jump to navigation

ស្រីប្រកែក ប្រុសប្រកាន់ ចាក់ប្រេងកាតលើខ្លួននាង គំរាមប៉ុណ្ណោះ ខែ​មីនា 28, 2011

Posted by មេឃា in ព័ត៌មាននីត្យានុកូល, សិក្សា និងវិភាគច្បាប់.
trackback

ប្រភពព័ត៌មាន គេហទំព័រកាសែតកោះសន្តិភាព

ខឹង​យុវសិស្ស​ស្រីជេរ​ពាក្យ​អសុរោះ សិស្សប្រុស​​ចាក់ប្រេងកាតលើខ្លួនប្រាណគំរាម

ដោយ អប្សរា (ផ្សាយថ្ងៃទី ៧ ខែ មិនា ឆ្នាំ ២០១១)

យុវសិស្សវិទ្យាល័យជា ស៊ីម សាមគ្គី ម្នាក់ ត្រូវបានក្រុមយុវជនកាយឫទ្ធិ ចាប់ខ្លួនប្រគល់ទៅឱ្យប៉ូលិស

រាជធានីភ្នំពេញ ៖ ​យុវសិស្ស​​​វិទ្យាល័យ​​ ជា​ ស៊ីម ​សាមគ្គី​ ម្នាក់​ត្រូវ​បាន​​​​​ ក្រុម​យុវជន​កាយ​ឫទ្ធិ ចាប់ខ្លួន​​ប្រគល់​ទៅ​​ឱ្យប៉ូលិស​​​ប៉ុស្តិ៍​បឹង​សាឡាង ​កាលពីវេលាម៉ោង ​​៧​និង​​​៣០នាទី​​​ ព្រឹក​ថ្ងៃទី​​២៦ មីនា ២០១១ នៅពេល​ដែល​ធ្វើស​កម្មភាព​យក​ប្រេង​កាតទៅ​ស្រោច​​ពីលើ​យុវ​​សិស្ស​ស្រី​​ដែល​រៀន​​ថ្នាក់​​ជាមួយ​គ្នា​​ ហើយ​គំរាម​​ដុត​​ទាំង​រស់ ។ ​ការ​​យកប្រេង​​​មក​​ស្រោច​លើ​មិត្ត​រួមថ្នាក់​​​​គំរាម​ដុត​នេះ​ បានធ្វើ​​ឱ្យ​មានការ​​ភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង ​​ដល់​យុវសិស្ស​​​ដូចគ្នា​​ ហើយ​សកម្មភាព​នៃ​ការ​​ចាប់ខ្លួន​​យុវសិស្ស​​រូបនេះ ត្រូវបាន​​យុវ​សិស្ស​​​ដូច​គ្នា​​ថត​ជា​រូបភាព​​វីដេអូ​​បញ្ជូន​​ឱ្យគ្នា​មើល​​តាម​​ទូរស័ព្ទ​​ពីមួយទៅមួយ ។​

យុវសិស្ស​ដែលត្រូវចាប់ខ្លួន​​​ត្រូវ​សមត្ថ​កិច្ច​​ឱ្យ​​ដឹង​ថា ​​​ឈ្មោះ​​ រ គ ភេទប្រុស អាយុ​​១៦​ឆ្នាំ ​ជា​សិស្ស​​ថ្នាក់ទី​​៩ វិទ្យាល័យ​​ ជា ស៊ីម សាមគ្គី មាន​ទីលំនៅ​​ ​សង្កាត់ស្ទឹង​មានជ័យ ​ខណ្ឌ​មាន​ជ័យ ។ ​ចំណែក​យុវសិស្ស​ស្រី​​​ឈ្មោះ ម ចដណ អាយុ​១៦​ឆ្នាំ ​មាន​ទី​លំនៅ​ សង្កាត់​ទឹក​ថ្លា ​ខណ្ឌ​សែនសុខ​ ។ តាមព័ត៌​មាន​​ឱ្យ​​ដឹង​ថា ​មូល​ហេតុ​​ ឈានដល់​ការ​យក​ ប្រេង​​កាត​​ចាក់ស្រោច​​លើ​ យុវសិស្ស​​​​ស្រី​រៀន​ថ្នាក់ ជាមួយគ្នា​​នេះ​ គឺ​​ដោយសារតែ​​យុវសិស្ស​​ប្រុស នោះ​មានទំនាស់​គ្នា​​​ជាមួយ យុវសិស្ស ​ស្រី រឿង​​​ថត​រូប​ហើយ ​យុវសិស្ស​ស្រី​​ ហៅ​យុវសិស្ស​​ប្រុស​ «​អាឆ្កែ» ​ក៏​មាន​​គំនុំ​​យកប្រេង​ និង​ដែក​កេះ​ពីផ្ទះទៅ​​ចាក់​លើ​ ដើម្បី​គំរាមតែ​ម្តង ។

តាម​យុវ​សិស្ស​​ដែលត្រូវ​​ចាប់ខ្លួនបាន ​ឱ្យ​ដឹង​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ មីនា នៅ​​ក្នុងវិទ្យាល័យ ​​ជា​ស៊ីម សាមគ្គី ​​ខ្លួន​​បាន​​ទាញ​ទូរស័ព្ទ​​ ថត​មិត្ត​ភក្តិ​​ប្រុស​របស់​ខ្លួន ហើយ​ត្រូវ​បាន​យុវសិស្ស​​ស្រី​ ដែល​នៅក្បែ​រនោះ​​ស្មាន​តែ​​ គេ​ថត​​រូបខ្លួន​​ក៏បាន​ឱ្យ​លុបចេញ​ តែ​រូប​គេ​ប្រាប់​ថា ​មិន​បាន​ថតរូប​​នាង​ទេ ។ ​នៅ​​ពេល​នោះ​​ក៏​មាន​ទំនាស់​​ ពាក្យ​សម្តី​​គ្នា​បន្តិច​បន្តួច​​ ហើយក៏​​បាន​បែកគ្នា​ទៅ ។ លុះ​ក្រោយ​​មក​​​ពេល​ចេញលេង ​​យុវសិស្ស​ស្រី​ បានដើរ​​មកក្បែរ​ខ្លួន​ហើយ​បាន​​​ហៅ ​«អាឆ្កែ» ​ធ្វើ​ឱ្យ​រូបគេ​​ខឹង​ និង​មាន​​គំនុំ ​ហើយ​នៅ​ព្រឹក​ថ្ងៃទី​​២៦ មីនា ​​ខ្លួន​បាន​​យក​ប្រេង​កាត​​​ និង​​​ដែកកេះ​​​មក​​តាម ពេល​កំពុងរៀន​​ ក៏បាន​យក​ប្រេង​​​កាត​​នោះ ស្រោច​​ទៅលើ​ក្បាល ​ដង​ខ្លួន​មិត្ត​រួម​ថ្នាក់​ស្រី​នោះ ហើយ​គំរាម​​​ថា កុំ​​​ឈ្លើយ​​ទៀត ។ ពេល​ស្រោច​​រួច​ក៏បាន​ដើរ​ចេញ​ទៅ​​ក្រៅ​ថ្នាក់​ ហើយ​ត្រូវ​​ក្រុម​​យុវជន​​​​កាយឫទ្ធិ​​ចាប់​ខ្លួនតែ​ម្តង ។​ យុវសិស្ស​​រូបនោះ​បានបញ្ជាក់​​ថា ខ្លួន​គ្មាន​បំណង​ ចាក់ប្រេង​​ដុត​មិត្តភក្តិ​​រួមថ្នាក់​នោះទេ ​គឺ​គ្រាន់តែ​​គំរាម​​តែប៉ុណ្ណោះ ៕

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: