jump to navigation

យក្សបួន ខែវិច្ឆិកា 5, 2010

Posted by មេឃា in កំសាន្ត/Entertainment, រឿងខ្មោច.
trackback

មានវត្តបុរាណមួយ ត្រូវបានប្រជាជនដែលនៅក្នុងភូមិស្រុកគោរពបូជា និងមានជំនឿថា មានវត្ថុសក្តិសិទ្ធនៅថែរក្សា។ វត្ថុសក្តិសិទ្ធដែលគេខ្លបខ្លាច និងគោរពជាងគេនោះ គឺ យក្ស ដែលស្ថិតនៅជុំវិញ ក្លោងទ្វារនៃទិសធំៗទាំងបួន។

បើតាមតំណាលរបស់អ្នកស្រុកចាស់ទុំម្នាក់ គាត់បានរៀបរាប់ថា គាត់មិនបានដឹងទេថា វត្តនោះមានអាយុកាលប៉ុន្មានឆ្នាំមកទេ ព្រោះនៅពេលដែលគាត់ដឹងក្តីមក គឺបានឃើញវត្តនោះស្រាប់ទៅហើយ ទើបមិនប្រាកដថា បានសាងសង់តាំងពីជំនាន់ណា គ្រាន់តែដឹងថា វាមានអាយុរាប់រយឆ្នាំមកហើយ។

បើពិនិត្យទៅតាមរូបរាងនៃតួវិហារ និងរបងវត្ត គឺចាស់ទ្រុឌទ្រោមណាស់ទៅហើយ តែសំណង់ផ្នែកខ្លះទើបតែត្រូវបានជួសជុល ដោយអ្នកស្រុកអ្នកភូមិដែលមានសទ្ធាជ្រះថ្លា បានរ៉ៃបច្ច័យកសាងឡើងវិញតែផ្នែកដែលពុកខ្លាំងប៉ុណ្ណោះ។

នៅរៀងរាល់យប់ពេញបូរមី យក្សទាំងបួនទិសតែងតែតែឆ្លងទៅកណ្តាលទន្លេដើម្បីប្រកួតគ្នា ជាហេតុធ្វើឲ្យប្រជាជនដែលរស់នៅជុំវិញទន្លេ ផ្អើលលែងហ៊ានរស់នៅក្បែរវត្តនោះទៀត។ ក្នុងចំណោមយក្សទាំងបួននោះ មានយក្សនៅទិសខាងជើងមួយ ដែលប្រជាជនល្បីថា កាចសាហាវណាស់ និងពូកែជាងគេ តែងតែដើរ យាមល្បាត មើលការខុសត្រូវក្នុងវត្តអារ៉ាមជានិច្ច ប្រសិនបើអ្នកណាស្រវឹងស្រា ហើយដើរចូលវត្តនោះ ពិតជាជួបជាក់ នឹងយក្សទាំងភ្នែកស្រស់ៗតែម្តង។ ជនប្រមឹកជាច្រើនណាស់មកហើយដែលបានភ័យរត់ប្រាស់អាយ៉ូស រីឯអ្នកមិនដែលជឿក៏បានឃើញជាក់ រហូតដល់ខ្លបខ្លាចតេជៈបារមីយក្សរក្សាវត្តនោះគ្រប់គ្នា។

ក្រោយមកមានអ្នកស្រុកមួយចំនួន បានមកសុំលេខឆ្នោតជាញឹកញាប់ មានអ្នកខ្លះត្រូវអ្នកខ្លះខុស ទើបនាំឲ្យអ្នកស្រុកឆ្ងាយៗ ផ្អើលនាំគ្នាមកសុំលេខឆ្នោតភ្លូកទឹកភ្លូកដី បន្តកន្ទុយគ្នាឥតដាច់វេន។

នាល្ងាចមួយ មាននារីរកស៊ីផ្លូវភេទម្នាក់ ហ៊ាក់ដូចជា មិនសូវមានជំនឿនឹងរឿងបារមីនេះ តែបានមកសុំលេខឆ្នោតដែរ ដោយបន់ស្រន់ថា នឹងថ្វាយខ្លួនប្រាណឲ្យយក្សមួយយប់ ប្រសិនបើខ្លួនត្រូវឆ្នោតពិតមែន។

ប៉ុន្មានថ្ងៃក្រោយមក មានមនុស្សប្រទះសាកសពរបស់នារីម្នាក់នោះ នៅមុខក្លោងទ្វារកន្លែងយក្សខាងជើង។ មុខមាត់របស់សពនាង បានបង្ហាញភាពតក់ស្លុតជាខ្លាំង ហើយខ្លួនប្រាណទទេស្អាត មិនមានអ្វីបិតបាំងកេរ្តិ៍ភេទទេ។ អ្នកស្រុកដែលបានឭអំពីការបន់ដាក់ដង្វាយខ្លួនប្រាណរបស់នាង បានខ្សឹបខ្សាវគ្នាថា យក្សបានមកទារដង្វាយ ដែលនាងបានបន់ស្រន់ពីថ្ងៃមុន។

បើតាមកំណត់ហេតុរបស់ប៉ូលីស ពួកគេបានរកឃើញ សន្លឹកឆ្នោតពីរសន្លឹក នៅជាប់នឹងខ្លួននារីរងគ្រោះ ដែលជា លេខមានសំណាងត្រូវបានរង្វាន់ធំ ហើយចំថ្ងៃដែលនារីម្នាក់នោះបានស្លាប់បាត់បង់ជីវិត៕

 

និពន្ធដោយ ៖ កញ្ញា សុទ្ធារី

មតិ»

1. ក្មេងស្រែ - ខែវិច្ឆិកា 10, 2010

និពន្ធ​ដោយ? ជា​រឿង​ប្រឌិទ?

មេឃា - ខែវិច្ឆិកា 10, 2010

អ្នកនិពន្ធ (សុទ្ធារី) បានរៀបរាប់ថា វាជារឿងពិតមួយ ដែលកើតមាននៅក្នុងប្រទេសថៃ…

2. LoveTruth007 - ខែធ្នូ 3, 2010

សូមប្រាប់ទីតាំងផងថានៅកន្លែងណាឲ្យប្រាកដ ?

មេឃា - ខែធ្នូ 13, 2010

ទាល់តែម៉ែលទៅសួរអ្នកនិពន្ធដោយខ្លួនឯងហើយ… មិនមានចម្លើយទេ…


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: