jump to navigation

ក្រមព្រហ្មទណ្ឌថ្មី អ្នកបង្ហាញកេរ្តិ៍ភេទឱ្យគេឃើញ ឬក្នុងចំណោមអនីតិជនត្រូវមានទោស ខែធ្នូ 8, 2010

Posted by មេឃា in ក្រមព្រហ្មទណ្ឌ, ព័ត៌មាននីត្យានុកូល.
trackback

ដោយ កោះឯករាជ្យ 

កាសែតកោះសន្តិភាព ៖ ថ្ងៃ អង្គារ ទី ៧ ខែ ធ្នូ ឆ្នាំ ២០១០

រាជធានីភ្នំពេញ ៖ នៅ​សាលា​រាជ​ធានី​ភ្នំពេញ រសៀល​ថ្ងៃ​ទី​៦ ធ្នូ ឆ្នាំ​២០១០ ​មាន​រៀប​ចំ​ប្រជុំ​ផ្សព្វ​ផ្សាយ​ក្រម​ព្រហ្ម​​ទណ្ឌ​ថ្មី​ដល់​អាជ្ញា​ធរ​​មូល​ដ្ឋាន​ ក៏​ដូច​ជា​មន្ត្រី​ក្រោម​ឱវាទ​សាលារាជ​ធានី​ភ្នំពេញ ពិធី​នេះ​ធ្វើ​ឡើង​ស្ថិត​​ក្រោម​​​អធិបតី​ភាព​លោក ​កែប ជុតិ​មា អភិ​​បាល​រាជ​ធានី​ភ្នំពេញ លោក ​ម៉ប់ សារិន ប្រធាន​ក្រុម​ប្រឹក្សា​រាជ​ធានី​​ភ្នំពេញ និង​លោក ​ជីវ កេង ប្រធាន​សាលា​ដំបូង​រាជ​ធានីភ្នំពេញ។

 

ក្រម​ព្រហ្ម​ទណ្ឌ​ដែល​ត្រូវ​ផ្សព្វ​ផ្សាយ​ថ្មី​នេះ មាន​ចំនួន ​៦៧២ ​មាត្រា ។ នៅ​ក្នុង​មាត្រា​​នីមួយៗ​បាន​បញ្ជាក់​​រួម​ទាំង ​ការ​ដាក់​ទំងន់​ទោស​យ៉ាង​លំអិត​ណាស់ ។ ប៉ុន្តែ​អ្វី​ដែល​កោះ​សន្តិ​ភាព​មាន​ការ​ចាប់​អារម្មណ៍​ ឬ​កត់​សំគាល់​​នោះ គឺ​នៅ​ត្រង់​​ជំពូក​ទី​៣ ស្តី​ពី​ការ​​បំពាន​ខាង​ផ្លូវភេទ ផ្នែក​ទី២ ការ​បំពាន​ខាង​ផ្លូវ​ភេទ​អ្នក​ដទៃ​ទៀត និង​លំអិត​មួយ​ចំណុច​ទៀត ​នៅត្រង់​​មាត្រា​ទី​២៤៩ ស្តី​ពី​បទ​បង្ហាញ​​កេរ្តិ៍​ភេទ ។ នៅ​ក្នុង​មាត្រា​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​​លាស់ គឺ​អំពើ​បង្ហាញ​​កេរ្តិ៍​ភេទដែល​នាំ​ឱ្យ​អ្នក​ដទៃ​មើល​ឃើញ​​​នៅ​ក្នុង​ទី​កន្លែង​មួយ​ដែល​សាធា​រណ​ជន​អាច​មើល​ឃើញ​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធ​នា​គារ​ពី​៦ថ្ងៃ​​ទៅ​៣​ខែ និង​ពិន័យ​ជា​ប្រាក់​​ពី​១​សែន​ទៅ​៥​សែន​រៀល ។ច្បាប់​នេះ​បាន​ចូល​ជា​ធរ​មាន​ ហើយ​នៅ​រាជ​ធានី​ភ្នំពេញ នឹង​ត្រូវ​អនុ​វត្តន៍​ចាប់​ពី ថ្ងៃ​ទី​១១ ធ្នូ ឆ្នាំ​២០១០ នេះតទៅ ។ មាន​ន័យ​ថា អ្នក​ដែល​ចូល​ចិត្ត​បន្ទោ​បង់​ឥត​របៀប​ដូច​ជា បត់​ជើង​តូច បត់​ជើង​ធំ​តាម​ទីសាធា​រណៈ​តាម​បង្គោល​​ភ្លើង សួន​ច្បារ​ គុម្ព​ផ្កា ឬ​តាម​របង​​ជា​ដើម និង​ត្រូវ​ប្រឈម​មុខ​ចំពោះ​មុខ​ច្បាប់ ។ ហើយ​ម្យ៉ាង​ទៀត​ជន​ណា​ដែល​ចូល​ចិត្ត​បង្ហាញ​ខ្លួន​ឯង​ឱ្យ​គេ​ឃើញ​ ដោយ​ចេតនា​ ឬ​អចេតនា​ធ្វើ​ឱ្យ​​អ្នក​ដទៃ​មាន​អារម្មណ៍​ ឬ​បង្ហាញ​កេរ្តិ៍​ភេទ​ក្នុង​ចំណោម​អនីតិ​ជន​ គឺ​ត្រូវ​មាន​ទោស​ដូច​បាន​​ចែង​ក្នុង​មាត្រា​២៤៩ ។

លោក​កែប ជុតិមា អភិ​បាល​រាជ​ធានី​ភ្នំពេញ មាន​ប្រសាសន៍​ថា ចាប់​ពី​ឥឡូវ​នេះ​ទៅ​មន្ត្រី អនុ​វត្តន៍​ច្បាប់​ក្រោម​ឱវាទ​សាលា​រាជ​ធានី​ភ្នំពេញ ត្រូវ​ចាប់​​តំរង់​ជួរ​ពង្រឹង​ការ​អនុ​វត្តន៍​ច្បាប់​ ដើម្បី​ជាតិ​យើង​ និង​ដើម្បី​នីតិ​រដ្ឋ ។ ហើយ​ចាប់​ពី​ពេល​នេះ​​តទៅ​ មា​នសាល​ក្រម​ពី​តុលា​ការ ​អាជ្ញា​ធរ​ខណ្ឌ​មិន​ចាំ​បាច់​សួរ​មក​​សាលា​រាជ​ធានី​ភ្នំពេញ​ទេ គឺ​អនុ​​វត្តន៍​តែ​ម្តង ព្រោះ​ជួន​កាល​រឿង​កើត​ឡើង​ដោយ​សារ​ភាព​អត់​អោន​របស់​យើង​ ដែល​ធ្វើ​ឱ្យ​​ផ្ទុយ​​នឹង​ច្បាប់ ។នៅ​ក្នុង​ក្រប​ខណ្ឌ​ថ្មី​នេះ​មាន​ការ​កែ​ប្រែ​ពាក្យ​ខ្លះ​ដូច​ជា​​ពាក្យ​ថា «ប្លន់» ដូរ​​មក​ប្រើ​ពាក្យ «លួច​ដោយ​ហិង្សា» បទ​បៀត​បៀន​កេរ្តិ៍​ខ្មាស​មក​ប្រើ​ពាក្យ​ប្រទូស្ត​កេរ្តិ៍ខ្មាស បទ​បរិហា​កេរ្តិ៍មក​ បរិហា​បង្កាច់​កេរ្តិ៍ជា​ដើម ។ ក្រៅ​ពី​នេះ​មាន​ចែង​មាត្រា​ថ្មី​បន្ថែម ​ដែល​មាន​លក្ខណៈ​​ស៊ីជម្រៅ​ និង​ចែក​​ដាច់​ពី​ទោស​កំហុស​នីមួយៗ​ដូច​ជា បទ​ញុះ​ញង់​អនីតិ​ជន​ឱ្យ​បរិ​​ភោគ​គ្រឿង​ស្រវឹង ឱ្យ​ដើរ​សុំ​ទាន ញុះ​ញង់​ឱ្យ​ប្រព្រឹត្ត​​បទ​ឧក្រិដ្ឋ​ បទ​​មជ្ឈឹម បទ​រៀប​ចំ​បង្ហាញ​ភេទ​ ឬ​ទំនាក់​ទំនង​ខាង​ផ្លូវ​ភេទ ដោយ​មាន​ការ​ចូល​រួម​ពី​អនីតិ​ជន​ គឺ​ត្រូវ​​តែ​មាន​ទោស​ ៕

Advertisements

មតិ»

1. monyrinataro - ខែធ្នូ 8, 2010

បត់​ជើង​តូច បត់​ជើង​ធំ​តាម​ទីសាធា​រណៈ​តាម​បង្គោល​​ភ្លើង សួន​ច្បារ​ គុម្ព​ផ្កា ឬ​តាម​របង​​ជា​ដើម។ កំពុងតែចង់បានច្បាប់នេះផង ព្រោះតាំងតូចមក មិនដែលឃើញអាពួកហ្នឹងចូលបង្គន់ម៉េច ជាពិសេសពួកម៉ូតូឌុប ពួកអត់មានមាយាទជិះឡានតែចុះបត់ជើងតែផ្តាស និង ក្មេងៗទំនើងដើរលេងយប់ ។
សំនួរ
– តើក្មេងៗ ដែលបត់ជើងតូច មានទោសដែរទេ? ចុះក្មេងៗស្រាតដើរមុខផ្ទះមានទោសអីវិញ? ឲ្យម៉ែឪចេញលុយថ្លៃផាក រឺ?

មេឃា - ខែធ្នូ 13, 2010

ក្មេងៗ អាយុក្រោម ១៤ ឆ្នាំ បត់ជើង ឬដើរស្រាតនៅទីសាធារណៈមិនមានទោសទេ… ព្រោះក្មេងគ្មានចេតនាទុច្ចរឹត…

បន្ថែម ៖ ជាគោលការណ៍សំខាន់នៅក្នុងក្រមព្រហ្មទណ្ឌ ការដាក់ទោស ឬបទចោទពីបទព្រហ្មទណ្ឌ ត្រូវមាន ច្បាប់ចែង ចេតនាប្រព្រឹត្ត ការខូចខាត… បើមិនមានធាតុបឋមទាំងនេះទេ… រួចខ្លួន…

monyrinataro - ខែធ្នូ 13, 2010

ខ្ញុំចង់បាន ក្រម​ព្រហ្ម​​ទណ្ឌ​ថ្មី តើមានលក់នៅឯណា? សូមជួយប្រាប់បានទេ?

មេឃា - ខែធ្នូ 14, 2010

ជាសៀវភៅ អាចរកបាននៅតាមបណ្ណាគារ… និងនៅតូបលក់សៀវភៅក្រោយ វិទ្យាល័យព្រះស៊ីសុវត្ថិ…

ជា soft-copy អាចរកបាននៅទំព័រ សកលនីត្យានុកូល…


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: