jump to navigation

ផលិតករខ្មែរ ពីរ រូប ទទួលសញ្ញាបត្រកិត្តិយស នៅទីក្រុងប៉ារីស ខែ​ឧសភា 28, 2011

Posted by មេឃា in កខគឃង, Cambodia Feature Stories.
trackback

ព័ត៌មានដើម វិទ្យុបារាំង RFI ៖ សៅរ៍ 28 ឧសភា 2011

ប៉ាន់ រិទ្ធិ និង វ៉ាន់ ណាត ​ទទួល ​សញ្ញាប័ត្រ​បណ្ឌិត​កិត្តិយស នៅ​ទីក្រុង​ប៉ារីស

លោក ប៉ាន់ រិទ្ធី សមិទ្ធិករ ភាពយន្ត ឯកសារ (ឆ្វេង) និង លោក វ៉ាន់ ណាត ជាងគំនូរ រួច រស់ ពី គុក ទួលស្លែង

ក្នុង​ពេល​ដែល ​សាលាក្តី​ខ្មែរក្រហម ​កំពុង​ត្រៀម ​ប្រកាស​សាលក្រម​ ចុងក្រោយ ​លើ​ឌុច មេគុក​ទួលស្លែង និង​ត្រៀម​ បើក​ទទួល ​សំណុំរឿង ០០២ នៅទីក្រុង​ប៉ារីស កាលពីថ្ងៃ​អង្គារ​មុននេះ សកលវិទ្យាល័យ​បារាំង ប៉ារីស​ទី ៨​ បាន​ប្រគល់​ សញ្ញាប័ត្រ​បណ្ឌិត​កិត្តិយស ​ដល់​​លោក ​ប៉ាន់ រិទ្ធី និង​លោក ​វ៉ាន់ ណាត។ ត្រូវ​បាន​អន្តរជាតិ​ទទួលស្គាល់​ច្រើន តាមរយៈ​កុន​ឯកសារ “ស ២១ ម៉ាស៊ីន​សម្លាប់​ របស់​ខ្មែរក្រហម”​ លោក ​​​ប៉ាន់ រិទ្ធី​ បាន​ដើរ​នាទី​សំខាន់​ ក្នុង​ការផ្ទេរ​ការចងចាំ​ ដោយ​បន្ត​ផលិត​ ភាពយន្ត​ឯកសារ ជាច្រើនរឿង ដែល​រឿង​ចុងក្រោយ​ និយាយ​ពី​ឌុច ​នៅក្នុង​ក្រចកសេះ​ របស់​តុលាការ​ខ្មែរក្រហម។ វ៉ាន់​ ណាត​ វិញ ជា​ជាងគំនូរ ដែល​បាន ​ផលិត​ផ្ទាំង​គំនូរ​បង្ហាញ​ពី​ គុក​សួរចម្លើយ​ ស ២១។ លោក​​ វ៉ាន់ ណាត បាន​ដើរតួ​​សំខាន់ ​ក្នុងកុន​ឯកសារ​ ស ២១ ដែល​ក្នុង​នោះ​លោកបាន ​ប្រឈមមុខ​ផ្ទាល់​ ជាមួយ​អតីត​ជន ដៃដល់​ក្នុង​គុក​ទួលស្លែង។ ​

Advertisements

មតិ»

1. somada - ខែ​ឧសភា 30, 2011

សូមចូលរួមត្រេកអរចំពោះលោកទាំងពីរដែលទទួលបានសញ្ញាប័ត្របណ្ឌិតកិត្តិយស ។ ស្នាដៃរបស់លោកនិងស្ថិតនៅក្នុងអារម្មណ៍ខ្មែរគ្រប់រូប ជាពិសេស​ដល់កូនខ្មែរជំនាន់ក្រោយដែលមានបំណងស្វែងយល់ពីព្រឹត្តិការណ៍នាសម័យុ​ខ្មែរក្រហម ។​


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: