jump to navigation

ជនណាដុតគល់ជញ្ជ្រាំងស្រូវដោយចេតនា គួរត្រូវផាកពិន័យ ខែ​ធ្នូ 28, 2010

Posted by មេឃា in ព័ត៌មាននីត្យានុកូល, ភូមិបាល ៖ ដីធ្លី.
trackback

អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អាទិត្យ 26 ធ្នូ 2010 – RFI

អ្នកជំនាញ ៖ ជនណា​ដែល​ដុត​គល់ជញ្ជ្រាំង​ចោល​ដោយ​ចេតនា គួរ​ត្រូវ​ផាក​ពិន័យ

ដោយ គី សុខលីម

អ្នកជំនាញ​កសិកម្ម នៅ​ក្នុង​ប្រទេស​កម្ពុជា​អំពាវនាវ​ដល់​កសិករ​ខ្មែរ​អោយ​រក្សា​ការពារ​គល់​ ជញ្ជ្រាំង​ស្រូវ និង​ចៀសវាង​ការដុត​បំផ្លាញ​គល់​ជញ្ជ្រាំង​ស្រូវ​ចោល។ ការដុត​គល់​ជញ្ជ្រាំង​ស្រូវ​ចោល​បង្ក​អោយ​ខូច​បរិស្ថាន និង​ខូច​គុណភាព​ដី។ ជន​ណា​ដែល​ដុត​គល់​ជញ្ជ្រាំង និង​ចំបើង​ចោល​ដោយ​ចេតនា​គួរ​ទទួល​ការផាក​ពិន័យ។

 គល់ជញ្ជ្រាំងស្រូវនៅប្រទេសកម្ពុជា ©គី សុខលីម

ស្រប​ពេល​ដែល​ប្រជា​កសិករ​ខ្មែរ​មួយ​ចំនួន​ធំ​កំពុង​ច្រូតកាត់​នោះ អ្នកជំនាញ​កសិកម្ម​នៃ​អង្គការ​កសិកម្ម​សេដាក​បាន​ធ្វើការ​អំពាវនាវ ជា​សាធារណៈ តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដល់​ប្រជាកសិករ​ទាំងអស់​អោយ​ធ្វើការ​រក្សា​ការពារ​គល់​ជញ្ជ្រាំង​ស្រូវ និង​ចៀសវាង ជា​ដាច់ខាត​រាល់​អំពើ​ដុត​បំផ្លាញ​គល់​ជញ្ជ្រាំង​ស្រូវ​ចោល។
 
គល់​ជញ្ជ្រាំង​ស្រូវ គឺ​ជា​ជី​ធម្មជាតិ​ដ៏​ល្អ​ដែល​ជួយ​ដី​អោយ​ផុស និង​ផ្តល់​ជីជាតិ​បន្ថែម​ទៀត​ដល់​ស្រូវ។ ការ​អំពាវនាវ​របស់​អង្គការ​សេដាក​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​កសិករ​ខ្មែរ​ជា​ច្រើន​គ្រួសារ​បាន និង​កំពុង​ចំណាយ​ថវិកា​ជាច្រើន​ទិញ​ជី​គីមី​ដើម្បី​បង្កើន​ទិន្នផល​របស់​ខ្លួន។
 
លោក យ៉ង់ សាំងកុមារ ប្រធាន​អង្គការ​សេដាក​បាន​និយាយ​ថា ការរក្សា​ការពារ​គល់​ជញ្ជ្រាំង​ស្រូវ​ដោយ​ភ្ជួរ​លុប​ចូល​ក្នុង​ដី​សម្រាប់​រដូវ​ក្រោយ​ទៀត វា​មិន​ត្រឹមតែ​ជួយ​បង្កើន​ផល​ស្រូវ​ប៉ុណ្ណោះទេ ប៉ុន្តែ​វា​ជួយ​កាត់បន្ថយ​ការចំណាយ​លើ​ការទិញ​ជី​បន្ថែម​ទៀត។ លើស​ពី​នេះ​ទៅទៀត គល់​ជញ្ជ្រាំង​ស្រូវ​ធ្វើអោយ​ដី​មាន​ជីជាតិ​ជានិរន្តរ៍​ទៀត​ផង។
 
ផ្ទុយទៅវិញ ប្រសិនបើ​ប្រជាកសិករ​នាំគ្នា​ដុត​គល់​ជញ្ជ្រាំង​ចោល​វិញ​នោះ គុណវិបត្តិ​ជាច្រើន​នឹង​កើត​មាន​ឡើង​ភ្លាមៗ។ គុណវិបត្តិ​ទាំងនោះ​ជា​រួម​មាន៖ ការ​បាត់បង់​នូវ​សារធាតុ​សរីរាង្គ​សម្រាប់​ប្រើ​ជា​ជី​ជំនួយ​ដី និង​ការ​បាត់បង់​នូវ​គម្រប​ការពារ​ដី​ពី​កម្តៅ​ថ្ងៃ​ជា​ដើម។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ចំហេះ​គល់​ជញ្ជ្រាំង​នឹង​បង្ក​កម្តៅ​បន្ថែម និង​ឧស្ម័ន​ការបូនិក​ដែល​អាច​បង្ក​អោយ​មាន​ការ​បំពុល​បរិយាកាស និង​បង្កើត​អោយ​មាន​អាកាសធាតុ​ក្តៅ។
 
កសិករ ឡាច ឃី រស់​នៅក្នុង​ខេត្តតាកែវ​បាន​និយាយ​បញ្ជាក់​បន្ថែម​ពី​សារៈប្រយោជន៍​នៃ​គល់​ជញ្ជ្រាំង​ស្រូវ​ថា គល់​ជញ្ជ្រាំង​ផ្តល់​ជីជាតិ​បន្ថែម​ដល់​ស្រូវ និង​ជួយ​ការពារ​ដី​ពី​កម្តៅ។
 
ដោយសារ​គល់​ជញ្ជ្រាំង​ស្រូវ​ជា​ប្រភព​ធនធាន​របស់​កសិករ​និង​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​វិស័យ​កសិកម្ម​ខ្មែរ​នោះ អង្គការ​សេដាក អំពាវនាវ​ដល់​កសិករ គ្រូបង្រៀន និង​អាជ្ញាធរ​មូលដ្ឋាន​អោយ​ចាត់​វិធានការ​បី​ចំណុច​ដូច​តទៅ។
 
ទីមួយ៖ជំរុញ​អោយ​កសិករ​ភ្ជួរ​គល់​ជញ្ជ្រាំង​លុប​ទៅតាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន។ ទីពីរ៖​អប់រំ​ប្រជា​កសិករ​ជាពិសេស​កុមារ​និង​យុវជន​អោយ​យល់​ដឹងពី​សារៈប្រយោជន៍​នៃ​គល់​ជញ្ជ្រាំង​ស្រូវ និង​ទីបី៖ អាជ្ញាធរ​មូលដ្ឋាន​គួរ​មាន​វិធានការ​ផាក​ពិន័យ​ចំពោះ​ជនណា​ដែល​ដុត​គល់​ជញ្ជ្រាំង និង​ចំបើង​ចោល​ដោយ​ចេតនា៕

Advertisements

មតិ»

1. Khmerling - ខែ​មេសា 1, 2011

ដល់ខែប្រាំងម្តងៗ តាមវាលស្រែឃើញតែដុតជញ្ជ្រាំង ។ ប៉ុន្តែអ្នកខ្លះថាឆេះ​ខ្លួនវា ខ្លះថាគេដុត ។ ការឆេះនេះជួនកាលរាលដាលដល់ផ្ទះអ្នកភូមិក៏មាន ។

មេឃា - ខែ​មេសា 2, 2011

របកគំហើញរបស់ អង្គការសេដាក នេះ បានបន្ថយកម្រិតមហន្តរាយ នៃការ ដុតបំផ្លាញ គល់ជញ្រ្ជាំង បានមួយចំនួនធំដែរ…


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: