jump to navigation

ឆ្នាំថ្មី នាយកុយ ស៊យហ្មង… ខែ​មករា 14, 2011

Posted by មេឃា in កខគឃង, កំសាន្ត/Entertainment, ព័ត៌មាននីត្យានុកូល.
trackback

ប្រភពព័ត៌មាន ៖ កាសែតកោះសន្តិភាព

 

កំពូលតារា​កំប្លែង​នាយ​កុយ ត្រូវចោរ​​៤នាក់តាមប្លន់​​ប្រមូលយកអស់ជាង៣ ម៉ឺន​​ ដុល្លារ នៅមុខ​​យានដ្ឋានជួសជុលរថយន្ត

ដោយ កោះឯករាជ្យ

ថ្ងៃ ព្រហស្បតិ៍ ទី ១៣ ខែ មករា ឆ្នាំ ២០១១

កំពូលតារាកំប្លែងប្រចាំប្រទេសកម្ពុជា (រូបថត រស្មី)

រាជធានីភ្នំពេញ ៖ ​កំពូល​តារា​​កំប្លែង​​ប្រចាំ​ប្រទេស​កម្ពុជា ​នាយកុយ ដែលមានឈ្មោះ​​ក្នុងបញ្ជី​​ជាតិ​ ជួង ជី អាយុ​​ ៥៤​ ឆ្នាំ ​ត្រូវបាន​ចោរ​មាន​គ្នា​​៤នាក់ ​តាមប្លន់​​ដោយប្រើ​​កាំភ្លើង​​​ខ្លី​ភ្ជង់​ នៅ​មុខ​យានដ្ឋាន​​ជួសជុល​រថយន្ត​​មួយកន្លែង​ឈ្មោះ​​សុខ ចំរើន ប្រមូល​យកលុយ​​ និងដោះ​យក​គ្រឿង​​អលង្ការ​​សរុបជាង ​​៣ម៉ឺន​ដុល្លារ ​គេច​​ខ្លួន​​​​បាត់​​​​បង្ក​ឱ្យមាន​​​ការភ្ញាក់​​ផ្អើល​​យ៉ាង​ខ្លាំង​​ ទើប​ប៉ូលិស​​មកដល់​ធ្វើកំណត់​ហេតុតាមក្រោយ ​ខណៈ​​នាយកុយ ប្រញាប់​ប្រញាល់​ចេញទៅ​សំដែង​​​​នៅ​ខេត្ត​សៀមរាប មិន​បាន​ទៅ​​ផ្តល់​ព័ត៌​មាន​ ​និង​ដាក់​​ពាក្យ​បណ្តឹង​​នោះទេ ។

ហេតុ​ការណ៍​​ប្លន់​​កំពូល​តារា​កំប្លែង​​ខាងលើ​បាន​កើតឡើង​​កាលពីវេលាម៉ោង​​​១២​និង​​​៣០​នាទី​​ថ្ងៃត្រង់​ ទី​​១៣ មករា ​២០១១ ​នៅ​មុខ​យាន​ដ្ឋានជួសជុល​​​រថយន្ត​​សុខ ចំរើន ​តាមផ្លូវ​លេខ​​២៦១ ​កែងនឹង​ផ្លូវ​លេខ​១៦៦ ​សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក ​ខណៈ​លោកជួង ជី ហៅ​នាយ​កុយ ​តារា​កំប្លែង​​ល្បីឈ្មោះ​​រូបនោះ ​ចុះពីលើ​រថ​យន្ត​​​ឡង់គ្រីស្ស័រ​​ពណ៌ស្លែ​របស់​លោក​ដើរ​សំដៅ​​ទៅក្នុង​​យានដ្ឋានសុខ ចំរើន ​​ដើម្បីពិនិត្យ​​មើល​​​រថយន្ត​​​​​របស់លោក​​១គ្រឿង​​ទៀតម៉ាក​ហ៊ី​យ៉ាន់​ដាយ ពណ៌ស ​ពាក់ស្លាកលេខ ​ភ្នំពេញ 3A-5772 ជា​ប្រភេទ​​រថយន្ត​​ទ្រុងដឹកទំនិញ​​​ដែលកំពុង​​ដាក់​ឱ្យជាង​ជួសជុលច្រើនថ្ងៃមក ហើយ ។

ប្រភពព័ត៌មាន​​ពីកន្លែងកើតហេតុ​​​​បាន​ឱ្យ​ដឹង​ថា ​ចោរ​​៤នាក់​​នោះ​​ជិះម៉ូតូ​​​ C125 ពណ៌ខ្មៅ ២គ្រឿង ​បិទ​ស្លាកលេខមើលមិនស្គាល់​​ ពាក់​ម៉ាស់​​មុខ​​ និងមួកការពារ​​សុវត្ថិភាព បានដក​កាំ​ភ្លើង​​​​ខ្លី​​២ដើម​​ភ្ជង់​​នាយកុយ​ ជាប់ ហើយ​​ភ្លាមៗ​នោះគ្នា​​របស់ពួក​​ចោរ​បានស្ទុះ​ចូលទៅ​ឆែក​យក​លុយ​ និង​​ដោះយកគ្រឿង​​អលង្ការ​​មានខ្សែ​.ក​​១​ខ្សែ​ធំ ចិញ្ចៀន​​​ពេជ្រ​​២វង់ ​នាឡិកា​​១គ្រឿង ខ្សែ​ដៃ​​១ខែ ​សរុ​​បជាទឹកប្រាក់​​ជាង​​​​៣ម៉ឺន​ដុល្លារ ។

ក្រោយ​ពេល​​យកបាន​ទ្រព្យសម្បត្តិ​ហើយ ក្រុម​ចោរ​​បានជិះម៉ូតូគេចខ្លួនបាត់​ស្រមោល​​​បន្សល់​ទុក​​ភាព​ឆោឡោ​នៅ​​កន្លែងកើត​ហេតុ​ ហើយ​បន្ទាប់​​មក​​​ទើបឃើញ​ប៉ូលិស​​មូល​ដ្ឋាន​​មកដល់​សួរនាំ​​ និងធ្វើ​កំណត់​ហេតុ​…​ចំណែក​​នាយកុយ ​ក៏​ប្រញាប់​ចាកចេញ​ពីកន្លែង​កើត​ហេតុ​ផងដែរ មិន​បាននៅ​ផ្តល់​ព័ត៌​មាន​​ ឬដាក់​ពាក្យ​បណ្តឹង​​នោះ​ទេ ព្រោះប្រញាប់​ទៅសំដែង​​នៅ​ខេត្ត​​​សៀម​រាប ។​ លោជួង ជី ​ហៅនាយកុយ ​ស្នាក់នៅផ្ទះ​លេខ​​២៤ ផ្លូវលេខ​២៧១ ភូមិត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ​ខណ្ឌសែនសុខ (អ្នកខ្លះ​​ថា មាន​ផ្ទះជា​​ច្រើន​កន្លែង​ទៀត) ជា​តារា​កំប្លែង​ល្បីឈ្មោះ​​ប្រជា​ពលរដ្ឋ​​​ទូទាំង​ប្រទេស​ភាគច្រើន​​ស្គាល់​លោក ៕

Advertisements

មតិ»

1. Samady KS - ខែ​មករា 14, 2011

ហ៊ឺហា ហឹក​ហាក់​ពេក​ចឹង​ហើយ… ខ្ញុំ​ឯណេះ​ទៅ​ណា​មក​ណា មិន​ចេះ​ភ័យ​ទេ ព្រោះ​ក្នុង​កាបូប​មិន​ដែល​មាន​លុយ​លើស​ ៥​ពាន់​រៀល ផង,,,

2. sambatt - ខែ​មករា 14, 2011

ប្រើតែកាតបានហើយ មិនចំាបាច់់មាលុយដាក់់
ក្នុងហោប៉ៅនំាតែធ្ងន់់ហើយខ្លាចចោរប្លន់់។មាសពេជ្រក៏មិនចំាបាច់់ពាក់់
ដែរ នំាតែធ្ងន់់ក ធ្ងន់់ដៃ ។បើចោរប្លន់់ខ្ញុំ ខ្ញុំមិនដឹងមានអីអោយទេ
ទាល់់តែចោរដឹកខ្ញុំទៅធនាគារ ទើបខ្ញុំអាចដកលុយមកអោយវា។

3. pisitnseiha - ខែ​មករា 14, 2011

ស្ដាយ​ណាស់!!! ជាង៣ម៉ឺន​ទិញ​បាន​ផ្ទះ​ម៉ាខ្នង​ល្មម!!!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: