jump to navigation

ស្ថានីយ៍ទូរទស្សន៍ស្រុកខ្មែរ បង្កើតកម្មវិធី ព័ត៌មាន កាន់តែច្រើន ខែមិថុនា 16, 2011

Posted by មេឃា in កខគឃង.
trackback

មេឃា ៖ ក្នុងរយៈពេល ៣ ខែចុងក្រោយនេះ យើងសង្កេតឃើញ ស្ថានីយ៍ទូរទស្សន៍ ក្នុងស្រុក រួមមាន ទូរទស្សន៍ ស៊ី ធី អិន (សភា អ៊ីនធើណេត ព័ត៌មានថ្ងៃត្រង់) ទូរទស្សន៍ បាយ័ន (បាយ័ន ព័ត៌មាន) ទូរទស្សន៍ អប្សរា (Media Net) ។ល។ បានងាកមក ចាប់អារម្មណ៍ បង្កើតកម្មវិធី ព័ត៌មាន ទាន់ហេតុការណ៍ និងវិភាគព័ត៌មាន តាមកញ្ចក់ ទូរទស្សន៍ កាន់តែច្រើនឡើង។

អ្នកវិភាគផ្នែកទីផ្សារ និងផលិតកម្មវិធីទូរទស្សន៍ បានបង្ហើបឱ្យដឹងថា និន្នាការ ផ្សាយកម្មវិធី ព័ត៌មាន កាន់តែ ច្រើន តាមស្ថានីយ៍ទូរទស្សន៍ ជាសញ្ញាណនៃ ការនិយមចូលចិត្ត តាមដានព័ត៌មាន ការឱ្យតម្លៃ និងការងាក មកចាប់អារម្មណ៍ ក្នុងការតាមដាន ព័ត៌មាន របស់ពលរដ្ឋខ្មែរ នាសម័យនេះ និងវត្តមាននៃព្រឹត្តិការណ៍ធំៗ សំខាន់ៗនៅក្នុងស្រុក និងអន្តរជាតិ ដែលទាក់ទាញឱ្យ អ្នកផលិតកម្មវិធី ងាកមកចាប់អារម្មណ៍ ការប្រមាញ់ ព័ត៌មាន ជំនួសកម្មវិធីកំសាន្ត។ យើងមិនគួរភ្លេចទេថា កម្មវិធីព័ត៌មាន តាមទូរទស្សន៍នេះ ក៏បង្កើតឡើងច្រើន ស្របពេលដែល ការបោះឆ្នោតបានខិតជិតមកដល់ ក្នុងឆ្នាំ ២០១២ និង២០១៣ ខាងមុខ ផងដែរ។

ទោះបីជាយ៉ាងណា អ្នកផលិតកម្មវិធី ព័ត៌មាន តាមស្ថានីយ៍ទូរទស្សន៍ សំខាន់ៗ មួយចំនួន សុទ្ធតែមាន វិជ្ជាជីវៈ និងក្រមសីលធម៌ គួរជាទីទុកចិត្តបាន ទាំងគុណភាព និងការ ផលិត ព័ត៌មាន ដែលនាំឱ្យ ព័ត៌មាន កាន់តែ មាន តម្លៃ និងទាក់ទាញអ្នកទស្សនា ថែមទៀត៕

មតិ»

1. ពត៌មានទូរស័ព្ទ - ខែមិថុនា 17, 2011

កាលណាបានមានប៉ុស្តិគណះបក្សប្រឆាំង មួយនឹងគេ គ្រាន់ដឹងថាកន្លែងណារដ្ឋាភិបាលមិនកើត រឺកើត

មេឃា - ខែមិថុនា 17, 2011

ប្រហែលជា ទាល់តែយូរ !
គណបក្សប្រឆាំងអាចបង្កើតប៉ុស្តិ៍ខ្សែកាប ឬទូរទស្សន៍អ៊ីនធើណែតអីទៅ !

2. ភារម្យ - ខែមិថុនា 17, 2011

គាំទ្រ


បញ្ចេញមតិ