jump to navigation

របររកស៊ីផ្លូវភេទ ដែលនាំឱ្យបាត់បង់សណ្តាប់ធ្នាប់ សាធារណៈ តែងត្រូវបានបង្រ្កាប លើកលែងតែ … ខែ​កុម្ភៈ 28, 2011

Posted by មេឃា in បទល្មើសផ្លូវភេទ/រំលោភ, ព័ត៌មាននីត្យានុកូល.
trackback

ព័ត៌មានដកស្រង់ពី គេហទំព័រ កាសែតកោះសន្តិភាព

 

នគរបាលប៉ុស្តិ៍​​វត្តភ្នំ​​ ចុះបង្ក្រាប​​ស្ត្រី​រក​ស៊ី​​ផ្លូវភេទ

 

ដោយ កោះឯករាជ្យ

ថ្ងៃ សុក្រ ទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១១

ក្រុមស្ទាវបោយដៃ និងស្ត្រីរកស៊ីផ្លូវភេទ នៅចំណុចរមណីយដ្ឋានវត្តភ្នំ រងការបង្រ្កាប

រាជធានីភ្នំពេញ ៖ ​យោងតាម​​ផែនការ​​អនុវ​ត្ត​ភូមិ​-សង្កាត់​​មានសុវត្ថិភាព​​ ​លុប​បំបាត់​ស្រ្តី​រកស៊ី​​​ផ្លូវភេទ ​កម្លាំង​​នគរបាលប៉ុស្តិ៍​​រដ្ឋបាល​វត្តភ្នំ​​ បាន​ចុះ​​បង្ក្រាប​​ក្រុមស្ទាវ​​បោយ​ដៃ​​ និងស្ត្រី​រកស៊ី​​ផ្លូវ​ភេទ​ នៅ​ចំណុច​​រមណីយដ្ឋាន​​វត្តភ្នំ ដែល​តែង​តែ​បង្ក​​ភាព​​អនាធិបតេយ្យ​​បាត់បង់ស​ណ្តាប់ធ្នាប់ ​សាធារណៈ កាលពី​វេលាម៉ោង​​​​២​និង​​៣០នាទី​​ ​​រំលង​អធ្រាត្រ​ឈានចូល​ ថ្ងៃទី​​២៥ កុម្ភៈ ​២០១១ ។

មន្ត្រីនគរបាល​​ប៉ុស្តិ៍​រដ្ឋបាល​​វត្តភ្នំ​បាន​និយាយ​ថា ​តាមបទបញ្ជា​​អធិការ​​នគរបាល​​ខណ្ឌ​ដូនពេញ​ ក៏​ដូចជា​ផែនការ​​គណៈ​បញ្ជា​ការ​​ឯក​ភាព​​ខណ្ឌ​ដូនពេញ​​ កម្លាំង​​នគរបាលប៉ុស្តិ៍​​​រដ្ឋ​​បាល​​វត្ត​​ភ្នំ ​បានចុះ​បង្ក្រាប​​​ និងប្រមូល​ជនអនាថា ក្មេង​ហិត​កាវ​ និងស្ត្រី​រកស៊ី​​​ផ្លូវភេទ​​ឈរ​បោ​យដៃ​ ហៅម៉ូយ​​​តាម​ផ្លូវសាធារណៈ សួនច្បារ និង​​រមណីយដ្ឋាន​​​វត្តភ្នំ ​ជាក់ស្តែង​​នៅ​វេលាម៉ោង​​២​និង​​៣០នាទី​​​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​​២៥ ​កុម្ភៈ ​២០១១ ​ជា​លទ្ធ​ផល​​ឃាត់ខ្លួន​​ស្ត្រី​រកស៊ី​ផ្លូវភេទ​​ ក្រុមហៅ​​ម៉ូយ​​បានសរុប​ចំនួន​១៤​នាក់ ​ក្នុងនោះមាន​ស្ត្រី​​ចំនួន​៧​នាក់​ ។

សូមបញ្ជាក់​ថា រយៈ​ពេល​មួយសប្តាហ៍​​កន្លង​មក​​នេះ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​​វត្តភ្នំ​​​បាន​បង្ក្រាប​ និងប្រមូល ជនអនាថា​​ ក្មេង​ហិត​កាវ​ និងស្ត្រី​​រក​ស៊ី​​​ផ្លូវ​ភេទ​​​សរុប​ចំនួន​៣៥​នាក់ ក្នុង​នោះមានស្ត្រី​​ចំនួន​២០​នាក់ ហើយ​ពួកគេត្រូវ​​បាន​បញ្ជូនទៅ​​សាលា​ខណ្ឌ​​ដូនពេញ​ បន្ទាប់​មក​​ប្រគល់​​ឱ្យ​​មន្ទីរសង្គម​កិច្ច​​រាជធានីភ្នំពេញ​​ ។​ មន្ត្រីសាលា​​ខណ្ឌដូនពេញ​​បាន​ឱ្យ​​ដឹង​ថា ​រយៈ​ពេល​​ពីរខែ​ដើមឆ្នាំ​​២០១១ គណៈ​​​បញ្ជា​ការ​​ឯក​ភាព​ខណ្ឌ​​ដូនពេញ​​​សហការជាមួយ​​សាលា​សង្កាត់​​​ និង​នគបាល​ប៉ុស្តិ៍​​ បាន​បង្ក្រាប​​ និងប្រមូល​​​ជន​អនាថា​ ក្រុម​​​ហិត​កាវ​ និង​​ស្ត្រីរកស៊ី​ផ្លូវ​​ភេទ​ចំនួន​​២៣០​នាក់ហើយ ៕

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: