jump to navigation

យុវជនម្នាក់ដ៏តូច តែខ្លឹម និងមានប្រយោជន៍ ខែ​កុម្ភៈ 15, 2011

Posted by មេឃា in កំពូលយុវវ័យ/Top Youth.
trackback

យុវជនប្រចាំសប្តាហ៍ ៖ ទេព​ សុវិចិត្រ Youth of the Week (TEP Sovichet) 

ទេព សុវិចិត្រ

អត្ថបទដើម ដោយ៖ គាំ ទិវា (ភ្នំពេញប៉ុស្តិ៍)

សូមទាញយកអត្ថបទដើមមករក្សាទុក

ជាមួយ​សេចក្ដី​ប្រាថ្នា​ដើម្បី​រក្សា​ភាសា​ខ្មែរ និង​ភាព​ស្រលាញ់​វិស័យ​វិទ្យាសាស្ត្រ​ព័ត៌មាន យុវសិស្ស​ មួយ ​​រូប​រៀន​​ ថ្នាក់​ទី​១០ នៃ​វិទ្យាល័យ​សន្ធរម៉ុក ទេព សុវិចិត្រ មិនអាចរង់​ចាំ​ បាន​យូរ​ទេ ​ដើម្បី​ផ្សា​ភ្ជាប់​ខ្លួន​ ទៅ​ក្នុង ​ការ​បក​ប្រែ​ប្រព័ន្ធ Software និង កម្មវិធី​កុំព្យូទ័រ ពី​ភាសា​អង់គ្លេស​ ទៅ​ជា ​ភាសា​ខ្មែរ។

 

ចាប់​តាំង​​ពី​​ គ្មាន​​កម្មវិធី​កុំព្យូទ័រ​ច្រើន ​ជា​ភាសា​ខ្មែរ យុវសិស្ស ទេព សុវិចិត្រ បាន​ចំណាយ ​ពេល​វេលា​ ទំនេរ ​ធ្វើ​ការ​បក​ប្រែ​ កម្មវិធី​ ជា​ច្រើន​ តែ​ម្នាក់​ឯង និង​សិក្សា​ វាយ​ដោយ​ខ្លួន​ឯង ​ផ្ទាល់​ពី​ប្រព័ន្ធ​អ៊ីនធឺណិត។ យុវ​សិស្ស​ បាន​ឲ្យ​ដឹង​ថា ៖ «ខ្ញុំ​មាន​អារម្មណ៍​ ខ្មាស​ណាស់​ ដែល​ប្រទេស​ជិត​ខាង ​ដូច​ជា ​ប្រទេស​ថៃ និង​វៀតណាម​ មាន​កម្មវិធី​កុំព្យូទ័រ ​ជា​ច្រើន ​នៅ​ក្នុង​ភាសា​ របស់​គេ។ ខ្ញុំ​ចង់​ឃើញ​ ភាសា​ខ្មែរ ​មាន​នៅ​ក្នុង​កម្មវិធី​ កុំព្យូទ័រ​ផង​ដែរ»

យុវសិស្ស ទេព សុវិចិត្រ និយាយ​ថា ៖ «ពេល​ខ្ញុំ​ ស្ថិត​នៅ​លើ​ ប្រព័ន្ធ​អ៊ីនធឺណិត ខ្ញុំ​ឃើញ​មាន ​គេហទំព័រ ​ជា​ច្រើន​ ដែល​ផ្ដល់ កម្មវិធី​កុំព្យូទ័រ​ ជា​ច្រើន ​សម្រាប់​មនុស្ស​បក​ប្រែ។ ខ្ញុំ​បាន​សុំ​ ការ​អនុញ្ញាត​ពី​អ្នក​ទាំង​នោះ»។ គាត់​បាន​បន្ថែម​ទៀត​ថា គាត់​បាន​ចាប់​ផ្ដើម​បក​ប្រែ​កម្មវិធី​តូចៗ និង​បោះពុម្ព​ផ្សាយ ​នៅ​ក្នុង​ប្លុក​របស់​គាត់ http://sovichetlife.wordpress.com។ ​ ចំណែកប្រជាពលរដ្ឋ ក៏​ចាប់​អារម្មណ៍​ចំពោះ​ ការ​ងារ​នេះ​ដែរ។ ដូច្នេះ​ គាត់​ក៏​សម្រេច​ចិត្ត​ថា រៀប​ចំ​ក្រុម​មួយ និង​អញ្ជើញ​ប្រជាពលរដ្ឋ​ ឲ្យ​ចូល​រួម

 

ទោះ​បី​ជា​ គាត់​នៅ​ វ័យ​ក្មេង ​គាត់អាចបង្កើត ក្រុមមួយ ដែល​ហៅ​ថា «ក្រុម​ខ្មែរ​ស្ម័គ្រ​ចិត្ត» កាល​ពី​ខែ​តុលា​ឆ្នាំ​មុន KVTT មាន​សមាជិក​ ១១​ នាក់ គាត់​ជា​ អ្នក​ដឹក​នាំ​ ដែល​មាន​ វ័យ​ក្មេង​ជាង​គេ។ សុវិចិត្រ​ និយាយ​ថា សមាជិក​ទាំង​អស់​ នៅ​ក្នុង​ក្រុម​ បាន​ទាក់​ទង​គ្នា និង​ចែក​រំលែក​ការងារ ​គ្នា​ទៅ​វិញ​ទៅ​មក ​តាម​រយៈ​អ៊ីម៉ែល។ យុវសិស្ស​រូប​នេះ​ បាន​បន្ត​ឲ្យ​ដឹង ​ទៀត​ថា ៖ «យើង​សុំ​ការ​អនុញ្ញាត ​ពី​ម្ចាស់​កម្មវិធី ប្រសិន​បើ​យើង​អាច​បក​ប្រែ​កម្មវិធី​ ទាំង​នោះ ​ទៅ​ជា​ភាសា​ខ្មែរ។ បន្ទាប់​ពី​ បក​ប្រែ​រួច យើង​បោះ​ពុម្ព​ផ្សាយ​ វា​ទៅ​លើ​ប្លុក ​របស់​យើង ហើយ​ផ្ញើ​វា​ទៅ​ម្ចាស់​ដើម ​វិញ​ ដើម្បី​បញ្ចូល​វា​ ទៅ​ក្នុង​កម្មវិធី។» ចាប់​តាំង​ពី​មាន​ ការ​បង្កើត​ ក្រុម​នេះ​ មក KVTT បាន​បក​ប្រែ​ កម្មវិធី ​៥​ មាន​ដូច​ជា ៖ អ្នក​ត្រួត​ពិនិត្យ​ចរាចរ​បណ្ដាញ (NTM), Skype នៅ​លើ​លីនុច, និង អូប៉េរ៉ា (១០.៦០) …

យុវសិស្ស ទេព សុវិចិត្រ បាន​ឲ្យ​ដឹង​ ទៀត​ថា នេះ​គ្រាន់​តែ​ជា ​ការ​ចាប់​ផ្ដើម​មុន​ដំបូង ​ប៉ុណ្ណោះ​ នៃ​ក្រុម​គាត់ ប៉ុន្តែ​ កម្មវិធី​ ជា​ច្រើន ​ផ្ដល់​ជូន​ ឥត​គិត​ថ្លៃ នៅ​លើ​ប្លុក​ របស់​ក្រុម​គាត់ ដែល​មាន ​កញ្ចប់​កម្មវិធី​ ជា​ភាសា​ខ្មែរ ។ កម្មវិធី​ខ្លះ​ មាន ​ប្រជាពលរដ្ឋ ៤០ នាក់​ ចម្លង​ចេញ។ គាត់ ​និយាយ​ថា ៖ «ប្រជាពលរដ្ឋ​ ជា​ច្រើន​គាំទ្រ និង​កោត​សរសើរ​ ការ​ងារ​របស់​យើង។ ពួក​គេ​ចែក​រំលែក​គំនិត ​នៅ​លើ​ប្លុក ហើយ​កម្មវិធី​ របស់​យើង​ ត្រូវ​បាន​ចម្លង​យក ​ទៅ​ប្រើ​ប្រាស់»។

ទោះ​បី​វា​ជា ​ការ​ងារ​ស្ម័គ្រ​ចិត្ត ហើយ​គាត់​ជាប់​ មមាញឹក​ការ​សិក្សា​ នៅ​ឯ​សាលា​ ក៏ដោយ គាត់​តែង​តែ​ចំណាយ​ ពេល​វេលា​ជាមួយ​ក្រុម ​បក​ប្រែ​ ជាមួយ​ទិស​ដៅ​ ដូច​គ្នា។​ យុវសិស្ស​រូប​នេះ​ បាន​ឲ្យ​ដឹង​ ទៀត​ថា ៖ «មាន​ ប្រជាពលរដ្ឋ​ មួយ​ចំនួន ដែល​មិន​សូវ ​ចេះ​អង់គ្លេស​ ក៏​អាច​ចូល​ទៅ​កាន់ ​កម្មវិធី​នោះ​ បាន​ដែរ។ វា​អាច​ជួយ​ ឲ្យ​អ្នក​រស់​នៅ​ ទី​ជនបទ​ណា​ ដែល​មិន​អាច ​និយាយ​ ភាសា​ អង់គ្លេស ក៏​អាច ​ប្រើ​ប្រាស់​ កម្មវិធី​ ទាំង​នោះ​បាន​ដែរ»។

យ៉ាង​ណា​មិញ​ យុវសិស្ស ទេព សុវិចិត្រ ក៏​បាន​ ប្រាប់​អ្នក​យក​ព័ត៌មាន Lift ដែរ​ថា អំពី​ផល​វិបាក ​ក្នុង​ការ​បក​ប្រែ «ពេល​ខ្លះ ​ក៏​មាន​ភាព​លំបាក ​ក្នុង​ការ​បក​ប្រែ​ ពាក្យ​សព្ទ​វិទ្យាសាស្ត្រ។ ខ្ញុំ​ត្រូវ ​សើ​រើ​ពាក្យ​ពេចន៍​ ទាំង​នេះ​ពី​អង់គ្លេស ​ទៅ ​ភាសា​ខ្មែរ និង​បាន ​ប្រកាស​ពាក្យ​ទាំង​នោះ​ នៅ​លើ ​ក្រុម​ពិភាក្សា​ក្នុង Facebook ដើម្បី​សុំ​យោបល់​ ពី​អ្នក​ផ្សេង​ណា ​ដែល​មាន​ចំណេះ​ដឹង​ ភាសា​ខ្មែរ»។

 

ក្រៅ​ពី​ ធ្វើ​ការ​ងារ​ជា​មួយ​ក្រុម ​របស់​គាត់ យុវសិស្ស ទេព សុវិចិត្រ ដែល​គិត​មមៃ​ ទៅ​តែ​ជាមួយ ​កុំព្យូទ័រ និង វិទ្យាសាស្ត្រ​ តាំង​ពី​ គាត់​អាយុ​ បាន ៨ ឬ ៩ ឆ្នាំ​ មក​ម្ល៉េះ។ គាត់​ តែង​តែ ​ចូល​រួម​សន្និសីទ សិក្ខាសាលា និង​កិច្ច​ប្រជុំ​ ជា​ច្រើន ​ដែល​ទាក់​ទង​ នឹង វិទ្យាសាស្ត្រ​ព័ត៌មាន។ គាត់​និយាយ​ថា៖ «ទៅ​ចូល​រួម​ពិធី​ ស្ដី​ពី​វិទ្យាសាស្ត្រ ខ្ញុំ​អាច​ជួប និង​ស្គាល់​ អ្នក​ធ្វើ​ការ ​ខាង​វិស័យ​វិទ្យាសាស្ត្រ​ ជា​ច្រើន​នាក់ និង​ទទួល​បាន ​នូវ​ចំណេះ​ដឹង​ ពី​ពិធី​នេះ​ទៀត​ផង។»

ជាង​នេះ​ទៅ​ទៀត គាត់​ក៏​បាន ​ជួយ ​មិត្ត​ភក្ដិ​របស់​គាត់​ ដូច​ជា ​លោក ធឹម ច័ន្ទ​រិទ្ធី ជាយុវជន ប្រចាំ​សប្ដាហ៍​ម្នាក់​ របស់​សារព័ត៌មាន Lift កាល​ពី​លេខ​មុន ដែល​ជា​អ្នក​បង្កើត​កម្មវិធី ឬ កម្មវិធី​នៅ​ក្នុង​ការ​បក​ប្រែ ហើយ​ក៏​ជា​ អ្នក​បក​ស្រាយ​ គេហទំព័រ​ដែរ។

 

នៅ​ថ្ងៃ​អនាគត យុវសិស្ស ទេព សុវិចិត្រ មាន​សេចក្ដី​ប្រាថ្នា​ នឹង​បន្ត​ការ​សិក្សា ​របស់​គាត់​ក្នុង ផ្នែក​វិទ្យាសាស្ត្រ​ ព័ត៌មាន (IT) និង អក្សរសាស្ត្រ​ខ្មែរ ដើម្បី​បក​ប្រែ និង បង្កើត​កម្មវិធី ​ជា​ច្រើន​ទៀត ​ទៅ​ជា​ភាសា​ខ្មែរ ដែល​អាច ​នឹង​ចែក​ចាយ ​ទៅ​អភិវឌ្ឍ​ វិស័យ​នេះ​ នៅ​ក្នុង ព្រះរាជាណាចក្រ​កម្ពុជា៕៚

Advertisements

មតិ»

1. វិចូច - ខែ​មេសា 16, 2011

យ៉ាស់! 😀

2. lavorn (ឡាវ័ន​) - ខែ​មេសា 16, 2011

អៀន​ជំ​នួស​^^ ក្មេង​ល្អ​ ឃឹ​ៗៗ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: