jump to navigation

នរណាអាចជួយ អភិវឌ្ឍអក្សរសាស្រ្ត ប្លុកខេមរភាសា បាន !? ខែកញ្ញា 12, 2010

Posted by មេឃា in កំណត់ហេតុមេឃា.
trackback

មេឃា ៖ អ្នកប្រើប្រាស់ប្លុកខេមរភាសា ដែលទើបតែបង្កើតថ្មី មួយចំនួន បានសម្តែងការត្អូញត្អែរ អំពីការផ្លាស់ប្តូរទម្រង់វេប រដ្ឋបាល និង ការប្រែសម្រួលពាក្យ ពីដើមកំណើត ភាសាបរទេស (អង់គ្លេស) មកជា ខេមរភាសា មកប្រើប្រាស់ក្នុងប្រអប់បញ្ជា ឬទូបញ្ជា និមួយៗ។ អ្នកដែលអាចធ្វើកំណែ បែបនេះ បានត្រូវបាន គេដឹងថា ជាក្រុមអ្នក ដែលមាន ទឹកចិត្ត ឬចង់បានមុខមាត់ ហើយមានចំណេះ ដឹងផ្នែក បច្ចេកវិទ្យាព័ត៌មាន ឬជាអ្នកគ្រប់គ្រង រដ្ឋបាល លើប្លុកប្រកាស ជា​ខេមរភាសា ដែលមានភារៈ ធ្វើបច្ចុប្បន្នកម្ម ប្លុក និងកំណែ ពាក្យ ដើម្បីឲ្យ អ្នកប្រើប្រាស់ ប្លុកខេមរភាសា ថ្មីៗ ងាយយល់ ហើយស្រួលប្រើប្រាស់ជាងមុន។

បើ តាម ប្រកាស របស់ ប្លុកមួយ ដែលដាក់ឈ្មោះថា ប្លុកខ្មែរ ឬដើម្បីខ្មែរ http://2khm.wordpress.com/ បានលើកឡើងនូវភាពប្រទាំងប្រទើសមិនចេះដាច់ ចំពោះទស្សនៈ និងនិន្នាការអ្វីមួយ !? អំពីការប្រើសម្រួលពាក្យ ខេមរភាសា…

មានប្លុកមួយ ដែលដាក់ឈ្មោះថា បកប្រែ ឬTranslate http://translate.wordpress.com/projects/gravatar/km/default

គឺត្រូវបានគេជឿថា បង្កើតឡើងដើម្បីសាធារណខេមរជន ដែលមានបំណង កែប្រែពាក្យ ឬចំណេះដឹង ផ្នែកអក្សរសាស្រ្ត អាចចូលរួម ប្រែសម្រួល ពីពាក្យ ដើម មកជាខេមរភាសា ឬភាសារបស់ខ្លួន ក្នុងន័យតែមួយ ងាយស្រូលប្រើប្រាស់ទាំងអស់គ្នា… នីតិវិធី និងការសម្រេចចិត្ត អាចនឹងយកតាមគោលការណ៍សកល ដែលធ្លាប់មានស្រាប់ ហើយអនុវត្តមានជោគជ័យ។

ជាការអនុវត្ត ដែលបានជោគជ័យរួចមកហើយ http://www.wikipedia.org/ ក៏មានសេវាបែបនេះដែរ គឺសាធារណជន (សកលជន) អាចចូលរួម កែប្រែទិន្នន័យ ទាំងមូល (ព័ត៌មានទាំងនេះមិនត្រូវបានណែនាំ​ឲ្យយក​មកប្រើប្រាស់ជាផ្លូវការទេ) ហើយប្រសិនបើមាន ពាក្យ ឬប្រយោគ ឬព័ត៌មានទំនាស់ ស្ថាប័នមួយនេះ មានវេទិកា ពិភាក្សា (Discussion) ដើម្បីបកស្រាយ និងការពារ ទិន្នន័យ ដោយអ្នកផ្ទុកទិន្នន័យផ្ទាល់។ ការសម្រេចចិត្ត នឹងធ្វើឡើងជា​សាធារណ ហើយសម្រាប់អ្នកដែលមាន គណនី ជាសមាជិក អាចនឹងបញ្ជាក់ពី ភាពសុក្រិតបាន។ ទំនាស់ ទិន្នន័យ លើ បណ្តាញព័ត៌មានមួយនេះ មានច្រើនជាង ប្លុកខេមរភាសា ដែលមានសមាជិក ត្រឹមតែ ខ្ពង់ពាន់ នេះទៅទៀត តែទំនាស់ទាំងនេះ ត្រូវបានដោះស្រាយ ដោយយកគោលការណ៍ មកអនុវត្ត ទោះបីជា វាមិនសុក្រិតមួយរយភាគរយ តែគេយកតាម មហាញាណ របស់អ្នកគ្រប់គ្រង និងមតិភាគច្រើន។

 

តើ ទស្សនៈរបស់ ខេមរជន ចំពោះការប្រែសម្រួលពាក្យ អាចនឹងមានភាពចាស់ទុំជាងនេះទេ !? តើពេលណា !? នរណាអាចជួយបាន !?

 

អនុសាសន៍ ៖ ការប្រែសម្រួលអក្សរសាស្រ្ត  ត្រូវការជំនាញអក្សរសាស្រ្ត (ទាំងអក្សរសាស្រ្ត អង់គ្លេស និងអក្សរសាស្រ្តខ្មែរ) ជាចាំបាច់ បច្ចេកវិទ្យា អាចមិនមែន ជាអាទិភាព សម្រាប់ការប្រែសម្រួលអក្ខរាវារុទ្ធទេ ក្នុងន័យនេះ សូមអ្នកអក្សរសាស្រ្ត ជួយចូលរួមវិភាគទាន ក្នុងការប្រែសម្រួលផង ហើយសូមគោរព និងរក្សាទឹកចិត្តគ្នា ដោយអនុមោទនា យកកុសល រៀងខ្លួន។

 

ដោយបំណងល្អពី មេឃា

 

មតិ»

1. សុវិចិត្រ - ខែកញ្ញា 13, 2010

ខ្ញុំ​យល់​ស្រប​តាម​អនុសាសន៍ របស់​បង។ តែ​តើ​យើង​អាច​រក​អ្នក​អក្សរ​សាស្ត្រ​ដែល ស្ម័គ្រ​ចិត្ត​ជួយ​យើង​បាន​តាម​ណា​ទៅ? បើ​សម័យ​នេះអី​ក៏ $ អី​ក៏ $។ ខ្ញុំ​បក​ប្រែ​កម្មវិធី​មួយ​ចំនួន​សព្វ​ថ្ងៃ​នេះ ក៏​មាន​បញ្ហា​ត្រង់​ពាក្យ​មួយ​ចំនួនដែរ តែ​ដោយ​សារ​តែ​ខ្វះ​ប្រភព​ពាក្យ ខ្វះ​ន័យ​ពាក្យ ទើប​ធ្វើ​អោយ​ខ្ញុំ​មាន​ការ​ពិបាក​ក្នុង​ការ​បក​ប្រែ។ ហើយ​សទ្ទានុក្រម​ភាសា​អាយធី អង់គ្លេស-ខ្មែរមួយ​ចំនួន ក៏​មិន​អាច​យក​ជារ​ការ​បាន​ទាំងអស់​ដែរ ព្រោះក្នុង​សទ្ទានុក្រមនោះ ពាក្យ​ខ្លះ​ពិត​ជា​ពិបាកយល់ ដូច្នេះ​ទើប​ធ្វើ​អោយ​អ្នក​ប្រើ​វា ប្រឹង​រក​ពាក្យ​ថ្មី​មក​ជំនួស ហើយ​ការ​ដែល​អោយ​គេ​ឯង​ជួយ​បក​អាច​មាន​ការ​ជួន​កាល​ខ្វែង​គំនិត​គ្នា ជួន​កាល​ក៏​អាច​យក​ជារ​ការ​បាន។ ដូច្នេះ​បើ​សិន​ជា​យើង​មាន​សមាគមន៍​មួយ សម្រាប់​អ្នក​ស្ម័គ្រ​ចិត្ត​ចូល​រួម​បក​នោះ ពិត​ជា​ល្អ។ តែ​មិនដឹង​ថា​ពេល​ណា​ទើប​មាន​នោះទេ។ គិត​ចុះ​គិត​ឡើង ដូច​ជា​ពិបាក​ដោះស្រាយ​មែនទែន។

Samady KS - ខែកញ្ញា 13, 2010

វិចិត្រ​! បើ​តាម​គំនិ​ត​បង​វិញ ពេល​ខ្លះ​យើង​ពុំ​ចាំ​បាច់​បក​ប្រែ​ពាក្យ​ជា​ភាសា​កម្ចី​នោះ​ទេ ព្រោះ​អ្វី​ដែល​កំពុង​ប្រើ​ស្រាប់ គួ​ប្រើ​ទៅ… ពី​ដើម​មក បង​ធ្លាប់​បាន​មើល​​ក្នុង​គណនី ធ្លាប់​ឃើញ​ថា វិចា តែ​ក្រោយ​មក​ស្រាប់​តែ​ឃើញ មតិ និង​ពាក្យ​ជា​ច្រើន​ទៀត! ឧៈ បន្ទាន់​សម័យ ស្រាប់​តែ​ឃើញ​ថា អាប់​ឌេត យល់​ល្អ​កុំ​ប្រើ​ពាក្យ​ថា អាប់​ឌេត អី​អាច​ប្រើ​ថា ទំនើប​កម្ម ឬ បន្ទាប់​សម័យ​ក៏​បាន​ដែរ ជៀស​វាង ភាសារ​កម្ចី​ឲ្យ​​​បាន​សល់ តិច​តួច​បំផុត ទើប​ជា​ការ​ល្អ

វិចិត្រ - ខែកញ្ញា 13, 2010
មេឃា - ខែកញ្ញា 14, 2010

មិនមានយោបល់រួម !!! ត្រូវការពេលវេលា ដើម្បីធ្វើប្រជាមតិ !!!

មេឃា - ខែកញ្ញា 13, 2010

អ្វីៗមិនមែនពិបាក យ៉ាប់យ៉ឺន ដូច សុវិចិត្រ គិតទេ… សមាគមអក្សរសិល្ប៍ នូហាច អាចជួយបញ្ហាទាំងនេះ បាន…
សាស្រ្តាចារ្យអក្សរសាស្រ្ត និងនិស្សិតអក្សរសាស្រ្ត មួយចំនួន សុទ្ធតែមាន គណនី wordpress សំខាន់ ថា តើ ខេមរជន ទទួលយកបានកម្រិតណា !?

ដូច សាម៉ាឌី បកស្រាយអីចឹង តើ វាចា​ និងមតិ វាខុសគ្នាម៉េច នឹង comment !?

ញ៉ុម ឯកភាព នឹងយោបល់ សាម៉ាឌី ពាក្យ ដែលបានប្រែហើយ ប្រសិនបើ អាចស្តាប់បាន មិនបាច់ បកប្រែទៀតទេ ហើយគួរតែ ព្យាយាមប្រើពាក្យ ដែលមិនទាន់បានប្រែ ឲ្យច្រើន តាមដែលអាចធ្វើបាន…

ពាក្យមួយចំនួន ដែលបានប្រើប្រាស់នៅថ្នាក់ជាតិ ហើយគួរតែទទួលមកអនុវត្តទៅ កុំឲ្យវាប្រទាំងប្រទើស ច្រើនពេក ទុកពេលអភិវឌ្ឍខ្លួន ​ឯង និង សង្គមគ្រួសារ ឲ្យបានច្រើនទៅ…

ញ៉ុមធ្លាប់បានចូលរូមឲ្យយោបល់គាំទ្រក្នុងការប្រែពាក្យ Evicted មួយដែរ ដែលពាក្យនេះ គួរតែប្រែថា «បណ្តេញចេញ» តែ គ្រាន់តែបកបែបនេះភ្លាម រដ្ឋាភិបាលប្រតិកម្ម ដាច់ក្បាលកន្ទុយ ទើបក្រោយមកសម្រួលត្រឹមពាក្យ «ផ្លាស់ទីលំនៅដោយបង្ខំវិញ» ពាក្យនេះ អាចនឹងមានន័យដូចគ្នា តែស្រាលជាង…

ពាក្យមួយទៀត ដែលរដ្ឋាភិបាលប្រតិកម្មដែរ គឺ ពាក្យ Undermined ដែលវិទ្យុ បារាំងប្រែសម្រួលពី របាយការណ៍របស់ខុមហ្រ្វែល មួយ ថា «ធ្វើឲ្យអន្តរាយ» ចុងក្រោយ ញ៉មបានជួយសម្រួល មកត្រឹម «ធ្វើឲ្យអន់ថយ» ….

សរុបមកវិញ តាមគោលការណ៍នៃការប្រែពាក្យ តុលាការសន្មត់យកតាមពាក្យដើម… ប្រសិនបើ ខេមរជន មានទំនាស់លើពាក្យ ឬប្រយោគណាមួយ ប្រយោគដើម នឹងត្រូវលើកយកមកពិភាក្សា… ប្រសិនបើអាច សម្រួល ហើយទទួលយកបាន គួរតែបិទភ្នែកខ្លះតូវ !!

ប្រទេសប្រជាធិបតេយ្យណា ត្រូវតែម្នាក់ឯង គេថា យើងឆ្កួតហើយ… រឿងព្រេងខ្មែរ ក៏បានបង្រៀនដែរ…

សុវិចិត្រ - ខែកញ្ញា 14, 2010

អរគុណ! ខ្ញុំ​បាន​យល់​ច្បាស់​បន្ថែម​ទៀត​ហើយ

មេឃា - ខែកញ្ញា 14, 2010

រឿងងាយទេ !!!

គ្រូញ៉ុម ម្នាក់ ជនជាតិបារាំង តែរស់នៅអាមេរិក តែងតែនិយាយពាក្យនេះ «Easy !»
គាត់និយាយថា គ្មានអ្វី ដែលមនុស្សរៀនមិនចេះទេ គ្រាន់តែទាមទា ពេលវេលាប៉ុណ្ណោះ…
សម្រាប់អ្នកពូកែ គេអាចរៀន ១ ថ្ងៃ ស្មើនឹងអ្នកមិនសូវពូកែ រៀន ១ ឆ្នាំ ឬ១០ ឆ្នាំ តែគង់តែនឹងចេះ ដូចគ្នា…

2. កំឡោះខ្មែរ - ខែកញ្ញា 13, 2010

ត្រូវការការពិគ្រោះយោបល់តាមទូរស័ព្ទដោយឥតគិតថ្លៃដើម្បីដោះស្រាយបញ្ហា? សូមទាក់ទងមកលេខ ៖
-សម្រាប់ទូរស័ព្ទលើតុ សូមតេមកលេខ ១២៨០-ឥតគិតថ្លៃសម្រាប់ប្រព័ន្ធ០២៣ លេខ៦ខ្ទង់។
-សម្រាប់ទូរស័ព្ទដៃ សូមតេមកលេខ ០២៣ ២១ ៧៦ ៣៥ ឬ ០២៣ ២១ ៧៦ ៣៧-ឥតគិតថ្លៃសម្រាប់ប្រព័ន្ធ០២៣ លេខ៦ខ្ទង់។
-ផ្ញើរសារទូរស័ព្ទមកលេខ ០១៧ ៩៨ ៥៨ ១០។
-ទស្សនាគេហទំព័របណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជាដើម្បីដាក់សំនួរ ទទួលចម្លើយ ស្តាប់និងទាញយកបទចំរៀងខ្មែរ និងអង់គ្លេសពិរោះៗ និងអានព័ត៌មានដែលទាក់ទងនិងកុមារ និងយុវវ័យ ៖
http://www.childhelpline.org.kh/Defaultkh.aspx

3. អង្គរក្សតូច - ខែកញ្ញា 13, 2010

ខ្ញុំយល់ថា វាប្រហែលជាមិនអាចទៅរួចទេ ដែលយើងឲ្យម្ចាស់គ្រប់គ្រងប្លកខេមរៈ ភាសាធ្វើតាមសំណើររបស់យើង ព្រោះ​កន្លងមកដូចដឹងស្រាប់ហើយ គេបានកែនិងជួយសំរួលពាក្យរឺឃ្លាមួយចំនួនដែលពិបាកយល់ តែគេនៅតែមិនព្រមកែតាម​សំណើរបស់ជនជាតិខ្មែរដដែល!!!

4. វិចិត្រ - ខែកញ្ញា 13, 2010

នៅ​លើ http://2khm.wordpress.com/ ពេល​នេះ​យើង​បាន​ត្រឹម​តែកត់ត្រា​ទុក​នូវ​ទស្សនៈ​របស់​អ្នក​ប្រើ​ប្រាស់​ប្លក​តែ​ប៉ុណ្ណោះ។
ចំពោះ​ការសំរេច​ណា​មួយ ខ្ញុំ​គិត​ថា​ពិបាក​ណាស់ យើង​មិន​អាច​ធ្វើ​លឿនច្បោលៗ បោះឆ្នោត​យកៗ បាន​ទេ។ បើ​ចេះ​តែ​បោះ​ឆ្នោត​នោះ តើ​ប្រាកដ​ថា​អ្នក​ចូល​រួម​ហ្នឹង​គិត​ត្រូវ​រឺ? ជួនកាល​បោះ​ទាំង​ខុស។ តែ​បើ​ថា​មិន​បោះឆ្នោត និយាយ​រក​ខុសត្រូវ នោះ​មិន​យូរ​ទេ នឹង​ស្ងាត់​ជ្រៀបគ្មាន​នរណា​ចូល​រួម​ឡើយ​។ ទាំង​នេះ​ហើយ​ជា​ការលំបាក។

ការ​អញ្ជើញ​អ្នក​ចេះ​ដឹង​ផ្សេង​ទៀត ដែល​ជា​ចាស់ៗ ជួនកាល​គាត់​មិន​ចេះ​ប្រើ​ប្លក​នេះផង ជួន​កាល​គាត់​មិន​ចេញ​មក​ទេ គាត់​ប្រកាន់​ខ្លួន។ល។ តែថា​យើង​មិន​ដែល​បាន​អញ្ជើញ​អ្នក​ចេះ​ដឹង​ទាំង​នោះ​មក​ចូល​រួម​ទេ។ ហេតុអ្វី? ព្រោះ​យើង​មិន​ទាន់​មាន​គោលការណ៍​របស់​ខ្លួន​ត្រឹម​ត្រូវ។

ការ​បង្កើត​ពាក្យ​ណា​មួយ ត្រូវការ​ការ​ចូល​ពី​មជ្ឍដ្ឋាន​ពីរ អ្នក​បង្កើត​និង​អ្នក​ប្រើ។ គេ​មិន​អាច​បង្កើត​ពាក្យ​មួយផ្សេង​ ដល់​អ្នក​ប្រើ​គេ​ប្រើ​ផ្សឹង​បាន​ឡើយ។

មេឃា - ខែកញ្ញា 13, 2010

មនុស្សមានគំនិតធំពីរ ដែលមានចរន្ត ពេញមួយជីវិត គឺ សុទិដិ្ឋនិយម និងទុទិដ្ឋិនិយម ….

ញ៉ុមមានទស្សនៈសុទិដ្ឋិនិយម (សិក្សាពីលោកសេរី) ជានិច្ចថា មិនមែនជារឿងលំបាកទេ… គ្រាន់តែត្រូវការ​ពេលវេលាបន្តិច… តាមការអនុវត្តជាក់ស្តែង នៅសង្គមប្រជាធិបតេយ្យ គេទទួលយក មតិភាគច្រើន ឬការនិយម តៗគ្នា ដូចជា ពាក្យថា ទាល់តែយូរ អស់ទាស់ហ្មង មានន័យជ្រៅ កាលានុវត្តភាព បច្ចុប្បន្នកម្ម សកលភាវូបនីយកម្ម … អីអស់ហ្នឹង សុទ្ធតែមានអ្នកគាំទ្រ ទើប វាមានជីវិតដល់សព្វថ្ងៃ …. បើ អ្នកសង្គមប្រជា ធិបតេយ្យជាងនេះ ទៀត មនុស្សមួយក្រុម ក៏អាចបង្កើតពាក្យ សម្រាប់ ពិភពលោកទំាងមូល ប្រើបានដែរ ដូចជាពាក្យ Blunch ត្រូវបានគេប្រើសម្រាប់ ពេលអាហារ ចន្លោះ ពី Breakfast និង Lunch …. តើអ្នកធ្លាប់ឮ គេប្រើពាក្យនេះទេ !? ក្នុងកិច្ចប្រជុំ អាស៊ាន កាលពីឆ្នាំមុន គណៈប្រតិភូបានប្រាប់ញ៉ុម…

Gudam & Gudpm… ពាក្យនេះ ចាប់ផ្តើមពីការប្រើសារ SMS (Short Message Services) ក្រោយមកក៏ពេញនិយម ហើយត្រូវបានគេយកមកប្រើពេញ ហ្វីលីពីន… ពាក្យនេះ បើមានគេប្រើតិច យើងហៅថា ជាពាក្យគ្រាមភាសា ឬពាក្យកំណត់សម្រាប់ក្រុម តែបើមានគេនិយមច្រើន វាក្លាយជាពាក្យដែលមានប្រជាប្រិយ ឬសមហេតុ ម៉្យាងទៅវិញ…

សម្រាប់ ប្លុកខ្មែរ ៖ អ្នកដែលអាចបោះឆ្នោតបាន គឺជា អ្នកដែល មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយស្របតាមលក្ខខណ្ឌចាំបាច់ មួយចំនួន… ការបោះឆ្នោត ប្រកាសប្រើប្រាស់ ប្រយោគ ឬពាក្យនេះ ទៀតសោត ក៏មានសុពលភាពត្រឹមតែ ប្លុក wordpress ប្រសិនបើ ពាក្យដែលបានប្រែ មានទំនាស់ នីតិវិធី និងគោលការណ៍ គួរតែប្រើមកដោះស្រាយ…

មនុស្សជំនាន់ថ្មី តែងតែយល់ថា ធ្វើការមិនចុះជាមួយនឹងមនុស្សជំនាន់ចាស់ តែពួកគេភ្លេចរឿងមួយថា មនុស្សចាស់ មានបទពិសោធន៍ ហើយថ្ងៃក្រោយ មនុស្សជំនាន់ថ្មី និងចាស់ដូចគ្នា…

ការប្រែពាក្យមិនតម្រូវ ចេះកុំព្យូទ័រទេ ! អ្នកដែលពូកែ ក៏គេមិនដែលធ្វើខ្លួលឯងដែរ គេគ្រាន់តែផ្តល់យោបល់ ដូចជា ទីប្រឹក្សា ឬអ្ន​កប្រឹក្សាជាដើម… សំខាន់ ថាតើ មានអ្នកជឿជាក់ប៉ុណ្ណា…

វិចិត្រ - ខែកញ្ញា 13, 2010

ឧបមា​បើ​គាត់​អត់​ចេះ​កុំព្យូទ័រ អោយ​គាត់មក​បញ្ចេញ​មតិនៅ​លើ​ Internet យ៉ាងម៉េច? Sign in អី​រញេរញ៉ៃ​ទៀត ចាស់ខ្លះ​បង្រៀនម៉ាអាទិត្យ​មិន​ទាន់​ចេះ​ផង។

“នីតិវិធី និងគោលការណ៍ គួរតែប្រើមកដោះស្រាយ” … “នីតិវិធី និងគោលការណ៍” ហ្នឹង​ហើយ​ដែល​សរសេរ​មិន​ទាន់​ចេញ​នោះ​ នៅ​ស្ញេញ​មក​ទល់​សព្វថ្ងៃ។

មេឃា - ខែកញ្ញា 14, 2010

ក្នុងន័យខាងលើ អ្នកដែលត្រូវការ យោបល់ពី មនុស្សចាស់ អាចទៅពិភាក្សាជាមួយពួកគាត់ ហើយយកមក ចែករំលែក ក្នុងប្លុកយើង ដោយរក្សាសិទ្ធិ ដល់ពួកគាត់ផង (គាត់ក៏ចង់បានមុខមាត់ដែរ)

5. ផ្កាយដុះកន្ទុយ - ខែកញ្ញា 13, 2010

ឈឺក្បាលណាស់!!! ចង់រកថ្នាំជំនួយ!!! ខ្ញុំអត់ដឹងថាជួយម៉េច ហើយក៏មិនដឹងថាជួយយ៉ាងម៉េចដែរ ក្រៅពីទឹកចិត្តដ៏តូចល្អិតមួយនេះ សង្ឃឹមថាយើងនឹងមានការឯកភាពគ្នា​ទៅលើបំរើបំរាស់ភាសា….

6. cambochamoeun - ខែកញ្ញា 13, 2010

សូមសួរបងកម្លោះខ្មែរបន្តិចថា លេខទូរស័ព្ទខាងលើ សម្រាប់សួរពីបញ្ហាទូទៅឬយ៉ាងណា?

អង្គរក្សតូច - ខែកញ្ញា 13, 2010

បញ្ហាទាក់ទងនឹងកុមារទេ រួចចុះបងកុមារអីដែរ!!!?

7. Samady KS - ខែកញ្ញា 13, 2010

ដល់ ក ហើយ​ខ្ញុំ​អាន​ឡើង​ចង់​ជ្រុះ​គ្រាប់​ភ្នែក… តែ​ណ្ហើយ យ៉ាង​ម៉េច​​ក៏​បាន​ដែរ ខ្ញុំ​ចូល​ចិត្ត​សម្រប​តាម​គេ​ណាស់ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​ខាង​លើ មិន​មែន​សំដៅ​ ថា​ចង់​ចាប់​កំហុស​ពាក្យ​នេះ ឬ​ពាក្យ​នោះ ឡើយ…. ដូច​ជា​ពាក្យ​ថា Update បង់​បក​យ៉ាង​ម៉េច​ក៏​បាន​ដែរ ប៉ុន្តែ​ត្រូវ​ឲ្យ​មាន​តម្លា​ភាព​ផង កុំ​ឲ្យ​​ខុស​គ្នា​ច្រើន​ពេក, បាន​ន័យ​ថា កន្លែង​ខ្លះ​ខ្ញុំ​ឃើញ​​ដាក់​ថា អាប់ឌេត ដល់​ឃ្លា​ផ្សេង​ទៀត​ឃើញ​ដាក់​ថា បន្ទាន់​សម័យ​ទៅ វិញ, ដល់​ចឹង​ទៅ ខ្ញុំ​ចង់​ច្រឡំ​ ព្រោះ​គិត​ថា ចុម? អាប់ឌេត ផង បន្ទាន់សម័យ ​ផង ម៉េច​​ក៏​ពាក្យ​តែ​មួយ បក​ប្រែ​ពី​ដង ផ្សេង​ៗ​គ្នា?

វិចិត្រ - ខែកញ្ញា 13, 2010

ការ​បក​ប្រែ ​Wordpress មិន​មែន​ជា​ការងាយស្រួល​នោះ​ទេ អ្នក​គ្រប់​គ្នា​ប្រហែល​ស្គាល់​រសជាតិ​ហើយ។

ចំនែក​ឯពាក្យ Comment នេះ​វិញ​ សូម​អានអត្ថបទ​នេះ៖

http://rainnamail.wordpress.com/2007/12/07/%E1%9E%9F%E1%9E%BC%E1%9E%98%E1%9E%87%E1%9E%BD%E1%9E%99%E1%9E%80%E1%9F%82%E1%9E%82%E1%9F%92%E1%9E%93%E1%9E%B6/#comments

មេឃា - ខែកញ្ញា 14, 2010

មិនទាន់មានភាពចាស់ទុំ … ត្រូវការពេលវេលាបន្ថែមទៀត…


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: