jump to navigation

យុវជនកម្ពុជា ក្រោមអាយុ ៣០ ឆ្នាំ ត្រូវត្រៀមខ្លួន ក្រែង ជាប់ កាតព្វកិច្ចយោធា ខែ​ឧសភា 24, 2011

Posted by មេឃា in ព័ត៌មាននីត្យានុកូល.
trackback

មេឃា ៖គណៈរដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាស ឱ្យដឹង កាលពី ថ្ងៃទី ២០ ខែឧសភា ២០១១ ថា ក្នុងកិច្ចប្រជុំ ថ្ងៃដដែលនេះ គណៈរដ្ឋមន្រ្តី បានអនុម័ត លើ សេច​ក្តី​ព្រាង​​​អនុក្រឹត្យ ស្តីពី​យោធិន​ជាប់កិច្ច​សន្យា ដែលមាន ៩ ជំពូក និង ​២៦ មាត្រា ដើម្បី ​​​​បើក​ឱកាសឱ្យ ​​​ប្រជាពលរដ្ឋ ​​​បាន​​ចូល​បំរើ​ការងារ​ដោយ​ស្ម័គ្រចិត្ត​ តាម​កិច្ច​សន្យា​នៅ​ក្នុង​​​​ សេវា រដ្ឋបាល​ ជំនាញ​ឯកទេស ​ជំនាញ​បច្ចេកទេស​ និង​ប្រតិបត្តិការ​សឹក ​​ក្នុង​រយៈ​ពេល​មួយ​មាន​កំណត់​។

ជាការណែនាំ អនុក្រឹត្យនេះ នឹងចែងលម្អិតអំពី ស្ថានភាពសម្រង់កិច្ចសន្យា ការហ្វឹកហ្វឺន វិជ្ជាជីវៈ ព្រមទាំងគុណ​ប្រយោជន៍ និងកាតព្វកិច្ចចំពោះយោធិនជាប់កិច្ចសន្យា ទោះបីជាយ៉ាងណា វាមិនទាន់ត្រូវបានផ្សព្វផ្សាយ ជា​សាធារណៈ អំពី អត្ថន័យបន្ថែមទេ។

យោងតាម ច្បាប់ស្តីពី លក្ខន្តិកៈទូទៅ ចំពោះ យោធិន នៃកងយោធនពលខេមរភូមិន្ទ ដែលត្រូវបាន ប្រកាសឱ្យ ប្រើប្រាស់ តាំងពី ថ្ងៃទី ០៦ វិច្ឆិកា ១៩៩៧ បានណែនាំថា យោធិន មានលក្ខន្តិកៈទូទៅជា យោធិនអាជីព និង យោធិន ជាប់កិច្ចសន្យា។ ដោយឡែក  យោធិនជាប់កិច្ចសន្យា ត្រូវបានជ្រើសរើស ដែល ជនដែល មាន សញ្ជាតិ ខ្មែរ អាយុ គ្រប់ ១៨ ឆ្នាំ ហើយមានសម្បទា តាមតម្រូវការដើម្បីបំពេញមុខងារ។

តាមប្បញ្ញត្តិ ឆ្នាំ ១៩៩៧ ដដែលនេះ យោធិន មានសិទ្ធិទទួលបានប្រាក់បៀវត្ស ទៅតាម ឋានន្តរសក្តិ និង អតីតភាពការងារ។ យោធិន អាចទទួលបាននូវ ប្រាក់បន្ថែម បំណាច់ ពិសេស ពេលមានហានិភ័យកើតឡើង ដោយឡែក យោធិន អតីត យោធិនអាជីព និងគ្រួសារ ផ្ទាល់របស់គេ មានសិទ្ធិព្យាបាលជម្ងឺ ក្នុងមន្ទីរពេទ្យនៃ កងយោធពលខេមរភូមិន្ទ។

តាមច្បាប់ស្តីពី កាតព្វកិច្ចយោធា ដែលត្រូវបានប្រកាសឱ្យប្រើប្រាស់តាំងពីថ្ងៃទី ២២ ធ្នូ ២០០៦ វិញ ប្រជាពល រដ្ឋខ្មែរ ទាំងពីរភេទ ដែលមានអាយុ ចាប់ពី ១៨ ឆ្នាំ ដល់ ៣០ ឆ្នាំ ត្រូវបំពេញ កាតព្វកិច្ចយោធា រយៈពេល ១៨ ខែ ។ ចំពោះ ស្រ្តីភេទ ការបំពេញ កាតព្វកិច្ចយោធា ត្រូវផ្អែកតាម ការស្មគ្រចិត្ត ដោយឡែក សម្រាប់ ប្រជាពល រដ្ឋ ខ្មែរ ដែលមាន សញ្ជាតិពីរ ហើយរស់នៅ ជា អចិន្ត្រៃយ៍ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវជាប់ កាតព្វកិច្ចយោធា ផងដែរ។

ទោះបីជាយ៉ាងណា ប្រជាពលរដ្ឋ ដែលជាប់បំពេញការងារ ជំនាញ អាចដាក់ពាក្យ សុំពន្យាពេល បាន មួយឆ្នាំម្តង ដោយមិនឱ្យលើសពី ៣ ឆ្នាំឡើយ។ អ្នកដែលអាច រួចផុតពី កាតព្វកិច្ចយោធា មានត្រឹមតែ ៖ »ប្រជាពលរដ្ឋ ដែលបានបញ្ចប់ សេវា ជាយោធា ជាប់កិច្ចសន្យា »អ្នកឯកទេសជំនាញ ដែលបានចុះកិច្ច សហ ប្រតិបត្តិការ បំពេញ បេសកកម្មស្រាវជ្រាវ ជាប្រយោជន៍ ផ្នែកសាធារណៈ នៃកងយោធពល ខេមរភូមិន្ទ ស្មើនឹង ១៨ ខែ »ព្រះសង្ឃ បព្វជិតនៃសាសនាផ្សេងៗ ដែលទទួលស្គាល់ពី ក្រសួងធម្មការ និងកិច្ចការសាសនា »ប្រជា ពលរដ្ឋដែល មានកាយសម្បទា មិនគ្រប់គ្រាន់ តាម ការតម្រូវ ដោយមានការបញ្ជាក់ពី គណៈកម្មាធិការ សុខាភិបាល ដែលបានធ្វើការជ្រើសរើស ប៉ុណ្ណោះ។

ជនដែលរឹងរូស និងជនរួមគំនិត ក្នុងការគេចវេះ ពីកាតព្វកិច្ចយោធា ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារ ចាប់ពី ៣ ខែ ដល់ ៣ ឆ្នាំ ។

ព័ត៌មានទាក់ទង ៖

»សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃសម័យប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី ២០  ខែ ឧសភា ឆ្នាំ២០១១

»ព្រះរាជក្រម ប្រកាសឱ្យប្រើ ច្បាប់ស្តីពី កាតព្វកិច្ចយោធា (២២ ធ្នូ ២០០៦)

» ព្រះរាជក្រម ប្រកាសឱ្យប្រើ ច្បាប់ស្តីពី លក្ខន្តិកៈទូទៅ ចំពោះ យោធិន នៃកងយោធនពលខេមរភូមិន្ទ (០៦ វិច្ឆិកា ១៩៩៧)


មតិ»

1. cambomaths - ខែ​ឧសភា 24, 2011
2. monyrinataro - ខែ​ឧសភា 24, 2011

សង្ស័យតែមានប៉េដេច្រើនពេក គេដាក់ច្បាប់នេះមកដើម្បីត្រួតពួកហ្គេយ៍ ពួកក្មេងទំនើង ពួកជក់គ្រឿងញៀន និង ក្មេងហិតកាវហើយយ៉ាង?

បើមិនបានស័ក្កមួយឡើងទេ អត់ខ្ចីទៅធ្វើ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: