jump to navigation

ក្រុមម៉ាស្សាស៊ីមពីរ រងការបង្ក្រាប ខែ​កុម្ភៈ 28, 2011

Posted by មេឃា in ព័ត៌មាននីត្យានុកូល, អំពីការស្រឡាញ់ភេទដូចគ្នា.
trackback

ព័ត៌មានដកស្រង់ចេញពី គេហទំព័រ កាសែតកោះសន្តិភាព

សមត្ថកិច្ច បង្ក្រាប​ ទីតាំងម៉ាស្សា របស់ក្រុម «ស៊ីម២» ចាប់ខ្លួន មនុស្សប្រុសស្រី ១៩ នាក់

ដោយ កោះឯករាជ្យ

ថ្ងៃ ច័ន្ទ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១១

 



ក្រុមម៉ាស្សា ស៊ីមពីរ «ហាងម៉ាស្សាយីហោ រ៉ាំបូ» រងការបង្រ្កាប

រាជ​ធានី​ភ្នំពេញ កាល​ពី​រសៀល​ថ្ងៃ​ទី​២៦ កុម្ភៈ សមត្ថ​កិច្ច​ការិយា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ពារ​អនីតិ​ជន​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ សហ​ការ​ជា​មួយ​អាជ្ញា​ធរ​មូល​ដ្ឋាន និង​មាន​ការ​ចូល​រួម​ពី​ស្ថាប័ន​តុលា​ការ​ផង​នោះ​ បាន​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ម៉ាស្សា​យីហោ រ៉ាំបូ ដែល​សង្ស័យ​ប្រព្រឹត្ត​អំពើ​សញ្ចារ​កម្ម ស្ថិត​នៅ​ផ្ទះ​លេខ​៣៦ ផ្លូវ​​១១៥ កែង​ផ្លូវ​​លេខ​២៣២ សង្កាត់​វាល​វង់ ខណ្ឌ​៧​មករា ឃាត់​ខ្លួន​មនុស្ស​១៩​នាក់ បុរស​១៦​នាក់ នារី​៣​នាក់ ក្នុង​នោះ​ម្នាក់​ជា​ថៅកែ​ ម្នាក់ជា​មេការ​ និង​ម្នាក់​ជា​អ្នក​ទូទាត់​លុយ​កាក់ និង​១៦នាក់​ជា​អ្នក​ម៉ាស្សា​រួម​ភេទ។ ប៉ូលិស​និយាយ​ថា ក្រុម​១៦​នាក់​នោះ​គឺ​សុទ្ធ​តែ​ក្រុម​យុវ​ជន​ប្រភេទ​ប៉េដេ​ ដែល​គេ​ឱ្យ​ឈ្មោះ​ថា «បុរស​ស៊ីម​២»

តាម​ប្រភព​ពី​សមត្ថ​កិច្ច​ថា​ ក្រុម​នេះ​ត្រូវ​បាន​អ្នក​ចូល​ចិត្ត​ទៅ​ម៉ាស្សា​ដាក់​រហស្សនាម​ឱ្យ​ថា ពួក​ប្រភេទ «ស៊ីម២» មាន​ន័យ​ថា បើ​អ្នក​ម៉ាស្សា​ត្រូវ​ការ​ពួក​គេ​រួម​ភេទ​ក៏​បំរើ​បាន​គ្រប់​ពេល​វេលា​ មិន​ថា​​ភ្ញៀវ​ជា​បុរស ឬ​​នារី​ឡើយ។ ការ​ឆ្មក់​បង្ក្រាប​ទីតាំង​ក្រុម​ «ស៊ីម​២​» នេះ ដឹក​នាំ​ដោយ​លោក​វរសនីយ​ត្រី កែវ ធា ប្រធាន​ការិយា​ល័យ​នគរ​បាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ពារ​អនីតិ​ជន​រាជ​ធានី​ភ្នំពេញ ដោយ​មាន​ការ​អនុ​ញ្ញាត​ពី​លោក​ស្នង​ការ និង​ស្នង​ការ​រង​ប្រធាន​ការិយា​ល័យ​កណ្តាល​នគរ​បាល​ប្រឆាំង​បទ​ល្មើស​រាជ​ធានី​ភ្នំពេញ។

លទ្ធ​ផល​បង្ក្រាប​ឃាត់​ខ្លួន​មនុស្ស​១៩​នាក់ ឈ្មោះ​ហ្គូវ វួច​លាង ហៅ​រិទ្ធ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​ថៅកែ, ឈ្មោះ​ឃួន រ៉ាំបូ អាយុ​២៤​ឆ្នាំ ជា​អ្នក​គ្រប់​គ្រង, ឈ្មោះ​សេក ភារម្យ អាយុ​២៤​ឆ្នាំ ជា​អ្នក​ចាំ​ទូទាត់​លុយ, ឈ្មោះ​គង់ សុធី អាយុ​២១​ឆ្នាំ, ​​ឈ្មោះ​អ៊ុំ សុភ័ស្ស អាយុ​២០​ឆ្នាំ, ឈ្មោះ​ធី ផានិត អាយុ​២២​ឆ្នាំ, ឈ្មោះ​ជៀវ លាង​ហាក់ អាយុ​២២​ឆ្នាំ, ឈ្មោះ​ផុន សុភាស់ អាយុ​២២​ឆ្នាំ, ឈ្មោះ​ហេង តុលា អាយុ​២២​ឆ្នាំ, ១០ឈ្មោះ​ផាន់ សុផា អាយុ​២២​ឆ្នាំ, ១១ឈ្មោះ​សៀ សុផល អាយុ​២៤​ឆ្នាំ, ១២ឈ្មោះ​ពុំ ពុទ្ធា អាយុ​២០​ឆ្នាំ, ១៣ឈ្មោះ​ឈុត សុខុម អាយុ​២២​ឆ្នាំ, ១៤ឈ្មោះ​អ៊ុក សុជាតិ អាយុ​២៩​ឆ្នាំ, ១៥ឈ្មោះ​ទិត រតនា អាយុ​២៦​ឆ្នាំ ទាំង​១២​នាក់​នេះ​ជា​អ្នក​ម៉ាស្សា និង​បំរើ​ផ្លូវ​ភេទ, ១៦ឈ្មោះ​ស្រិន សារ៉ាន ភេទ​ស្រី ចុងភៅ អាយុ​៤២​ឆ្នាំ, ១៧ឈ្មោះ​ពេជ្រ ចាន់ណា ភេទ​ស្រី ចុងភៅ អាយុ​២២​ឆ្នាំ, ១៨ឈ្មោះ​ចោម សម្បត្តិ អាយុ​២៨​ឆ្នាំ អ្នក​ម៉ាស្សា និង​បំរើ​ផ្លូវ​ភេទ និង​១៩ឈ្មោះ​លី គឹមម៉ី ភេទ​ស្រី អាយុ​២២​ឆ្នាំ ចុងភៅ។

ជា​មួយ​នឹង​ការ​ឃាត់​ខ្លួន​មនុស្ស​ទាំង​១៩​នាក់​នេះ សមត្ថ​កិច្ច​ដក​ហូត​ស្រោម​អនា​ម័យ​មួយ​ចំនួន ឌីស​អាស​អាភាស​៣​បន្ទះ លឹង្គ​សិប្ប​និមិត្ត​ប្រើ​ដោយ​ថ្ម​១, សៀវ​ភៅ​ធនា​គារ​២​ក្បាល, ប្រាក់​១.២៤៦​ដុល្លារ​សហ​រដ្ឋ​អាមេរិក។

លោក​វរសនីយ៍ត្រី កែវ ធា បាន​ឱ្យ​ដឹង​ថា ក្នុង​ចំណោម​មនុស្ស​ទាំង​១៩​នាក់​​នោះ​មាន​បុរស​ប្រភេទ​ប៉េដេ​១៣​នាក់ ជា​អ្នក​ប្រកប​មុខ​របរ​ម៉ាស្សា​ និង​បំរើ​ផ្លូវ​ភេទ។ ទីតាំង​នេះ​ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​រាយ​ការណ៍​ថា ជា​កន្លែង​លួច​លាក់​ម៉ាស្សា និង​បំរើ​ផ្លូវ​ភេទ ក្រោម​រូប​ភាព​ទី១ បើ​នារី​ណា​ ពេល​ទៅ​ម៉ាស្សា​ហើយ​ត្រូវ​ការ​ពួក​គេ​បំរើ​ផ្លូវ​ភេទ ពួក​គេ​ក៏​អាច​ទទួល​បំរើ​ភ្ញៀវ​នោះ​បាន ហើយ​បើ​បុរស​ក៏​រិត​តែ​​​ពិសេស​ថែម​ទៀត។ ភ្ញៀវ​ដែល​ចូល​ចិត្ត​ទៅ​ម៉ាស្សា​និង​ត្រូវ​ការ​ឱ្យ​ក្រុម​ស៊ីម​២ បំរើ​ផ្លូវ​ភេទ​ ភាគ​ច្រើន​ជា​ជន​បរ​ទេស ដែល​មាន​វ័យ​ចំណាស់ ហើយ​ភ្ញៀវ​ទាំង​នោះ​ត្រូវ​ការ​ឱ្យ​ក្រុម​ស៊ីម​២ បំរើ​ផ្លូវ​ភេទ​ម្តង​ត្រូវ​ចំណាយ​​ប្រាក់​ពី​២០​ទៅ​៣០​ដុល្លារ ចំណែក​បុរស​ដូច​គ្នា​មិន​សូវ​ថ្លៃ​ពេក​ទេ។

ទីតាំង​លួច​លាក់​ម៉ាស្សា​ក្រោម​រូប​ភាព​បំរើ​ផ្លូវ​ភេទ​ តាម​រយៈ​យុវ​ជន​ស៊ីម​២​នេះ មាន​យូរ​ខែ​មក​ហើយ ដែល​នោះ​គឺ​ជា​ទីតាំង​ល្មើស​នឹង​ច្បាប់។ មនុស្ស​ទាំង​១៩​នាក់​ ៣​នាក់​អាច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលា​ការ។ ចំណែក​អ្នក​ម៉ាស្សា​ និង​បំរើ​ផ្លូវ​ភេទ​អាច​បញ្ជូន​ទៅ​​មន្ទីរ​សង្គម​កិច្ច។ រីឯ​ចុងភៅ​​​បាន​អប់រំ​ឱ្យ​វិល​ទៅ​ផ្ទះ​វិញ៕

 

Advertisements

មតិ»

1. monyrinataro - ខែ​កុម្ភៈ 28, 2011

ចេះតែមានហើយ 😆

2. ក្មេងស្រែ - ខែ​កុម្ភៈ 28, 2011

[…]ចំណែក​បុរស​ដូច​គ្នា​មិន​សូវ​ថ្លៃ​ពេក​ទេ[…] ចំ​ជា​អស្ចារ្យ​មែន!

3. ក្មេងស្រែ - ខែ​កុម្ភៈ 28, 2011

«ទីតាំង​លួច​លាក់​ម៉ាស្សា​ក្រោម​រូប​ភាព​បំរើ​ផ្លូវ​ភេទ» ឬ «ទីតាំង​លួច​លាក់​បម្រើ​ផ្លូវ​ភេទ​ក្រោម​រូបភាព​ម៉ាស្សា»?

មេឃា - ខែ​កុម្ភៈ 28, 2011

គួរតែ ទីតាំងក្រោមរូបភាពម៉ាស្សា លួចលាក់បម្រើសេវាផ្លូវភេទ…
ប្រហែល កោះឯករាជ្យ សរសេរហើយ មិនបានឆ្លងអ្នកពិនិត្យ ឬមិនបាន ពិនិត្យជាលើកចុងក្រោយទេដឹង ?

កុំរិះគន់ច្រើនពេក តិចគេ ប្តឹងថា លួចព័ត៌មាន កោះសន្តិភាពទៀត !
ចង់ដឹងណាស់ថា បើបានដាក់ប្រភពព័ត៌មានអីចឹងហើយ នៅថា គេលួចទៀតអត់ !???

Samady KS - ខែ​មីនា 1, 2011

នេះ​បើ​តាម​​គំនិត​របស់​ខ្ញុំ​វិញ​ដូច​ជា​មិន​ទំនង​​ឱ្យ​អាជ្ញាធរ​ធ្វើ​បែប​នេះ​ឡើយ ​ព្រោះ​​អាច​ធ្វើ​ឱ្យ​បំបិទ​សេរីភាព​ក្នុង​ការ​រក​ស៊ី ក៏​ដូច​ជា​ការ​រើស​អើង​ផង​ដែរ សូម​បញ្ជាក់​ថា​ទោះ​បី​ជា​ខ្ញុំ​មិន​មែន​ជា​ប្រភេទ​មនុស្ស​ក្រុម​ស៊ិម​៣​ក៏​ពិត មែន​ប៉ុន្តែ​បើ​ធ្វើ​បែប​ហ្នឹង​អាច​ឱ្យ​ពួក​គេ​កាន់​តែ​មាន​សេចក្ដី​អៀន​ខ្មាស ហើយ​លួច​ធ្វើ​ដោយ​បើក​ជំហរ​បន្ថែម​ទៀត​ ដែល​អាច​ធ្វើ​ឱ្យ​ការ​រីក​រាល​ដាល់​នៃ​មេរោគ​អេដស៍​កាន់​តែ​​មាន​កម្រិត​ធ្ងន់ធ្ងរ​ជាង​មុន​!​ នេះ​គ្រាន់​តែ​ជា​គំនិត​ត្រួស​ៗ​របស់​ខ្ញុំ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ប្រហែល​ជា​អាជ្ញាធរ​ឃើញ​មាន​អ្វី​ដែល​​ប៉ះ​ពាល់​ខ្លាំង​ហើយ​មើល​ទៅ​? សង្ឃឹម​ថា​នឹង​មាន​ដំណោះ​ស្រាយ​បន្ត​បន្ទាប់​ទៀត​ទៅ​ចុះ​

4. ពត៌មានទូរស័ព្ទ - ខែ​មីនា 1, 2011

រឿងពិតកើតឡើងចំពោះខ្ញុំនឹងពួកម៉ាកក្នុងឆ្នាំ ២០០៤ ។ ខ្ញុំ នឹងអាម៉ាក (អ្នកលើកសាច់ដុំ ឯខ្ញុំសង្វិតសុទ្ឋ) នាំគ្នា ជិះញ៉ែភ្នែកតាមមាត់ទន្លេ ម្តុំព្រះគម្លង់ ហើយនាំគ្នាទិញលាសហាល មកអង្គុយខាំលេង លើបង់មាត់ ទន្លេជិតដើមពោធិ ស្រាប់តែមាន អ្នករត់ម៉ូតូឌុប មកឈប់ជិតហើយនិយាយលេងមួយសន្ទុះសួ របៀបទាក់ម៉ូយ
សួចុះសួឡើង ស្រាប់តែនិយាយថា អូនៗចង់បានលុយចាយច្រើនទេ អានា ហើយបានស្រួលទៀត ចុមបានលុយហើយស្រួលទៀត ចេះតែមានហើយ កុំមកបោក ។ តាមពិតមកនិយាយទាក់ទងថា រាងដូចពួកម៉ាកខ្ញុំ លោកជំទាវគាត់ពេញចិត្ត ណាស់ ម៉ាយប់ក៍១០០ក្រាស់ ដែរ ហើយគាត់ពេញចិត្ត គាត់ទិញម៉ូតូ ទូរស័ព្ទ អោយទៀតផង ។
អុញហើយចុះប្តីងាប់ទៅណាហើយ ហេហេ គាត់ឆ្លើយថា ប្តីអ្នកធំ នឹង​រវល់តែ មីខ្ចីញេញ មើលមិចឃើញ ៥០ក្រាស់យាដូចក្រពើ និយាយអោយចំ ប្តីរកស្រីក្មេងបានចុះប្រពន្ឋរឿងអីរកប្រុសក្មេងមិនបាន បើលុយ កប់តែងខ្លួនទៀត ក័ចាយមិនអស់ នុះ ។

ខ្ញុំបាននិយាយប្រាប់អាម៉ាកថា កុំវើយប្រយ័ត្នតាមកទាន់ គុកមិនស្រួលប្រាប់ អង្គរក្ស បាញ់លេង ។ ហេហេ ស្រាប់តែតាម៉ូតូឌុប និយាយកាត់ភ្លាម អត់ទេ អោយតែអាអូនព្រម ចាំពូទៅជួលសណ្ឋាគារអោយ អោយលុយកក់ នឹងមុជទឺកចាំតែគាត់ទៅបានហើយ ។
សូមបញ្ជាក់ម្តងទៀត តាម៉ូតូឌុបបានសារភាព ថា គាត់រកម៉ូយអោយយាយៗ មួយម៉ូយក៍បាន ១០ដុល្លាដែរ ហើយរកតែ អ្នកណា មើលទៅមាំ សាច់ដុំ (បែបចង់ថាអ្នកស្គមនឹងអត់ខ្លាំងហើយា)
គាត់ប្រាប់ថា ភាគច្រើនមានយាយចាប់ពី អាយុ៤៥ ទៅ ៦០ ជាអ្នកមាន ម៉េម៉ាយ មានប្តី អ្នកមកពីស្រុកក្រៅ ជួនកាលមានក្មេង ៣០ ទៅ ៤០ ដែរ ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: