jump to navigation

ត្រឹម ១២ ម៉ោង មាន យុវវ័យ ៣ រូប ប៉ុនប៉ង ធ្វើអត្តឃាត ព្រោះ ស្នេហា ខែមិថុនា 14, 2011

Posted by មេឃា in កខគឃង.
trackback

មេឃា ៖ តាមគេហទំព័រ កាសែត កោះសន្តិភាព ផ្សាយព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១១ បានរៀបរាប់ពី ករណី ប៉ុនប៉ងធ្វើ អត្តឃាត របស់យុវជន ២ រូប និងនាងក្រមុំ ម្នាក់ ដោយសារ មិនសមបំណង ក្នុងរឿងស្នេហា។ យុវជន ទាំងពីរ រូប មានអាយុត្រឹម ២៣ ឆ្នាំ និងមាន ស្រុកកំណើតនៅ ខេត្តកំពង់ចាម ចំណែក នាងក្រមុំ ម្នាក់ទៀត អាយុ ត្រឹម ១៩ ឆ្នាំ និងមានស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង ហើយពួកគេ សុទ្ធតែជា កម្មកររោងចក្រកាត់ដេរ ដូចគ្នា។

មូលហេតុ ដែលឈានដល់ ការប៉ុនប៉ង ធ្វើអត្តឃាតនេះ យុវជនម្នាក់ អះអាងថា ធ្វើអត្តឃាត ដើម្បីបញ្ជាក់ពី ភក្តីភាព ចំពោះ គូដណ្តឹង ចំណែកនាងក្រមុំ បញ្ជាក់ថា អត្តឃាត ព្រោះ ខឹងគូដណ្តឹង មានស្រីថ្មី ខណៈយុវជន ម្នាក់ ទៀត ត្រូវបានបង្ហើបឱ្យដឹងថា ខឹងនារី ជាសង្សារ។ អាវុធដែល យុវជនទាំងនេះ ប្រើដើម្បី ប៉ុនប៉ង សម្លាប់ខ្លួន មាន ថ្នាំងងុយដេក និងថ្នាំ ប៉ារ៉ាសេតាម៉ុល។ ទោះបីជាយ៉ាងណា យុវជនទាំងបី ត្រូវបាន បញ្ជូនមក កាន់មន្ទីរពេទ្យ ហើយសង្គ្រោះទាន់ពេលវេលា ទើបមិនស្លាប់។

គ្មានអ្នក ខ្ញុំគ្មានហេតុផលអី ដើម្បីរស់នៅតទៅទៀតទេ...

ព័ត៌មានលម្អិត សូមអាន បន្ត ការផ្សាយរបស់ កាសែតកោះសន្តិភាព…

យុវជន ២ នាក់ និងនារីម្នាក់ ប៉ងធ្វើអត្តឃាត ព្រោះតែស្នេហា ២ នាក់ គូស្នេហ៍បែកចិត្ត ម្នាក់ចង់ បញ្ជាក់ពី ភក្តីភាពសុខចិត្តស្លាប់

ដោយ ៖ អប្សរា

ថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០១១ ម៉ោង ១៨:១០

រាជធានីភ្នំពេញ ៖ ​ស្ត្រី​​​​ម្នាក់​ និង​យុវ​ជន​​​ ពីរ​នាក់​​ ស្នាក់​នៅ ផ្ទះ​ជួល​ ផ្សេង​គ្នា​ ប៉ុន្តែ​​​ក្នុង ភូមិជា​មួយ​​គ្នា ​បាន​លេប​ថ្នាំ​ប៉ុនប៉ង ធ្វើ​អត្ត​ឃាត ជា​ បន្ត​បន្ទាប់​ ព្រោះ​​តែ ​​មាន វិបត្តិ​​ស្នេហា ​​តែពុំ​មាន ​នរណា​​​ស្លាប់ ទេ ដោយ​សារ​ គេ​នាំ​ទៅ​សង្គ្រោះ ​​​នៅ​មន្ទីរ​​ពេទ្យ​ទាន់ ពេលវេលា ។

ហេតុការណ៍​លើក​ទី ១ ​កើតឡើង​​កាលពី ​វេលាម៉ោង​ ៨ ​យប់ ​ថ្ងៃទី​១២ មិថុនា ​ឆ្នាំ​២០១១ នៅផ្ទះ​ជួល​​ ក្នុងភូមិ​ព្រៃ​​ស្វាយ​ សង្កាត់​​ចោមចៅ ខណ្ឌ​​ដង្កោ​ រាជធានី ភ្នំពេញ ។ ​យុ​វ​ជន​ ដែល​លេប​ថ្នាំ​ សម្លាប់​ខ្លួន​នោះ​ ឈ្មោះ រ៉េន សាមុត ​អាយុ ២៣ ​ឆ្នាំ ជា​​ កម្ម​ករ​រោង​ចក្រ​ មានស្រុកកំណើត នៅ​​​ភូមិ​គុក​ចារ ឃុំ​ព្រែក​ពោធិ៍ ​ស្រុកស្រីសន្ធរ ខេត្ត​កំពង់​​ចាម ​សព្វ​ថ្ងៃ​​ ស្នាក់នៅ​ ផ្ទះ​ជួល​ ។  យុវ​ជន​នេះ ទើប​តែ​ភ្ជាប់ពាក្យ​ ​ជាមួយ​​ នាង​ក្រមុំ​​រូប​ស្រស់ម្នាក់​ ដែល​ជា​ កម្ម​ការិនី​ រោង​ចក្រ ​កា​ល​ពី​ព្រឹក​ លុះ​ដល់​យប់​ឡើង​​ ក៏លេប ថ្នាំ​​ងងុយ​ដេក ​ជិត ​១០ ​គ្រាប់ ប៉ុន​ប៉ង​សម្លាប់​ខ្លួន​ ដើម្បី​បញ្ជាក់​ពី ចិត្ត​ស្មោះ​ របស់​​ខ្លួនឱ្យ​​នាង ​ជា​​គូដណ្តឹង​បាន​ដឹង ។ ​

តាមប្រភព​​ព័ត៌​មាន​​ ឱ្យ​ដឹង​ថា នៅ​វេលាព្រឹក​ ថ្ងៃទី១២ មីនា មាន​ ពិធី​ភ្ជាប់​ពាក្យ​ រវាងយុវជន​ រ៉េន សាមុត និង​នាង​ក្រមុំ​ស្រស់​​ស្អាត ម្នាក់នោះ​ ធ្វើ​ឱ្យ​រូបគេ​ រីករាយ​​​យ៉ាង​ខ្លាំង ​​ ។ ​លុះ​ដល់យប់​ឡើង​ ស្រាប់​តែ​​ទិញ​ថ្នាំ ​​ងងុយ​​ដេក​ចំនួន ៨ ​គ្រាប់ លេប​ប៉ុន​ប៉ង ​ធ្វើអត្តឃាត​ ។ ​ភ្លាមៗ​នោះ ​​មិត្តភក្តិ​ និង​សាច់​ញាតិ នាំគ្នា​ដឹកជញ្ជូន រ៉េន​ សាមុត​ ទៅ​កាន់​ មន្ទីរ​ពេទ្យ ដើម្បីសង្គ្រោះ​ បន្ទាន់​ទើប​បាន ​រួចផុត​ពីសេចក្តី​ស្លាប់ ។

នៅ​ពេល​គេ សួរ​ពីមូលហេតុ ​​នៃ​​ការ​ប៉ុន​ប៉ង​ សម្លាប់ខ្លួន យុវជននោះ​ និយាយថា ​រូបគេ​​​តាម ​ស្រឡាញ់​នាងជា គូដណ្តឹង​ រយៈ​ពេល​ជាង​ ១ ឆ្នាំ ​មកហើយ ​តាម​​អង្វរនាង ​សុំ​​ភ្ជាប់ពាក្យ ​រៀប​ការ ​ប៉ុន្តែ​នាងមិនព្រម​ ។ រហូតមក ដល់ពេលនេះ​ ​​នាងយល់ព្រម​​​ភ្ជាប់ពាក្យ ​​ដូច្នេះ​ ដើម្បី​បញ្ជាក់​ពី​ ចិត្ត​ស្មោះ​ ខ្លាច​នាង​បែក​ចិត្ត​​ ទើប​​គេលេបថ្នាំ​​ ដើម្បី​ធ្វើ​ អត្តឃាត​ ។ ចំណែក​ឯ ​​នាងជា​គូ​​ដណ្តឹង​ ​និយាយ​ថា អនា​គត​ប្តី ​របស់​នាង​ ពិតជា​​​គិតខ្លី​​ខ្លាំងណាស់ ​​។ គេ​លេបថ្នាំ​ ប៉ុ​ន​ប៉ង​សម្លាប់ខ្លួន​ ព្រោះ​តែ​​ខ្លាច ​នាង​បែកចិត្ត​​ តាមពិត ​នាងមិន​បែក​ចិត្ត ទៅណា​ទេ ​ព្រោះ​ភ្ជាប់​ពាក្យ​​​ជាមួយ​​គ្នា ​រួចហើយ ។

​​ក្នុង​ព្រឹត្តិ​ការណ៍​ដូចគ្នា​នេះ​ដែរ ហេតុការណ៍​ទី​២ កើត​ឡើង​កាល​ពី វេលាម៉ោង​៩ និង​១០នាទី​ យប់ថ្ងៃទី​១២ ​មិថុនា ឆ្នាំ​២០១១ នៅ​ភូមិព្រៃ​​ស្វាយ សង្កាត់​ចោមចៅ ខណ្ឌដង្កោ ​ដោយ​នារី​​ម្នាក់​ តូច​ចិត្ត រឿង​បុរស ជាគូដណ្តឹង​​របស់ខ្លួន​ មាន​សង្សារ​ថ្មី​ ក៏​លេបថ្នាំ​ងងុយ​ដេក ចំនួន​ ៨គ្រាប់​ ប៉ុនប៉ង ​សម្លាប់​ខ្លួន​ ប៉ុន្តែ​ត្រូវ​គ្រូពេទ្យ ​ជួយសង្គ្រោះ​​ទាន់ពេល​វេលា ។ នារីរូបនោះ​​​ឈ្មោះ​ ​ឌួង ​វល័ក្ខ ​ហៅ​ដា អាយុ១៩ឆ្នាំ​​ ជាកម្ម​ការិនី​​រោងចក្រ​​​ មានស្រុក​កំណើត​​នៅភូមិ​​តាអន ឃុំពានី ស្រុកកំពង់​ត្រឡាច ​ខេត្ត​កំពង់​ឆ្នាំង ​ស្នាក់​នៅ​ផ្ទះ​ជួល​ ក្នុងភូមិ​​កើតហេតុ​។

នារីរូបនោះ​​រៀប​រាប់​ឱ្យ​ដឹង​ថា នាងប៉ុន​ប៉ង​​ សម្លាប់​ខ្លួន ​​ដោយ​សារ​ តែ​​ខឹងបុរស ​ជា​គូ​ដណ្តឹង​​មាន​​ សង្សារ​​ថ្មី​ក្បត់ចិត្ត​នាង ។ ​​នៅ​មុនពេល​កើតហេតុ​ គូ​ដណ្តឹង ​​របស់នាង​បានចូល ទៅក្នុង​បន្ទប់​​ទឹក ហើយ​​ទុក​ទូរស័ព្ទ​ចោល​ ស្រាប់​តែ​ មាន​​​គេហៅចូល ​ហើយ​នាង​បានលើក​ជំនួស ។ គ្រាន់​តែ​​លើក​ភ្លាម ​បានធ្វើ​ឱ្យ​នាង​មាន ការ​ភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង​ ដោយ​​សារ ​តែអ្នក​​ហៅ​ចូលនោះ​​​ អះ​អាងថា ជាសង្សារ​​ របស់​គូ​ដណ្តឹង​នាង និង​​ប្រាប់​ថា ​​នាង​កំពុងឈឺ​សុំ​ឱ្យ​​គូដណ្តឹង ​​របស់​នាង​ទៅ​មើល ​​ទៀត​ផង ។​​ បន្ទាប់ពីឮ​បែបនេះ ធ្វើ​ឱ្យ​នាង​ឈឺ​ចាប់ ​​យ៉ាងខ្លាំង​​​ ។ នៅពេល​​​គូ​ដណ្តឹង​​ចេញ ​​ពី​បន្ទប់​ទឹក​​វិញ នាង​សួរ​នាំបង្ក​ឱ្យ​ មាន​ទំនាស់​​​ពាក្យ​សំដី​​​ គ្នាកើត​ឡើង​​មួយ​ប្រាវ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ​ក្រោយ​ពេល​ឈ្លោះ​​ គ្នា​រួច គូ​ដណ្តឹង ​​​បាន​ចាក​ចេញ​ ទៅ ​ហើយ​នាង​ លេប​ថ្នាំ​ងងុយ​ដេក​ចំនួន​ ៨ គ្រាប់ ដើម្បី​ធ្វើអត្តឃាត​​ ។ ប៉ុន្តែ ​​​មិន​បានសម្រេចឡើយ​​ ដោយគ្រូពេទ្យ​​ ជួយសង្គ្រោះ​​ទាន់ ។ ចំណែក​​ឯ​ បុរស​ជាគូ​ដណ្តឹង ​​ក្រោយពេល​​ ដឹង​ថា នាង ​ឌួង វល័ក្ខ លេបថ្នាំ​ប៉ុន​ប៉ង សម្លាប់​​​ខ្លួន​ បាន​ទៅ​មើល​នាង​ និង បាននាំនាង​ទៅ​ កាន់​មន្ទីរ​ពេទ្យ ។ ​

ដោយ​ឡែក​ហេតុ​​ការណ៍ ​លើកទី៣ កើត​ឡើង​​កាលពី វេលាម៉ោង​​ ៨ និង១៥នាទី ព្រឹក​ថ្ងៃទី​១៣ ​មិថុនា ២០១១ ​នៅ​ក្នុង​ បន្ទប់ទឹកផ្ទះជួល ​ក្នុងភូមិព្រៃ​ស្វាយដែរ ដោយ​យុវជនម្នាក់ ​បាន​លេប ថ្នាំ​ប៉ារ៉ា​សេតាម៉ុល​អស់ចំនួន ២បន្ទះ ​ប៉ុន​ប៉ង​ សម្លាប់​ខ្លួន ព្រោះ​​​តែ​វិបត្តិ​ស្នេហាដែរ​ ។​ ប៉ុន្តែ​ពុំ​ដឹង​ថា ត្រូវ​សង្សារ​​​បែក​ចិត្ត ​ឬ​ក៏​ខឹង​​ក្រុមគ្រួសារ​មិន​ចូល ស្តីដណ្តឹង​​​​​នារី ​ដែល​ខ្លួន​ស្រឡាញ់​​ទេ ព្រោះ​​​ក្រុម​គ្រួសារ ​ព្យា​យាម​លាក់​លៀម​​ ។ យុវ​ជនរូប​នោះ ឈ្មោះ​ញ៉ិល ​កេន អាយុ ​២៣ឆ្នាំ ​ជា​កម្មករ​​រោង​ចក្រ​កាត់​ដេរ​ មានស្រុកកំណើត​នៅ​ ភូមិ​សៀម​រាប ​ឃុំច្រ​នាង ស្រុក​បារាយណ៍​ ខេត្ត​កំពង់​ចាម ។

​តាមប្អូន​ប្រុស​និយាយ​ថា បង​ប្រុស​​របស់​គេ​ពុំ​ដឹង​ថា «មាន​វិបត្តិ​​អ្វីច្បាស់លាស់​ឡើយ ​ស្រាប់​តែ​​​​ចង់ស្លាប់​បែបនេះ ។ ​នៅ​មុនពេល​ កើតហេតុ​​បង​ប្រុស​ របស់គេ​ យកថ្នាំប៉ារ៉ា​សេតាម៉ុល​ ២ បន្ទះ​ ទៅលេបនៅ​ក្នុងបន្ទប់​ទឹក ហើយ​​ខ្ទាស់​គន្លឹះ ​ពីខាង​ក្នុង​ជាប់​ ។ ដោយប្រទះ​ឃើញ​​ សំបកថ្នាំ​​គួរ​ឱ្យ​​សង្ស័យ ​​ក្រុមគ្រួសារនាំគ្នា​គាស់​ គន្លឹះ​ទ្វារ​​បន្ទប់​ទឹក​មើល​ ស្រាប់​តែឃើញ​​បងប្រុស​​ របស់គេដេក​ដួល​​ បែកពពុះ​មាត់ ទៅ​ហើយ រួចក៏​នាំ​ទៅ​សង្គ្រោះ​ ​នៅ​មន្ទីរ​​ពេទ្យ ។

​ប្រភព​ព័ត៌​មាន​មួយ​ ​និយាយ​ថា ​យុវ​ជន​រូប​នោះ​ មាន​វិបត្តិ​ស្នេហា​ គឺ​ខឹង​នារីជា​សង្សារ​ ប៉ុន្តែ​​គេពុំ​​ដឹងថា ខឹង​រឿង​អ្វីឡើយ ។ នេះ​គឺជា ​​​រឿង​គួរ ឱ្យ​ចាប់​អារម្មណ៍​មួយ ​ដែល​ក្នុង​រយៈ​ពេល​តែប៉ុន្មាន​​ ម៉ោង​ប៉ុណ្ណោះ មាន​អ្នក​លេបថ្នាំ​ប៉ុនប៉ង​​សម្លាប់ ​ខ្លួន​ដល់ ​ទៅ​ ​៣ ​នាក់ ព្រោះ​​​តែវិបត្តិ​ ​ស្នេហា​​​ ហើយ​អ្នក​ទាំង ​នោះ​​ស្នាក់នៅ​ផ្ទះ​ជួល​ក្នុងភូមិជាមួយគ្នា​ និង​ត្រូវ​​​គេបញ្ជូន ​ទៅ​សង្គ្រោះ​​​នៅ​ មន្ទីរ​ពហុព្យាបាល​​ឡាំប៊ុន​ថន ជា​មួយគ្នាទៀត៕

មតិ»

1. ហនុមាន - ខែមិថុនា 14, 2011

ស្មានតែ រឿងពិតរបស់ខ្លួន ម៉ាយប់ជាមួយស្រីយួនរួចចង់សម្លាប់ខ្លួន !

2. monyrinataro - ខែមិថុនា 14, 2011

២៣ឆ្នាំគួរចេះគិត តែបែរជាអន់ជាងក្មេងដែលមិនចេះគិតទៅទៀត នេះសមនឹងងាប់មែន… ខ្ញុំគាំទ្រ

3. somada - ខែមិថុនា 14, 2011

បើខ្លួនឯងមិនស្រឡាញ់ខ្លួនផងហ្នឹង តើចង់ឲ្យអ្នកដទៃគេស្រឡាញ៉យើងយ៉ាងម៉េចបាន ?

4. មេឃា - ខែមិថុនា 15, 2011

នេះគេហៅថា មោបាំង មោបិត រកគិតមិនទាន់ ឃើញតែច្រកមួយហ្នឹង…


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: