jump to navigation

មើលមុខអនាគតច្បាប់ បង្កើតសមាគម និងអង្គការកម្ពុជា ខែធ្នូ 16, 2010

Posted by មេឃា in ព័ត៌មាននីត្យានុកូល, សញ្ញាណទូទៅនៃការវិភាគច្បាប់, សិក្សា និងវិភាគច្បាប់.
trackback

ពង្រាងច្បាប់ ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ឬ Draft of law on Associations and Non-Governmental Organizations ដែល រដ្ឋាភិបាលកម្ពុជា បន្ទុំសាច់ ឡើងខ្ចីញ៉េញ អស់រយៈ ពេល ជាង មួយទសវត្ស មកហើយនោះ ត្រូវបាន មន្ត្រីរដ្ឋាភិបាល ផ្សព្វផ្សាយ ជាសាធារណៈ នៅ ថ្ងៃនេះហើយ។ សេចក្តីព្រាងច្បាប់នេះ ចែកផ្សាយក្នុងខណៈដែល អ្នកជំនាញការ អង្គការអន្តរជាតិ ដែល តាមដាន យកចិត្ត​ទុកដាក់ តាំងពីយូរណាស់មកហើយ ភាគច្រើន​ មានគម្រោង សម្រាក​លំហែរកាយ ចុងឆ្នាំ និងបាន ចាកចេញពី​ ប្រទេសកម្ពុជារួចរាល់ ទើបមិនអាចចូលរួម ក្នុងប្រជុំប្រឹក្សាយោបល់ ដែលបាន គ្រោង ធ្វើឡើងនៅថ្ងៃទី ២៨ ធ្នូ ២០១០ខាងមុខ។ តែទោះបីជាយ៉ាងណា ពង្រាងច្បាប់នេះ ត្រូវ ពន្យាពេល ចូលទៅក្នុង វេទិកាសាធារណៈ ដើម្បីស្រង់អនុសាសន៍ និងយោបល់ របស់ភាគីពាក់ពន្ធ័នា ថ្ងៃទី១០ មករា ២០១១ វិញដោយសារ មាន​ការ​ស្នើសុំពន្យាពេល ពីភាគីសង្គមស៊ីវិលដែលពាក់ពន្ធ័…

តាមពង្រាងច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល បាន​តម្រូ​វ​ឲ្យ សមាគម និងអង្គការ មិនមែន រដ្ឋាភិបាល ត្រូវជូនដំណឹងដល់ រដ្ឋាភិបាល នូវគ្រប់ស្ថានភាពសកម្មភាព ការ​ផ្លាស់​ប្តូរ និង​ហិរញ្ញវត្ថុ របស់​ខ្លួនជាប្រចាំ ខណៈ​ដែលមិនទាន់មានច្បាប់ស្តីពី សិទ្ធិទទួលព័ត៌មាន ហើយរដ្ឋា​ភិ​បាល ក៏មិន​ទាន់​មាន ធនធាន មនុស្សគ្រប់គ្រាន់ ដើម្បីគ្រប់គ្រងទិន្នន័យទាំងនោះ និងដើម្បីសហការអនុវត្តសកម្មភាពគម្រោង នានា។ រាល់សកម្មភាពការងារ ឬការ​អនុវត្ត​គម្រោងរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលបរទេស ត្រូវមានទំនាក់ទំនងជាមួយនឹងក្រសួង​ឬ​សា្ថប័ន​រាជ​រដ្ឋា​ភិបាលជាមុន។ 

តាមគោលបំណងនៃច្បាប់នេះ បានបង្ហាញឲ្យឃើញនូវចេតនា របស់ រដ្ឋាភិបាលក្នុងការលូកដៃ ​ចូលរួម​ចំណែក គ្រប់ការ​អនុវត្តសកម្មភាពការងារ និងកិច្ចការផ្ទៃក្នុង របស់ សមាគម និងអង្គការ​មិនមែន រដ្ឋាភិបាល។

ជាក់ស្តែង ៖ មាត្រា ៤៤ បានណែនាំថា ក្នុងករណីផ្លាស់ប្តូរ ឬបញ្ឈប់ ឬបណ្តេញចេញ ឬដកហូតដំណែង បុគ្គលិក សមាជិក ប្រធាន ឬថ្នាក់ដឹកនាំរបស់ខ្លួន ស្របតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងច្បាប់ជាធរមាន សមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅក្រសួងមហាផ្ទៃ ឬក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយភ្ជាប់ជាមួយនូវសំណុំលិខិតថ្មី។

សមាគម និងអង្គការមិនមែនរដ្ឋាភិបាល គួរតែជា ស្ថាប័នឯករាជ្យ និងមានបច្ចេកទេសវិជ្ជាជីវៈ មិនមែន ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ រដ្ឋាភិបាលទេ។ នៅទ្វីបអាហ្វ្រិក បានផ្តល់អំណាច​ដល់ស្ថាប័នទាំងនោះ ដើម្បីដឹកនាំ រដ្ឋាភិបាលទៀតផង។

សូមដោនឡូត និងស្វែងយល់ពីអត្ថន័យនៅខាងក្នុងច្បាប់នេះ…

ពង្រាងច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល

Draft of law on Associations and Non-Governmental Organizations

Advertisements

មតិ»

1. ពនឹ្ល - ខែធ្នូ 21, 2010

គួរ​ឲ្យ​ចាប់​អារម្មណ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: