jump to navigation

អ៊ឹង រដ្ឋា និង ទិត្យ វិច្ឆិកា ត្រូវតុលាការសៀមរាប ប្រកាសផ្តន្ទាទោស ពីបទ មជ្ឈឹម ខែវិច្ឆិកា 3, 2010

Posted by មេឃា in កខគឃង, ព័ត៌មាននីត្យានុកូល, សិក្សា និងវិភាគច្បាប់.
trackback

Source : Cambodia Express News

តុលាការ​កាត់ទោស​ ទិត្យ វិច្ឆិកា​ និង​ អ៊ឹង រដ្ឋា​ ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ៦​ ខែ​តែ​ត្រូវ​ព្យួរ

ដោយ : បាយ័ន (ថ្ងៃទី 21 តុលា 2010)

សៀមរាប: តុលាការ​ខេត្ត​សៀមរាប​ បាន​បើក​សវន​ការកាត់ទោស​លោក ​ទិត្យ វិច្ឆិកា ជា​អ្នកចម្រៀង និង​លោក​ អ៊ឹង រដ្ឋា (​ហៅ​ទុយ​) ជា​ពិធីករ កាលពី​ថ្ងៃ​ទី​២០​ តុលា ​២០១០ ពី​បទ​ប្រើប្រាស់​អាវុធ​បាញ់គំរាម​អ្នកដទៃ ឲ្យ​ជាប់​ពន្ធនាគារ​ ៦​ខែ គិត​ចាប់ពី​ថ្ងៃ​កាត់ទោស តែ​ទោស​នេះ​ត្រូវ​ព្យួរ​ទាំងអស់ ។​លោក ទិត្យ វិច្ឆិកា ជាអ្នកចម្រៀង និងលោក អ៊ឹង រដ្ឋា (ហៅទុយ) ជាពិធីករ

    គួរបញ្ជាក់ថា កាលពី​រាត្រី​ថ្ងៃទី​១១ ខែតុលា ​២០០៨ លោក​ ទិត្យ វិច្ឆិកា​ និង​លោក​ អ៊ឹង រដ្ឋា (​ហៅ​ទុយ​) បាន​ចូល​ទៅ​ផឹកស៊ី​នៅក្លឹប​ហ្សូ​ន​វ័ន (ZONE ONE CLUB) រហូត​យប់​ក៏​នាំគ្នា​ចេញ ។ ពេលនោះ​មាន​ភ្ញៀវ​ថយ​ឡាន​មក​ប៉ះ ​នឹង​ឡាន​នាយ ​ទុយ ក៏​មាន​ការ​ប៉ះ​សម្ដី​គ្នា ។ សន្ដិសុខ​ម្នាក់​ឈ្មោះ ​ស្រី ប៉ូ​រ៉ា ក៏​បាន​ទៅ​ទាញ​របង​បិទ​ ដើម្បី​ដោះស្រាយ តែ​ពេល​នោះ​ធ្វើឲ្យ​នាយទុយ ខឹងក៏​បាន​ដកកាំភ្លើង​ ដែល​ជា​កម្មសិទ្ធិ​របស់​លោក ​ទិត្យ វិច្ឆិកា​ បាញ់​ជា​ច្រើន​គ្រាប់ ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួនទាំង​យប់​ ដើម្បី​សាកសួរ ។

ក្លឹបហ្សូនវ័ន (ZONE ONE CLUB)

    ចំពោះ​អាវុធ​ដែល​ប្រើ​ធ្វើ​សកម្មភាព​ ត្រូវបាន​ដកហូត ចំណែក​មនុស្ស​ក៏​បាន​ដោះលែង​នៅ​ព្រឹក​ថ្ងៃ​ទី១២ ​តុលា​ ២០០៨​ នោះ ។​ តែ​សន្ដិសុខ​ឈ្មោះ​ ស្រី ប៉ូ​រ៉ា បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ​ចំពោះ​ជនបង្ក​ទាំងនោះ​ផងដែរ ។ ទើប​មកដល់​រសៀល​ថ្ងៃ​ទី២០​ តុលា​ ២០១០ នេះ តុលាការ​ខេត្ត​សៀមរាប​សម្រេច​បញ្ចប់​សំណុំរឿង​នេះ ៕

បទមជ្ឈឹម
បទល្មើស​អាជ្ញា​ដែលមានកំរិត​ទាប ជាងបទឧក្រិដ្ឋ ហើយ​​ដែលជា​ទូទៅ តែងតែ​អាចដាក់​​ទណ្ឌកម្ម​​ដោយការ ពិន័យ​ឬ​ជាប់​គុកតិចជាង​​មួយឆ្នាំ ។ (វចនានុក្រម ច្បាប់ របស់ គណៈមេធាវីកម្ពុជា)

មតិ»

1. Fidele - ខែវិច្ឆិកា 3, 2010

អំណាច​ទឹក​ប្រាក់!

2. enana88 - ខែវិច្ឆិកា 4, 2010

ហ្នឹងហើយជាចរិតពាលរបស់តារាខ្មែរ ឮដល់ណាខ្មាស់គេដល់នោះ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: