jump to navigation

ពេលវេលា និងក្តីស្រឡាញ់ ខែមករា 20, 2011

Posted by មេឃា in កខគឃង, កំសាន្ត/Entertainment.
trackback

មានតែពេលវេលាទេ ទើបដឹងថា ក្តីស្រឡាញ់មានតម្លៃធំធេងប៉ុណ្ណា

 

នៅលើកោះមួយមានអារម្មណ៍ជាច្រើនរស់នៅទីនោះ ដូចជា អារម្មណ៍រីករាយ ក្តីស្រឡាញ់ សោកសៅ ភាពស្រស់ស្អាត ។ល។ ថ្ងៃមួយ មានការប្រកាសអាសន្នថា​ កោះនោះ​នឹងលិចក្នុងពេល​ឆាប់ៗ ដូច្នេះពួកគេក៏ប្រញាប់ប្រញាល់រៀបចំទូកដើម្បីចាកចេញពីលើកោះនោះរៀងៗខ្លួន។ ក្នុងពេល​នោះ មានតែ ក្តីស្រឡាញ់ មួយប៉ុណ្ណោះ ដែលមិនព្រមចាកចេញ។ វាចង់រស់នៅលើកោះនេះរហូត​ដល់ដំណាក់កាលចុងក្រោយ។ នៅពេលដែលកោះនោះលិចជិតផុត ក្តីស្រឡាញ់ ក៏សម្រេចចិត្ត​ស្រែកហៅជំនួយ…

ចំពេលដែល ភាពស្តុកស្តម្ភ កំពុងបរកប៉ាល់ដ៏ធំមួយឆ្លងកាត់ទៅនោះ…

ក្តីស្រឡាញ់ ៖ «ភាពស្តុកស្តម្ភ តើអ្នកអាចជួយយកខ្ញុំចេញពីកោះនេះបានទេ ?»

ភាពស្តុកស្តម្ភ ៖ «ទេ !!! ខ្ញុំមិនអាចជួយអ្នកបានទេ ព្រោះនៅលើទូករបស់ខ្ញុំ ផ្ទុកទៅដោយមាស ប្រាក់ជាច្រើន គ្មានកន្លែងទំនេរសម្រាប់អ្នកទេ…»

បន្ទាប់មក ក្តីស្រឡាញ់ បានស្រែកហៅ ភាពស្រស់ស្អាត ដែលកំពុងតែជិះទូកដ៏ស្អាតមួយឆ្លង កាត់ឲ្យជួយ…

«ទេ ! ខ្ញុំមិនអាចជួយអ្នកបានទេ មើលទៅខ្លួនអ្នកទទឹក ហើយប្រឡូកប្រឡាក់ទៀត វាអាចធ្វើ​ឲ្យគគ្រិច និងខូចទឹករបស់ខ្ញុំ» ភាពស្រស់ស្អាត ឆ្លើយតប។

ក្រោយមក សោកសៅ បានទៅក្បែរនោះដែរ ក្តីស្រឡាញ់ ក៏ស្រែកឲ្យជួយ…

ក្តីស្រឡាញ់ ៖ «បងសោកសៅ តើបងអាចឲ្យខ្ញុំទៅជាមួយបងផងបានទេ ?»

ក្តីសោកសៅ ៖ «ទេ ! ខ្ញុំចង់នៅម្នាក់ឯង…»

អារម្មណ៍រីករាយ ក៏ឆ្លងកាត់ទីនោះដែរ ប៉ុន្តែដោយសារនាងរវល់តែរីករាយពេក មិនបានឭ ក្តីស្រឡាញ់ ស្រែកហៅឲ្យជួយនោះទេ។

រំពេចនោះ មានសម្លេងមួយបន្លឺឡើង… «មកជាមួយខ្ញុំមក ក្តីស្រឡាញ់ ចាំខ្ញុំជួយចម្លង !!!»

ក្តីស្រឡាញ់ សប្បាយចិត្តពេក ធ្វើឲ្យនាងភ្លេចសួរឈ្មោះអ្នកមានគុណនោះ។ នៅពេលដែល ជូន ក្តីស្រឡាញ់ មកដល់ច្រាំង សប្បុរសជននោះក៏បានចាកចេញទៅបាត់។ ក្តីស្រឡាញ់ បានដឹងខ្លួន ថា បានជំពាក់គុណសប្បុរសជននោះ នាងក៏ស្វែងរក ចំណេះដឹង ដើម្បីសួរ…

ក្តីស្រឡាញ់ ៖ «ចំណេះដឹង… តើអ្នកដែលជួយខ្ញុំនោះ ជានរណា ?»

ចំណេះដឹង ឆ្លើយ ៖ «គាត់ គឺ ពេលវេលា

ក្តីស្រឡាញ់ សួរបញ្ជាក់ ៖ «ហេតុអ្វីបានជា ពេលវេលា ព្រមជួយខ្ញុំ !?»

ចំណេះដឹង ៖ «ព្រោះមានតែ ពេលវេលា ទេ ទើបដឹងថា ក្តីស្រឡាញ់ មានតម្លៃប៉ុណ្ណា !??»

សូមរក្សាសិទ្ធិជូនអ្នកនិពន្ធ ដែលខ្ញុំមិនបានស្គាល់ឈ្មោះ… (បើដឹងសូមជួយប្រាប់ផង!)

ទាញយកឯកសារដើម

មតិ»

1. enana88 - ខែមករា 20, 2011

ញ៉ុមបានមើលជាភាសាថៃកាលពី៣ឆ្នាំមុន ចឹងមានន័យថាខ្មែរយើងបកប្រែ​ម៉ោទេ!

មេឃា - ខែមករា 21, 2011

អត់់ដឹងដែរ… គ្រាន់តែបានអានហើយយល់់ថា It’s touch my heart ទើបខំប្រកាសតឲ្យអ្នកដទៃបានរំភើបដែរ…


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: