jump to navigation

កូនរបស់អូន ខែតុលា 22, 2010

Posted by មេឃា in ស្នាដៃនិពន្ធរបស់មេឃា.
trackback

 

ប៉ាក់អើ... ហៅថា ប៉ា មួយម៉ាត់មកកូន...

            ខ្ញុំសែនភ្ញាក់ផ្អើលមែនទែន នៅពេលដែលនារីជាទីស្រឡាញ់ម្នាក់របស់ខ្ញុំ បានប្រាប់ខ្ញុំ​ថា នាងមានកូនជាមួយនឹងខ្ញុំ។ គិតឡើងវិញ យល់ថា ហ៊ាក់ដូចជា មិនសូវទំនងដែរ ព្រោះ​ទើប​តែស្គាល់កាយគ្នា បានត្រឹមតែជាងមួយខែ ក៏អាចមានកូនទៅហើយ។ ក្រោយពេលរៀប​ការ​យ៉ាង​តក់ក្រហល់ កូននោះក៏កើត​មក ហើយមុខដូចខ្ញុំមែនមែន នរណាៗក៏និយាយអីចឹងដែរ ។ ពេលចុះសំបុត្រកំណើត ហើយរាប់ថយក្រោយតាមកំណត់ហេតុប្រចាំថ្ងៃរបស់ខ្ញុំ ទើបដឹងថា ក្មេង​នោះអាយុត្រឹមតែ ជាង ៨ ខែ ក៏អាចកើតមកគ្រប់ខែដែរ !? 

ប្រពន្ធខ្ញុំនៅតែប្រកែកដដែល​ៗថា ខ្ញុំច្រឡំដោយ​ខ្លួនឯង…

តើថ្ងៃណាទើបនាងព្រមប្រាប់ការពិតថា កូននោះជារបស់អ្នកណា !?

ខ្ញុំតែងតែរកលេសឈ្លោះប្រកែកជាមួយនឹងនាងពីរឿងកូន ដើម្បីតែចង់ដឹងថា កូននោះជារបស់អ្នកណា !?

បីឆ្នាំក្រោយចំណងអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ យើងក៏បានឈានដល់ការចែកផ្លូវគ្នា…

រយៈពេលមួយខែ ក្រោយពេលដែលទើបនឹងបែកគ្នា ខ្ញុំនឹកនាង និងកូនខ្លាំងណាស់… ខ្ញុំនឹកដល់ពេលដែលយើងធ្លាប់ផ្អែមល្ហែមនឹងគ្នា… នឹកដល់សម្លេងតូចៗ ដែលស្រែកហៅថា «ប៉ាប៉ា!!!» ខ្ញុំនឹកដល់ទម្ងន់ដ៏ស្រាលរបស់ក្មេងតូចម្នាក់ ដែលតែងតែទម្លាក់មកលើទ្រូងរបស់ខ្ញុំ នៅរាល់មុនពេលចូលគេង…

គិតចុះឡើង… ខ្ញុំនៅតែសម្រេចចិត្តអាចទទួលយកនាង និងកូនបាន…តើនាងអាចទទួលយកខ្ញុំវិញដែរ ឬទេ !?

មុនពេលបែកគ្នា ខ្ញុំបានសួរបញ្ជាក់នាងថា តើរយៈពេលដែលយើងបាន​រស់នៅជាមួយគ្នាជិត បួន ឆ្នាំនេះ អូនសប្បាយចិត្ត ឬពិបាកចិត្តច្រើនជាង !? 

នាងបានឆ្លើយសំណួររបស់ខ្ញុំថា ពិបាកចិត្តច្រើនជាង ព្រោះខ្ញុំតែងតែធ្វើឲ្យនាងយំរហូត…

ការបែកគ្នាអាចជា ដំណោះស្រាយមួយដ៏ល្អសម្រាប់នាងដែរ ឬទេ !?

 

ឆាប់ៗនេះ… ប្រលោមលោកស្នេហា និងតម្លៃនៃជីវិតយុវវ័យ… មានតែនៅក្នុង ប្លុកមេឃា (តំណរភ្ជាប់គ្មានដែនកំណត់…)

មតិ»

1. Samady KS - ខែតុលា 22, 2010

ដល់ ក ខ្ញុំ​​ខំ​ប្រឹង​អាន​ឡើង​លាន​ភ្នែក ចុង​ក្រោយ​បែរ​ជា​ឱ្យ​រង​ចាំ​ទៅ​វិញ!

មេឃា - ខែតុលា 23, 2010

បែបនេះ គេហៅថា ឃោសនា…

បានជាត្រូវរង់ចាំព្រោះ រឿងនេះមិនទាន់សរសេរចប់នៅឡើយទេ (មិនដឹងថា គួរតបញ្ចប់របៀបណា !?) … ម៉្យាងទៀត ត្រូវធ្វើការផ្សាយសាកល្បង មុននឹងឆ្លងក្រសួង…

អរគុណសម្រាប់ចំណាប់អារម្មណ៍…

2. enana88 - ខែតុលា 23, 2010

អុញ មេឃារៀននិពន្ធរឿងពីកាល់ណានៀក?

មេឃា - ខែតុលា 25, 2010

រៀនយូរហើយ… បង្ហោះផ្សាយបាន មួយរឿង «ចិញ្ចៀនក្រូម៉េ» អានលេងៗសិនតូវ… រកមើលក្នុងទំព័រ ស្នាដៃនិពន្ធ…

3. ក្មេងស្រែ - ខែតុលា 27, 2010

អាន​ហើយ​គួរ​អោយ​ជក់ចិត្ត! ចង់​ដឹង​ឆាប់ៗថា ការដែល​ដាំ​ស្វាយ​បាន​ជម្ពូរ ហ្នុង​ទៅ​ជា​ម៉េចរ៉ូវ?

4. មេឃា - ខែតុលា 27, 2010

មិនហ៊ានធានា ថា ឡាអរ ទេ តើត្រឹមអាចប្រើការបាន…


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: