jump to navigation

រដ្ឋសភា​​ តាដហ្ស៊ីគីស្តង់ ​ទើប​អនុម័ត​ច្បាប់​ ដែល​រឹតត្បិត​អាពាហ៍ពិពាហ៍​ ជា​មួយ​បរទេស ខែ​កុម្ភៈ 2, 2011

Posted by មេឃា in ព័ត៌មាននីត្យានុកូល, អាពាហ៍ពិពាហ៍ និងគ្រួសារ.
trackback

វិទ្យុ បារាំង RFI : អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ចន្ទ 31 មករា 2011 –

ដោយ កែវ ឆាយា

ទង់ជាតិ ប្រទេស តាដហ្ស៊ីគីស្តង់

ចាប់ពីអំណើះតទៅ ជាតិបរទេស ​ដែល ចង់ រៀបការ​ជាមួយ​ នារី​តាដ់ហ្ស៊ីគ ​ត្រូវ បំពេញ​ល័ក្ខខ័ណ្ឌ​មួយចំនួន ដែល ដាក់ ចេញ ​​ដោយ​ អាជ្ញាធរ​ តាដហ្ស៊ីគីស្តង់។ ការ​មួលខ្ចៅ​ បន្តឹង​​ សណ្តាប់ ធ្នាប់​អាពាហ៍​ពិពាហ៍ ជាមួយ ជាតិ​បរទេស គឺ ដើម្បីការពារ​ សិទ្ធិ​ពលរដ្ឋ តាដហ្ស៊ីគីស្តង់។

ជាបឋម​ គួររំលឹកថា តាដហ្ស៊ីគីស្តង់​ ជាអតីត​សាធារណរដ្ឋសូវៀត កាន់​សាសនា​អ៊ីស្លាម​ ក្លាយជារដ្ឋឯករាជ្យ​ក្នុងឆ្នាំ​១៩៩១ ស្ថិតនៅតំបន់​អាស៊ីកណ្តាល មាន​ព្រំដែន​​​ខាងកើត ជាប់នឹង​មហាប្រទេសចិន និងខាងត្បូង​ជាប់នឹង​អាហ្វហ្កានីស្តង់។
 
ស្របនឹង​ច្បាប់ថ្មី ជាតិបរទេស មានសិទ្ធិ​ការប្រពន្ធ ឫ យកប្តីជាតិតាដហ្ស៊ីគ មុនដំបូង​ គឺ គេ​ត្រូវរស់នៅ ក្នុងប្រទេសតាដហ្ស៊ីគីស្តង់ យ៉ាងហោចណាស់​ ឲ្យបាន១ឆ្នាំសិន។ ពេលចុះ​ អត្រានុកូលដ្ឋាន ជាប្តីប្រពន្ធ​ស្របច្បាប់ គូស្វាមី​ភរិយា​ ក៏ត្រូវចុះនឹងគ្នាដែរ ឯកសារ​ដែលមាន​ ឈ្មោះថា “ កុងត្រាអាពាហ៍ពិពាហ៍ “ ឯកសារនេះ តាមមតិ​ អង្គការ​ ការពារ សិទ្ធិ​ស្ត្រី គឺ សំដៅ ធានា​ជាបឋម​ កុំឲ្យ​ ប្តីអាចមាន​ប្រពន្ធច្រើន ទៅកើត។ ល័ក្ខខ័ណ្ឌ​ ដ៏សំខាន់​មួយទៀត ​គឺ​ជាតិ​បរទេស ត្រូវតែ​ ទិញ មិនអាច​ខានបាន សំរាប់ប្រពន្ធ ឫក៏ប្តី​ជាជាតិតាដហ្ស៊ីគ គឺលំនៅឋាន ​នៅក្នុង​ ប្រទេសតាដហ្ស៊ីគីស្តង់ ផ្ទាល់។
 
តួលេខ​ផ្លូវការ ​បង្ហា្ថញថា ក្នុង ៥ ឆ្នាំ ចុងក្រោយ នៅ តាដហ្ស៊ីគីស្តង់ មានជាតិបរទេស​ បានរៀបការ ជាមួយ នារីជាតិតាដហ្ស៊ីគ ចំនួន ២.៦៩៦ ​គូ រួចក្នុង​អំឡុងពេលនេះដែរ មានជាង​ ៦០០ ​គូ បាន​លែងលះគ្នា។ នារីតាដហ្ស៊ីគ បានរៀបការ ​ច្រើនជាងគេ គឺជាមួយ​បុរស​ជា ពលរដ្ឋ Afganistan, Iran, Turquie, ចិន, អាល្លឺម៉ង់, អង់គ្លេស, ស.រ.អា, ជប៉ុន, ឥណ្ឌា, ប្រទេស Syrie។
 
តាមប្រសាសន៍ លោក Holikov អនុរដ្ឋមន្ត្រី​ ក្រសួងយុត្តិធម៌ តាដហ្ស៊ីគីស្តង់ មូលហេតុ​ ដែល​ញ៉ាំង​ ឲ្យអាជ្ញាធរ​ ចេញច្បាប់ អាពាហ៍ពិពាហ៍ ថ្មីនេះ មកពី​ក្រោយពី លែងលះគ្នាទៅ គឺ​ ស្ត្រី​តាដហ្ស៊ីគ​ ដែលតែង ធ្លាក់ខ្លួនរងគ្រោះ។ ម៉្លោះហើយ​ បានជា រដ្ឋតាដហ្ស៊ីគីស្តង់ មានកាតព្វកិច្ច​ ត្រូវតែ​ការពារសិទ្ធិ​របស់គេ។

អាពាហ៍ពិពាហ៍នារីតាដហ្ស៊ីគ

 
បច្ចុប្បន្ន ​នៅ តាដហ្ស៊ីគីស្តង់ សម្បូណ៌កូនក្រមុំ ជាងកូនកម្លោះ ដ្បិត សមាមាត្រ ​រវាងភេទស្រី និង​ភេទប្រុស គឺ​ថា សំរាប់​ បុរស​ម្នាក់ៗ មាននារីដល់ទៅ ៣ ឫ៤ នាក់ ឯណោះ។ ស្ថានភាពនេះ កើត ឡើង ដោយ​​ពីក្នុង​ចំណោម​ ពលរដ្ឋ តាដហ្ស៊ីគីស្តង់ ប្រមាណ ៦លាន ៧សែន នាក់ ​មាន​ប្រុសៗ​ ដល់ទៅ ១លាន ១សែន នាក់​ បានធ្វើ ចំណាកស្រុក​ មកលក់កម្លាំងកាយ​ ស៊ីឈ្នួល នៅ ប្រទេសរុស្ស៊ី ដើម្បីរកលុយ​ ផ្ញើទៅ ចិញ្ចឹម គ្រួសារ​នៅឯ ស្រុកកំណើត។ ក្នុងឆ្នាំ ២០១០ ​កន្លងទៅ គេបានផ្ញើ ទៅស្រុក ដល់ទៅ ២.៣០០ លាន ដុល្លារអាមេរិក ឫស្មើនឹង ៣៧%  ​នៃផលិតផល ​ក្នុងស្រុក​សរុប  របស់តាដហ្ស៊ីគីស្តង់ផ្ទាល់។
 

មានមិនតិចទេ ករណី​កាលដែល ប្រុសៗតាដហ្ស៊ីគ ធ្វើការ​នៅរុស្ស៊ី ក៏ដូចជានៅ​ ប្រទេស​កាសាក់ស្តង់​ បានរៀបការ ​ជាមួយនារីជាតិផ្សេង ហើយ​សំរេចចិត្ត លែងត្រឡប់ទៅស្រុក​វិញ៕

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: