jump to navigation

នារីខ្មែរ ហ៊ានកាត់លិង្គសង្សារ ព្រមានប្រុសព្រាន ខែ​មីនា 23, 2011

Posted by មេឃា in ក្រមព្រហ្មទណ្ឌ, បទល្មើសផ្លូវភេទ/រំលោភ, ព័ត៌មាននីត្យានុកូល, អាពាហ៍ពិពាហ៍ និងគ្រួសារ.
trackback

ប៉ូលីសរដ្ឋបាលចោមចៅ បានទំលាយ ករណី កាត់លិង្គបុរស ដំបូងបំផុតនៅកម្ពុជា ហើយបានកត់ត្រាក្នុង កំណត់ហេតុរបស់ប៉ូលីសកម្ពុជា ថា យុវនិស្សិតក្មេងវត្តម្នាក់ ស្នាក់នៅក្នុង វត្តមួយ នាខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបាន នារីកំណាន់ ជាកម្មការនីរោងចក្រកាត់ដេរ អាយុ ២៦ ឆ្នាំ ម្នាក់ ដែលស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌដង្កោ លបប្រើឡាម កាត់ប្រដាប់ភេទ (លិង្គ) របស់បុរស ជាសំណប់ចិត្ត ពេលកំពុងដេកលង់លក់ នៅបន្ទប់ជួលរបស់នារី ដោយកំហឹងខ្លាំង ស្ទើរដាច់ជិតដល់គល់ ព្រោះពាក្យបុរសថា «មិនអាចរៀបការជាមួយគ្នាបានឡើយ ដោយសារខុសខែឆ្នាំ»។

របាយការណ៍ដដែល បានបញ្ជាក់សំដីជនរងគ្រោះ អាយុ ២៤ ឆ្នាំ ដែលកំពុងស្នាក់នៅ មន្ទីរពេទ្យ កាល់ម៉ែត្រ ថា ក្រោយទទួលទាន អាហារពេលល្ងាច (ស្លម្ជូរសាច់គោ និងពងទាចៀន) ជាមួយនឹងស្រីស្នេហ៍ នៅបន្ទប់ជួលនារី  បុរសរូបនេះ ហាក់ ងងុយដេកខ្លាំង ហើយក៏រកកន្លែងដេក ដូចសព្វដង លុះដឹងខ្លួនឡើងវិញ វេលាម៉ោងប្រមាណ ៣.៣០ នាទី ព្រឹកទាបភ្លឺ ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១១ រូបគេបានដឹងខ្លួនថា កំពុងតែដេក ក្នុងត្លុកឈាម ដោយអារម្មណ៍ឈឺផ្សា នៅត្រង់បរិវេណប្រដាប់ភេទ ទៅហើយ។ នារីជាសង្សារ ដែលរងការសង្ស័យ ក្នុងការលបប្រហារ បានរត់គេចខ្លួនបាត់ ក្រោយករណីនេះ កើតឡើង។ គ្រូពេទ្យបញ្ជាក់ថា លិង្គដែលបានកាត់ផ្តាច់នេះ មិនអាចតភ្ជាប់ ឱ្យដូចដើមវិញបានឡើយ៕

Advertisements

មតិ»

1. Samady KS - ខែ​មីនា 23, 2011

អូ ហ្មាយ ហ្គត

2. ក្មេងស្រែ - ខែ​មីនា 23, 2011
3. ហនុមាន - ខែ​មីនា 23, 2011

អាចឹងស្រួលហើយ ក្លាយជានារីម្តងរ៉ៅ មិនជួនអស់លុយថ្លៃកាត់ផង ! គ្រាន់តែឭអាចឹងឯងអាណេះរួញតាហ្មង ! 😀

4. សុផាត - ខែ​មីនា 23, 2011

ចប់បាត់ 😮

5. វិចិត្រ - ខែ​មីនា 23, 2011

អោយ​វា​សម​មុខ​អាមនុស្សចោល​ម្សៀត​មិន​ចេះ​ទទួល​ខុស​ត្រូវ។
ពេល​យក​ខ្លួន​គេ​ គ្មាន​សុំ​ការ​អនុញ្ញាត​ពី​ម៉ែឪ មើល​ថ្ងៃ​មើល​ឆ្នាំ​អី​ទេ ដល់​ទៅ​ចង់​ដោះដៃ​ថា ម៉ែឪ​បង្ខំ ថា​ខុស​ខែ​ឆ្នាំ។

6. មេឃា - ខែ​មីនា 24, 2011

ក្រោយៗបើចង់ដោះដៃ ត្រូវដោះឱ្យស្អាត… រក្សាចម្ងាយកាន់តែឆ្ងាយកាន់តែល្អ…

ឬ អាចប្រាប់គេតាមត្រង់ថា មានអ្នកថ្មីហើយ ឬប្រាប់តូវថា យើងអស់និស្ស័យនឹងគ្នាហើយ… កុំចងពៀរបង ប្រយត្នពៀរវាឆ្លងណាមុំ… កុំដោះដៃដូច អណ្ឌិត ក្មេងវត្តម្នាក់ហ្នឹងទៀត… ចប់គ្នាហើយ នៅស្តាយអី !?បានជាមកលឹបលលេងលេង រាប់អានគ្នាទៀត… ប៉ុត !!!

7. សុភ័ណ្ឌ - ខែ​មីនា 24, 2011

ចប់ប៉ាដោយ… ហ្នឹងហើយចេះស៊ី តែមិនចេះលាងមាត់… បងប្អូនប្រុសៗក្នុងភូមិយ៉ាត់ខ្លួនរ៉ូវ… ហេហេ

8. ហនុមាន - ខែ​មីនា 24, 2011

មកពីអត់ចេះហ្នឹង ក្រោយៗដោះដៃត្រូវធ្វើតាមទូរស័ព្ទ បើមិនអាចឹងធ្វើមេចពួកក្រុមហ៊ុនទូរស័ព្ទរកលុយបាន បើមិនប្រើហ្នឹង ! 😀

9. somada - ខែ​មីនា 25, 2011

ឲ្យបុរសម្នាក់ហ្នឹងទៅរកគ្រូខ្មែរទៅក្រែងលោ​ តបាន (តាមកំប្លែង​លោកព្រហ្មម៉ាញ) ។ ស្រីម្នាក់ហ្នឹងធ្វើអញ្ចឹងត្រឹមត្រូវហើយ​ !សមមុខប្រុសម្នាក់ហ្នឹងហើយ ចាំមើលបានអីយកទៅប្រើទៀត ពូកែណាស់ចង់ដោះដៃ យកលេសថ្ងៃខែឆ្នាំមិន​ត្រូវគ្នាមកប្រើ (ហួសចិត្ត)។

10. ខេធី៤២ - ខែ​មីនា 25, 2011

បើទោះជាយ៉ាងណា ក៏គួរនឹកឃើញអនុស្សាវរីយ៍ផ្អែមល្អែមនឹងគ្នាដែរ មិនគួរណានារីនោះធ្វើយ៉ាងនេះសោះ ចេះខ្វះអីវិធីធ្វើបាប (មនុស្សប្រុសបើអត់អាហ្នឹង ស្រេចបាត់ទៅហើយ) សូមជួយផ្ដល់ជាមតិផងចំពោះស្នាដៃដំបូងរបស់ ខេធី៤២ សូមចុចទីនេះ!

11. កូនប្រសារខ្មោច - ខែ​មីនា 27, 2011

អញ្ជឹងវាសមមុខហើយ ដែលខ្លួនគឹតថាអញជាប្រុសសង្ហារស្រឡាញ់ស្រី
ណាក៏បាន អោយតែបានខ្លួនប្រាណម្តងឬពីរដង ទៅរកថ្មីទៀត បោះ
បង់នាងចោល មិនទទួលខុសត្រូវអ្វីទាំងអស់ យើងមិនត្រូវទុកស្ត្រីជាល្បែង
កំសាន្ត ជាទេសករស្នេហានោះទេ យើងមានម្តាយមានប្អូនស្រិ បងស្រី មាន
កូនស្រី នេះហើយល្បែងស្នេហាខុសចង្វាក់ត្រូវតែទទួលនៅភាពខ្លោចផ្សារ
យ៉ាងនេះទើបសមមុខ តើនៅមានប្រុសកំម្លោះ ចាស់កំម្លោះប៉ុន្មានទៀត
ដែលត្រូវទទួលពានរង្វាន់ដាច់ប្អូនប្រុសតណ្ហានេះទៀត អោយតែដោះដៃ
មានតែពីធីការបែបនេះប្រហែលសើរនារីអើយ។
កូនប្រសារខ្មោច

12. sambatt - ខែ​មីនា 29, 2011

សម័យបច្ចុប្បន្ននេះពិភពលោកបានទទួលស្គាល់់សិទ្ធិស្ត្រីស្មើនឹងបុរស
ហើយ ។ដូច្នេះ ស្រ្តីក៏អាចបំពេញមុខដំណែងដែលបុរសកាន់់កាប់់ដែរ
នាយករដ្ឋមន្ត្រី មេគ្រួសារ…ជាដើម។ចំពោះរឿងបង់់កាយបង់់ប្រាណ..មិនមែន
តែនាងឯណាដែលបង់់ប្រាណ បុរសនោះក៏បានបង់់ប្រាណជាមួយនាងដែរ!
មនុស្សទំាងពីរភេទគឺទំាងបុរសស្ត្រីដល់់អាយុពេញវ័យហើយ ចេះទទួលខុសត្រូវចំពោះទំវរបស់់ខ្លួនឯង៖ បើបានជាបង់់ប្រាណជាមួយគ្នា
ហើយនោះ ប្រើហឹង្សាដ៏គួរអោយអាក្រក់់មើលនេះមកដោះស្រាយ វាគ្មានបានជាផលអ្វីក្រៅពិការស្ដាយក្រោយទៅថ្ងៃក្រោយប៉ុណ្ណោះ។នេះក៏ដូចជា
របៀបដោះស្រាយរបស់់មនុស្សឆ្កួតលីលាមួយចំនួនដែលយកទឹកអាស៊ីដ
ជះដាក់់មុខគ្នាក្នុងរឿងជំលោះគូសង្សារ ឫគ្រួសារក្នុងទំនាក់់ទំនងប្ដីប្រពន្ធ
នោះឯង។ខ្ញុំសូមថ្កោលទោសរាល់់អំពើហឹង្សាដែលកើតមានរវាងគូស្នេហា
ប្ដីប្រពន្ធឫ គូសង្សារ។

13. lavorn (ឡាវ័ន​) - ខែ​មេសា 16, 2011

កាល​ពី​ថ្មី​ៗ​នេះ​ ប្រហែល​២ខែ​មុន​ ក៏​មាន​ពត៌មាន​បែប​នេះ​នៅ​កូរ៉េ​ដែរ​។ គឺ​នារី​ខ្មែរ​ដែល​ជា​ភរិយា​របស់​ជន​ជាតិ​កូរ៉េ​ម្នាក់​ បាន​លប​កាត់​​…របស់​បុរស​ជា​ស្វាមី​ ដោយ​ក្តី​ប្រចណ្ឌ​ (ស្វាមី​មាន​ស្រី​)។ ផ្អើល​អស់​ម៉ា​កូរ៉េ​ខាង​ត្បូង​!!! ញាក់​សាច់​ម៉ង​ នារី​ខ្មែរ​ឥលូវ​! អញ្ចឹង​ហើយ​ សម​មុខ​!! ហាៗៗ

14. Meak Seyha - ខែសីហា 22, 2011

អំពើអាក្រក់ មិនគួរសាងទេ ត្រូវសម្របសម្រួលគ្នាឲ្យដល់ទីបំផុត ពុំដូច្នោះទេ នឹងធ្វើខ្លួនឲ្យក្លាយជាពិរុទ្ធជនរស់នៅមិនបាន
សុខឡើយ។

មេឃា - ខែសីហា 22, 2011

ចូរតបស្នងអំពើល្អ ដោយអំពើល្អ ហើយ សូម តបស្នងអំពើ អាក្រក់ ដោយយុត្តិធម៌ ចុះ !!!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: