jump to navigation

ហួសចិត្ត ក្មេងៗនាំគ្នាលេងល្បែងរំលោភ ដូចរឿងភាពយន្ត ខែធ្នូ 27, 2010

Posted by មេឃា in ក្រមព្រហ្មទណ្ឌ, ព័ត៌មាននីត្យានុកូល.
trackback
កុមារា៣នាក់​ជាប់​ចោទ​ចាប់​កុមារី​អាយុ៧ឆ្នាំ​រំលោភរួមគ្នា

ព័ត៌មានដកស្រង់ចេញពី កាសែតកោះសន្តិភាព

ដោយ ៖ កោះឯករាជ្យ (ថ្ងៃ អាទិត្យ ទី ២៦ ខែ ធ្នូ ឆ្នាំ ២០១០)

ខេត្ត​បាត់​ដំបង​ ៖ មាន​សេចក្តី​​រាយ​ការណ៍​ពី​មន្ត្រី​នគរ​បាល​ស្រុក​​បាណន់​ថា ក្រុម​កុមារាចំនួន​​៣​នាក់​ ដែល​ទើប​មាន​អាយុ​ពី៨ដល់​១១​ឆ្នាំ បាន​​ទទួល​រង​ការ​​ប្តឹង​ចោទ​ប្រកាន់​​ពីម្តាយ​កុមារី​រង​គ្រោះ​ម្នាក់​​ថា បាន​ព្រួតគ្នា​ចាប់​កូន​ស្រី​របស់​គាត់ ​ដែល​ទើប​មាន​អាយុ​៧ឆ្នាំ​រំលោភ​​សេព​សន្ថវៈ​​​ កាលពី​ព្រឹក​ថ្ងៃទី​២៣ ធ្នូ​ កន្លង​ទៅ ខណៈ​ដែល​ពួកគេ​​លេង​ជុំគ្នា​នៅ​ក្បែរ​​ផ្ទះ​ ​ស្ថិត​ក្នុង​ឃុំ​សំពៅ​ ស្រុក​បាណន់ ។

តាម​ប្រភព​ពី​លោក ​ប៊ុត សំបូរ អធិការ​នគរ​បាល​​ស្រុក​​បាណន់​ បានឱ្យដឹង​នៅ​ព្រឹក​​ថ្ងៃទី​​២៦ ធ្នូថា បើ​តាម​​ការ​ពិនិត្យ​​​ និង​ធ្វើ​​ការ​សាកសួរ​លើ​ភាគី​ទាំង​២ ​គឺ​​មិន​មែន​ជាករណី​ចាប់​រំលោភ​សេព​សន្ថវៈ​ទេ​ ​គ្រាន់​តែ​ជា​ការ​លេង​សើច​របស់​ក្រុម​កុមារ​​ទាំង​នោះ​ប៉ុណ្ណោះ ។ ពួកគេ​បាន​លេង​ជា​មួយ​គ្នា​ជា​របៀបធម្មតា​របស់​​​ក្មេងៗ​ ​ពេល​នោះ ​ក្រុម​ក្មេង​​ប្រុស​ បាន​សំឡុត​ឱ្យ​កុមារី​ នោះ​ដោះ​សំលៀក​បំពាក់​ បែប​​លេង​សើច ដូច រឿងភាព​យន្ត​​ តែពួកគេ​មិន​បាន​ប្រព្រឹត្ត​លើ​ស​ពីនេះទេ ។ លោក​អធិការ​បាន​បញ្ជាក់​ថា ក្រោយ​ពីឈប់​លេង​ជុំគ្នា​ក្មេង​ស្រី​នោះ ​បាន​ទៅ​ផ្ទះ​រួច​និយាយ​ប្រាប់​ម្តាយ​អំពីរឿង​នេះ ទើប​ម្តាយ​​ក្តៅ​ក្រហាយទៅ​ប្តឹង​សមត្ថ​កិច្ច​មូល​ដ្ឋាន​​ចោទ​ប្រកាន់​ក្រុម​​កុមារា​ខិល​ខូច​ទាំង​៣​នាក់​នោះថា ព្រួត​គ្នា​ចាប់​រំលោភ​កូន​ស្រីគាត់​តែម្តងទៅ ។ លោក​បាន​បញ្ជាក់​ទៀតថា សមត្ថ​កិច្ច​បាន​យក​ក្មេង​ស្រី​នេះ​ទៅ​ឱ្យ​គ្រូពេទ្យ​​ពិនិត្យ​ទៀត​ផង តែគ្មាន​​ស្លាក​ស្នាម​​ទេ ។

ទោះជាបែបណា​ ​នេះគឺគ្រាន់​តែ​ជា​ការ​អះ​អាង​​បំភ្លឺ​​ពី​លោក​អធិការ​ស្រុក​បាណន់​​តែប៉ុណ្ណោះ​ ប៉ុន្តែ​កោះ​សន្តិភាព​មិន​ទាន់​​​​បានទំនាក់​ទំនង​​សុំ​ការ​បំភ្លឺ​ពីស្ត្រី​ជា​ម្តាយ​ក្មេង​ស្រី​​​រងគ្រោះ​នោះ​នៅ​ឡើយទេ រហូត​មក​ដល់​ពេល​នេះ ។ លោក ​ប៊ុត សំបូរ បាន​បញ្ជាក់​បន្ថែម​​ថា លោក​កំពុង​ព្យាយាម​ឱ្យ​ភាគី​ទាំង២​ ធ្វើ​ការ​​សំរប​សំរួល​គ្នា ​ដោយ​មាន​ការ​ផ្តល់​​សំណង​ជំងឺ​ចិត្ត​​ខ្លះ​ ដល់​ម្តាយ​កុមារី​នោះ ដើម្បី​បញ្ចប់​រឿង ​ព្រោះ​​នេះ​មិន​ទាន់​ឈាន​ដល់​ ការ​ចាប់​រំលោភ​​សេព​សន្ថវៈ​ពិតប្រាកដទេ

Advertisements

មតិ»

1. monyrinataro - ខែធ្នូ 27, 2010

មិនត្រូវប្រហែសសូម្បីតែកន្លះវិនាទីឡើយ

2. khea - ខែធ្នូ 28, 2010

ហិហិហិ ពិតជារឿងកំប្លែងមែនៗ

3. mensothea - ខែធ្នូ 28, 2010

Hello Mekhea
Can you comment me some guide to use the counter in the blog!

Thank you in advance!
Sothea

4. Long - ខែធ្នូ 28, 2010

មកពីចាស់ៗ ចេះតែអោយក្មេងមើលរឿងផ្តេសផ្តាស!

5. monyrinataro - ខែធ្នូ 28, 2010

អាហ្នឹងនៅបាត់ដំបងចឹងទៅហើយ ចុះទំរាំតែអំពេញនេះវិញម៉េចដែរ?
(ភ្នំពេញមានបន្ទប់មានជញ្ជាំងបាំង ជនបទអត់មានបន្ទប់ជិតបាំងទេ)

មេឃា - ខែធ្នូ 28, 2010

គិតសភាពមើលទៅ !!!

monyrinataro - ខែធ្នូ 28, 2010

គិតសភាពមើលមើល !!! ដឹងអស់ហើយខ្ជិលយាយ ចាំខ្ញុំសរសេររឿងទុកជូនឲ្យអានគ្រាន់បានភ្លឺភ្នែកខ្លះ 😆


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: