jump to navigation

ព្រហ្ម ម៉ាញ ផឹកស្រាកាច គំរាមបាញ់បោះ ក្រៅឆាកអាយ៉ៃ ខែ​មេសា 8, 2011

Posted by មេឃា in កខគឃង, កំសាន្ត/Entertainment.
trackback

ប្រភព ៖ កាសែតកោះសន្តិភាព

អ្នកចម្រៀងអាយ៉ៃព្រហ្ម ម៉ាញ ជួបគ្រោះថ្នាក់ចរាចរ យកឈ្មោះអ្នកធំគំរាមគេឯង និងប្រើអត្តចរិតមិនថ្លៃថ្នូរ

ដោយ អប្សរា

ថ្ងៃ ព្រហស្បតិ៍ ទី ៧ ខែ មេសា ឆ្នាំ ២០១១

(រូបថត ៖ សប្បាយ) តារា កំប្លែង លោក ព្រហ្ម ម៉ាញ និង យាយ យ៉យ បាន រៀប ការ កូន ប្រុស ស្រី កាល ពី ថ្ងៃ ទី ១៣ កុម្ភៈ ២០១១

រាជធានីភ្នំពេញ ៖ លោក ព្រហ្ម ម៉ាញ ​តារា​ចម្រៀង​​​​ អាយ៉ៃ ល្បីឈ្មោះ ​​​ចុង​​ទសវត្ស​ឆ្នាំ​៨០ និង​​៩០ ​​ប្រចាំ​​​ប្រទេស​កម្ពុជា និង​ ជា​​អ្នក​​កំប្លែង​​ ម្នាក់​ផង​​នោះ ​បានបើក​ រថយន្ត​​​មែរ​សឺដែស​ ​​របស់ខ្លួន ​​​ទៅ​បុក​​រថយន្ត កាមរី​​​​ឆ្លាម របស់​​បុរសម្នាក់​​ទៀត ​​​ពីក្រោយ ​​​​រួច​ហើយ ​​​ស្រាប់តែ ​​ស្រែកឡូឡា​​​​ និង​​​យកឈ្មោះ​ ​​អ្នកធំ​ឋានៈ​ ដល់​ផ្កាយ​​មក​កាង ​​​យ៉ាង​កោង​កាច ​បំផុត ​មិន​តែប៉ុណ្ណោះ​ កូនប្រុស ​​​របស់​លោក ​​​ព្រហ្ម ម៉ាញ ​​​ទៀត​សោត ​​បានស្រែក​​​គំហក​ ដាក់​​គេឯង ​​ពេញកន្លែង​ ​​​គ្រោះថ្នាក់​​ចរាចរណ៍​ ​ធ្វើ​​ឱ្យ​​អ្នកចោម​រោម ​​​​​​មើលហេតុការណ៍​​​​ ជិន​​ឆ្អន់​​ ក្រៃ​លែង ។

ហេតុការណ៍​​​​គ្រោះថ្នាក់ ចរាចរណ៍​ ​​​រវាង​​លោក ​ព្រហ្ម ម៉ាញ និង​​បុរសម្នាក់​ទៀត ​នោះ ​បាន​កើត​ឡើង​​កាលពីវេលាម៉ោង​​​ ១២ ​និង ​​១០ នាទី​​ រំលង​អធ្រាត្រ​ ​ឈាន​ចូលថ្ងៃទី​​៧ ​មេសា ​​២០១១ ​ស្ថិត​​​នៅ​​ក្បែរ​​ សាលា​រៀន​បើក​​បរ ​​២៣ តុលា ​ខាង​លិច​​​ ​ភ្លើង​​​​​ស្តុប ​​​មន្ទីរពេទ្យ ព្រះសង្ឃ​ ប្រមាណ​​​ ១០០​ម៉ែត្រ​ តាម​បណ្តោយ​ផ្លូវ​​​សហព័ន្ធរុស្ស៊ី ​​ភូមិ​ត្រពាំង​​ឈូក ​សង្កាត់ទឹកថ្លា ​​ខណ្ឌសែនសុខ ។ ប្រជាពលរដ្ឋ ​ដែលស្គាល់​​​​លោក ព្រហ្ម ម៉ាញ ​និង​​ ពេលឃើញ​​​​កាយវិការ​ ច្រឡោង​ខាម​​​ របស់​គាត់​ គួរ​​ឱ្យ​​​ហួសចិត្ត ​នាំគ្នារិះគន់​ថា ​អ្នកសិល្បៈ​​​គួរ​តែ​​ប្រកាន់​ខ្ជាប់ ​នូវ ​​វប្បធម៌​​ សីលធម៌ល្អ​… ហេតុម៉េច​ មាន​​អត្ត​ចរិត ដូចជា​​ ​មិនថ្លៃ​ថ្នូរ ​​​សោះអញ្ចឹង​? ​យក​ឈ្មោះ​​​អ្នក​ធំ​មក​ សំឡុត ​​​គេឯង ។​

ប្រភពព័ត៌​មាន​​ ​នៅកន្លែង​កើតហេតុ​​​ បាន​ឱ្យ​ដឹង​ថា ​មុនពេលកើតហេតុ​​​ គេឃើញ​ រថយន្ត​កាម​រី​​​ឆ្លាម ​ពណ៌ស្ករ ពាក់ស្លាកលេខ ​ភ្នំពេញ 2L-6109 បើក​បរ​ដោយ​បុរស​​ម្នាក់​ឈ្មោះ​ ​តាំង ជឺ​ហ៊ាង អាយុ​​​ ៣២​ឆ្នាំ ​ជា​ អ្នក​​ប្រកប​របរ​​ដឹក​ភ្ញៀវ ​នៅ​ ព្រលាន​​​យន្តហោះ​​ និងពេល​នេះ​​បាន ដឹក​ភ្ញៀវ​អាណិក​ជន​ ​អាមេរិក​ម្នាក់​ មកពី​ ព្រលាន​យន្តហោះ​​ អន្តរ​ជាតិ ​​ភ្នំពេញ ស្រាប់តែ​​មក​ដល់​ ចំណុច​កើត​ហេតុ ត្រូវ​រថយន្ត​ ​របស់​លោក​ ព្រហ្ម ម៉ាញ ​បុកពី​ក្រោយ​​ពេញ​ ទំហឹង​ បណ្តាល​ឱ្យ​​ ​បែក​​ចង្ក្រៀង​ ខាងស្តាំ ​​ផ្នែក​​ខាង​ក្រោយ ​រី​ឯ ​រថយន្ត​​ របស់​លោក ព្រហ្ម ម៉ាញ ​​ម៉ាក​មែរ​ សឺ​ដេស​ កុំប្រេ​ស័រ ​អេស​ អិល ខេ ​២៣០ ​ពណ៌​ទឹកប៊ិច ​គ្មាន​ស្លាក​លេខ ក៏បែក​ ​ចង្កៀង​ខាង​ឆ្វេង​ផ្នែក ខាង​មុខ​ដែរ ។​ បន្តិច​ក្រោយ​​​មក លោក ព្រហ្ម ម៉ាញ​​ បានទូរស័ព្ទ​ ​​ខ្វែង​ខ្វាត់ ​​ហៅ​បក្សពួក ​របស់ខ្លួន ​​ហើយ​ភ្លាម​នោះ​​ ក៏​ឃើញ​​​​រថយន្ត មួយគ្រឿងទៀត ពណ៌ខ្មៅ ​ពាក់​ស្លាក​លេខ​ ខេមរភូមិន្ទ មាន​មនុស្ស​​​ជិះ​ ក្នុងនោះ​ ​៣-៤​នាក់​​​ មានស្ត្រី​​ម្នាក់​ផង​​ ដែលគេ​ដឹង​ថា ​អ្នក​ទាំង​នេះ​ ត្រូវជា​សាច់​ញាតិ​ និងកូន​​ចៅ របស់​លោក​​​ព្រហ្ម ម៉ាញ បានចេញ​មក អន្តរាគមន៍​ ​​ស្រែក​​ឡូ​ឡា ​យក​​​ឈ្មោះ​អ្នក​​​ធំ មកគំរាម​គេឯង ។

ខណៈ​នោះ​​​កូនប្រុស​ ​​របស់​​លោក​ ព្រហ្ម ម៉ាញ​​​ បាន​ស្រែក​​ព្រមាន​​ខ្លាំងៗ ​​​ដាក់​ហ្វូងមនុស្ស ​​​ថា «បើ​​អ្នក​​ណា​​ហ៊ាន​​​យក រថយន្ត​​ចេញ​ រូបគេ​​​នឹង​បាញ់» ។ រំពេចនោះ ​កូនប្រុស​​​លោក ព្រហ្ម ម៉ាញ​​​ បាន​​ស្ទុះ​សំដៅ​​រថយន្ត របស់ខ្លួន​ បម្រុង​​​យក ​កាំភ្លើង​​មែន តែ​ត្រូវ ​ស្រីស្រស់​​​ស្អាត​​ម្នាក់ ​ហាម​ឃាត់​ទាន់ កុំ​អី​​មិនដឹង​ថា ​​​មាន​មនុស្ស​​ប៉ុន្មាន​នាក់ ​ត្រូវ​​ស្លាប់ និង​​រង​របួស​​នោះទេ ។​

​លោក​ ​ថាប់ ​សារ៉េត ​ប្រធាន​ផ្នែក​​ នគរបាល​​ចរា​ចរណ៍​​ ខណ្ឌ​សែន​​សុខ ដែល​បាន​​ទៅដល់ ​​កន្លែង​​កើតហេតុ​​ដើម្បី​ពិនិត្យ​​​ ផងដែរនោះ បានអះ​អា​ងថា ​​លោក ព្រហ្ម ម៉ាញ​​​ ស្រវឹង​ស្រា​​​​ ហើយ​រឿង​នេះ មិន​គួរ​ណាក្លាយ​​ជារឿង​​​ធំ​​ បែបនេះ​​ទេ… ​នេះដោយសារ​តែ ​ម្នាក់​ៗ​​ខ្វះ​ ការ​យោគ​យល់​​​គ្នា និង​​ប្រើអំណាច​​​ធំ ជាង​ច្បាប់ ។ ​មិន​យូរប៉ុន្មាន​​​ រថ​យន្ត​ទាំង​​២ គ្រឿង ​​ដែលជួប​គ្រោះថ្នាក់​​ចរាចរណ៍​​នេះ ត្រូវបញ្ជូន​ទៅ​កាន់ ​ការិយាល័យ​​ប៉ូលិស​​ចរា​ចរណ៍​​រាជធានីភ្នំពេញ ​​​ដើម្បី​ចាត់ការបន្ត ៕

មតិ»

1. lavorn (ឡាវ័ន​) - ខែ​មេសា 16, 2011

ពេល​គាត់​ស្វាង​ស្រា​វិញ​ ហើយ​ហុច​អត្ថបទ​នេះ​ទៅ​កាន់​គាត់​ ហើយ​ធ្វើ​ការ​សម្ភាស​គាត់​បន្តិច​ទៅ តើ​គាត់​មាន​យោបល់​យ៉ាង​ណា​ដែរ?

2. svakhum - ខែ​មេសា 16, 2011

អំណាចធំជាងច្បាប់ជារឿងធម្មតាក្នុងស្រុកខ្មែរ។
យើងឃើញទិដ្ឋភាពបែបនេះញយៗ។
តើពេលណានឹងមានការគោរពច្បាប់?

3. មេឃា - ខែ​មេសា 18, 2011

ពេលស្រវឹង បានប្រព្រឹត្តកំហុស ពេលស្វាងមានតែពាក្យ «សោកស្តាយ»


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: