jump to navigation

កម្ពុជា​ ហាម​ព្រះ​សង្ឃ​ និមន្ត​កាត់​ ចំណោម​មហាជន ​ក្នុង ​ពិធី​បុណ្យ​អុំ​ទូក ខែវិច្ឆិកា 11, 2010

Posted by មេឃា in កខគឃង.
trackback

ប្រភព ៖ ភ្នំពេញប៉ុស្តិ៍ (Thursday, 11 November 2010 09:59 AFP)

ព្រះសង្ឃកម្ពុជា និមន្តនៅក្នុង បរិវេណប្រាសាទអង្គរវត្ត ក្នុងពិធីបុណ្យវិសាខបូជា។ រូបថត សុវណ្ណ ភីឡុង

ព្រះ​សង្ឃ​ប្រទេស​កម្ពុជា ត្រូវ​បាន​គេ​ព្រមាន​មិន​ឲ្យ​​និមន្ត​​មក​ចូល​រួម​ជា​មួយ​មហាជន​នៅ​ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក​ដ៏​ធំ​នៅ​ក្នុង​ទីក្រុង​ភ្នំ​ពេញ ​នា​ឆ្នាំ​នេះ​ឡើយ ដោយ​ការ​សម្លឹង​មើល​នារីៗ​ស្លៀក​សំពត់​​ខ្លី នឹង​នាំ​ឲ្យ​ដាច់​អាបត្តិ។

អ្នក​ចូល​រួម​ទស្សនា​​ជាង ២​លាន​នាក់ ត្រូវ​​គេ​រំពឹង​ថា​ នឹង​​សម្រុក​ចូល​មក​រាជ​ធានី​ភ្នំពេញ​សម្រាប់​ពិធី​បុណ្យ​ប្រពៃណី​រយៈ​ពេល​បី​ថ្ងៃ​​ចាប់​ពី​ថ្ងៃ​ទី​២០ ដល់​ ២២​ វិច្ឆិកា​ខាង​មុខ​នេះ ដើម្បី​ចូល​រួម​សប្បាយ​រីក​រាយ​​ពិធី​បុណ្យ​ប្រណាំង​ទូក​ង នៅ​តាម​ដង​ទន្លេ​សាប ការ​បាញ់​កាំជ្រូច និង​បណ្តែត​ប្រទីប។

ប៉ុន្តែ សម្រាប់​ព្រះ​សង្ឃ​ព្រះ​ពុទ្ធ​សាសនា​នៅ​ក្នុង​ទីក្រុង ព្រឹត្តិការណ៍​នៅ​ក្នុង​ឆ្នាំ​នេះ នឹង​​ក្លាយ​ទៅ​ជា​កិច្ច​ការ​ត្រូវ​រក្សា​ភាព​ស្ងប់​ស្ងាត់​​ ទៅ​តាម​វិធានការ​រឹត​បណ្តឹង​ថ្មី។

ព្រះ​គណៈ​មេគុណ នួន ង៉ែត ព្រះ​សង្ឃ​នាយក​រាជ​ធានី​ភ្នំពេញ បាន​មាន​សង្ឃ​ដីការ​​ប្រាប់ AFP ថា៖ «ក្នុង​នាម​យើង​ជា​សង្ឃ វា​មិន​ល្អ​ទេ​ដែល​និមន្ត​​កាត់​ចំណោម​មហាជន​ ពីព្រោះ​យើង​អាច​នឹង​ប៉ះ​ពៀរ​ដល់​ញោម​ញាតិ​ដទៃ»។

ព្រះ​សង្ឃ​ព្រះ​ពុទ្ធ​សាសនា ត្រូវ​បាន​គេ​ផ្តល់​តម្លៃ​យ៉ាង​ខ្ពង់​ខ្ពស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​​ព្រះ​សង្ឃ​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​វិន័យ​សង្ឃ ដោយ​មិន​ត្រូវ​សម្លឹង​មើល​នារី​ភេទ​ទេ កុំ​ថា​ឡើយ​ដល់​ប៉ះ​ពាល់​។

ព្រះ​តេជគុណ​ នួន ង៉ែត បាន​មាន​សង្ឃ​ដីការ​បន្ថែម​ថា វា​សាក​សម​ទេ​សម្រាប់​ព្រះ​សង្ឃ នៅ​ពេល​ត្រូវ​បាន​គេ​មើល​ឃើញ​និមន្ត​កាត់​មហាជន​នៅ​អំឡុង​ពិធី​បុណ្យ​អុំ​ទូក​តាម​បណ្តោយ​មាត់​ទន្លេ ជា​ពិសេស​នៅ​ពេល​មាន​ការ​សម្លឹង​មើល​​ពី​ក្រុម​មន្ត្រី​ឋានៈ​ខ្ពស់ៗ។ ព្រះ​តេជ​គុណ​បន្ត​ថា ប្រសិន​បើ​ព្រះ​សង្ឃ​អង្គ​ណា​មួយស ហ៊ាន​​សម្លឹង​មើល​​នារី​ភេទ​ស្លៀក​ពាក់​ខ្លី ឬ​ខើច ព្រះ​សង្ឃ​អង្គ​នោះ នឹង​ត្រូវ​បាន​គេ​កែ​តម្រូវ។

ប៉ុន្តែ​ ព្រះ​សង្ឃ​នឹង​មិន​ត្រូវ​​បំភ្លេច​ចោល​ពិធី​ជួប​ជុំ​គ្នា​ ដើម្បី​ប្រារព្ធ​បុណ្យ​ប្រពៃណី​នេះ​ឡើយ។

ព្រះ​តេជ​គុណ​ នួន ង៉ែត មាន​សង្ឃ​ដីការ​ថា៖ «ពួកគេ​នៅ​តែ​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​រៀប​ចំ​ពិធី​សូត្រ​មន្ត​ប្រោះ​ព្រំ​ដល់​ទូក​ង​ ដែល​ចូល​រួម​នៅ​ក្នុង​ការ​ប្រណាំង​នេះ​ដដែល»។

ពីធី​បុណ្យ​​អុំ​ទូក​ប្រចាំ​ឆ្នាំ ដែល​ជា​ពិធី​បុណ្យ​ដ៏​ធំ​បំផុត​មួយ​របស់​ប្រទេស​​កម្ពុជា បាន​គូស​បញ្ជាក់​អំពី​ដំណើរ​វិល​ត្រឡប់​មក​វិញ​នៃ​លំហូរ​ទឹក​​ក្នុង​បឹង​ទន្លេ​សាប និង​ទឹក​ទន្លេ​មេគង្គ៕ ប្រែ​សម្រួល ឌិត សុខធី

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: