តាភ្លុក លួងលោម ក្មេងស្រីសិស្សសាលា ១៨ ឆ្នាំ ជាប់ងង់ ខែកុម្ភៈ 28, 2011
Posted by មេឃា in បទល្មើសផ្លូវភេទ/រំលោភ, ព័ត៌មាននីត្យានុកូល.trackback
ព័ត៌មានដកស្រង់ចេញពី គេហទំព័រ CAMBODIA EXPRESS NEWS
ឃាត់តាអាយុ៧០ឆ្នាំប៉ុនប៉ងរំលោភសិស្សសាលា
ដោយ : សុពិសិដ្ឋ (ថ្ងៃទី 27 កុម្ភៈ 2011)
ភ្នំពេញ : តាអ្នកភ្លុក (អ្នកដុតខ្មោច) ម្នាក់ ត្រូវប៉ូលិស ប៉ុស្តិ៍ឃ្មួញ ឃាត់ខ្លួន កាលពីវេលាម៉ោង ១២និង៣០ថ្ងៃត្រង់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១១ នៅសាលា បឋមសិស្សា អន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បន្ទាប់ពីលួងលោម សិស្សសាលាម្នាក់ ឲ្យលុយ រួចចាប់រំលោភ ហើយត្រូវ បងប្អូន ជនរងគ្រោះ ទៅទាន់ចាប់ខ្លួន តែម្តង ។
ប៉ូលិស បានឲ្យដឹងថា តាចាស់ តណ្ហាក្រាស់ ឈ្មោះ ក្លឹង ចំរើន អាយុ ៧០ ឆ្នាំ ជា អ្នកភ្លុក ស្នាក់នៅក្រុម៣ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ត្រូវប៉ូលិស ឃាត់ខ្លួន ។ ចំណែក ជនរងគ្រោះ ឈ្មោះ វ.ច.ដ អាយុ ១៨ ឆ្នាំ ជាសិស្ស សាលាអន្លង់ក្ងាន ស្នាក់នៅភូមិ ជាមួយគ្នា ។
ប៉ូលិសបន្តថា មុនកើតហេតុ ជនល្មើស បានលួងលោម ហៅ ជនរងគ្រោះ ទៅក្បែរសាលា ដែលមានសភាពស្ងាត់ រួចឲ្យ លុយ ១ ម៉ឺន រៀល ។ បន្ទាប់មក ក៏ចាប់ ដោះអាវ ច្របាច់សុដន់ ឱបថើបញីញក់ ។ ស្របពេលនោះ បងប្អូន ជនរងគ្រោះ ដើរកាត់ទីនោះ ឃើញ ក៏ចាប់ តាចាស់ ប្រគល់ឲ្យ ប៉ូលិស ដើម្បីចាត់ការ តាមផ្លូវច្បាប់ ដោយចោទពីបទ “ ប្រទុស្តកេរ្ត៍ ” ៕
ពិចារណា ៖
ក្រមព្រហ្មទណ្ឌ ឆ្នាំ២០០៩ មាត្រា ២៤៦ ៖ បទប្រទូស្តកេរខ្មាស
គ្រប់អំពើប៉ះពាល់ ស្ទាប អង្អែលកេរភេទ ឬផ្នែកភេទផ្សេងទៀតរបស់បុគ្គលដទៃ តែបុគ្គលនេះមិនស្មគ្រផងទេ ឬបង្ខំបុគ្គលដទៃឱ្យប្រព្រឹត្តអំពើនេះមកលើខ្លួន ឬទៅលើតតិយបុគ្គលក្នុងគោលបំណងធ្វើឱ្យរំជួល ឬរីករាយដល់ចំណងផ្លូវភេទរបស់ជនល្មើស គឺជាអំពើប្រទូស្តកេរខ្មាស។
អំពើប្រទូស្តកេរខ្មាស ត្រូវផ្តន្ទាទោសដាក់ពន្ឌនាគារ ពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ ពី ២.០០០.០០០ (ពីរលាន) រៀល ទៅ ៦.០០០.០០០ (ប្រាំមួយលាន) រៀល។
បញ្ជាក់ ៖ ប្រាក់ពិន័យ ត្រូវបង់ជូនរដ្ឋ តាមរតនាគារជាតិ !
ព័ត៌មានបន្ថែម ពី គេហទំព័រ កាសែតកោះសន្តិភាព
តាពោះម៉ាយអាយុ៧០ឆ្នាំចែចង់ក្មេងស្រីអាយុ១៨ឆ្នាំត្រូវជាប់ទ្រុង
ដោយ ៖ កោះឯករាជ្យ
ថ្ងៃ ច័ន្ទ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១១
រាជធានីភ្នំពេញ ៖ ទំនងជានៅ ពោះម៉ាយ ២០ឆ្នាំ ហើយ ជូរមាត់ពេក ទើប តាអាយុ ៧០ ឆ្នាំ ម្នាក់ ចង់រួមរ័កជាមួយ ស្ត្រីក្រមុំ ប៉ុន្តែបែរ ជាត្រូវ ជាប់ទ្រុង របស់ប៉ូលិស ទៅវិញ ពី បទរំលោភសេពសន្ថវៈ ។ ទោះជាយ៉ាងណា តាម ការសារភាព ថា គ្រាន់តែ បានលូកលាន់ ប៉ុណ្ណោះ ពុំទាន់ស៊ីជំរៅឡើយ ដែលករណីនេះ បានកើតឡើងនៅ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីថ្ងៃទី២៦ ខែកុម្ភៈ។
តាអាយុ ៧០ ឆ្នាំ ដែលកំពុងជាប់ឃុំ នៅប៉ុស្តិ៍ប៉ូលិសនេះ ឈ្មោះ ឃ្លឹង ចំរើន ស្នាក់នៅផ្ទះគ្មានលេខ ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ឯនារី ដែលប្តឹងចោទប្រកាន់ លោកតា មាន អាយុ១៨ ឆ្នាំ។ តាមព័ត៌មាន ពីមន្ត្រីប៉ូលិស ផ្នែកព្រហ្មទណ្ឌ បានឱ្យដឹងថា ការឃាត់ខ្លួន តាអាយុ៧០ឆ្នាំ នេះ គឺយោងតាម ពាក្យបណ្តឹងរបស់ក្រុមគ្រួសារ ជាអាណាព្យាបាល របស់ក្មេងស្រី ដែលប្តឹងចោទប្រកាន់ ថា តាឃ្លឹង ចំរើន បានល្បួង កូនស្រីគាត់អាយុ ១៨ឆ្នាំ ដើម្បី រំលោភសេពសន្ថវៈ នៅវេលាម៉ោង ១២ និង៣០នាទី ថ្ងៃត្រង់ ថ្ងៃទី២៦ ខែកុម្ភៈ ហើយក្រោយពី ទទួលពាក្យបណ្តឹង ពីអាណាព្យាបាល តែកន្លះម៉ោង ប៉ុណ្ណោះ កំលាំងសមត្ថកិច្ច ក៏ទៅចាប់ខ្លួនលោកតា ខាងលើតែម្តង។
ចំណែក តាមព័ត៌មានពី ក្រុមគ្រួសារក្មេងស្រី បានឱ្យដឹងថា ខណៈពេលបាត់ កូនស្រីដែលទៅរៀន មិនឃើញ ចូលផ្ទះ នៅវេលាម៉ោង១១ និង៣០នាទីព្រឹក ម្តាយ និងកូនប្រុសច្បង បានស្វះស្វែង រកកូនស្រី ក៏ប្រទះ ឃើញតាចាស់ ចាប់ស្ទាបអង្អែល ប្រុង រំលោភ នៅ គុម្ពោតព្រៃ ខាងក្រោយ សាលារៀន ទើបកូនច្បង ស្ទុះទៅចាប់ ក្របួចតាចាស់ ជាប់ឱ្យ នៅមួយកន្លែង ហើយប្រាប់ម្តាយ ឱ្យទៅហៅ ប៉ូលិស មកចាប់ខ្លួន តែម្តង។ នៅចំពោះមុខប៉ូលិស តាចាស់ស្រេកឃ្លានតណ្ហា បានសារភាពថា គាត់ពុំបានធ្វើអ្វី ជាមួយ ក្មេងស្រីនេះទេ ស្រាប់តែម្តាយ និងកូនច្បង ចាប់ខ្លួនគាត់តែម្តង។ លោកតា និយាយទៀតថា បើបាន ឡើងឋានសួគ៌ជាមួយ នាងទោះបី គេចាប់ដាក់គុក ក៏គាត់មិនតូចចិត្តដែរ គឺសប្បាយចិត្តថែមទៀត។
គួរបញ្ជាក់ថា ករណីចោទប្រកាន់ ខាងលើត្រូវបាន សមត្ថកិច្ចបង្ហើបឱ្យដឹងថា ខាងក្រុមគ្រួសារ ក្មេងស្រី បានប្តឹងទាមទារ ជំងឺចិត្ត ពី លោកតា ចំនួន ៥.០០០ដុល្លារ ប៉ុន្តែ តាចាស់ ជាប់ចោទ និយាយថា មានលទ្ធភាពសងតែ ១ លាន រៀល ប៉ុណ្ណោះ ៕
ចំណាស់នឹងហើយនៅតណ្ហាក្រាស់ទៀត ដាក់គុកមួយជីវិត ឬ ប្រហារជីវិតក៏បានដែរ ។
តាមបទចោទ ខាងលើ មិនអាចចាប់ចង តាភ្លុកបានទេ ព្រោះ ជនរងគ្រោះ មានអាយុ ១៨ ឆ្នាំ ហើយមិនមានធាតុ បង្ខំ ក្នុងនោះទេ…
ស្រុកគេ ឬ បើគិតតាមច្បាប់ ចាប់អត់បានរ៉េ, តែស្រុកខ្មែរ បើថាមិនព្រមជាប់គុករ៉េ តាហ្នឹងម៉ោស្រុកវិញក៏បាកសុខដែរ!
ចុះស្រីហ្នឹង អត់មានដៃតបសោះហ្មងហ្អី?
អាកាចាស់នោះក៏ចឹងដែរ និយាយថា « បើបាន ឡើងឋានសួគ៌ជាមួយ នាងទោះបី គេចាប់ដាក់គុក ក៏គាត់មិនតូចចិត្តដែរ គឺសប្បាយចិត្តថែមទៀត»
ងាប់ទៅមិនបាច់ដុតខ្មោចឲ្យទេ.