jump to navigation

គេហទំព័រ តុលាការកំពូល មួយ ដែលបរាជ័យ ខែមករា 17, 2011

Posted by មេឃា in កខគឃង, ព័ត៌មាននីត្យានុកូល.
trackback
គេហទំព័រ តុលាការកំពូល ដែលមិនទាន់បានបង្ហោះជាផ្លូវការ

គេហទំព័រ តុលាការកំពូល ដែលមិនទាន់បានបង្ហោះជាផ្លូវការ

គេហទំព័រ របស់ តុលាការកំពូល និងមហាអយ្យការនៃព្រះរាជាណាចក្រកម្ពុជាមួយ នៅតែកំពុងស្ថាបនា ទោះបីជា គេហទំព័រមួយនេះ បានសាងឡើងតាំងពីឆ្នាំ ២០០៨ មកម្ល៉េះ… គេហទំព័រមួយនេះ នឹងមានផ្ទុកនូវ ព័ត៌មាន ទាក់ទងនឹង តម្លៃប្រាក់ប្រដាប់ក្តី សេវាផ្សេងរបស់ តុលាការ និងមហាអយ្យការ លិខិតគតិយុត្តិ ព្រមទាំងសាលដីការបស់តុលាការ (១៩៩៥»១៩៩៦) នៅពេលដាក់បង្ហាញជាផ្លូវការ…

តាមទម្រង់ដែលបានបង្ហាញបច្ចុប្បន្ន គេហទំព័រមួយនេះ ទើបតែធ្វើបច្ចុប្បន្នភាពដើមឆ្នាំ ២០១១ នេះ ទោះបីជាយ៉ាងណា មិនទាន់មានព័ត៌មានអំពីការបង្ហោះគេហទំព័រតុលាការកំពូលផ្លូវការនៅឡើយទេ… សូមរង់ចាំតាមដានទាំងអស់គ្នា…

មតិ»

1. Samady KS - ខែមករា 18, 2011

វេបសាយ​​​នោះ​គេ​ប្រើ CSM របស់​ Joomla ប៉ុន្តែ​ការ​ឌីហ្សាញ​ដូច​ជា មិន​សូវ​ស្អាត ហើយ​ការ​បញ្ចូល​អត្ថបទ​ដូច​ជា រញេរញៃ ដល់​ហើយ

2. ក្មេងស្រែ - ខែមករា 18, 2011

វេបសាយហ្នុងធ្វើ​ដោយ​ក្រុមហ៊ុន រីសូលវ៉ូ ដោយប្រើ Joomla ចំណាយប្រាក់​ខ្ទង់លានឯណោះ ។ ក្រុមហ៊ុន​(មេ)ខ្ញុំ ធ្លាប់​ទទួល​អោយ​ចុះទៅ​បង្ហាត់​បង្ហាញ​អោយ​អ្នក​កាន់​កាប់វេបសាយ​នេះ​ចេះ​ប្រើប្រាស់ដែរ, តែ​អ្នក​ដែល​គេ​បញ្ជូន​មក​រៀន​សឹងសុទ្ធ​តែ​អ្នក​មិន​ចេះ​កុំព្យូទ័រសោះ! ដល់​ចឹង​មិនដឹងបង្រៀនអាម៉េចម៉ង!

Samady KS - ខែមករា 18, 2011

អូហ៍,,​ខាង​ក្រុម​ហ៊ុន រីសូវូ ខ្ញុំ​ស្គាល់​បុគ្គលិក​ម្នាក់​ឈ្មោះ សាមឌី ដូច​ខ្ញុំ​ដែរ ហើយ​ធ្លាប់​ធ្វើ​ការ​ជា​មួយ​គ្នា​ក្នុង​ក្រុម​អ្នក​បក​ប្រែ​កម្មវិធី Joomla គាត់​ហ្នុង​ទំនង​ដូច​ជា​ពូកែ​ខាង Joomla នេះ​ណាស់,,,

ក្មេងស្រែ - ខែមករា 18, 2011

ខ្ញុំ​ឃើញ​ឈ្មោះគាត់ដែរ, នឹកស្មាន​តែសាម៉ាឌីឯងតើ, នឹក​រក​និយាយថា «សាម៉ាឌីឯង ធ្វើជាអត់ស្គាល់សមិទ្ធិផលក្រុមហ៊ុនខ្លួន​ឯង​ហើយ​តើ!» ហេសហេសហេស

Samady KS - ខែមករា 18, 2011

ឈ្មោះ​ ២​​ដែល​ស្រដៀង​គ្នា​​ គាត់​ឈ្មោះ សាមឌី ខ្ញុំ​ឈ្មោះ​សាម៉ាឌី
សាមឌី ធ្វើ​​ការ​ខាង​អាយធី​
សាម៉ាឌី​ ធ្វើ​ការ​ខាង​អេដស៍

ខុស​គ្នា​សាឡះ​ហ្មង ហា​ហា​ហា

ក្មេងស្រែ - ខែមករា 18, 2011

អញ្ចឹងរ៉េ?

3. ប្រាក់ សុភី - ខែមករា 18, 2011

បើ​និយាយ​ពីការរចនានោះ គឺ​អត់ហើយ! អាចនិយា​យ​បាន​ថាជាការរចនា​ក្នុងឆ្នាំ១៩៩៨ ១៩៩៩។

Samady KS - ខែមករា 18, 2011

កាឌីហ្សាញ អន់​ដូច​កាល​ដែល​ខ្ញុំ​រៀន​ Joomla ពី​ដំបូង​ដែរ, រៀប​ចំ​អត្ថបទ​ មិន​ច្បាស់ រក​កន្លែង​មើល​មិន​ចង់​បាន

4. Help Get Money - ខែមករា 18, 2011

ការឌីសាញវ៉េបណឹងមិនទាន់បានល្អទេ តើបាត់ជិតគេចាយអស់ប៉មានណ+


ទំលាក់ មួយចំលើយតប ទៅ Samady KS បោះ​បង់​ការ​ឆ្លើយ​តប