jump to navigation

គ្រាមួយដែលគ្មានអូន… ខែ​មេសា 27, 2011

Posted by មេឃា in កំសាន្ត/Entertainment, រឿងប្រលោមលោក (ខ្នាតខ្លី), ស្នាដៃនិពន្ធរបស់មេឃា.
trackback

«បែកៗទៅ !!!»

ពាក្យបីម៉ាត់នេះ តែងតែនៅវិលវល់ ពេញខួរក្បាល និងរងំ ​ពេញ​ត្រចៀករបស់ខ្ញុំ រាល់ពេល​ដែល​​ខ្ញុំព្យាយាម រំឭក ដល់អនុស្សាវរីយ៍ ជាមួយនឹង នារីម្នាក់។ ពាក្យទាំងនេះ ក៏បានបង្អាក់ទឹកចិត្ត និងបង្ខាំងខ្ញុំ ឱ្យ​នៅ​ឃ្លាត​​ឆ្ងាយ ​ពីទម្លាប់​ជា ​កម្លោះឥតព្រួយ និងមានអនាគតម្នាក់ អស់មួយរយៈ។ មិត្តភក្តិជិតស្និត ​ជាច្រើន ដែលបាន​ដឹង​​រឿង បាន​ណែនាំ​ថា «បំភ្លេចនាងចោលទៅ ! មិនខ្វះទេមនុស្សស្រីដែលល្អ !» តែនេះមនុស្ស…មិនមែន​ កុំព្យូរទ័រ ​ដែល​ចង់ Format ឬ Install កម្មវិធី ឬការចងចាំ បានភ្លាមៗ​ណា ! គ្មានវិជ្ជាជីវៈ ឬចេះលួងលោម ឱ្យសមហេតុ​ផល ​អី​តិច​សោះ ! បើ​ជាខ្ញុំ​​ណែ​នាំ មិត្តភក្តិដែលបែកបាក់ស្នេហាវិញ…

សូមដោនឡូត ប្រលោមលោកបែបទំនើប ទាំងស្រុងដើម្បីអាន និងរក្សាទុក ៖ គ្រាមួយដែលគ្មានអូន

Advertisements

មតិ»

1. enana88 - ខែ​មេសា 27, 2011

កើតជាអ្នកនិពន្ធរឿងមនោសញ្ចេតនាផងអាឡូវ! ញ៉ុមក៏ធ្លាប់ជួបដែរ មិត្តភក្តិជាមនុស្សសំខាន់បំផុតដែលញ៉ុមត្រូវការ មួយទៀតគឺភាពរវល់។ រវល់​ជាប់គ្នាជាងម៉ាអាទិត្យ ក៏ដកចិត្តបានខ្លះៗដែរ តែពេលមានស្នេហា​ហាមរវល់ បើរវល់ជាងកន្លះខែច្បាស់ជាបែកគ្នាដូចញ៉ុមចឹង ព្រោះ”គ្មានពេល​សម្រាប់​ថែរក្សាវា”…. សង្ឃឹមថាមេឃា(បុរសសម្បូរស្នហ៏) (ងាប់ចង់ក្អូត ហិហិ) នេះឆាប់ជាសះស្បើយពីរោគចិត្តផង សាធុ!

មេឃា - ខែ​មេសា 27, 2011

នេះ Ena ចែករំលែកបទពិសោធន៍មែនមែន តើ !!! ខានជួបគ្នា កន្លះខែ ក៏អាចបែកគ្នាបានដែរ ហ្ន !?? O_o

enana88 - ខែ​មេសា 27, 2011

រឿងអីក៏មានដែរ! រឿងល្អៗមិនសូវមានអ្នកចាំ ពេលមានរឿងមិនល្អ​បន្តិច លើកហើយលើកទៀត! ត្រូវនឹងញ៉ុមអត់ចូលចិត្តស៊ាំតាប៉ែផង

2. រចនា - ខែ​មេសា 28, 2011
3. រចនា - ខែ​មេសា 28, 2011

ពេល​ដែល​អូន​ស្រឡាញ់​នរណា​ម្នាក់​ច្រើន​ជាង​ខ្លួន​ឯង​ដូច​បង អូន​នឹង​បាន​យល់​ពីអារម្មណ៍​របស់​បង​ពេល​នេះ…

មេឃា - ខែ​មេសា 28, 2011

ត្រូវការឱ្យខ្ញុំជួយ forward ប្រយោគនេះ ទៅឱ្យ មនុស្សម្នាក់នោះ ដែរទេ រចនា ? ខ្ញុំដឹងថា គាត់ជានរណា !??

រចនា - ខែ​មេសា 28, 2011

មិន​បាន​ចង់​ឱ្យ​បង forward ទៅ​ឱ្យ​នរណា​ទេ… គ្រាន់​តែ repeat អ្វី​ដែល​បង​សរសេរ​ក្នុង​រឿង​ប៉ុណ្ណោះ! ^^

មេឃា - ខែ​មេសា 29, 2011

បងពិតជាអន់ចិត្តខ្លាំងណាស់ ដែលឭពាក្យអូនប្រាប់ថា មួយរយៈពេលដែលអូន រាប់អានជាមួយនឹងបងនេះ បងធ្វើឱ្យអូន ស្គាល់តែទឹកភ្នែកច្រើនជាង ក្តីរីករាយ… ឱ្យបងសូមទោស… បងពិតជាគ្មានចេតនាធ្វើឱ្យអូនយំទេ…

រចនា - ខែ​មេសា 29, 2011

កុំ​យក​ញ៉ុម​ធ្វើ​តួ​ស្រី! 😀 អៀន! ហាហាហា

មេឃា - ខែ​មេសា 29, 2011

មិនមែនអីចឹងទេ… O_o

រចនា - ខែ​មេសា 30, 2011

មិន​អ៊ីចឹង​ក៏​មិន​អ៊ីចឹង​ទៅ! 😛 ខ្ជិល​រក​រឿង! ហាហាហា

4. somada - ខែ​ឧសភា 2, 2011

អានអត្ថបទនេះដំបូងអាណិតលោកមេឃាស្ទើរស្រក់ទឹកភ្នែក​ ដល់អាន​តទៀតទ្រាំសើចមិនបាន ឱបុរសសម្បូរស្នេហ៍អ្ហើយ បើពូកែញ៉ែ​ម្លឹង​ៗនោះ ។ មិនគោរពពាក្យសន្យាជាមួយគេទៀត មិនដឹងថាស្រីស្អាតម្នាក់នោះ​ហេវយ៉ាងណាព្រោះចាំញ៉ាំsukisoup អត់ហ៊ានញ៉ាំបាយថ្ងៃត្រង់ទេដឹង ទុកពោះញ៉ាំស៊ុប … ។ សូមចូលរួមត្រេកអរជាមួយស្រីស្អាំតម្នាក់នោះ​ផងព្រោះចាប់ពីថ្ងៃនេះទៅលែងបានយំទៀតហើយ ។

មេឃា - ខែ​ឧសភា 3, 2011

Somada… ស្រីស្អាតម្នាក់នោះ កំពុងតែ សុំឱ្យទំនាក់ទំនង វិញមកដូចដើមវិញ… ទោះបីត្រូវយំទៀត ក៏ព្រម … តែ មេឃា កំពុងតែ រង់ចាំឱ្យពេលវេលា ជាអ្នកសម្រេច (ទោះបីក្នុងចិត្តនៅ តែស្រឡាញ់គេ យ៉ាងខ្លាំង ហើយតែងតែបន់ស្រន់សុំឱ្យនាងត្រឡប់មកវិញ តែដល់ពេលនាងមក បែរជាស្ទាក់ស្ទើរទៅវិញ !??? នេះហើយមនុស្ស !!!)… ថាតើ គួរត្រឡប់ក្រោយ ឬយ៉ាងណា ? បើសិនជា ត្រឡប់វិញ គួរចាប់ផ្តើម ត្រឹមណា ទៅវិញ !? តើអាចបំភ្លេចរឿងរ៉ាវដែលកន្លង ហើយអាចទទួលយក ស្រីស្ងាតម្នាក់នោះបានវិញអត់ ?

មាន អ្នកមកទម្លាក់វាចារ ប្រកាសនេះ ពីរនាក់ (សុទ្ធតែជានារី ) បាន ផ្តល់អនុសាសន៍ថា មិនគួរត្រឡប់ក្រោយទេ (ម្នាក់ថា ទឹកដែលជះចេញបាត់ហើយ មិនអាចវិលថយក្រោយបានឡើយ… ម្នាក់ទៀតថា ខ្លាចឈឺចាប់ជាងមុន…)

ស្រីៗ ចូលចិត្តឱ្យ បុរសលួងលោម ចូលចិត្តស្តាប់ពាក្យផ្អែមល្ហែម… តែ បុរសល្អ បង្ហាញចិត្តស្មោះ តាមរយៈសកម្មភាព ច្រើនជាង ត្រឹម វាចារ បើ នារីៗ បានជួបបុរសណា ដែលវាចារផ្អែម ហើយបានត្រឹមស្រដី ធានា ថា យំមិនចេញទេ (ភ្លេចរបៀបយំ !)។

សម្រាប់ បុរស ភាគច្រើន (សម្ភាសន៍បុរសជាច្រើននាក់ហើយ) ពេលបែកគ្នា ជាមួយនឹងនារី ដែលខ្លួនស្រឡ្ញាញ់ អ្វីដែល បុរសនៅចង់ចាំ បំផុត គឺអនុស្សាវរីយ៍ ល្អៗ ច្រើនជាង រឿងរ៉ាវដែល ឈឺចាប់ ផ្ទុយពីនារីៗ ពេលបែកគ្នាហើយ ចាំត្រឹមតែ ថា បុរសពីមុន ចង្រៃ !!!

5. somada - ខែ​ឧសភា 3, 2011

ហេតុអ្វីបានជាទស្សនៈរបស់បុរស ៗប្លែកយ៉ាងនេះ ស្រី ឬ ប្រុសក៏ជា​មនុស្ស​​ដូច​គ្នាដូច្នេះខ្ញុំគិតថាអនុស្សាវរីយ៍ល្អ ៗជាច្រើនក៏ស្ថិត​នៅ​ក្នុងការ​ចង​ចាំរបស់មនុស្សគ្រប់រូប ។ សូមកុំយកមនុស្សស្រីមួយក្តាប់តូចមកវាយ​តម្លៃ​បែបនេះ ។ ចំពោះស្រីស្អាតរបស់លោកមេឃា ខ្ញុំគិតថាគេស្ថិតនៅ​ក្នុង​ប្រភេទមនុស្សស្រីមួយក្តាប់តូចនោះទៅហើយ ដូច្នេះយោបល់របស់ខ្ញុំក៏ដូច​ជាអ្នកខាងលើដែរគឺ មិនគួរត្រឡប់ក្រោយទេ ថ្ងៃនេះគេអាចក្បត់មេឃា​បាន​ ថ្ងៃក្រោយក៏អាចធ្វើបានដែរ ។ មានស្រីស្អាតច្រើនណាស់​ដែលកំពុង​រងចាំមេឃាកំឡោះសម្បូរស្នេហ៍(គិ ៗៗៗៗ) ។
មនុស្សស្រីចូលចិត្តស្តាប់ពាក្យលួងលោម​ស្តាប់ពាក្យផ្អែមល្ហែម តែ​បុរស… ។ ខ្ញុំគិតថាចំណុចនេះមនុស្ស​ប្រុស និង ស្រីដូចគ្នា ៩៩% ។ សំណាងល្អណា៎ បុរសសម្បូរស្នេហ៍ !!!

មេឃា - ខែ​ឧសភា 3, 2011

Somada ស្គាល់ចិត្តខ្លួនឯងជា ស្រី មិនច្បាស់ហើយអីចឹង !
ខ្ញុំមិនមែនចេះតែនិយាយ អត់មានឯកសារយោងទេណា… ខ្ញុំយោងតាមបទបង្ហាញរបស់ ការ៉ូល និងសេដ្ឋា ដែលសិក្សាអំពី បុរស និងស្រ្តី (មិនទាន់រៀបការ និងរៀបការរួច)… ស្ថាប័ននេះ ដដែល លើកឧទារហ៍ តូចមួយថា ៖ បុរស​ និងស្រ្តី គិតខុសគ្នា តាំងពី ជំនួបដំបូង … ដូចជា បុរស​ ឃើញនារី ញញឹមដាក់ បុរស គិតដល់រឿង រួមភេទ តែ នារី វិញ ពេលបុរស​ ញញឹមដាក់ នាង គិតត្រឹមថា បុរសចាប់អារម្មណ៍…

សំណាងតែងតែនៅក្បែរមនុស្សគ្រប់គ្នា…


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: