោះ ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ចន្ទ​ (ទី១១ កក្កដា ២០១១) ​នឹង​ប្រារព្ធ​ពិធី​ចូល​ជា​សមាជិក ​នៃ​ ក្លឹប​ប្រទេស ​ដែល​មាន​ឆ្នេរ​សមុទ្រ​ស្អាត ​និង​ល្អ​ជាង​គេ ​នៅ​ក្នុង​ពិភពលោក​ ​នៅ​ក្នុង​ខេត្ត​កំពង់សោម៕

Advertisements

មតិ»

1. somada - ខែកក្កដា 11, 2011

សូមចូលរួមត្រេកអរ !

2. វិចិត្រ - ខែកក្កដា 11, 2011

ក្រុង​បាងកក ជាប់​លេខ​មួយ​ ដោយ​សារ​មាន​ស្រី​ខូច​យោង 😀

3. bunlee - ខែកក្កដា 12, 2011

ទីក្រុងស្អាតជាបាងកក់មាគោនូ បែទៅជាទីក្រុងបាងកក់ជាប់លេខមួយ? ពិតជាចំលែក!

វិចិត្រ - ខែកក្កដា 13, 2011

លេខ​មួយ​ហ្នឹង គឺ​លេខ​មួយ​ខាង​ គេ​ចូល​ចិត្ត​ទៅ​ដើរ​លេង​នៅ​ទីនោះ មិនមែន​លេខ​មួយ​ខាង​ស្អាត​នោះ​ទេ។ បើ​និយាយ​ពី​ស្អាតនោះ បាងកក មិន​ដឹង​ជាប់​លេខ​អី​ទេ។

4. thuy that - ខែកក្កដា 17, 2011

នេះគឺដោយសារតែការខិតខំពីសំណាកគណះអភីបាលក្រុង​ ព្រមទាំងប្រជាពលរដ្ឌ

5. Coupon Cambodia - ខែសីហា 2, 2011

Thanks for the info.

If you have time, please visit our website at http://www.couponcambodia.com

Coupon Cambodia is an online coupon portal in Cambodia that provides the latest discount coupon (Cambodia Coupon), cheap or offers in Cambodia, free items in Cambodia, and best deals in Cambodia.

6. មេឃា - ខែសីហា 2, 2011

Sound good and interesting…


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: