jump to navigation

សោម ឆាយ៉ា (ស៊ីធីអិន) រងទុក្ខ ដោយសារម៉ាត់ ខែមិថុនា 1, 2011

Posted by មេឃា in កខគឃង.
trackback

មេឃា (១ មិថុនា ២០១១) ៖ ក្នុងកម្មវិធី សភាអ៊ិនធើណែត នាព្រឹកម៉ិញនេះ លោក សោម ឆាយ៉ា នាយកព័ត៌មាន នៃបណ្តាញទូរទស្សន៍កម្ពុជា ស៊ីធីអិន (CTN) បានលើកដៃ ប្រណម សុំទោស សមាគមខ្មែរ នៅប្រទេសបារាំង ទាំងមិនអស់ចិត្ត ក្រោយការអាន សេចក្តីជូនដំណឹងពីក្រសួងព័ត៌មាន ស្នើឱ្យ រូបលោក កែតម្រូវកិច្ចអត្ថាធិប្បាយ។

លោក សោម ឆាយ៉ា ក្នុងកម្មវិធី សភាអ៊ីនធើណែត (ស៊ីធីអិន) នាថ្ងៃទី ១ មិថុនា ២០១១

អន្តរាគមន៍ពីក្រសួងព័ត៌មាននេះ កើតឡើងក្រោយ តំណាងសមាគមខ្មែរ នៅប្រទេសបារាំង ប្រតិកម្មតប ទៅនឹងការអត្ថាធិប្បាយ និយាយបប៉ាច់បប៉ោច មិនសូវមានប្រយោជន៍ របស់លោក នាយកព័ត៌មាន សភាអ៊ិនធើណែត ដែលបាន ឌៀមដាម លេបខាយ ឱ្យ ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅប្រទេសបារាំង ថា គំរិះ ហើយមិនសូវ ផ្តល់ជំនួយដល់ស្រុកខ្មែរ ដូច ពលរដ្ឋខ្មែរ ដែលរស់នៅសហរដ្ឋអាមេរិក។ លោក សោម ឆាយ៉ា បានប្រៀបធៀបហេតុផលថា នៅបារាំង មានលុយ យ៉ូរ៉ូ ដែលមានតម្លៃ ថ្លៃជាង លុយដុល្លាសហរដ្ឋ ហើយសំណូមពរឱ្យ សមាគមខ្មែរ បន្ថែមជំនួយមកដល់ កងទ័ពនៅព្រះវិហារទៀត។

តាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន សមាគមខ្មែរនៅប្រទេសបារាំង ធ្លាប់បាន ប្រមូលថវិកាមកកសាង សាលារៀនមួយខ្នង និងថវិកាមួយចំនួន ផ្តល់មកប្រទេសកម្ពុជា តាមរយៈលោកឧបនាយករដ្ឋមន្រ្តី សុខ អាន មិនមែននៅស្ងៀមដូចជា ការអត្ថាធិប្បាយរបស់លោក នាយកព័ត៌មាន ស៊ីធីអិន ឡើយ។

ទោះបី បានលើកដៃ សុំទោស ជាសាធារណៈ តាមរយៈកញ្ចក់ទូរទស្សន៍ ស៊ីធីអិន ក៏ដោយ ក៏លោក សោម ឆាយ៉ា ហាក់មិនទាន់អស់ចិត្ត នឹងប្រតិកម្មតប របស់ សមាគមខ្មែរនៅប្រទេសបារាំង ដែរ ហើយបាន បន្តលេបខាយ ពីនេះពីនោះ ឌៀមដាម ពលរដ្ឋខ្មែរ នៅប្រទេសបារាំងដដែល ៖ «មិត្តភក្តិរបស់ខ្ញុំនៅបារាំងដែរ… អត់បានឃើញជួយអីទេ ឃើញស្ងប់ស្ងៀម… នេះ ខ្ញុំនិយាយដល់មិត្តភក្តិរបស់ខ្ញុំ ដែលរស់នៅ ប្រទេសបារាំង ទេណា…»

មិនទាន់ អស់ចិត្ត លោក សោម ឆាយ៉ា បន្តមួយដង្ហើមទៀត ជាមួយនឹង អ្នករាយការណ៍ព័ត៌មាន បន្តមកពី ខេត្តព្រះវិហារ ៖ «លោក ដារុន ប្រសិនបើឃើញ សមាគមខ្មែរ នៅប្រទេសបារាំង យកអំណោយទៅចែក នៅព្រះវិហារអីហ្នឹង ជួយរាយការណ៍មកផង មីម៉ាកញ្ចប់អីហ្នឹង… ខ្ញុំឃើញ សមាគមផ្សេងទៀត ពេលចែកអំណោយអីចឹង គេហៅ ទូរទស្សន៍ទៅថត បើមិន ស៊ីធីអិន ក៏ បាយ័នដែរ … តែនេះ យើងអត់ដឹង…»

នាយកព័ត៌មាន ម្នាក់នេះ ធ្លាប់ស្ពឹកមុខ ប៉ុន្មានលើកមកហើយ នៅតែមិនទាន់រៀងទៀត ដោយសារការ អត្ថាធិប្បាយអត់សូវមានប្រយោជន៍… ដូចជា រឿង រិះគន់លោកនាយករដ្ឋមន្រ្តីថៃ អាភីស៊ីត ឥតសំចៃម៉ាត់ មុនជំនួបមេដឹកនាំ ស្រាប់តែក្រោយមក ឃើញ នាយករដ្ឋមន្រ្តីខ្មែរ លោក ហ៊ុន សែន ទៅជួបនាយករដ្ឋមន្រ្តីថៃ បែរជា ញញឹមញញែមដាក់គ្នា យ៉ាងល្អូកល្អឺន… រាងអត់ម៉ាត់បន្តិចទៅ ! នេះហើយអ្នកនយោបាយ… គេប្រតិកម្មបែបការទូត មិនមែនចេះតែស្រែក ដូចសេកអីចឹងទេ !

ទោះបីជាយ៉ាងណា កិច្ចអត្ថាធិប្បាយរបស់លោក សោម ឆាយ៉ា កន្លងមក គ្រាន់តែនិយាយ ដើម្បីបន្ថែមបរិយាកាសក្នុងកម្មវិធី របស់លោក ឱ្យកាន់តែទាក់ទាញប៉ុណ្ណោះ ម៉្យាងនេះជា ធម្មជាតិរបស់លោក ជាមនុស្សចូលចិត្តនិយាយច្រើន មិនមាន ចេតនាទុច្ចរឹត ក្នុងការ បំបាក់មុខខ្មែរ ដូចគ្នាទេ។ ក្នុងឆាកអន្តរជាតិ លោក សោម ឆាយ៉ា ធ្លាប់បានចូលរួមកិច្ចការពារខ្មែរ ពីការមើលងាយរបស់ថៃ ហើយបានតបត ដោយវិជ្ជាជីវៈផងដែរ។ លោក សោម ឆាយ៉ា មានបទពិសោធន៍ផ្នែករៀបចំកម្មវិធី ទូរទស្សន៍ បែបកំសាន្ត អត្ថាធិប្បាយ និងផ្តល់ព័ត៌មាន ដូចនេះ មិនតិចជាង ១៥ ឆ្នាំឡើយ។

មតិ»

1. សុខ​ហ៊ាង - ខែមិថុនា 1, 2011

គាត់​ហ្នឹង​នៅ​ក្រៅ​គឺ​មហា​…ហើយ!

2. វិចិត្រ - ខែមិថុនា 1, 2011

និយាយ​យូរ​ទៅ ក្លាយ​ជា​ពុល​ទឹក​មាត់។

បើ​គាត់​គ្រាន់​បើ​មែន គួរ​តែ​ហៅ​អ្នក​ដែល​គាត់​រិះគន់/ ធ្លាប់​រិះគន់​កន្លង​មក មក​ប្រកែក​គ្នា ផ្សាយ​បន្ត​ផ្ទាល់​មើល។ តែថា គាត់មិន​ហ៊ាន​ធ្វើ​បែប​នេះ។

3. ខេមរបក្សីសាស្ត្រិន - ខែមិថុនា 1, 2011

ស្ត្រី​ម្នាក់​ដែល​នៅ​អង្គុយ​ក្បែរ​គាត់​ហ្នឹង​អាច​នឹង​ក្លាយ​ដូច​កាត់​ដែរ ។ នាង​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ពិធីករ​ទាំងអស់​ដែល​និយាយ​ពាក្យ “កត់សម្គាល់” ច្រើន​ជាង​គេ​បំផុត​នៅ​ប្រទេស​កម្ពុជា​នេះ! ពិធីករ​និង​អ្នក​អាន​ព័ត៌មាន​ដទៃទៀត​គេ​និយម​ពាក្យ “ជាមួយ, សម្រាប់, តែម្ដង ។ល។” ដែល​គ្មាន​នរណា​ម្នាក់​ធ្លាប់​ធ្វើ​កាល​ពី​សង្គម​មុនៗ​ទេ!

4. ពត៌មានទូរស័ព្ទ - ខែមិថុនា 2, 2011

ខេមរបក្សីសាស្ត្រិន ខ្ញុំមាន Email ចង់ផ្ញើទទៅអោយកញ្ញា ថាណា នឹងទេ?

ខេមរបក្សីសាស្ត្រិន - ខែមិថុនា 2, 2011

ប្រាប់​ម៉ោ រក​យូរ​ហើយ​ឲ្យ​តែ​មាន​ផ្ញើ​ភ្លាម​ហ្នឹង!

5. mekongmusicool - ខែមិថុនា 2, 2011

ទៅវត្ដលើឲ្យលោកជះទឹក ទើបជ្រះជ្ងៃយ
ពួកអ្នកNews ចូលចិត្តពុលមាត់ ទៅទិញថ្នាំខ្មែរនៅភ្នំគូលែនមកដុសផឹក

6. អាទិទេពចម្បាំង - ខែមិថុនា 2, 2011

គាត់ជាអ្នកចែកចាយព័ត៌មានជូនសាធារណៈជន តែបែរជាចូលចិត្តប្រើសំដីដៀមដាមថាអោយគេទៅវិញ ពួកយើងចង់ដឹងអំពីដំណឹង ព័ត៌មាន មិនមែនអំពីពាក្យដៀមដាមផ្ចាញ់ផ្ចាលដូចគាត់បានធ្វើនោះទេ…

7. Sopheak.P - ខែមិថុនា 3, 2011

មិនសូវដឹងអីទេខ្ញុំ!

8. somada - ខែមិថុនា 13, 2011

ពាក្យសម្តីរបស់លោក​សោម​ ឆាយ៉ាពិតជាធ្វើឲ្យអ្នកដែលចិត្តសប្បុរសធម៌មួយចំនួន​អសទ្ធាជាមិនខាន ។ អ្នកខ្លះគេមិនចង់បានមុខមាត់អីទេ សំខាន់ត្រង់ថា​តើជំនួយដែល ពួកគាត់ផ្តល់ឲ្យនោះដល់ដៃ ជនរងគ្រោះ ឬ ទាហានឬទេ ? ចំពោះការដែល​ហៅ​ទូរទស្សន៍ប៉ុស្តិនេះ ប៉ុស្តិ៍នោះទៅថតដូចជាមិនសំខាន់ទេ នេះបើតាមគំនិតខ្ញុំ ។

មេឃា - ខែមិថុនា 14, 2011

យល់ស្រប…


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: