jump to navigation

វិរៈបុរសនៅកោះពេជ្រ (២២ វិច្ឆិកា ២០១០) ខែ​ធ្នូ 2, 2010

Posted by មេឃា in កខគឃង, កំណត់ហេតុមេឃា, Cambodia Feature Stories.
trackback
ប្រភព ៖ sabay
 
រស់ គង់ ៖ ខ្ញុំ ជួយគេ​​៧នាក់ត្រូវសមត្ថកិច្ចវាត់មួយខ្សែក្រ វ៉ាត់!
 

 

 
លោក រស់ គង់ អ្នកផលិតកម្មវិធីប្រចាំវិទ្យុ FM ១០២ (រូបភាព ៖ សប្បាយ)
ម្នាក់ក្នុងចំណោមមនុស្សជាង១០០០នាក់ដែលជាប់គឿង លោក​ រស់ គង់ អ្នក​ផលិត​កម្ម​វិធី​​ប្រចាំ​វិទ្យុFM១០២  បាន​រៀប​រាប់ប្រាប់​Sabay ថា បន្ទាប់​ពី​ដោះ​ខ្លួន​បាន ពី​តំបន់​គ្រោះ​ថ្នាក់​លើ​ស្ពាន​កោះ​ពេជ្រ លោក​បាន​ព្យា​យាម​​ជួយ​រំដោះ អ្នក​រង​គ្រោះ​បាន​ចំនួន​៦​ទៅ​៧​នាក់ ទៀត។
រស់ គង់​ ថា​ខ្ញុំ​​ចេញ​ពី​ស្តង់​មួយ​របស់​អង្គការ​Chems ​​​នៅ​ម្តុំ​ណា ហ្គា ឆ្ពោះ​ទៅ​កាន់​កោះ​ពេជ្រ ក្នុង​បំណង​ថត​សមេ្លង​ប្លែក​ៗ​ទុក​ប្រើ​ក្នុង​កម្មវិធី វិទ្យុគឺ​ខ្ញុំ​ទៅ​តែ​ឯង​ទេ។ដើរ​បានប្រហែល​៥នាទី​ដល់​គល់​ស្ពានពេល​នោះ​អត់​ទាន់​ចង្អៀត ទេ មាន​អ្នក ដើ​រ​ទៅ​មក​ធម្មតាពេល​ដែល​ដើរ​លើ​ស្ពាន​បាន​ប្រហែល​៣០​ម៉ែត្រ ស្រាប់តែ​បុរស​ម្នាក់​មាឌ​ធំ​ឌាំង ផ្លុំ​កញ្ចែ​ច្រេក​ៗ​និង​បី​មនុស្ស​ជំទង់​ម្នាក់​នៅ​នឹង​ដៃ​។​ ពេល​នោះ​មនុស្ស​ចាប់​ផ្ដើម​ទ្រេល​ទៅ​ទ្រេល​មក​​ប្រជ្រៀត​គ្នា​រក​ច្រក​ចេញ​រៀង​ៗ​ខ្លួន។
ជា​មួយ​ភាព​ក្ដុកក្ដួល​ផុស​ចេញ​តាម​ពន្លឺ​ភ្នែក​​លោក​បន្ត​មួយៗ​ថាតែខ្ញុំ​មិន​បាន​ដឹង​ថា​គាត់ឆ្លង​ផុត​ស្ពាន​ឬ​អត់​ទេ។បន្ទាប់​មក​ក៏​ខ្ញុំ​ឃើញ​មនុស្ស​មាឌ​ឌាំង​នាំ​មុខ​ក្រុម​ខ្លួន ដោយ​មាន​សូរសម្លេង​ហ៊ោ​សើច​ក្នុង​ពេល​ដែល​បរិយាកាស​កាន់​តែ​ចង្អៀត​ទៅ​ៗ។ខ្ញុំ​និង​អ្នក​ឯ​ទៀត​ចាប់​ផ្តើម​ដឹង​ថា​ស្ថាន​ការណ៍​មិន​ស្រួល​ ទៅ​មុខ​ក៏​ណែន ទៅ​ក្រោយ​ក៏​ណែនបើ​នៅ​កណ្ដាល​ស្ពាន​ខ្ញុំ​អាច​មាន​គ្រោះ​ថ្នាក់ខ្ញុំ​ក៏​សម្រេច​ជ្រៀត​ទៅ​ខាង​ស្ដាំ​ដៃ​បង្កាន់​ដៃ​ស្ពាន}
លោក​បន្ត​ថា​ ឈរ​នៅ​បង្កាន់​ដៃ​ស្ពាន​មួយ​សន្ទុះ​កាន់តែ​ណែន​ផ្ទប់​មក​​​ក៏​សម្រេច​ផ្លោះ​បង្កាន់​ដៃ​ទៅ​ឈរ​ខាង​ក្រៅ​ស្ពាន​វិញ ហើយ​លោក​ក៏​ឃើញ​មាន​អ្នក​ឈរ​ខាង​ក្រៅ​បង្កាន់​ដៃ​ស្ពាន​ជា​ច្រើន​ដូច​លោក​ដែរ​។ពេល​នោះ​ខ្ញុំ​ឮ​សម្លេង​​នារី​ម្នាក់​ស្រែក​ខ្សាវ​ៗ​ថាខ្ញុំ​ថប់​ដង្ហើម​ណាស់ពេល​នោះ​លោក​ក៏​ឃើញ​កូន​ក្មេង​​ជិះ​​លើ​ក​ឪពុក​យំ​ឡែៗខ្ញុំ​ខំ​ឈោង​ទាញ​គេ​អោយ​ឈរ​ខាង​ក្រៅ​ស្ពាន​ដូច​ខ្ញុំ​ដែរក្មេង​នោះ​អាយុ​ប្រហែល​៧​ទៅ​៨​ឆ្នាំ ប៉ុណ្ណោះ។}
លើស​ពី​នេះ​លោក​បាន​ឈោង​ចាប់​យក​ក្មេង​ម្នាក់​ទៀត​វ័យ​ប្រហែល​ជាង​ម៉ា​ខួប។ ជា​រួម​ក្នុង​ពេល​លោក​​ឈរ​នៅ​ខាង​ក្រៅ​ស្ពាន​បាន​ជួយ​ក្មេង​ៗ​ពីរ​បី​នាក់​។ ក្រៅ​ពី​នេះ​ លោក​ថា បាន​ទាញ​បង​ស្រី​ម្នាក់​ទៀត​ដែល​ត្រូវ​មនុស្ស​ម្នា​គាប​ជាប់នឹង​បង្កាន់​ដៃ​ស្ពាន​រួច​ផុត​ពី​ការ ជាប់​គាំង​នោះ។
ជុំវិញ​មូល​ហេតុ​វិញ លោក​ក៏​ពុំ​អាច​បញ្ជាក់ ថា មក​ពី​អ្វី​ពិត​ប្រាកដ​ទេ។ តែ​លោក​ថា សម្រែក​ដែល​លោក​បាន​ឮ​ថា មាន​ស្ពាន​បាក់ ឬ​ខ្សែ​ភ្លើង​ឆក់​នោះ​ ជា​ពាក្យ​ចចោម​អារាម​ដើម្បី​អោយ​អ្នក​នៅ​គល់​ស្ពាន​ទាំង​សង​ខាង​ដក​ថយ​។ ប៉ុន្តែ ពាក្យ​នេះ ក៏​ជា​អាវុធ​ធ្វើ​អោយ​ស្ថានការណ៍​កាន់​តែ​អាក្រក់​ថែម​ឡើង។ គឺ​ពេល​នោះ​មនុស្ស​កាន់​តែ​រូត​យក​រួច​ខ្លួន​រៀង​ៗ​ខ្លួន ដោយ​មិន​គិត​ពី​នរណា ឡើយ។
លោក​រៀប​រាប់​ប្រាប់ Sabay បន្ត​​ទៀត​ថានៅ​ពេល​ដែល​ស្ថាន​ការណ៍​កាន់​តែ​លែង​អាច​គ្រប់គ្រង​អ្នក​ដែល​មាន​កម្លាំង​ខ្សោយ ស្មារតី​ខ្សោយ​ សុខភាព​ខ្សោយ គឺ​ប្រៀប​ដូច​នឹង​ចុង​អង្ករ អ្នក​ដែល​មាន​កម្លាំង​ខ្លាំង​ដូច​គ្រាប់​អង្ករ​ ឬ​គ្រាប់​​ស្រូវ​​​ដែល​គេ​រែង​នៅ​ខាង​លើ ឯ​អ្នក​ខ្សោយ​នៅ​ខាង​ក្រោម​ត្រូវ​គេ​ជាន់អ៊ីចឹង​ហើយ​បាន​ជា​ឃើញ​អ្នក​ស្លាប់​ភាគ​ច្រើន​ជា​នារី
លោក​អះ​អាង​ថា ម៉ោង​ជាង​១០​ឃើញ​មាន​សមត្ថកិច្ច​មក​ដល់ និង​មាន​រថយន្ត​សង្គ្រោះ​ចំនួន​ពីរ​គ្រឿង​ចូល​មក​ដល់​ពាក់​កណ្ដាល​ស្ពាន​រំដោះ​អ្នក​រង​គ្រោះ គឺ​ជម្លៀស​ពី​ខាង​កោះ​ពេជ្រ​មុន។​ដល់​ស្ថាន​ភាព​ស្រឡះ​បន្តិច លោក​​លោត​​ចូល​មក​ខាង​ក្នុង​ស្ពាន​វិញ​។ពេល​ហ្នឹង​ ខ្ញុំ​ចាប់​ផ្តើម​ជួយ អ្នក​ណាស្ទាប​ខ្លួន​ទៅ​នៅ​ក្តៅ​ ដោយ​យក​ចង្អុល​ដៃ​ដាក់​ចុង​ច្រ​មុះ​មើល​ដង្ហើម យក​ដៃ​ស្ទាប​ទ្រូង ប្រុស​ក៏​ដោយ​ស្រី​ក៏​ លែង​គិត​ពី រឿង​ខ្មាស​អៀន​អី​ហើយ​ខ្លះ​ខ្ញុំ​បី​សម្រាប់​អ្នក​មិន​ដឹង​ខ្លួនខ្លះ​ខ្ញុំ​អៀវ​បើ​នៅ​ដឹង​ខ្លួន​តែ​កម្លាំង​ខ្សោយពេល​ដែល​ខ្ញុំ​អស់​កម្លាំង​ ខ្ញុំ​ជួយ​បក់​ខ្យល់​អោយ​អ្នក​ដែល​គេ​ជួយ​នៅ​គល់​ស្ពាន​ខាង​កើតបាត់​ហត់​ក៏​ចាប់​ទៅ​ជញ្ជូន​ម៉ោ​ទៀត…}
អ្នក​ផលិត​កម្មវិធី​ប្រចាំ​វិទ្យុ​FM១០២​រូប​នេះ ឲ្យSabayដឹង​ទៀត​ថា នៅ​ពេល​ដែល​សមត្ថ​កិច្ច​មក​​ដល់​កាន់​តែ​ច្រើន សមត្ថកិច្ច​បាន​ព្យាយាម​រារាំង​មិន​អោយ​អ្នកក្រៅ​ពី​សមត្ថកិច្ច ចូល​ដោយ​ដាក់​បារ៉ាស។ “..មនុស្ស​ដែល​ខ្ញុំ​ជួយ​ដោយ​ផ្ទាល់​មាន​ពី៦​ទៅ​៧​នាក់ហើយ​ខ្ញុំ​គិត​ថា​នឹង​ជួយ​បន្ត​ទៀត ប៉ុន្តែនៅ​ពេល​ដែល​​ខ្ញុំ​រត់​ចូល​ទៅ​យក​បន្ត​ ខ្ញុំ​ត្រូវ​សមត្ថកិច្ច​ដាក់​ម៉ា​ខ្សែ​ក្រវាត់​}
ទោះ​បី​ជា​លោក​ត្រូវ​មួយ​ខ្សែ​ក្រវ៉ាត់​របស់​ប៉េអឹម​ក៏​ដោយ​ក៏​លោក​ពុំ​មាន​ការ​ខឹង​សម្បារ​ដែរ។ ព្រោះ​លោក​យល់ថា សមត្ថកិច្ច​បារម្ភ​ចំពោះ​ជន​ខិល​ខូច​បន្លំ​យក​ទ្រព្យ​សម្បត្តិ​អ្នក​រង​គ្រោះ​ក៏​ថា​បាន។ ម្យ៉ាង​ទៀត​ប៉េអឹម​ដែល​វាយ​លោក​ទើប​តែ​មក​ដល់​ថ្មី​ពុំ​ស្គាល់​លោក។ រស់ គង់ ថា​លោក​នៅ​តែ​ជួយ​បន្ត​ទៀត​ដល់​អ្នក​រង​គ្រោះ​ដែល​ត្រូវ​បាន​សង្គ្រោះ​ពី​លើ​ស្ពាន​រួច។ ក្នុង​ហេតុការណ៍​នេះ​ លោក​សង្កេត​ឃើញ​មាន​បុរស​បរទេស​ពីរ នាក់​ក៏​ស្ថិត​ក្នុង​ចំណោម​អ្នក​រង​គ្រោះ​ខ្មែរ​ដទៃ​ទៀត​ដែរ។
ទាក់ទិន​ទៅ​នឹង​ស្ពាន​តូច​ចង្អៀត ដែល​អាច​ជា​ដើម​ចម​នៃ​បញ្ហា នេះ លោក រស់​ គង់ លើក​ឡើង​ថា ប្រហែល​ជា​អ្នក​សាង​សង់​ពុំ​បាន​គិត​ដល់​ពេល​ដែល​មាន​មនុស្ស​ឆ្លង​​កាត់​ដូច​ពេល​នេះ​ទេ​មើល​ទៅ​។ លើស​ពី​នេះ រស់ គង់ ថា សមត្ថកិច្ច​ហាក់​យឺត​យ៉ាវ​បន្តិច​ក្នុង​កិច្ច​អន្តរាគមន៍​នេះ បើ​ទោះ​ជា​កិច្ច​អន្តរាគមន៍​ពិតជា​ដុត​ដៃ​ដុត​ជើង​ក៏​ដោយ។
 
អត្ថបទៈ ទូច​ សុខ
Advertisements

មតិ»

1. midodo - ខែ​ធ្នូ 2, 2010

បេីដាក់ប៉ូលីសចេ្រីនដូចពេលបង្រ្កាបកុម្មកម្មនេាះមិនសូវមានមនុស្សស្លាប់ទេ។

2. DYNA-DAILY - ខែ​ធ្នូ 2, 2010

ខ្ញុំមើលអត្ថបទនេះហាក់ឃើញនូវសកម្មភាពរស់រវើកនិងរន្ឋត់ក្នុងចិត្តណាស់
តែមកដល់ចំនុច …..…​ខ្ញុំ​គិត​ថា​នឹង​ជួយ​បន្ត​ទៀត ប៉ុន្តែនៅ​ពេល​ដែល​​ខ្ញុំ​រត់​ចូល​ទៅ​យក​បន្ត​ ​ខ្ញុំ​ត្រូវ​សមត្ថកិច្ច​ដាក់​ម៉ា​ខ្សែ​ក្រវាត់​…​}…………………….។

ខ្ញុំមានអារម្មណ៍ថាឈឺដូចត្រូវគេចាក់មួយកាំបិត។

3. ZARa - ខែ​ធ្នូ 2, 2010

ខ្ញុំសូមអោយMstlyeបង្កើតfacebookមួយសំរាប់អោយស្គាល់នូវមិត្តភ័ក្តច្រើននៃជីវីតរស់នៅរបស់គាត់។
ខ្ញុំមានតែប៉ុណ្ណោះទេ!

4. ក្មេងស្រែ - ខែ​ធ្នូ 2, 2010

អានហើយ មិន​នឹកក្នុងចិត្តសរសើរមិនបាន! ចៃដន្យការជួយសង្រ្គោះធ្វើទៅបានដោយលំបាក ដោយ​មិន​អាច​នឹង​បន្ទោសនរណាម្នាក់​បាន​ឡើយ!

5. enana88 - ខែ​ធ្នូ 2, 2010

អានហើយសួរខ្លួនឯងថាបើស្ថានការណ៏បែបនេះនៅនឹងមុខញ៉ុមតើញ៉ុមធ្វើ​យ៉ាងម៉េច? ញ៉ុមនឹងជួយតាមលទ្ធភាពដែលញ៉ុមអាចធ្វើបានដូចគ្នា!

6. មេឃា - ខែ​ធ្នូ 2, 2010

ខ្ញុំជាប់រវល់ពេក មិនបានដើរលេងអ៊ុំទុកនឹងគេ… កុំអីបានធ្វើជាវិរៈបុរស​នឹងគេ​ហើយ… តែមិនចង់ស៊ីខ្សែក្រវ៉ាត់របស់លោកប៉ូលីសទេ… សន្យានឹងខ្លួនឯងហើយថា មិនឲ្យគេបំពានទៀតទេ… បើហ៊ានតែវាយ​ខ្ញុំ លោកប៉ូលីសពិតជាត្រូវវិញមិនខានទេ… ហាសហា… យ៉ាងហោចណាស់ ក៏ត្រូវតែសងមួយជើងវិញដែរ… background ប៉ុណ្ណឹងដែរ មកវាយទទេៗម៉េចកើត…

សម្ផស្ស - ខែ​ធ្នូ 3, 2010

ខ្លាច​តា​មិន​បាន​ធ្វើ​វីរៈ​បុរស​បែ​ជា​បាន លុយ​១២០០០$ តែ​អត់​បាន​ចាយ​វិញ​ទែ ។

7. គាឡុង - ខែ​ធ្នូ 3, 2010

ពិតជាគួរអោយកោតសរសើរអស់ពីបេះដូងមែន!

8. biengraiya - ខែ​ធ្នូ 5, 2010

រៃ់យ៉ាដើរដោះអាវសម័យ​សង្រ្គាម​​ក្តាមស្រម៉

9. mensothea - ខែ​ធ្នូ 28, 2010

Hello Mekhea
Can you comment me some guide how to put the counter in the blog?
Thank in Advance
Sothea!

មេឃា - ខែ​ធ្នូ 28, 2010

Hello Sothea,

I learned to do that from our wordpress friend as well.

Here are the details step :
1-Just click on the picture of counter or web : http://flagcounter.com/index.html
2-Fill the form (Instantly create your free flag counter). In this step, you can select maximum flags and columns of flags that you want to show. After choose, you have to click on box GET YOUR FLAG COUNTER. You can give your e-mail or just click on skip box. Finally, just copy code for websites.
3-Go to wordpress and find the widgets.
5-Find អត្ថបទតាមចិត្ត ឬ អក្សរកូដ HTML. Then pass the code. You can arrange the sidebar to right or left depend on your blog theme. Just turn into the original web is finish.

Hope it is useful.


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: