jump to navigation

ពាក្យសម្បថរបស់សាក្សី នៅមុខវត្ថុសក្តិសិទ្ធិ ខែវិច្ឆិកា 19, 2010

Posted by មេឃា in ព័ត៌មាននីត្យានុកូល, សញ្ញាណទូទៅនៃការវិភាគច្បាប់, សិក្សា និងវិភាគច្បាប់.
trackback

ក្នុងរឿងព្រហ្មទណ្ឌ សាក្សីដែលត្រូវកោះអញ្ជើញដោយតុលាការ ដើម្បីឆ្លើយបំភ្លឺ ឬបញ្ជាក់សក្ខីភាព ត្រូវធ្វើសម្បថមួយដែលដឹកនាំដោយក្រឡាបញ្ជីមួយរូប ហើយធ្វើឡើងនូវចំពោះមុខ វត្ថុសក្តិសិទ្ធិ នៃតុលាការនីមួយៗ។ មុននឹងចាប់ផ្តើមធ្វើសម្បថ អ្នកស្បថត្រូវអុជទៀន ធូប បូជា ចំពោះវត្ថុសក្តិសិទ្ធិដែលខ្លួនត្រូវស្បថ ហើយអានពាក្យសច្ចាប្រណិធាន តាមក្រឡាបញ្ជីដែលបានអានប្រារព្ធវាទខ្លាំងៗ​ ច្បាស់ៗ ឲ្យអ្នកស្បថស្តាប់…

អ្នកតាខ្មែរ

ប្រារព្ធវាទ
 

បពិត្រទេព្រក្ស អារុក្ខអារក្សអ្នកតា និងបារមីដ៏សក្តិសិទ្ធិ មានព្រះអង្គដងកើរ ព្រះអង្គក្រពុំឈូក ព្រះអង្គស្វេតច្ឆត្រ ព្រះអង្គចេក ព្រះអង្គចម អ្នកតាឃ្លាំងមឿង អ្នកតាក្រហមក លោកតាដំបងដែក លោកតាដំបងក្រញូង លោកយាយទេព ព្រះអង្គវិហារសួគ៌ ព្រះអង្គព្រះជីរ៍ វត្តបារាយណ៍ ព្រះអង្គវត្តភ្នំខែង ជាដើម សូមយាងអញ្ជើញមកធ្វើជាអធិបតីក្នុងពិធីសម្បថនេះ ត្បិតគូក្តីនេះ បានឈ្លោះទាស់ទែងគ្នា ហើយអះអាងលើសាក្សីថា ជាអ្នកបានដឹង បានឃើញ បានឭ និងបានចាំដោយផ្ទាល់​ ហើយច្បាប់តម្រូវឲ្យយកអ្នកទាំងនេះ មកធ្វើជាសាក្សី ឲ្យឆ្លើយឲ្យបានទៀតត្រង់តាមពិត។

            បើអ្នកណាឆ្លើយមិនពិត តាមដែលខ្លួនបានដឹង បានឃើញ បានឭ និងបានចាំទេ សូមអស់ទេព្រក្ស អារុក្ខអារក្សអ្នកតា យាយទេព និងបារមីដ៏សក្តិសិទ្ធិ បំផ្លាញឲ្យលាញ ឲ្យស្លាប់តៃហោង យ៉ាងវេទនា ដោយគ្រាប់កាំភ្លើង ខ្សែភ្លើងឆក់ រន្ទះបាញ់ ខ្លាខាំ ពស់ចឹក លុះអនាគតជាតិឲ្យព្រាត់ប្រាសឳពុកម្តាយ បងប្អូន កូនចៅ ឲ្យក្ររហេមរហាម ខ្សត់ទ្រព្យ រងទុក្ខវេទនា អស់ប្រាំរយជាតិ។

បើអ្នកណាឆ្លើយឲ្យការណ៍ដោយពិតត្រង់ មិនវៀចវេរ មិនភូតកុហក មិនលំអៀង ព្រោះជាញាតិសាលោហិត មិនសមគំនិត ព្រោះខ្លាច ព្រោះស្អប់ ព្រោះលាភសក្ការៈ ព្រោះស៊ីសំណូកទេ សូមអស់ទេព្រក្ស អារុក្ខអារក្សអ្នកតា យាយទេព និងបារមីដ៏សក្តិសិទ្ធិ ក្នុងលោកជួយឲ្យគេមានអាយុយឺនយូរ មានសុខភាពល្អ មានទ្រព្យសម្បត្តិសម្បូរណ៍ហូរហៀរ មានញាតិផៅគោរពស្រឡាញ់រាប់អាន លុះអនាគតជាតិជួបតែសេចក្តីល្អ ចម្រុងចម្រើន ថ្កុំថ្កើង រុងរឿង សមដូចសេចក្តីបំណងប៉ងប្រាថ្នា កុំបីអាក់ខានឡើយ។
ពាក្យសច្ចាប្រណិធាន
 

ខ្ញុំសូមឆ្លើយតែការពិត ដែលខ្ញុំបានឃើញ បានឭ បានដឹង និងបានចាំផ្ទាល់។

បើខ្ញុំឆ្លើយមិនពិត ដោយប្រការណាមួយ សូមអស់ទេព្រក្ស អារក្សអ្នកតា និងបារមីដ៏សក្តិសិទ្ធិទាំងអស់ បរាមុខខ្ញុំ ឲ្យវិនាសលាញ អន្តរាយទ្រព្យសម្បត្តិ និងស្លាប់តៃហោង យ៉ាងវេទនា តែបើខ្ញុំឆ្លើយពិតត្រង់ សូមទេវតាជួយឲ្យខ្ញុំ មានទ្រព្យសម្បត្តិសម្បូរហ៍ហូរហៀរ និងរស់នៅប្រកបដោយសេចក្តីសុខក្សេមក្សាន្ត ជួបជុំបងប្អូន ញាតិផៅសន្តាន​ ជារៀងរហូតគ្រប់ជាតិកុំបីអាក់ខានឡើយ។

បញ្ជាក់ ៖ ការធ្វើសម្បថនេះ ច្បាប់តម្រូវឲ្យសាក្សីធ្វើសម្បថមុនពេលឆ្លើយក្នុងអង្គសវនាការ តែចំពោះគូវិវាទ មិនបានតម្រូវឲ្យធ្វើសម្បថទេ។​ តាមការបកស្រាយរបស់អ្នកច្បាប់ ហេតុដែលមិនតម្រូវឲ្យគូវិវាទធ្វើសម្បថ ព្រោះធម្មជាតិរបស់គូវិវាទ គឺនិយាយមិនពិត ហើយបង្កាច់យកតែត្រូវរៀងខ្លួន។

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: