jump to navigation

ឪកាសសម្រាប់តែអ្នកនិពន្ធ ខែសីហា 30, 2010

Posted by មេឃា in កខគឃង.
trackback

វិទ្យាស្ថាន​នៅ​អាមេរិក​ផ្ដល់​ឱកាស​ឲ្យ​អ្នក​និពន្ធ​អក្សរសិល្ប៍​ខ្មែរ​បង្ហាញ​ស្នាដៃ

ដោយ  ហាស់ សាន 

ប្រភព ៖ វិទ្យុអាស៊ីសេរី 2010-08-29

វិទ្យាស្ថាន វ៉ាត់សុន (Watson) នៃ​សកល​វិទ្យាល័យ ប្រោន (Brown University) ក្នុង​រដ្ឋ រ៉ូដអាយឡិន (Rhode Island) សហរដ្ឋ​អាមេរិក មាន​កម្មវិធី​ផ្ដល់​ឱកាស​ឲ្យ​អ្នក​និពន្ធ​ផ្នែក​អក្សរសិល្ប៍​ខ្មែរ ចូលរួម​បង្ហាញ​ស្នាដៃ ជា​របៀប​សរសេរ និយាយ​រឿងរ៉ាវ​អំពី​សម័យ​បច្ចុប្បន្ន ជា​រឿង​ខ្លី​ៗ និង​សៀវភៅ​កំណាព្យ។

តាម​សេចក្ដី​ជូន​ដំណឹង​ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន កម្មវិធី​នេះ​កើត​ឡើង​ដោយ​មាន​និស្សិត​ខ្មែរ​គឺ​លោក ខូ តារាឫទ្ធិ រៀន​នៅ​ទី​នោះ ដែល​កំពុង​រៀបចំ​បោះពុម្ព​ផ្សាយ​សៀវភៅ​ពីរ។

ក្នុង​សេចក្ដី​ជូន​ដំណឹង​នោះ​មាន​បញ្ជាក់​ថា ប្រធានបទ​សរសេរ​ដោយ​សេរី ជា​ប្រភេទ​អក្សរសិល្ប៍​ទំនើប និយាយ​អំពី​រឿងរ៉ាវ​សម័យ​បច្ចុប្បន្ន។ កំណាព្យ​មួយ​អត្ថបទ​មិន​លើស​ពី ៥​ទំព័រ ហើយ​ទទួល​ត្រឹម​ថ្ងៃ​៣១ ខែ​តុលា ឆ្នាំ​២០១០​នេះ។ រឿង​ខ្លី​មួយ​អត្ថបទ​មិន​លើស​ពី ១០​ទំព័រ ទទួល​ត្រឹម​ថ្ងៃ​៣១ ខែ​ធ្នូ ឆ្នាំ​២០១០។

ការ​ចូលរួម​ពី​កវី អ្នក​និពន្ធ​ខ្មែរ ជា​ផ្នែក​មួយ​ដ៏​សំខាន់ ដើម្បី​លើក​ស្ទួយ​វិស័យ​អក្សរសិល្ប៍ អក្សរសាស្ត្រ​ជាតិ ។ បើ​លោក​អ្នក​មាន​ចិត្ត​ចង់​ចូលរួម វិទ្យាស្ថាន​នោះ​ផ្ដល់​អាសយដ្ឋាន​ដូច​ត​ទៅ​នេះ ៖

លោក ខូ តារាឫទ្ធិ
Watson Institute
Brown University
111 Thayer Street, P.O. Box 1970
Providence, RI 02912
Tel: 401-863-9744
ឬ​តាមរយៈ​អ៊ីម៉េល ៖ khmerlite@gmail.com

Copyright © 1998-2010 Radio Free Asia. All rights reserved.

មតិ»

1. enana88 - ខែសីហា 31, 2010

សម្រាប់តែអ្នកនិពន្ធ? ត្រង់ណាបញ្ជាក់ថាជាអ្នកនិពន្ធ (ញ៉ុំអត់ដឹងមែន ដូចជាត្រូវមានសញ្ញាប័ត្រ ឬយ៉ាងម៉េច)? ហើយចំពោះប្រធានបទ?

មេឃា - ខែសីហា 31, 2010

ប្រធានបទ គឺទូទៅ សម្រាប់ព័ត៌មានបន្ថែម អាចសាកសួរទៅ លោក ខូ តារាឬទ្ធិ ឬអាចស្វែងរកព័ត៌មាន ៖ http://archphkai.wordpress.com/

ញ៉ុមគិតថា អ្នកនិពន្ធ អាចនឹងចាប់អារម្មណ៍ … អ្នកនិពន្ធពេលនេះ សំដៅដល់អ្នកដែលស្រឡាញ់ការសរសេរ មិនចាំបាច់សញ្ញាបត្រអីក៏បានដែរ…

2. អង្គរក្សតូច - ខែសីហា 31, 2010

កំណាព្យ​មួយ​អត្ថបទ​មិន​លើស​ពី ៥​ទំព័រ គ្រាន់តែឃើញ សន្លប់ឈបាត់!!

មេឃា - ខែសីហា 31, 2010

អីចឹងបានថា ឪកាសនេះសម្រាប់តែអ្នកនិពន្ធ !


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: