jump to navigation

រដ្ឋាភិបាលកម្ពុជា រកឃើញ បុគ្គលិកខ្មោច ជិត បីម៉ឺននាក់ ខែ​វិច្ឆិកា 17, 2010

Posted by មេឃា in Cambodia Feature Stories.
trackback

ព័ត៌មានថ្មីៗពីវិទ្យុ អ៊េប៊ីស៊ី អូស្ត្រាលី 16:11:02, 17 November 2010

រូបត្លុក ខុមហ្វ្រែល

រដ្ឋាភិបាលកម្ពុជា បានលុបឈ្មោះ មន្រ្តី រាជការស៊ីវិល ដែលមានតែឈ្មោះ ឬ បុគ្គលិកខ្មោច ចំនួន ប្រហែល ៣ ម៉ឺន នាក់។

មន្រ្តីរាជការទាំងនោះ បានឈប់ពីការងារ យូរមកហើយ ប៉ុន្តែនៅតែ ទទួលប្រាក់ខែ។

កាសែតភ្នំពេញប៉ុស្តិ៍ រាយការណ៍ថា កាលពី ខែឧសភា បុគ្គលិកស៊ីវិលខ្មោច ២ ពាន់ នាក់ ដែល រដ្ឋាភិបាល ចំណាយថវិកា ប្រហែល ២ លាន ដុល្លារ ក្នុងមួយឆ្នាំ ត្រូវបានគេរកឃើញ នៅក្នុងអំឡុងពេល នៃការធ្វើសវនកម្ម នៅ ក្នុងក្រសួង ២១ ក្នុងចំណោមក្រសួងទាំង ២៦ របស់ រដ្ឋាភិបាល។

លោក ជាម យៀប ប្រធានគណៈកម្មាការរដ្ឋសភា ទទួលបន្ទុកធនាគារ និង ហិរញ្ញវត្ថុ និយាយថា បុគ្គលិកខ្មោច ២ ម៉ឺន ៨ ពាន់ នាក់ បន្ថែមនេះ ត្រូវបានគេរកឃើញតាំងពីខែឧសភា នៅក្នុងអំឡុងពេល នៃការស៊ើបអង្កេតនៅតាមកន្លែងធ្វើការ ទាំងថ្នាក់ខេត្ត ព្រមទាំង នៅក្នុង ក្រសួងប៉ូលិស និង ទាហានផង។

លោក ជាម យៀប បន្តថា នាយកដ្ឋានរបស់លោក បានតាំងចិត្តធ្វើការ ទៅលើបញ្ហាបុគ្គលិក ខ្មោចនេះ និង លុបបំបាត់បញ្ហានេះ ទាំងស្រុង នាពេលអនាគត។

ការធ្វើជំរឿនថ្មីៗ នេះគឺជាការខិតខំ របស់រដ្ឋាភិបាលលើកទីបី។ ការធ្វើជំរឿននៅក្នុងឆ្នាំ ១៩៩៥ បានរកឃើញ បុគ្កលិកខ្មោចចំនួន ប្រហែល ១ ម៉ឺន ៨ ពាន់ នាក់ ចំណែកឯ ការធ្វើជំរឿន ក្នុងឆ្នាំ ២០០០ និង ២០០១ បានរកឃើញបុគ្គលិកខ្មោច ៩ ពាន់ នាក់៕

(ប្រែសម្រួលដោយ ៖ វ៉ាន់ មុនីរ័ត្ន)

Advertisements

មតិ»

1. enana88 - ខែ​វិច្ឆិកា 18, 2010

មិត្តភក្តិញ៉ុម អ្នកធ្វើការចាមួយញ៉ុមបូកទៅជិតដប់នាក់ដែលអត់ទៅធ្វើការតែទៅ​បើកលុយគឺមកពីគេមានខ្សែ ម្បាច់ទៅប៉ារ៉ូក៏អាចបើកលុយបានហើយគេតែងប្រាប់​ញ៉ុមថាមេគេបន្ទោសញឹកញាប់ដោយសារទៅបើកលុយយឺត…ស្រុកខ្មែរចឹងឯង

មេឃា - ខែ​វិច្ឆិកា 18, 2010

តាមរបាយការណ៍ផ្លូវការនេះ កម្ពុជា តែងតែសែន ឲ្យខ្មោច បី ម៉ឺននាក់ ជារៀងរាល់ខែ… អ្នកដែលបើកប្រាក់ខែ ខ្មោច ត្រូវធ្វើបុណ្យឲ្យបាន យ៉ាងតិច ៣ ភាគរយ នៃប្រាក់ខែ ដែលទទួលបានផង… ប្រយត្ន័បាប…

enana88 - ខែ​វិច្ឆិកា 18, 2010

ហេនវិនដែលញ៉ុមអត់ពាក់ព័ន្ធនឹងសំណែនអីអស់ហ្នឹង កុំអីបោចចាបហើយ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: