jump to navigation

Air France មកដល់កម្ពុជា មុនឆ្លងឆ្នាំថ្មី ខែ​មេសា 4, 2011

Posted by មេឃា in Cambodia Feature Stories.
trackback

ប្រភព ៖ គេហទំព័រ វិទ្យុបារាំង RFI ខេមរភាសា

Air France ត្រូវ​បាន​សម្ពោធ​ជាផ្លូវការ នៅ​ភ្នំពេញ

អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ព្រហស្បតិ៍ 31 មីនា 2011

ដោយ លាង ដឺលុច

ក្រុមហ៊ុន​អាកាសចរណ៍​បារាំង Air France ត្រូវ​បាន​ដាក់​សម្ពោធ​ជាផ្លូវការ​ហើយ ​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី៣១ មីនា​នេះ នៅ​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។ ទាំង​តំណាង​រដ្ឋាភិបាល​កម្ពុជា ទាំង​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​បារាំង​បាន​បង្ហាញ​ក្តី​រំភើប និង​ក្តីសង្ឃឹម​ថា វត្តមាន Air France​នៅ​កម្ពុជា​ នា​ពេល​នេះ នឹង​រឹត​តែ​ពង្រឹង​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ទេសចរ​ណ៍រវាង​ទីក្រុង​ភ្នំពេញ និង​ប៉ារីស។

ជើង​យន្តហោះ A340 របស់​ក្រុមហ៊ុន​អាកាសចរណ៍​បារាំង Air France បាន​ទម្លាក់​កង់​ដល់​ទឹកដី​កម្ពុជា នៅ​ម៉ោង​៣ និង៥នាទី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ក្នុង​ពិធី​រៀបចំ​សម្ពោធ​ការ​ហោះហើរ​ឡើង​វិញ បន្ទាប់​ពី​អាកាសចរណ៍​បារាំង​មួយ​នេះ​បាន​អវត្តមាន​ពី​ប្រទេស​កម្ពុជា​ចំនួន៣៧ឆ្នាំ​មក។ យន្តហោះ Air France បាន​ដឹកនាំ​គណៈប្រតិភូជាន់ខ្ពស់​បារាំង​ប្រមាណ ៥០រូប ដើម្បី​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ជើងហោះហើរ​ឡើង​វិញ ប៉ារីស-ភ្នំពេញ​ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​ ឱឡារិក​ក្រោម​វត្តមាន​របស់​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន និង​រដ្ឋលេខាធិការ​ទទួល​បន្ទុក​ផ្នែក​ដឹកជញ្ជូន​របស់​រដ្ឋាភិបាល​បារាំង​លោក Thierry Mariani។
 
នៅ​លើ​ឆាក​ដែល​ត្រូវ​បាន​រៀបចំ​នៅ​ពី​មុខ​យន្តហោះ​លេខ AF 274 រដ្ឋលេខាធិការ​ក្រសួង​ដឹកជញ្ជូន​របស់​បារាំង​បាន​អត្ថាធិប្បាយ​ថា ក្រុមហ៊ុន Air France នៅ​ពេល​នេះ គឺ​ជា​និមិត្តរូប​នៃ​ទំនាក់ទំនង​រវាង​បារាំង និង​កម្ពុជា​ក្នុង​វិស័យ​វប្បធម៌ សេដ្ឋកិច្ច និង​ទេសចរណ៍។ លោក Pierre Henrie Guorgeon នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Air France​បារាំង​បាន​ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ជើងហោះហើរ Air France នៅ​កម្ពុជា​ឡើង​វិញ​ថា Air France មាន​មោទនភាព​យ៉ាង​ខ្លាំង នៅ​ពេល Air France គឺ​ជា​ក្រុមហ៊ុន​អឺរ៉ុប​ទីមួយ​ដែល​បាន​បង្កើត​ការ​ហោះហើរ​ឡើង​វិញ​នៅ​កម្ពុជា។ លោក​បន្ត​ថា វត្តមាន​របស់ Air France នៅ​ពេល​នេះ នឹង​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​ការ​ដឹកជញ្ជូន​ទំនិញ ដូច​ជា​ផលិតផល​ស្រស់ៗ និង​ផលិតផល​វាយណភណ្ឌ​រវាង​បារាំង និង​កម្ពុជា។ ជើងហោះហើរ​បារាំង កម្ពុជា ដោយ​ឆ្លង​កាត់​តាម​ប្រទេស​ថៃ​នោះ មាន​៣ដង​ក្នុង​មួយ​សប្តាហ៍។ គឺ​នៅ​ថ្ងៃ​ចន្ទ ថ្ងៃ​ពុធ និង​ថ្ងៃ​សុក្រ។
 
លោក​ឧបនាយក​រដ្ឋមន្ត្រី សុខ អាន​បាន​អបអរ​ចំពោះ​វត្តមាន​សា​ជា​ថ្មី​របស់​ក្រុមហ៊ុន Air France នៅ​ប្រទេស​កម្ពុជា ហើយ​លោក​ប្រាថ្នា​ចង់​ឃើញ​មាន​ការ​ហោះហើរ​ដោយ​​ផ្ទាល់​ពី​ប្រទេស​បារាំង ទៅ​កម្ពុជា។ សម្រាប់​លោក សុខ អាន វត្តមាន Air France ក៏​ជា​មធ្យោបាយ​ទំនាក់ទំនង​រវាង​កម្ពុជា និង​ទី្វប​អឺរ៉ុប​ផង​ដែរ៕

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: