jump to navigation

ស្រីថៃល្បី រាំស៊ិចស៊ី ទាក់ទាញ ឱ្យគេចាប់អារម្មណ៍ ខែ​មេសា 20, 2011

Posted by មេឃា in កខគឃង, កំសាន្ត/Entertainment.
trackback

ប្រភព ៖ គេហទំព័រកាសែត កោះសន្តិភាព (ថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០១១ ម៉ោង ០៣:២៩)

ពល​រដ្ឋ​ខ្មែរ​សំរុក​ទៅ​លេង​វត្ត​សៀម​មើល​ស្រី​សិច​ស៊ី​រាំ​កាច់​ចង្កេះ

រូបថត ៖ អរុណ កោះសន្តិភាព (ស្រីសៀមសិចស៊ី រាំគ្រវីចង្កេះ បង្អួតសាច់សខ្ចី នៅវត្ត គោកស្បែង)

ក្រុង​ប៉ោយ​ប៉ែត​​ ៖ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ប្រពៃ​ណី​ជាតិ​ទាំង​ខ្មែរ​ ទាំង​សៀម ​គឺ ​មហា​សង្ក្រាន្ត​ ចូល​មក​ដល់​ស្រប​ពេល​ដំណាល​គ្នា​។ នៅ​ក្រុង​ប៉ោយ​ប៉ែត ​គេ​សង្កេត​ឃើញ​ អ្នក​ស្រុក​ខ្លះ​ មិន​ថា​ ចាស់​ ឬ​ក្មេង​នោះ​ទេ ពួក​គេ​បាន​នាំ​គ្នា​ សំរុក​ទៅ​លេង ​នៅ​លើ​ ទឹក​ដី​សៀម​ គឺ ​វត្ត​គោក​ស្បែង ​ដែល​​មាន​ទី​តាំង​ជាប់​នឹង ​អូរ​ព្រំ​ដែន ​ក្នុង​ភូមិ​គោក​ស្បែង​ ស្រុក​អារញ្ញ​ ខេត្ត​ស្រះ​កែវ ​នៅ​ទល់​មុខ​នឹង ​ភូមិ​ខ្មែរ​​ គឺ​ ភូមិ​គីឡូ​ម៉ែត្រ​លេខ​៤ សង្កាត់​ ប៉ោយ​ប៉ែត​ ដោយ​ឆ្លង​កាត់​តាម ​ច្រក​របៀង ​ដែល​គេ​ធ្វើ​ ស្ពាន​ឈើ​ឱ្យ​ឆ្លង ​យក​​លុយ​។

វត្ត​សៀម ​ដែល​ស្ថិត​ក្បែរ​ មាត់​អូរ​ព្រំ​ដែន ​នោះ​មុន​ការ​ឆ្លង​ទៅ​ដល់​ ត្រូ​វ​ភាគី​ខាង​ខ្មែរ ​យក​លុយ​ថ្លៃ​ឆ្លង​ ចំនួន​១.៥០០​រៀល​ ។ ឯ​ជន​ជាតិ​​សៀម​ តម្រូវ​យក​ ២០​បាត​។ វត្ត​សៀម​នោះ​ ​មើល​ទៅ​​គ្មាន​អ្វី​ គួរ​ឱ្យ​អស្ចារ្យ​នោះ​ទេ ប៉ុន្តែ​បែរ​ជា ​ប្រជា​ជន​ខ្មែរ​ខ្លះ​ សំរុក​ឆ្លង​ទៅ​ ហូរ​ហែ​ ព្រោះ​តែ​ចង់​ នាំ​គ្នា​ទៅ​មើល​ ស្រី​សៀម​ សិច​ស៊ីរាំ​ គ្រវី​ចង្កេះ​បង្អួត​សាច់​ស​ខ្ចី​ ខុស​វិន័យ ​​ក្នុង​ទី​អារាម ​ដែល​ជា​កន្លែង​​ សក្ការ​បូជា​។ ចំណែក​ឯ​វត្ត​ខ្មែរ​ មាន​តែ​ វត្ត​ជិន​វ័ន្ត​សីមា​រាម ​ហៅ​ វត្ត​ម៉ុង​ចិន ​ស្ថិត​ក្នុង​ ភូមិ​គីឡូ​ម៉ែត្រ​លេខ​៤​ ​មួយ ​ប៉ុណ្ណោះ ​ដែល​មាន​មនុស្ស​ច្រើន ​កុះ​ករ​​ មិន​ថា​យប់ ឬ​ថ្ងៃ​ ក្រៅ​ពី​នោះ​ស្ទើរ​តែ​គ្រប់​វត្ត​ គ្មាន​កម្លោះ​ក្រមុំ ឬ​មនុស្ស​ចាស់ៗ​ នៅ​ទេ​ បែរ​ជា​នាំ​គ្នា​ទៅ​លេង​ វត្ត​គោក​ស្បែង​ សៀម​អស់​ទៅ​វិញ​។ វត្ត​អណ្តូង​ថ្ម​មាស​ ស្ថិត​ក្នុង​ ភូមិ​អណ្តូង​ថ្ម​មាស​ និង​ វត្ត​​សិរី​មង្គល​សទ្ធា​រាម ​ហៅ​វត្ត​​ស្ទឹង​បត់​ គេ​ឃើញ​មាន​ក្មេងៗ​​ នៅ​រាំ​លេង​ធុង​បាស់​ ក្នុង​វត្ត​​នីមួយៗ ​ត្រឹម​តែ​៥​ ទៅ ​៦​នាក់ ​ក្រោម​ការ​ណែ​នាំ​ពី​សំណាក់​​ តា​អាចារ្យ​ និង​ព្រះ​សង្ឃ​។

តា​អាចារ្យ​​នៅ​ វត្ត​ស្ទឹង​បត់ ​បាន​ប្រាប់​ថា ភាព​ស្ងាត់​ជ្រងំ​ក្នុង​វត្ត​​ នា​ពេល​ថ្ងៃ​នោះ ព្រោះ​តែ​ប្រជា​ជន​ នាំ​គ្នា​ឆ្លង​ទៅ​លេង​ វត្ត​គោក​ស្បែង​ ក្នុង​ទឹក​ដី​សៀម​។ បើ​ពេល​យប់​ គឺ​មាន​មនុស្ស​ ចេញ​ចូល​លេង​ធម្មតា​ និងម៉ោង​យក​ចង្ហាន់​ មក​ប្រគេន ​ព្រះ​សង្ឃ។ ចំណែក​ឯ​វត្ត​ផ្សេងៗ​ ក៏​ដូច​គ្នា​ដែរ​ គឺ​មនុស្ស​ម្នា ​តាម​ភូមិ​ នាំ​​គ្នី​គ្នា​ ជិះ​ម៉ូតូ​កង់​បី ឬ​ម៉ូតូ​ឌុប​ ព្រម​ទាំង​រថ​យន្ត ​សំរុក​ទៅ​ច្រក​របៀង​ ខាង​លើ​ឆ្លង​ទៅ​ ទឹក​ដី​សៀម​ យ៉ាង​ពពាក់​ពពូន​​ ព្រោះ​តែ​ចង់​ទៅ​មើល​ ស្រី​សៀម​រាំ​សិច​ស៊ី​ប៉ុណ្ណោះ។
អ្នក​ស្រុក​និយាយ​ថា ការ​ឆ្លង​ទៅ​លេង ​វត្ត​គោក​ស្បែង ​លើ​ទឹក​ដី​សៀម ​វា​ជា​ទម្លាប់​រៀង​រាល់​ឆ្នាំ​ ពុំ​ដែល​ខាន​ទេ​ ។ ប៉ុន្តែ​ឆ្នាំ​មុនៗ ​មិន​ដូច​ឆ្នាំ​នេះ​ទេ ហើយ​តាម​ វត្ត​ក៏​មិន​ស្ងាត់​ជ្រងំ​ ដូច​ឆ្នាំ​នេះ​​ដែរ ។ ឆ្នាំ​មុនៗ ​តាម​វត្ត​មាន​មនុស្ស​ម្នា​ ជា​ច្រើន ​នាំ​គ្នា​លេង​តាម ​វត្ត​ ហើយ​ការ​ឆ្លង​ទៅ ​លេង​នៅ​ទឹក​ដី​សៀម ​ក៏​មាន​មិន​ច្រើន​ ដូច​ឆ្នាំ​នេះ​ដែរ​ ព្រោះ​ខ្មែរ​ខ្លះ នោះ​ចង់​ឃើញ​ ស្រី​សៀម​រាំ​រមួល​ចង្កេះ​ ដែល​មើល​ទៅ​គួរ​ឱ្យ ​ព្រឺ​ខ្លួន​ និង​មាន​សាច់​ដុំ​ភ្នែក​។

ក្នុង​ វត្ត​គោក​ស្បែង​ សៀម​នោះ គឺ​គ្មាន​អ្វី​អស្ចារ្យ​នោះ​ទេ គឺ​មាន​តែ​ទៅ​មើល​ ការ​រាំ​សិច​ស៊ី​ និង​ការ​រាំ​ធុង​បាស់​ដូច​ វត្ត​ខ្មែរ​ដែរ។ ខណៈ​វត្ត​ខ្មែរ​មួយ ​ចំនួន​ បែរ​ជា​ស្ងាត់​ជ្រងំ​នោះ​ ក៏​មាន​សំណួរ​ថា តើ​មាន​អ្វី​អស្ចារ្យ​ទៅ​ វត្ត​គោក​ស្បែង ​ទឹក​ដី​សៀម​នោះ​?  ខ្មែរ​គួរ​តែ​នៅ​លេង​ វត្ត​ខ្មែរ​ខ្លួន​ឯង ​មិន​គួរ​ទៅ​លេង​ វត្ត​សៀម​ទុក​ឱ្យ​វត្ត​ខ្មែរ​ស្ងាត់​ជ្រងំ​បែប​នេះ​ទេ ៕

ប្រភពវិដេអូអនាមិកមួយ ដែលមេឃា ទើបទទួលបាន បង្ហាញរូបភាព ស្រីថៃរាំដោះអាវ កណ្តាលវាល មើលទៅ គួរឱ្យអស្ចារ្យមែនមែន… តាមចំណងជើងរបស់ វិដេអូនេះ បញ្ជាក់ថា ស្រីថៃរាំងដោះអាវ នៅ ទីសាធារណៈ បែបនេះ តាំងពី បុណ្យអ៊ុំទូក (water festival) ម៉្លេះ…

 

មតិ»

1. បុរិន្ទ - ខែ​មេសា 20, 2011

សុទ្ធតែពួកញាណថ្មាំហើយ

2. enana88 - ខែ​មេសា 21, 2011

មេឃាបានទៅមើលនឹងគេដែរហស?

មេឃា - ខែ​មេសា 21, 2011

បើខ្ញុំបានទៅមើលផ្ទាល់មែន ម៉្លេះរាយការណ៍ ផ្ទាល់ តាំងពីថ្ងៃចូលឆ្នាំ… ជួនកាល អាចទាក់ទាញ មិត្តក្នុងប្លុកយើង ហួសទៅមើលលេង…

3. ពត៌មានទូរស័ព្ទ - ខែ​មេសា 22, 2011

ចុមដោះអាវមែន ម្រាយអើយ ខ្ចីម្លេះ​ហាហាហា បែបញឿនថ្នាំហើយមិនដឹងកូនចៅ ប្រពន្ឋ រឺ សង្សាអ្នកណាទេ ចិត្តល្អណាស់

ក្មេងស្រែ - ខែ​មេសា 22, 2011

សុទ្ធ​ជា​អ្នក​រាំ​បែប​ស៊ីឈ្នួលរ៉េ!

4. somada - ខែ​មេសា 26, 2011

ក្មេងស្រែដឹងច្បាស់ណាស់ហ្ន៎ ! ខ្ញុំជឿថាប្រាកដជាញៀន​ថ្នាំហើយ​មើល​ទៅ បើមនុស្សធម្មតាគ្មាន​នរណាហ៊ានធ្វើដល់ថ្នាក់ហ្នឹងទេ ពិតជាខ្មាសគេ​ស្លាប់​ហើយ ។

ក្មេងស្រែ - ខែ​មេសា 26, 2011

ធ្លាប់​អាន​កាសែត​ទស្សនាវត្តី, ពួកនេះ​គេ​ជួល​អោយ​រាំ​ក្នុង​កម្មវិធី បុណ្យ ផ្សេងៗ អត់រើស​ទេ សូម្បីតែតាមវត្ត


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: