jump to navigation

ក្រមរដ្ឋប្បវេណី នឹងពេញវ័យនៅ ថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០១១ ខែ​កក្កដា 8, 2011

Posted by មេឃា in ព័ត៌មាននីត្យានុកូល.
trackback

ក្រមរដ្ឋប្បវេណី ដែលត្រូវបានរដ្ឋសភា អនុម័តតាំងពីឆ្នាំ ២០០៧ តែមិនទាន់បានប្រើប្រាស់ ដោយសារ មាន ចំណុច ប្រទាំងប្រទើស និងត្រូវការពេលវេលា ដើម្បីផ្សព្វផ្សាយ មុនពេល យកទៅ អនុវត្ត ត្រូវបាន ព្រះមហា ក្សត្រ ឡាយព្រះហស្តលេខា ប្រកាសឱ្យប្រើប្រាស់ហើយ។

 

ច្បាប់ស្តីពី ការអនុវត្តក្រមរដ្ឋប្បវេណី ដែលមាន ៨​ ជំពូក និង ៨៤ មាត្រា ត្រូវបាន រដ្ឋសភា អនុម័ត កាលពីថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០១១ ត្រូវបាន ព្រះមហាក្សត្រ ឡាយព្រះហស្តលេខា នៅ ព្រះបរមរាជវាំង រាជធានីភ្នំពេញ កាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១១ ប្រកាសឱ្យ ផ្សព្វផ្សាយ ក្នុងរយៈពេល ៦ ខែ ទើបអាចចូលជា ធរមាននៅ ទូទាំងប្រទេស ។ ដូច្នេះ ចាប់ពី ថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០១១ តទៅ ក្រមនេះ នឹងចាប់ផ្តើមអនុវត្ត នៅទូទាំង ប្រទេស ហើយ។

 

ក្រមរដ្ឋប្បវេណី មានការពាក់ពន្ធ័នឹង ជីវភាពប្រចំាថ្ងៃ របស់ពលរដ្ឋ ជាខ្លាំង ដូចជា ការបែងចែកទ្រព្យសម្បត្តិ កិច្ចសន្យា រឿងអាពាហ៍ពិពាហ៍ (មួយឈុត ៖ »អាពាហ៍ពិពាហ៍ ដែលត្រូវហាមឃាត់ »ការប្រកាសផ្សាយ ជាសាធារណៈ  អំពី អាពាហ៍ពិពាហ៍ »ការប្តឹងជំទាស់ និងការប្តឹងទាស់ មិនឱ្យរៀបអាពាហ៍ពិពាហ៍ »ការដាក់ពាក្យសុំ រៀបអាពាហ៍ពិពាហ៍  និងការចុះបញ្ជី អាពាហ៍ពិពាហ៍ »ការលុបចោល អាពាហ៍ពិពាហ៍ »មូលហេតុនៃការ លែងលះ »នីតិវិធីលែងលះ »អំណាចមេបាក្រោយ ការលែងលះគ្នា »ការចុះ បញ្ជីកិច្ចសន្យា ទ្រព្យសម្បត្តិ ប្តីប្រពន្ធ នៅក្រសួងយុត្តិធម៌ ដើម្បីងាយស្រួល ជម្រះបញ្ជី នៅពេលលែងលះ ) ។ល។

 

សូមចូលទៅរក កម្រងច្បាប់ សំខាន់ៗ នៅក្នុង ទំព័រ សកលនីត្យានុកូល …

 

»»»ព្រះរាជក្រម ប្រកាសឱ្យប្រើ ច្បាប់ស្តីពី ការអនុវត្តក្រមរដ្ឋប្បវេណី (ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១១)«««

 

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: