jump to navigation

តាភ្លុក លួងលោម ក្មេងស្រីសិស្សសាលា ១៨ ឆ្នាំ ជាប់ងង់ ខែ​កុម្ភៈ 28, 2011

Posted by មេឃា in បទល្មើសផ្លូវភេទ/រំលោភ, ព័ត៌មាននីត្យានុកូល.
trackback

ព័ត៌មានដកស្រង់ចេញពី គេហទំព័រ CAMBODIA EXPRESS NEWS

ឃាត់​តា​​អាយុ​៧០​ឆ្នាំប៉ុនប៉ង​រំលោភ​សិស្សសាលា

ដោយ : សុពិសិដ្ឋ (ថ្ងៃទី 27 កុម្ភៈ 2011)

ភ្នំពេញ : តា​អ្នក​ភ្លុក (​អ្នក​ដុត​ខ្មោច​) ម្នាក់​ ត្រូវ​ប៉ូលិស​ ប៉ុស្តិ៍​ឃ្មួញ ឃាត់ខ្លួន ​កាលពី​វេលា​ម៉ោង ១២​និង​៣០​ថ្ងៃត្រង់ ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១១ នៅ​សាលា​ បឋមសិស្សា អន្លង់​ក្ងាន សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ បន្ទាប់​ពី​លួងលោម សិស្សសាលា​ម្នាក់ ឲ្យ​លុយ ​រួច​ចាប់រំលោភ ហើយ​ត្រូវ ​បងប្អូន​ ជនរងគ្រោះ ​ទៅ​ទាន់​ចាប់ខ្លួន ​តែម្តង ។​

​    ​ប៉ូលិស ​បាន​ឲ្យដឹង​ថា តា​ចាស់​ តណ្ហា​ក្រាស់ ​ឈ្មោះ ក្លឹង ចំរើន អាយុ​ ៧០ ​ឆ្នាំ ជា​ អ្នក​ភ្លុក ស្នាក់​នៅ​ក្រុម​៣ ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួញ ត្រូវប៉ូលិស​ ឃាត់ខ្លួន ។ ចំណែក ​ជនរងគ្រោះ​ ឈ្មោះ វ​.​ច​.​ដ អាយុ​ ១៨ ​ឆ្នាំ ជាសិស្ស សាលា​អន្លង់​ក្ងាន ស្នាក់នៅ​ភូមិ​ ជាមួយគ្នា ។​

​    ​ប៉ូលិស​បន្តថា មុន​កើតហេតុ​ ជនល្មើស ​បាន​លួងលោម​ ហៅ​ ជនរងគ្រោះ ទៅ​ក្បែរ​សាលា​ ដែល​មាន​សភាព​ស្ងាត់ រួច​ឲ្យ​ លុយ ​១ ​ម៉ឺន ​រៀល ។ បន្ទាប់មក ​ក៏​ចាប់​ ដោះអាវ ច្របាច់​សុដន់ ឱប​ថើប​ញី​ញ​ក់ ។ ស្របពេល​នោះ ​បងប្អូន​ ជនរងគ្រោះ​ ដើរកាត់​ទី​នោះ​ ឃើញ ក៏​ចាប់​ តា​ចាស់​ ប្រគល់ឲ្យ ប៉ូលិស ដើម្បី​ចាត់ការ​ តាម​ផ្លូវច្បាប់ ដោយ​ចោទ​ពីបទ “ ប្រទុស្ត​កេរ្ត៍ ” ៕​

ពិចារណា

ក្រមព្រហ្មទណ្ឌ ឆ្នាំ២០០៩ មាត្រា ២៤៦ ៖ បទប្រទូស្តកេរខ្មាស

គ្រប់អំពើប៉ះពាល់ ស្ទាប អង្អែលកេរភេទ ឬផ្នែកភេទផ្សេងទៀតរបស់បុគ្គលដទៃ តែបុគ្គលនេះមិនស្មគ្រផងទេ ឬបង្ខំបុគ្គលដទៃឱ្យប្រព្រឹត្តអំពើនេះមកលើខ្លួន ឬទៅលើតតិយបុគ្គលក្នុងគោលបំណងធ្វើឱ្យរំជួល ឬរីករាយដល់ចំណងផ្លូវភេទរបស់ជនល្មើស គឺជាអំពើប្រទូស្តកេរខ្មាស។

អំពើប្រទូស្តកេរខ្មាស ត្រូវផ្តន្ទាទោសដាក់ពន្ឌនាគារ ពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ ពី ២.០០០.០០០ (ពីរលាន) រៀល ទៅ ៦.០០០.០០០ (ប្រាំមួយលាន) រៀល។

បញ្ជាក់ ៖ ប្រាក់ពិន័យ ត្រូវបង់ជូនរដ្ឋ តាមរតនាគារជាតិ !

 

ព័ត៌មានបន្ថែម ពី គេហទំព័រ កាសែតកោះសន្តិភាព

តា​ពោះ​ម៉ាយ​អាយុ​៧០​ឆ្នាំ​ចែ​ចង់​ក្មេង​ស្រី​អាយុ​១៨ឆ្នាំ​ត្រូវ​ជាប់​ទ្រុង 

ដោយ កោះឯករាជ្យ 

ថ្ងៃ ច័ន្ទ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១១

រាជ​ធានី​ភ្នំពេញ​ ៖ ទំនង​ជា​នៅ​ ពោះ​ម៉ាយ ​២០​ឆ្នាំ​​ ហើយ ​ជូ​រមាត់​ពេក ​ទើប ​តា​អាយុ​ ៧០ ​ឆ្នាំ​​ ម្នាក់ ​ចង់​រួម​រ័ក​ជាមួយ ​ស្ត្រី​ក្រមុំ​ ប៉ុន្តែ​បែរ​ ជា​ត្រូវ ​ជាប់​ទ្រុង ​របស់​ប៉ូលិស​ ទៅ​វិញ ​ពី ​បទ​រំលោភ​សេព​សន្ថវៈ​ ។​ ទោះ​ជា​យ៉ាង​ណា​ តាម​ ការ​សារភាព​ ថា គ្រាន់​តែ​ បាន​លូក​លាន់​ ប៉ុណ្ណោះ​ ​ពុំ​ទាន់​​ស៊ី​ជំរៅ​ឡើយ ដែល​ករណី​នេះ​ បាន​កើត​ឡើង​នៅ ​ភូមិ​​អន្លង់​ក្ងាន​ សង្កាត់​ឃ្មួញ​ ខណ្ឌ​សែន​សុខ​ កាល​ពី​​ថ្ងៃ​ទី​២៦ ខែកុម្ភៈ​។

តា​អាយុ​ ៧០ ​ឆ្នាំ​ ដែល​កំពុង​ជាប់​ឃុំ​ នៅ​ប៉ុស្តិ៍​ប៉ូលិស​នេះ ​​ឈ្មោះ ​ឃ្លឹង ចំរើន ស្នាក់​នៅ​ផ្ទះ​គ្មាន​លេខ ​ក្នុង​ភូមិ​អន្លង់​ក្ងាន​​ សង្កាត់​ឃ្មួញ​ ឯ​នារី​ ដែល​ប្តឹង​ចោទ​ប្រកាន់​ លោក​តា​ ​មាន ​អាយុ​១៨​ ឆ្នាំ។ តាម​ព័ត៌​មាន ​ពី​មន្ត្រី​ប៉ូលិស ​ផ្នែក​ព្រហ្ម​ទណ្ឌ ​​បាន​ឱ្យ​ដឹង​ថា ការ​ឃាត់​ខ្លួន​ តា​អាយុ​៧០​ឆ្នាំ នេះ​ គឺ​យោង​តាម ​ពាក្យ​បណ្តឹង​របស់​ក្រុម​​គ្រួសារ ​ជាអាណា​ព្យា​បាល​ របស់​ក្មេង​ស្រី ​ដែល​ប្តឹង​​ចោទ​ប្រកាន់ ​ថា តា​ឃ្លឹង​ ចំរើន​ បាន​ល្បួង ​កូន​ស្រី​គាត់​អាយុ​ ១៨​ឆ្នាំ ដើម្បី​ រំលោភ​សេព​សន្ថវៈ​ នៅ​វេលា​ម៉ោង​ ១២ និង​៣០​នាទី​ ថ្ងៃ​ត្រង់​ ថ្ងៃទី​​២៦ ខែកុម្ភៈ​ ហើយ​​ក្រោយ​ពី​ ទទួល​ពាក្យ​បណ្តឹង​ ពី​អាណា​ព្យា​បាល​ តែ​កន្លះ​ម៉ោង ​ប៉ុណ្ណោះ​ កំលាំង​សមត្ថ​កិច្ច​ ក៏​ទៅ​ចាប់​ខ្លួន​​លោក​តា ​ខាង​លើ​តែ​ម្តង​។

ចំណែក​ តាម​ព័ត៌​មាន​ពី​ ក្រុម​គ្រួសារ​ក្មេង​ស្រី​ បាន​ឱ្យ​ដឹង​ថា ខណៈ​ពេល​បាត់​ កូន​ស្រី​ដែល​ទៅ​រៀន​ មិន​ឃើញ​ ចូល​ផ្ទះ​ នៅ​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ​ម្តាយ និង​កូន​​ប្រុស​ច្បង​​ បាន​ស្វះ​ស្វែង​ រក​កូន​ស្រី ​ក៏​ប្រទះ​ ឃើញ​​តា​ចាស់​ ចាប់​ស្ទាប​អង្អែល​ ប្រុង​ រំលោភ ​នៅ ​គុម្ពោត​ព្រៃ​ ខាង​ក្រោយ​ សាលា​រៀន​ ទើបកូន​ច្បង ស្ទុះ​ទៅ​ចាប់ ​ក្របួច​តា​ចាស់​ ជាប់​ឱ្យ​ នៅ​មួយ​កន្លែង ហើយ​ប្រាប់​ម្តាយ​ ឱ្យ​ទៅ​ហៅ ​ប៉ូលិស​ មក​ចាប់​ខ្លួន ​តែ​ម្តង​។​ នៅ​ចំពោះ​មុខ​ប៉ូលិស​ តា​ចាស់​ស្រេក​ឃ្លាន​តណ្ហា​ បាន​សារភាព​ថា គាត់​ពុំ​បាន​ធ្វើ​អ្វី​ ជាមួយ ក្មេង​ស្រី​​​នេះ​ទេ ស្រាប់​តែ​ម្តាយ​ និង​កូន​ច្បង ​ចាប់​ខ្លួន​គាត់​តែម្តង​។ លោក​តា​ ​និយាយ​ទៀត​ថា បើ​បាន ​ឡើង​ឋាន​សួគ៌​ជាមួយ ​នាងទោះ​បី​​ គេ​ចាប់​ដាក់​គុក ក៏​គាត់​មិន​តូច​ចិត្ត​ដែរ​ គឺ​សប្បាយ​ចិត្ត​ថែម​ទៀត​។

គួរ​បញ្ជាក់​ថា ករណី​​ចោទ​ប្រកាន់​ ខាង​លើ​ត្រូវ​បាន ​សមត្ថ​កិច្ច​បង្ហើប​ឱ្យ​ដឹង​ថា ខាង​ក្រុម​គ្រួសារ​ ក្មេង​ស្រី ​បាន​ប្តឹង​ទាម​ទារ ​ជំងឺ​ចិត្ត​ ពី​ ​លោក​តា ​ចំនួន ​៥.០០០​ដុល្លារ​​ ប៉ុន្តែ​ តា​ចាស់​ ជាប់​ចោទ និយាយ​​ថា មាន​លទ្ធ​ភាព​សង​តែ​ ១​ លាន ​រៀល ​ប៉ុណ្ណោះ ៕

មតិ»

1. somada - ខែ​កុម្ភៈ 28, 2011

ចំណាស់នឹងហើយនៅតណ្ហាក្រាស់ទៀត ដាក់គុកមួយជីវិត ឬ ប្រហារជីវិតក៏បានដែរ ។

មេឃា - ខែ​កុម្ភៈ 28, 2011

តាមបទចោទ ខាងលើ មិនអាចចាប់ចង តាភ្លុកបានទេ ព្រោះ ជនរងគ្រោះ មានអាយុ ១៨ ឆ្នាំ ហើយមិនមានធាតុ បង្ខំ ក្នុងនោះទេ…

2. ក្មេងស្រែ - ខែ​កុម្ភៈ 28, 2011

ស្រុកគេ ឬ បើ​គិត​តាម​ច្បាប់ ចាប់​អត់​បានរ៉េ, តែ​ស្រុកខ្មែរ បើ​ថា​មិន​ព្រម​ជាប់គុករ៉េ តា​ហ្នឹង​ម៉ោ​ស្រុក​វិញ​ក៏​បាក​សុខដែរ!

3. monyrinataro - ខែ​កុម្ភៈ 28, 2011

ចុះស្រីហ្នឹង អត់មានដៃតបសោះហ្មងហ្អី?
អាកាចាស់នោះក៏ចឹងដែរ និយាយថា « បើ​បាន ​ឡើង​ឋាន​សួគ៌​ជាមួយ ​នាងទោះ​បី​​ គេ​ចាប់​ដាក់​គុក ក៏​គាត់​មិន​តូច​ចិត្ត​ដែរ​ គឺ​សប្បាយ​ចិត្ត​ថែម​ទៀត​»
ងាប់ទៅមិនបាច់ដុតខ្មោចឲ្យទេ.


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: