jump to navigation

សាធារណៈមតិយល់ថា កម្ពុជាកំពុងតែដើរទៅរកផ្លូវខុស កាន់តែមានច្រើនឡើង ខែមករា 24, 2011

Posted by មេឃា in Cambodia Feature Stories.
trackback

មេឃា ៖ ការស្ទង់មតិសាធារណជនកម្ពុជា (១២ កក្កដា ដល់ ៦ សីហា) ក្នុងឆ្នាំ ២០១០ របស់ វិទ្យាស្ថានអន្តរជាតិសាធារណៈរដ្ឋ ហៅកាត់ថា IRI បានបង្ហាញថា រាប់ចាប់ពី ខែវិច្ឆិកា ឆ្នាំនៃការបោះឆ្នោត ២០០៨ មកទល់នឹង ខែកក្កដា ឆ្នាំ២០១០ សាធារណៈមតិយល់ថា ប្រទេសកម្ពុជា កំពុងតែដើរទៅរក ផ្លូវខុស បានកើនឡើង ពី ១៧ % ក្នុងឆ្នាំ ២០០៨ រហូតដល់ ២៣​ % ក្នុងឆ្នាំ ២០១០។ កម្ពុជា បានដើរលើ ផ្លូវខុស ព្រោះអំពើពុករលួយ ដែលចេះតែកើនឡើង។

ក្នុងចំណោមអ្នកឆ្លើយតបគំរូ សរុបចំនូន ២០០០ អ្នក ដែលវិទ្យស្ថានអន្តរជាតិ IRI បានដឹកនាំសម្ភាសន៍ បានបង្ហើប ឲ្យដឹងថា យ៉ាងហោចណាស់ មានពលរដ្ឋ ១% (២០ នាក់) អត់មាន អង្ករទទួលទាន (ប្រហែល ទទួលទាន គុយទាវ ជំនួសបាយដឹង !??) ក្នុងមួយសប្តាហ៍ម្តង។ ៥ %  នៃអ្នកសម្ភាសន៍បាន រាយការណ៍ថា ដីរបស់ពួកគេ ត្រូវបាន គេដកហូត។ របាយការណ៍ បានបង្ហាញថា បញ្ហាកង្វល់ របស់យុវជន អាយុចាប់ពី ១៨ ឆ្នាំ ដល់ ២៦ ឆ្នាំ គឺ ភាពអត់មានការងារធ្វើ ឬប្រាក់ចំណូលចិត្ត។

ទោះបីជា យ៉ាងណា នៅមានមតិយល់ថា កម្ពុជាកំពុងដើរលើផ្លូវត្រូវ ៧៦ % ដោយសារ មានការ សាងសង់ផ្លូវ សាលារៀន មណ្ឌលសុខភាព ហើយដែលតាមការបញ្ជាក់ ពួកគេគិតថា ថវិកាដើម្បីសាងសង់ សាលារៀនថ្មី បានមកពី នាយករដ្ឋមន្ត្រី ហ៊ុន សែន។ សាលារៀន ជាច្រើនត្រូវបានសាងសង់ តែ ៥៦ % ភាគរយ នៃកុ្រមគ្រួសារ អ្នកផ្តល់សម្ភាសន៍ មិនបានចូលរួម ប្រើប្រាស់សាលារៀន ទាំងនោះទេ (ប្រហែល ជាប់រវល់ ធ្វើការ រោងចក្រ និងសំណង់)។ ៨១ % នៃសាធារណៈមតិ បានឲ្យដឹងថា ស្រូវ ជាដំណាំ ដែលរកលុយបានច្រើន សម្រាប់គ្រួសារពួកគេ។

ទាញយកឯកសារ IRI

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: