jump to navigation

២០១១ បទល្មើសបៀតបៀនកេរ្តិ៍ភេទ ​លើអនីតិជន មិនបានថយចុះ ខែ​កុម្ភៈ 28, 2011

Posted by មេឃា in បទល្មើសផ្លូវភេទ/រំលោភ, ព័ត៌មាននីត្យានុកូល.
trackback

ព័ត៌មានដកស្រង់ពី គេហទំព័រ កាសែតកោះសន្តិភាព

 

ប្រើ​ល្បិច​​ឱ្យ​លុយ ៥០០​រៀល ​ចាប់​រំលោភ​​ដោយ ​ម្រាម​ដៃ​ និង​លិទ្ធ 

 

ដោយ កោះឯករាជ្យ 

ថ្ងៃ អាទិត្យ ទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១១

ខេត្ត​កណ្តាល​ ៖ ​បុរស​ម្នាក់​ត្រូវ​បាន​នគរ​បាល​ក្រុង​តា​ខ្មៅ​ចាប់​ខ្លួន​បន្ទាប់​ពី​ទទួល​ពាក្យ​បណ្តឹង​ពី​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ថា បាន​ប្រើ​ល្បិច​សុំ​វាស់​ខ្លួន​កូន​ស្រី​គាត់​ដើម្បី​យក​ទៅ​កាត់​ខោ​អាវ​ឱ្យ​កូន​ស្រី​របស់​គេ​ ហើយ​​ឆ្លៀត​​ឱកាស​ប្រើ​ម្រាម​ដៃ​រំលោភ និង​លិទ្ធ​​លើ​ប្រដាប់​ភេទ​​កូន​ស្រី​គាត់ ​កាល​ពី​​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​២៤ កុម្ភៈ នៅ​ចំណុច​ព្រៃ​ចេក​ខាង​ក្រោយ​ផ្ទះ​ជន​នេះ ស្ថិត​នៅ​សង្កាត់​ព្រែក​ហូរ ​ក្រុង​តា​ខ្មៅ ។ ​សមត្ថ​កិច្ច​នគរ​បាល​បាន​ឱ្យ​ដឹង​ថា ​ជន​សង្ស័យ​​ឈ្មោះ​ផូរ ភន ភេទ​ប្រុស អាយុ​​៣៥​ឆ្នាំ ​ជា​កសិ​ករ​រស់​នៅ​ក្នុង​សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ។ ចំណែក​​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៣​ឆ្នាំ ​ជា​សិស្ស​រស់​នៅ​ក្នុង​សង្កាត់​ខាងលើ​ដែរ​។

យោង​តាម​ពាក្យ​បណ្តឹង​​របស់​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ឱ្យ​ដឹង​ថា មុន​ពេល​​​​​កើត​ហេតុ​​កូន​ស្រី​គាត់​​បាន​​ដើរ​ទៅ​មើល​ទូរទស្សន៍​នៅ​ផ្ទះ​អ្នក​ជិត​ខាង​​ពេល​នោះ​ឈ្មោះ​ផូរ ភន ​បាន​ស្រែក​ហៅ​​កូន​គាត់​​ឱ្យ​ចូល​​​ក្នុង​ផ្ទះ​​របស់​គេ​ និង​បាន​លួងលោម​នាង​ឱ្យ​លុយ​៥​រយ​រៀល សុំ​វាស់​ខ្លួន​​​យក​ទៅ​កាត់​ខោ​អាវ​ឱ្យ​កូន​ចុង​របស់គេ​ នៅ​ឃុំ​​ក្រាំង​យ៉ូវ ស្រុក​ស្អាង ។ ខណៈ​នាង​យល់​ព្រម​ជន​សង្ស័យ​​បាន​ហៅ​នាង​ទៅ​ខាង​ក្រោយ​ផ្ទះ​ខ្លួន​ ហើយ​ហែក​ខ្សែ​ស្រទប​ចេក​យក​មក​វាស់​​លើ​ខ្លួន​នាង ​​បន្ទាប់​មក​ជន​នេះ​បាន​ប្រើ​ល្បិច​ដោយ​ឱ្យ​កូន​គាត់​ដោះ​អាវ ​និង​ស្រាត​ខោ​ដើម្បី​​វាស់​ទៀត ។ ​ពេ​​ល​កំពុង​វាស់​នោះ​ជន​​នោះ​បាន​ស្ទាប​អង្អែល​លើ​ខ្លួន​ប្រាណ​​ និង​បាន​យក​អណ្តាត​ទៅ​លិទ្ធ​​លើ​ប្រដាប់​ភេទ ព្រម​ទាំង​យក​ម្រាម​ដៃ​រុក​ចូល​​ប្រដាប់​​ភេទ​​​កូន​ស្រីគាត់​​ថែម​ទៀត ។ ​ពេល​នោះ​​កូន​ស្រី​គាត់​​បាន​រើ​បំរះ​រហូត​ថ្លោះ​ដៃ​​​ទើប​​រួច ហើយ​រត់​ចេញ​​​ពី​ទី​នោះ​ទាំង​ភិត​ភ័យ​មក​ប្រាប់​​​គាត់​ពី​ហេតុ​ការណ៍​ដូច​រៀប​រាប់​ខាង​លើ ទើប​គាត់​​ដាក់​ពាក្យ​បណ្តឹង​​ឱ្យ​សមត្ថ​កិច្ច​ចាប់​ខ្លួន​ជន​គំរក់​នេះ​តែ​ម្តង ។

ក្រោយ​​ពី​ចាប់​ខ្លួន​ឈ្មោះ​ផូរ ភន បាន​សារ​ភាព​ប្រាប់​​សមត្ថ​កិច្ច​ថា នៅ​យប់​កើត​ហេតុ​​ពេល​ប្រពន្ធ និង​កូន​មិន​នៅ​ផ្ទះ​ខ្លួន​បាន​ឃើញ​ក្មេង​ស្រី​រង​គ្រោះ​ដើរ​តែ​ម្នាក់​ឯង ក៏​បាន​សុំ​នាង​វាស់​ខ្លួន​ដើម្បី​យក​ទៅ​កាត់​ខោ​អាវ​ឱ្យ​កូន​ខ្លួន​នៅ​ឃុំ​​ក្រាំងយ៉ូវ។ ​ពេល​នោះ​ខ្លួន​បាន​ឡើង​ទៅ​លើ​ផ្ទះ​បំណង​ទៅ​យក​ម៉ែត្រ​​​​មក​វាស់​តែ​ផ្ទះ​ចាក់​សោ​​ក៏​ហៅ​ក្មេង​ស្រី​រង​គ្រោះ​ទៅ​ក្រោយ​ផ្ទះ​​ក្បែរ​គុម្ព​ចេក ហើយ​ហែក​ខ្សែ​​​ស្រទប​ចេក​យក​មក​​វាស់​។ ពេល​កំពុង​វាស់​នោះ​​ស្រាប់​តែ​ខ្លួន​មាន​អារម្មណ៍​គួប​ផ្សំ​នឹង​​ឱកាស​​ស្ងាត់​ល្អ​​ផង​ ខ្លួន​ក៏​បាន​ឱ្យ​ក្មេង​ស្រី​រង​គ្រោះ​​ដោះ​ខោ​អាវ​​ចេញ ​រួច​ខ្លួន​ក៏​បាន​​លិទ្ធ​​ប្រដាប់​ភេទ​នាង​ តែ​មិន​​បាន​យក​ដៃ​រុក​ប្រដាប់​ភេទ​នាង​​ទេ ធ្វើ​ឱ្យ​នាង​ភ័យ​​ក៏​រើ​បំរះ​​រត់​ចេញ​បាត់​ទៅ លុះ​ព្រឹក​​ឡើង​ក៏​ត្រូវ​ប៉ូលិស​​មក​​ចាប់​ខ្លួន​តែ​ម្តង ។ ​យោង​តាម​ពាក្យ​បណ្តឹង​របស់​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ និង​ចម្លើយ​សារ​ភាព​របស់​ជន​សង្ស័យ​​សមត្ថ​កិច្ច​​ក្រុង​តា​ខ្មៅ ​បាន​កសាង​សំណុំ​រឿង​​ដើម្បី​ចាត់​ការ​តាម​ច្បាប់​ជា​បន្ត​ទៀត ៕

មតិ»

1. monyrinataro - ខែ​កុម្ភៈ 28, 2011

ចេះតែមានហើយ មនុស្សលោកយើង

2. បូរត្ន័ - ខែមិថុនា 1, 2011

មនុស្សមានប្រពន្ធកូនហើយ​ នៅតែមិនទាន់គ្រប់គ្រងអារម្មណ៏ខ្លួនបានទៀតពិតជាមនុស្សដែលគមានការគិតពីរលទ្ធផលដែលខ្លួនបានសាងថាតើពេលខ្លួនធ្វើហើយតើលទ្ធផលយ៉ាងណាទេ។​ មិនបានគិតប្រពន្ធកូនថាតើពួកគេបានអ្នកណាជាទីរំពឹងបើអត់ពីរយើងទទៅ?ពិតជាមុស្សគ្មានការគិតអ្វីអោយបានច្បាស់លាស់មេន?


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: