jump to navigation

រងាពេកអោបថើបផ្តល់ភាពកក់ក្តៅ… ប៉ូលីសថា ប្រព្រឹត្តអំពើអនាចារ… ខែធ្នូ 29, 2010

Posted by មេឃា in ក្រមព្រហ្មទណ្ឌ, ព័ត៌មាននីត្យានុកូល, អាពាហ៍ពិពាហ៍ និងគ្រួសារ.
trackback

ព័ត៌មានដកស្រង់ចេញពី វេបសាយ កាសែតកោះសន្តិភាព

ស្នេហ៍​ក្មេងវ័យក្មេងអារម្មណ៍​វង្វេង ឱប​​ថើប​​កណ្តាល​​វាលត្រូវចាប់ខ្លួន 

ដោយ កោះឯករាជ្យ (ថ្ងៃ អង្គារ ទី ២៨ ខែ ធ្នូ ឆ្នាំ ២០១០)

គូស្នេហ៍ភ្លើងហ្គាស... ត្រូវប៉ូលីសចាប់បក...

រាជធានីភ្នំពេញ​ ៖ ភ្លើង​ស្នេហ៍​មួយ​គូ ​ដែល​ស្រលាញ់​គ្នា​ដល់​ឆ្អឹង​ ភ្លេច​អស់​សេចក្តី​អៀន​ខ្មាស ​សូម្បី​តែ​នៅ​កណ្តាល​វាល​ ទាំង​ថ្ងៃ ​ក៏​ឱប​ថើប​គ្នា ​រមួល​សួត​ដែ​រ ដែល​កាយ​វិការ​បែប​នេះ​បាន​បង្ហាញ​ពី ​ភាព​អនា​ចារ​ មិន​គប្បី​សំរាប់​សា​ធារណ​ជន​ ហើយ​ក៏​វា​ប៉ះ​ពាល់​ទៅ​ដល់​សីល​ធម៌​សង្គម និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​មនុស្ស​ផង​ដែរ​។ ទី​បំផុត​ភាព​អនា​ចារ​នេះ ​ត្រូវ​បាន​ចាប់​ខ្លួន​ ដោយ​ជាប់​ចោទ​ពី ​បទ​ប្រព្រឹត្ត​អំពើ​អនា​ចារ​។ តាម​មន្ត្រី​ប៉េ​អឹម​ខណ្ឌ​ដង្កោ​ឱ្យ​ដឹង​ថា ពួក​គេ​ត្រូវ​បាន​នាំ​ទៅ​សាក​សួរ​ និង​កសាង​សំណុំ​រឿង​បញ្ជូន​បន្ត​ ទៅ​កាន់​ទី​បញ្ជា​ការ​ប៉េ​អឹម​រាជ​ធានី​​​។

ហេតុ​ការណ៍​ដែលកំរ​មាន​នេះ ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៨ ធ្នូ នៅ​ក្នុង​​ដី​ឡូត៍​ភូមិ​គោក​ចំបក់​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ដង្កោ​។ ​ជា​ការ​ពិត​ណាស់​ បើ​និយាយ​ពី​សិទ្ធិ​សេរី​ភាព​នោះ​គឺ ​ពួក​គេ​មាន​សិទ្ធិ​ស្រលាញ់​គ្នា​ពេញ​ច្បាប់​ តែ​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​អាច​ជា​អំពើ​អនា​ចារ​មួយ​ ព្រោះ​តែ​ស្ថិត​នៅ​កណ្តាល​វាល បង្ហាញ​ឱ្យ​គេ​មើល​ឃើញ​នូវ​ភាព​ស្រើប​ស្រាល​នោះ​​។ គូ​ស្នេហ៍​នោះ​ ខាង​ប្រុស​ឈ្មោះ​ ធ.ត.រ អាយុ​ ១៩​ឆ្នាំ​ ជា​អ្នក​ថែ​សួននៅ​សណ្ឋា​គារ​មួយ និង​​មាន​ទី​លំនៅ​ក្នុង​ខណ្ឌ​ដង្កោ​។ ចំណែក​​ឯ​នារី​ ជា​គូ​ស្នេហ៍​ឈ្មោះ​ ស.ល.ណ អាយុ​១៩​ឆ្នាំ ជា​អ្នក​រៀប​ចំ​បន្ទប់​សណ្ឋា​គារនោះ​ដែរ និង​មានកំណើត​ក្នុង ​​​ខេត្ត​ស្វាយ​រៀង សព្វ​ថ្ងៃ​ស្នាក់​នៅ​ផ្ទះ​ជួល​ក្នុង​ខណ្ឌ​សែន​សុខ​។

តាម​សមត្ថ​កិច្ច​ប៉េ​អឹម​ខណ្ឌ​ដង្កោ​ បាន​ឱ្យ​ដឹង​ថា ​ប្រជា​ពល​រដ្ឋ​បាន​រាយ​ការណ៍ សុំ​ឱ្យ​កំលាំង​ប៉េ​អឹម​​ទៅ​ឃាត់​ខ្លួន​​គូ​ស្នេហ៍នោះ ខណៈ​​កំពុង​ប្រព្រឹត្ត​អំពើ​អនា​ចារ​មិន​ចេះ​អៀន​ខ្មាស​ ដោយ​ដោះ​អាវ​​ថើប​បឺត​មាត់​«ប៊ីៗ» លូក​រាវ​ច្របាច់​គ្នា​សព្វ​កៀន​កោះ​ក្នុង​ដី​ឡូត៍​ទំនេរ​មួយ ​មិន​ខ្វល់​ពី​ការ​ចោម​រោម​មើល​ពី​សំណាក់​អ្នក​ដទៃ​ឡើយ​។ បន្ទាប់​ពី​​ទទួល​ព័ត៌​មាន​នោះ​ភ្លាម​ សមត្ថ​កិច្ច​ប៉េ​អឹម ​បាន​​ទៅ​កាន់​ចំណុច​កើត​ហេតុ​ ហើយ​​ឃើញ​ពួក​គេ​កំពុង​ធ្វើ​សកម្ម​ភាព​​ដូច​សេចក្តី​រាយ​ការណ៍​​មែន ដោយ​អង្គុយ​នៅ​លើ​ម៉ូតូ​ដាក់​ចន្ទល់​១​គ្រឿង​។ ប៉ុន្តែ​ពួក​គេ​មិន​បាន​ដោះ​អាវ​ទុក​ខ្លួន​អាក្រាត​ទេ គឺ​​ដោះ​តែ​អាវ​រងា​ខាង​ក្រៅ​ចេញ​ប៉ុណ្ណោះ​។ ប្រភព​ដដែល​បន្ត​ទៀត​ថា សមត្ថ​កិច្ច​​បាន​ឃាត់​ខ្លួន​គូ​ស្នេហ៍​នោះ​ បញ្ជូន​ទៅ​កាន់​ទី​បញ្ជា​ការ​ប៉េ​អឹម​ខណ្ឌ​ដង្កោ​ដើម្បី​​សាក​សួរ ព្រោះ​តាម​​ច្បាប់​ថ្មី ​ពួក​គេ​ត្រូវ​ជាប់​​ចោទ​ពី​ បទ​ប្រព្រឹត្ត​អំពើ​អនា​ចារ។ ច្បាប់​ថ្មី​​នេះ សូម្បី​តែ​បុរស​ណា​ម្នាក់​បត់​ជើង​តូច​ឱ្យ​ស្ត្រី​ឃើញ ហើយ​ស្ត្រី​នោះ​ប្តឹង​ក៏​អាច​មាន​ទោស​ពី​បទ​អំពើ​អនា​ចារ​​ដែរ មិន​ចាំ​បាច់​ដល់​ទៅ​ឱប​ថើប​គ្នា​កណ្តាល​វាល​បែប​នេះ​ទេ​។

គូ​ស្នេហ៍​​នេះ​​និយាយ​ប្រាប់​សមត្ថ​កិច្ច​ទាំង​ទឹក​មុខ​ភិត​ភ័យ​ និង​ខ្មាស​អៀន​ថា ពួក​គេ​ស្រលាញ់​គ្នា​រយៈ​ពេល​៤​ឆ្នាំ​មក​ហើយ ​ចាប់​តាំង​ពី​ពេល​ធ្វើ​ការ​នៅ​ក្នុង​សណ្ឋា​គារ​នោះ​ម្ល៉េះ​ ប៉ុន្តែ​ពុំ​ដែល​ធ្វើ​អ្វី​ឱ្យ​ស៊ី​ជំរៅ​ខុស​ពី​គន្លង​ប្រពៃ​ណី​​ឡើយ​។ នៅថ្ងៃ​កើត​ហេតុ​នោះ​ ខាង​នារី​ទើប​ត្រឡប់​មកពី​ស្រុក​កំណើត​​វិញ​ដល់​ផ្សារ​​ច្បារ​អំពៅ​ក៏​ហៅ​ឱ្យ​យុវ​ជនជា​សង្សារ​​ទៅ​ទទួល​។ ​ពួក​គេ​ក៏​បាន​ជិះ​ម៉ូតូ​ទៅ​សា​សង​គ្នា​​​លេង​នៅ​ក្នុង​ដី​ឡូត៍នោះ តែ​​មិន​បាន​ធ្វើ​​ដូច​ជា​ការ​ចោទ​ប្រកាន់​ទេ។ ​ពួក​គេ​ក៏​មិន​នឹក​ស្មាន​ថា គ្រាន់​តែ​ឱប​ថើប​គ្នាក៏​​មាន​ទោស​ដែរនោះ​ទេ​។ មន្ត្រី​ប៉េ​អឹម​ខណ្ឌ​​ឱ្យ​ដឹង​ថា ការ​ប្រព្រឹត្ត​អនា​ចារ​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ពួក​គេ​ជាប់​ពន្ធ​នា​គារទេ គឺ​ត្រូវ​ពិន័យ​ជា​ប្រាក់​ថែម​ទៀត​ផង។ ​បន្ទាប់​ពី​សាក​សួរ​កសាង​សំណុំ​រឿង​រួច​មក​ គូ​ស្នេហ៍​នេះ​​ត្រូវ​​បញ្ជូន​​ទៅ​ទី​បញ្ជា​ការ​ប៉េ​អឹម​រាជ​ធានី​ភ្នំពេញ​ដើម្បី​ចាត់​ការបន្ត​៕

Advertisements

មតិ»

1. Samady KS - ខែធ្នូ 29, 2010

វា​មិន​ដែល​អ្ហា…​ប៉េ​អឹម​ស្អី​វា​ គ្រាន់​តែ​គូ​ស្នេហ៍​ថើប​គ្នា​សោះ​ក៏​ចាប់​ដែរ តាម​សំដី​ដែល​​គេ​រៀប​រាប់​គឺ​ មិន​មែន​​ជា​បទ​​ល្មើស​អានាចា​នោះ​ទេ, តែ​ប៉ូលីស​ចង់​ឆ្លៀត​ឱកាស គៀប​ស៊ី​លុយ

មេឃា - ខែធ្នូ 29, 2010

តាមសមាសភាពរបស់យុវជនទាំងពីរនាក់នេះ និងបទបង្ក គ្រាន់តែអប់រំណែនាំ និងធ្វើកិច្ចសន្យាកុំឲ្យប្រព្រឹត្តិបែបនេះទៀត ទៅបានហើយ…

បើចង់ប្តឹងផ្តល់នឹងបញ្ជូនសំណុំរឿងដល់តុលាការ ដូចជា ទំនេរពេកហើយ លោកប៉ូលីស… អីចឹងបានជាគេនិយាយថា​ ៖ «ចង់គៀបស៊ីលុយ…»sic…

2. ភារម្យ - ខែធ្នូ 29, 2010

ហុហុហុហុហុហុហុ

3. pisitnseiha - ខែធ្នូ 29, 2010

ហួស​ហេតុ!!

4. enana88 - ខែធ្នូ 29, 2010

ច្បាប់ដូចនៅឋានសួគ៌ចឹង!

5. Monika - ម៉ូនីការ - ខែធ្នូ 29, 2010

ញ៉ុមបានអានអត្ថបទណឹងនៅក្នុងកោះសន្តិភាពដែរព្រឹកមិញ ចំហ្មងមនុស្សលោក…!

6. ហង្សព្រៃ - ខែធ្នូ 30, 2010

នេះជាច្បាប់ថ្មីនៅប្រទេសយើងហើយប៉ុន្តែគួរណាស់
តែផ្សព្វផ្សាយអោយប្រជាជនយើងបានដឹងគ្រប់គ្នាផង
ដឹងតែអ្នកច្បាប់ប្រជាជនមិនដឹងតើអោយអ្នកណាជាអ្នក
គោរពច្បាប់។បើដឹងហើយនៅធ្វើខុសដាក់ទោសទៅមិនអីទេ
គួរណាស់តែធ្វើការណែនាំទៅបានហើយពួកលោកប៉ូលីស
អញ្ជើញគ្នាទៅប៉ុស្តគ្នាខ្មាសណាស់ទៅហើយ។សូមលើក
លែងអោយគ្នាម្តងទៅកូនខ្មែរដូចគ្នា។

7. វិចូច - ខែធ្នូ 30, 2010
8. បេះដូងខ្មែរ - ខែធ្នូ 31, 2010

វាដូចជាមិនស្រួលទេ។ច្បាប់ថ្មីបានចែងថាសូម្បីបុរសនោមប្រហែសត្រូវស្រីមើលឃើញអាចប្តឹងវាមិនវីវរទៅហើយសំរាប់បុរស។ គិតមើលយើងនោមតែយើងសោះហ្នឹង យ៉ាប់ណាស់ច្បាប់ស្រុកខ្មែរ

9. បុរិន្ទ - ខែមករា 6, 2011

អានរឿងនេះហើយ ស្រៀវណាស់នៀក

10. monyrinataro - ខែមករា 7, 2011

វាមិនដែល! ស្រុកគេរួមរ័ក្សកណ្តាលវា គ្មាននរណាទៅថាអី រឺចាប់ផង គ្រាន់តែថើបគ្នាប៉ុណ្ណឹង អីក៏ចាប់គ្នាឡើងឆ្កាដៃឆ្កាជើងដូចនេះ។
ដល់តែពួកទេសចរណ៍បរទេសមកអោបថើបស្រុកខ្មែរ ម៉េចក៏មិនឃើញឆ្កាដៃឆ្កាជើងចឹងផង? ច្របាច់កលាអណ្តាតជំរិតយកលុយទាំងស្រប់ច្បាប់ទៀត ចង់បន្ទោស គឺគួរតែបន្ទោសវប្បធម៌បរទេស ដែលបង្រៀនមនុស្សតាំងពីតូចឲ្យចេះអោបគ្នា រលាក់ដៃចាប់គ្នា។

11. ខ្ញុំ - ខែមករា 31, 2011

បើតាមសម្តីអាជ្ញាធរថា “នឹងចាត់ការបន្តរ”។​ ចំពោះករណីមួយនេះខ្ញុំគិតថាគួរតែបញ្ឈប់​ត្រឹមនិងហើយព្រោះ៖
ច្បាប់ថ្មីទើបតែចេញ ហើយប្រជាពលរដ្ឋភាគច្រើនមិនទាន់យល់ពីប្រភេទនៃបទល្មើសដែលមានក្នុងច្បាប់ថ្មីនោះ។
ការអនុវត្តដឹបូងគួរតែលើកលែងអោយ
អាជ្ញាធរត្រូវតែបន្តផ្សព្វផ្សាយបន្ត ជៀសជាងការចាត់ការរឿងនេះបន្តទៀត


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: