jump to navigation

ស្តេចខ្មែរបច្ចុប្បន្ន ៖ នរោត្តម សីហមុនី ខែ​មីនា 3, 2011

Posted by មេឃា in កខគឃង, ពិភាក្សា.
trackback

ប្រភព ៖ wikipedia

នរោត្តម សីហមុនី / Norodom Sihamoni

នរោត្តម សីហមុនី - Norodom Sihamoni

ព្រះ​​រាជ​​ជីវប្រវត្តិ​

ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់​ប្រសូត​នា​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​១៩៥៣ នា​​ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ទ្រង់​ជា​ព្រះ​រាជ​បុត្រ​ច្បង​របស់​សម្ដេច​ព្រះ​ នរោត្ដម សីហនុ និង​ព្រះ​មាតា​ព្រះ​នាម នរោត្ដម មុនីនាថ សីហនុ។ ព្រះ​អនុជ​ព្រះ​អង្គ​ព្រះ​នាម នរោត្ដម នរិន្ទ្រពង្ស (សោយ​ទិវង្គត)។ ព្រះ​អង្គ​ជា​ព្រះ​មហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា​នា​ពេល​បច្ចុប្បន្ន បន្ត​រាជសម្បត្តិ​ពី​ព្រះរាជ​បិតា។

ការ​សិក្សា

នា​ឆ្នាំ​១៩៥៩ ដល់​១៩៦២ ព្រះអង្គ​​បាន​ចូល​សិក្សា​នៅ​សាលា​បឋម​សិក្សា​នរោត្ដម, វិទ្យាល័យ​ដេកាត នៅ​រាជធានី​ភ្នំពេញ។ បន្ទាប់​មក ព្រះ​អង្គ​ត្រូវ​បាន​ព្រះរាជបិតា​បញ្ជូន​ទៅ​ទីក្រុង​ប្រាហ្ក (Prague) ប្រទេស​ឆេកូស្លូវ៉ាគី កាល​ពី​ឆ្នាំ​១៩៦២។ នៅ​ទី​នោះ​ព្រះ​អង្គ​បាន​ចូល​រៀន​នៅ​សាលា​បឋម​សិក្សា, វិទ្យាល័យ និង​សាលា​តូរ្យ​​តន្ត្រី ដែល​ទ្រង់​បាន​សិក្សា​ផ្នែក​តន្ត្រី​ និង​របាំ​បុរាណ​រហូត​ដល់​ឆ្នាំ​១៩៧៥។ ​ព្រះ​អង្គ​ស្ទាត់​ជំនាញ​ខាង​ភាសា​សាស្ត្រ​ ដោយ​ទ្រង់​ចេះ​ភាសា​បារាំង និង​ឆែក​យ៉ាង​ស្ទាត់​ជំនាញ។ ក្រៅ​ពី​នេះ​ ទ្រង់​ក៏​អាច​ប្រាស្រ័យ​ភាសា​អង់គ្លេស និង​រុស្សី​បាន​យ៉ាង​ប្រសើរ​ផង​ដែរ។ នៅ​ក្នុង​ឆ្នាំ​១៩៧៥ ព្រះ​អង្គ​បាន​ចាក​ចេញ​ពី​ប្រាហ្ក ដើម្បី​ទៅ​សិក្សា​ផ្នែក​ខ្សែ​ភាពយន្ត នៅ​ប្រទេស​កូរ៉េ​ខាង​ជើង ហើយ​បន្ទាប់​មក​ទ្រង់​បាន​ត្រឡប់​ចូល​មាតុភូមិ​វិញ​នៅ​ឆ្នាំ​១៩៧៧។ នៅ​ឆ្នាំ​១៩៨១ ព្រះ​អង្គ​បាន​ផ្លាស់​ទៅ​ប្រទេស​បារាំង ដើម្បី​បង្រៀន​របាំ​បាឡេ ហើយ​បន្ទាប់​មក​ព្រះអង្គ​ធ្វើ​ជា​ប្រធាន​សមាគម​របាំ​ខ្មែរ។ ព្រះ​អង្គ​រស់​នៅ​ប្រទេស​បារាំង​អស់​រយៈ​ពេល​ជាង​២០​ឆ្នាំ។

ព្រះរាជ​គោរម្យងារ

មុន​ពេល​ដែល​ទ្រង់​ក្លាយ​ជា​ព្រះ​មហាក្សត្រ ព្រះ​អង្គ​មាន​គោរម្យងារ​ជា “ស្ដេច​ក្រុម​ឃុន” ដែល​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះនរោត្ដម សីហនុ ទ្រង់​ព្រះរាជ​ទាន នា​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​១៩៩៤ បន្ទាប់​មក​ត្រូវ​បាន​តំឡើង​ជា “​សម្ដេច​ព្រះ​បរមនាថ​” នា​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០០៤។

ព្រះរាជាភិសេក

បន្ទាប់​ពី​ព្រះ​បិតា​ទ្រង់ សម្ដេច​ព្រះ​នរោត្ដម​ សីហនុ ទ្រង់​ដាក់​រាជ្យ​សម្បត្តិ ព្រះ​អង្គ​ត្រូវ​បាន​ក្រុម​ប្រឹក្សា​រាជ​សម្បត្តិ ជ្រើស​តាំង​ជា​ឯកច្ឆ័ន្ទ ជា​ព្រះ​មហាក្ស័ត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​បន្ត​រាជ្យ​ពី​ព្រះ​បិតា។ ព្រះ​រាជ​ពិធី​រាជាភិសេក​ព្រះ​អង្គ​ជា​ផ្លូវ​ការ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ក្នុង​ព្រះ​បរម​រាជ​វាំង ក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០០៤។

ព្រះ​បរមនាម​ក្នុង​រាជ្យ​របស់​ព្រះ​ករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី គឺ៖

“ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សី​ហ​មុនី សមាន​ភូមិ​ជាតិ​សាសនា រក្ខតខត្តិយា ខេមរា​រដ្ឋ​រាស្ត្រ ពុទ្ធិ​ន្ទ្រា​ធរា​មហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជ​ឯករាជ​រដ្ឋ​បូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរា​ស្រី​ពិរាស្ត្រ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី”

ប្រែ​សេចក្ដី​ថា៖

“អ្នក​បម្រើ​មាតុភូមិ សាសនា ប្រជាជាតិ និង​ប្រជារាស្ត្រ​ខ្មែរ ដោយ​ស្វាមី​ភ័ក្តិ និង​ភ័ក្ដីភាព។ មហាក្សត្រ​ដែល​ព្រះ​ពុទ្ធ និង​ព្រះ​ឥន្ទ្រ​លោក​ឧបត្ថម្ភ។ អ្នក​រួបរួម​ខេមរជន​ទាំង​អស់។ អ្នក​ការពារ​ឯករាជ្យ បូរណភាព​ទឹក​ដី និង​សន្តិភាព​របស់​កម្ពុជា ព្រម​ទាំង​សុភមង្គល សេរីភាព និង​វិបុលភាព របស់​ប្រជារាស្ត្រ​ខ្មែរ។”

គ្រឿងឥស្សរិយយស 

  • ឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់​មហាសេរីវឌ្ឍន៍
  • ឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់​មហាសេរីវឌ្ឍន៍
  • Grand Officier De La Legion D’honneur នៃ​សាធារណរដ្ឋ​បារាំង
  • Medaille D’argent De La Ville De Paris នៃ​សាធារណរដ្ឋ​បារាំង

Cambodian King NORODOM Sihamoni

Norodom Sihamoni (Khmer: នរោត្តម សីហមុនី, born 14 May 1953) is the King of Cambodia. He is the eldest son of Norodom Sihanouk and Norodom Monineath Sihanouk. Previously Cambodia’s ambassador to UNESCO, he was named by a nine-member throne council to become the next king after his father Norodom Sihanouk abdicated in 2004. Before ascending the throne, Sihamoni was best known for his work as a cultural ambassador in Europe and as a classical dance instructor.



Before he was crowned king, his royal title was: Sdech Krom Khun (ស្តេចក្រុមឃុន), equating him to the rank of ‘great prince.’ As king, his title is: Preah Karuna Preah Bat Sâmdech Preah Bâromneath Norodom Sihamoni Nai Preah Reacheanachakr Kampuchea (in romanized Khmer); roughly translating to: His Majesty, King Norodom Sihamoni of the Kingdom of Cambodia. His given name, Sihamoni, comprises two morphemes from his parent’s given names, Sihanouk and Monineath.

 

Sihamoni was born in 1953. At the time of his birth and that of his younger brother, his mother, a Cambodian citizen of Italian and Khmer ancestry, had been one of King Norodom Sihanouk’s constant companions since the day they met in 1951, when a young Monique Izzi won first prize in a beauty contest sponsored by UNESCO.[1] She soon become one of the most enduring and stable influences in Sihanouk’s life, and is often referred to as a “tower of strength” by close members of the Cambodian Royal Family.[2] She was granted the title of Neak Moneang at the time of her marriage to King Norodom Sihanouk in 1952. (A step-granddaughter of the late Prince Norodom Duongchak of Cambodia, Queen Monineath is a daughter of Pomme Peang and her second husband, Jean-François Izzi, a French-Italian banker.) [3] The Royal Ark website entry about the genealogy of the Cambodian royal family states that Sihanouk and Monineath were married twice, once on 12 April 1952, when she was 15, and again (“more formally”, according to the website) on 5 March 1955; she is described as Sihanouk’s seventh wife.[2]

 

King Norodom Sihamoni has 14 half-brothers and half-sisters by his father’s various relationships; his only full sibling, a younger brother, HRH Samdech Norodom Narindrapong (born 1954) died in 2003.

  

He has spent most of his life outside Cambodia. As a child, Sihamoni was sent to Prague, Czechoslovakia, by his father in 1962, where he, while attending elementary school, high school and Academy of Music Arts, studied classical dance and music until 1975. He is fluent in French and Czech, as well as being a good speaker of English and Russian. During the 1970 coup d’état by Lon Nol, Sihamoni remained in Czechoslovakia. In 1975, he left Prague and began to study filmmaking in North Korea, and in 1977 returned to his native Cambodia. Immediately, the ruling Khmer Rouge government turned against the monarchy, and Sihamoni was put under house arrest by the Khmer Rouge with the rest of the royal family until the 1979 Vietnamese invasion. In 1981, he moved to France to teach ballet and was later president of the Khmer Dance Association. He lived in France for nearly 20 years, but even then he regularly visited Prague, where he spent his childhood and youth. He is the only ruling monarch who speaks Czech.

  

In 1993, the prince was appointed Cambodia’s delegate to UNESCO, the UN cultural body based in Paris, where he became known for his hard work and his devotion to Cambodian culture. He previously refused an appointment as Cambodia’s ambassador to France.[4]

 

On 12 December 2008, Sihamoni selected twenty-six members of the Cambodian royal family to his advisory court, among them his half-brother Prince Norodom Ranariddh as chief advisor. Other choices included Prince Sisowath Sirirath, Princess Norodom Marie (estranged wife of Prince Ranariddh) and Prince Sisowath Thomico.[9]

 

On 14 October 2004, he was selected by a special nine-member council, part of a selection process that was quickly put in place after the surprise abdication of King Norodom Sihanouk a week before. Sihamoni’s selection was endorsed by Prime Minister Hun Sen and National Assembly Speaker Prince Norodom Ranariddh (the new king’s brother), both members of the privy council. He was inaugurated and formally anointed as King on Friday, 29 October 2004.[5] King Sihamoni and his parents, King Father Norodom Sihanouk and Queen Mother Norodom Monineath specifically requested that the ceremonies be kept low-key because they did not wish for the impoverished country to spend too much money on the event.



The original gold and diamond encrusted crown, a sacred symbol of Mount Meru, used in official coronation ceremonies in Cambodia for centuries dating back to the ancient Angkorian Empire, disappeared along with many other items of Royal Regalia during the Lon Nol regime in the early 1970s. As stated by Julio A. Jeldres, King Father Norodom Sihanouk’s official biographer, “The King did not want a crown remade because of Cambodia’s poverty.”[6]



Sihamoni remains a bachelor and there have been increasing rumors that he is homosexual.[7] The Kings Father has tactfully said that Sihamoni “love[s] women as his sisters”. [8] Sihamoni has no children, but this does not pose a problem because the King in Cambodia is selected by the privy council even when such a successor exists.

 

ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្ស័ត្រ​នៃ ព្រះរាជាណាចក្រកម្ពុជា ព្រះអង្គ​ ព្រះរាជ​សម្ភព​នា​ថ្ងៃ​ទី ១៤ ខែ​ឧសភា ឆ្នាំ​១៩៥៣។ ទ្រង់​ជា​ព្រះ​រាជ​បុត្រ របស់​ព្រះ​ករុណា ព្រះបាទ​សម្ដេច ព្រះ​នរោត្ដម សីហនុ និង​សម្ដេច​ព្រះ​រាជ​អគ្គ​មហេសី នរោត្ដម មុនី​នាថ សីហនុ។ ព្រះអង្គ​ត្រូវ​បាន​ក្រុម​ប្រឹក្សា​រាជ​សម្បត្តិ​ជ្រើស​តាំង​ជា​ព្រះមហាក្ស័ត្រ​នៃ​ ព្រះរាជាណាចក្រកម្ពុជា បន្ត​ពី​ព្រះបិតា ក្រោយ​ពេល​ដែល​ព្រះអង្គ​បាន​ដាក់​រាជ្យ កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០០៤។

Advertisements

មតិ»

1. Khmerling - ខែ​មីនា 15, 2011

មើលប៉ុស្តិ៍ទូរទស្សន៍ប្រទេសជិតខាងយើង នៅរាល់ម៉ោង ៨ យប់គេ​មាន​ផ្សាយ​នាទីស្តេចគេស្ទើរគ្រប់ប៉ុស្តិ៍អំពីរាជកិច្ចរបស់ស្ដេចគា ។ ចំណែក​ទូរទស្សន៍ខ្មែរយើងមាន​បញ្ចាំង​អំពីព្រះ​រាជ​កិច្ចតិចតួចណាស់ ហើយមើលទៅ​ដូចជាគ្មានកម្មវិធីហ្នុងផង ។

មេឃា - ខែ​មីនា 15, 2011

ការផ្សព្វផ្សាយ ឬឃោសនាអំពី ព្រះរាជកិច្ច ឬសកម្មភាព របស់​ព្រះមហាក្សត្រញឹកញាប់ ត្រូវបាន អ្នកនយោបាយមួយចំនួន យល់ថា ជាការលើកតម្កើង ក្សត្រ ឬអានុភាពស្តេច ដែលអាចនាំឱ្យ ឥទ្ធិពលរបស់ ស្តេច លុបលើ បុគ្គលភាពអ្នកនយោបាយធម្មតា ដែលតាំងខ្លួនជា អាទិទេព…

2. somada - ខែ​មីនា 16, 2011

អ្នកនយោបាយខ្មែរមានឥទ្ធិពលជាងស្តេចខ្មែរ ។

មេឃា - ខែ​មីនា 17, 2011

មិនប្រាកដថា អីចឹងទេ… បើសិក្សាពីប្រវត្តិជនជាតិខ្មែរ យើងនឹងដឹងថា ក្សត្រ មិនអាចកាត់ផ្តាច់ពី ខ្មែរបានទេ…


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: