jump to navigation

រដូវកាលប្រមូលពន្ធ លើយានយន្ត បានមកដល់ទៀតហើយ… ហិហិហិ ខែមិថុនា 8, 2011

Posted by មេឃា in កខគឃង.
trackback

មេឃា ៖ រដូវនៃការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ ២០១១ នឹង ចាប់បើកពីថ្ងៃទី ១៥ មិថុនា ២០១១ ដល់ថ្ងៃទី ១៥ កញ្ញា ២០១១ (បីខែ) លើសពីរយៈពេល នេះ ពោលគឺចាប់ ពីថ្ងៃទី ១៦ កញ្ញា ២០១១ តទៅ បណ្តាយានជំនិះ ដែលធ្វើចរាចរនៅលើ ដងផ្លូវ នឹងត្រូវពិន័យ។

ទិដ្ឋភាពចរាចរណ៍នៅក្នុងក្រុងភ្នំពេញ (រូបភាព AFP)

តាមសេចក្តីជូនដំណឹង របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ ០០៧ សហវ អពដ ចុះថ្ងៃទី ០៣ មិថុនា ២០១១ ម្ចាស់យានជំនិះ លើកលែងទោចក្រយានយន្ត (ម៉ូតូ) ត្រូវបង្ហាញភស្តុតាង បញ្ជាក់ថា បានបង់ពន្ធ សម្រាប់ឆ្នាំ ២០១០ រួចរាល់ បើមិនដូច្នោះទេ ត្រូវបង់ប្រាក់ពិន័យ ស្មើនឹង ប្រាក់ពន្ធ ២០១០ ទើបអនុញ្ញាត ឱ្យបង់ពន្ធសម្រាប់ឆ្នាំ ២០១១។

ចំពោះ ទោចក្រយានយន្ត (ម៉ូតូ) មិនតម្រូវឱ្យ បង្ហាញបង្កាន់ដៃបង់ពន្ធឡើយ គ្រាន់តែទិញប័ណ្ណ បង់ពន្ធ ទោចក្រ យានយន្ត យកទៅបិត នឹង ទោចក្រ យានយន្ត ជាការស្រេច។ តែបើ ទោចក្រ យានយន្ត ណាមួយគ្មានបិត ប័ណ្ណ បង់ពន្ធ ត្រូវចាត់ទុកថា ទោចក្រយានយន្ត នោះមិនទាន់បាន បង់ពន្ធទេ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា ផលិតប័ណ្ណតាបត្រពន្ធលើ មធ្យោបាយដឹកជញ្ជូន ឆ្នាំ២០១១ នេះ មានគុណភាព សញ្ញាចំណាំ និងលេខកូដ ដែលអាច ផ្ទៀងផ្ទាត់បាន ដោយឧបករណ៍ ស្វ័យប្រវត្តិ (បារកូដ !??) ហើយសូមណែនាំ ឱ្យ ម្ចាស់យានយន្ត ទៅបង់ពន្ធដោយផ្ទាល់ នៅតាមកន្លែង ប្រមូលពន្ធដែលនៅជិត គេហដ្ឋាន លោកអ្នក។

ជាចុងក្រោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពាវនាវដល់ ម្ចាស់យានយន្តគ្រប់ប្រភេទ មេត្តា ប្រញាប់ប្រញាល់ ទៅបង់ពន្ធ ឱ្យបានមុនថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១១ កុំបីខាន ! (បន្ថែម ៖ បើហួស រយៈពេលនេះ លោកអ្នកពិតជា ត្រូវជិះគេច លោកប៉ូលីស ពេញមួយឆ្នាំទៀត ហើយ !!! ហាសហាហា)

សូមបញ្ជាក់ថា ការប្រមូលពន្ធ លើមធ្យោបាយ ដឹកជញ្ជូន សម្រាប់ឆ្នាំ២០១១ នេះ ហាក់ឆាប់ជាង ឆ្នាំ២០១០ ដែលបាន ប្រមូលនៅក្នុង ខែកក្កដា (ថ្ងៃទី២០) រហូត ដល់ខែ តុលា (ថ្ងៃទី២០) ឆ្នំា២០១០។ ទោះបីជា យ៉ាងនេះក្តី អង្គការ សម្ព័ន្ធភាព ប្រជាពលរដ្ឋ ដើម្បី គណនេយ្យភាព សង្គម (Civic Alliance for Social Accountability in Cambodia ៖ CASA-Cambodia)  ដែលមាន សមាជិក ១៣ អង្គការផ្សេងទៀត បានជូនដំណឹងថា ពួកគេបាន ត្រៀមខ្លួនរួចហើយ ដើម្បីសង្កេត មើលភាព មិនប្រក្រតីនានា ដែលអាច កើតមាន ក្នុងពេលប្រមូលពន្ធ។ អង្គការ សម្ព័ន្ធមួយ នេះ ធ្លាប់បាន ចងក្រងជា បណ្តឹង និងរបាយការណ៍ ដើម្បីប្តឹង មន្រ្តី ប្រមូលពន្ធ ម្តង រួចមក ហើយ កាល ពី ឆ្នាំ២០១០ ហើយ ក៏បាន ជួយធ្វើអន្តរាគមន៍ លើការទាមទា តម្លៃត្រូវ បង់ពន្ធលើសពី តម្លៃកំណត់ របស់ក្រសួង បាន មួយអន្លើដែរ៕

សូមដោនឡូត សេចក្តីជូនដំណឹង របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ ០០៧ សហវ អពដ ចុះថ្ងៃទី ០៣ មិថុនា ២០១១ ស្តីពី ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយាន្តជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០១១

មតិ»

1. somada - ខែមិថុនា 13, 2011

ធ្លាប់ទៅទិញពន្ធ យកមកបិទឲ្យបានមុនគេ តែដឹងអីមានអ្នកលួចបកយកទៅបាត់ ។ ឆ្នាំនោះត្រូវទិញពន្ធមួយឆ្នាំដល់ទៅពីរសន្លឹកឯណោះ ។ សូមផ្តាំបងប្អូនដែលទិញពន្ធ​បានហើយ សូមមេត្តាបិទឲ្យស្អាត ហើយកុំភ្លេចយកឡាមឆូតលើពន្ធឲ្យដាច់ជាច្រើន​កំណាត់ទើបប្រសើរ ជៀសវាងមានអ្នកលួចបក ឬ អាចបិទក្រោមកែបម៉ូតូក៏បានដែរ។

មេឃា - ខែមិថុនា 14, 2011

បើទិញពន្ធ ម៉ូតូ គេមិនសួររក ពន្ធឆ្នាំចាស់ទេ… គេសួររកតែពន្ធឡាន ប៉ុណ្ណោះ… បិតក្រោមកែបម៉ូតូ អាចខាតពេល បើកកែប ពេលលោក ប៉ូលីស សួររក…


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: