jump to navigation

ម្ចាស់ប្លុកខ្មែរ ចង់ប្រែឈ្មោះឲ្យទាន់សម័យ !!? ខែ​សីហា 17, 2010

Posted by មេឃា in កខគឃង.
trackback

មួយរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ប្លុកខេមរភាសា មានឈ្មោះថ្មីៗ កើនឡើងយ៉ាងសន្ធឺក មេឃា ចង់ធ្វើបច្ចុប្បន្នកម្ម តំណរភ្ជាប់ ប្លុកទាំងនោះ តែក្រោយពី ពិនិត្យលម្អិតលើ អាស័យដ្ឋាន URL នៃ ប្លុកឈ្មោះថ្មី មួយចំនួន ធំ ក៏បានដឹងថា តាមពិតជាប្លុកដែលបង្កើតពីមុនមកហើយ តែធ្វើបច្ចុប្បន្នកម្មឈ្មោះ សោះ… មានហេតុផលអ្វីខ្លះ ទើបប្តូរឈ្មោះ ដោយមិនមានការជូនដំណឹងជាមុនបែបនេះ !?

បើដឹងសូមជួយប្រាប់ផង…

Advertisements

មតិ»

1. ឧត្តម's ប្លក - ខែ​សីហា 17, 2010

អត់មានញុមផង! អត់យោបល់! ហិហិ
សួស្តីមេឃា! សុខសប្បាយទេ? ដូចស្ងាត់អត់ដែលឃើញទៅផឹកកាហ្វេផ្ទះញុម? ហាសហា!! 😀

មេឃា - ខែ​សីហា 17, 2010

ឧត្តុម មិនមែនដូរឈ្មោះទេ គឺដូរ ទាំងត្រកូលហ្មង… ប្តូរទៅ តៀមកាហ្វភូមិយើង ហើយ មានប្លុក ឧត្តម ផ្ទះថ្មីទៀត… 😛

ឧត្តម's ប្លក - ខែ​សីហា 17, 2010

😀 ជាការពិត ការដែលញុមដួរឈ្មោះក៏ព្រោះ
ដំបូងវាជាការស្រាវជ្រាវពីភាពសម្បូរបែបនៃពិភពអ៊ីនធើណេត១នេះ ពិសេស WordPress, Blogspot, webs.com….
ដូច្នេះគោលដៅដំបូងគឺបង្កើតPage ផ្ទាល់ខ្លួន និង Page ច្រើនទៀតតាមការនឹកឃើញ! (គ្មានបំណងពិត គឺស្រាវជ្រាវ)
ក្រោយមកដោយចាប់អារម្មទៅលើបណ្តាញទំនាក់ទំនងក្នុងWordprss ដែលអាចធ្វើឲ្យខ្មែរនៅទូទាំង​សកលបានទាក់ទងគ្នាតាមរយៈ​ប្រកាសផ្សេងដែលសុទ្ធតែមានប្រយោជន៍ ឬហៅថា ចែករំលែក! ញុមក៏មានគំនិតមួយគឺ បើកតៀមកាហ្វេនេះ ដើម្បីដាក់ប្រកាសផ្សេងៗទៅតាមអ្វីដែលញុមបានដឹង​ បានឃើញ ដែលមានក្នុងសង្គមពិតៗ រឿងហួសចិត្ត រឿងមិនគួរជឿ រឿងនយោបោក ។ល។ ឲ្យអ្នកភូមិយើងដឹងផង និង បញ្ចេញមតិបាន ជេរក៏បាន ខឹងក៏បាន អីក៏បាន!

ចឹង! មេឃាជួយដូរឈ្មោះតំណរភ្ជាប់ញុមផងណា! អរគុណ

មេឃា - ខែ​សីហា 18, 2010

ដូរហើយហើយ… តាំងពីអង្កាល់ទេ មិនចាំតែ បានដូរយូរដែរហើយ… ខ្ញុំកំពុងតែរកនឹកថា តើគួរដាក់តំណរភ្ជាប់យ៉ាងម៉េច ដើម្បីឲ្យគេ ដឹងថា តំណរភ្ជាប់ចាស់ តែផ្លាស់ឈ្មោះថ្មី … ហាស ហា…

ឧត្តម's ប្លក - ខែ​សីហា 18, 2010

អរគុណ!

មេឃា - ខែ​សីហា 18, 2010

You’re welcome… 🙂

2. ឌីយ៉ា - ខែ​សីហា 17, 2010

ញ៉ុមនៅដដែលគ្រប់យ៉ាង អត់បញ្ហា

3. kooms - ខែ​សីហា 17, 2010

ក្នុង​នោះក៏មាន​ខ្ញុំ​ផងដែរ​ តែគំនិត​ខ្ញុំ​គ្រាន់តែ​ចង់​កែរ​ប្រែ​ឈ្មោះប្លក់​ដោយ​ផ្អែក​លើស្ថានភាពពិតប្រកដណាមួយ​សម្រាប់ខ្លួន​ខ្ញុំ…

4. vathanakkhmer - ខែ​សីហា 17, 2010

ឌីយ៉ាមិនមែនប្តូរឈ្មោះទេ គឺប្តូរប្លក់តែម្តង!រាប់មិនអស់ហើយ!
មានតែញ៉ុមទេមួយណាមួយនឹង មិនសាវ៉ា!ហេហេ

5. មេឃា - ខែ​សីហា 17, 2010

អ្នកដែលបានប្តូរឈ្មោះប្លុក មានបានដឹងអត់ ថា នឹងបាត់អត្តសញ្ញាណខ្លួនឯង !?

ដូចជា អង្គការមួយ ឬក្រុមហ៊ុនមួយអីចឹង បើប្តូរឈ្មោះ ទាល់តែរកស៊ីលែងបាន តែអ្នក ដែលរកស៊ីបាន ហើយលក់ដាច់សឹងអី បែរជាប្តូរឈ្មោះអស់…

បើបង្កើតប្លុកថ្មី ជារឿងផ្សេងដោយឡែក ព្រោះជួនកាល អ្នកអាចរកឃើញ គោលដៅថ្មី ទើបបង្កើតថ្មី (ត្រង់នេះ ទ្រឹស្តីផ្នែកគ្រប់គ្រប់ក៏បានបង្រៀនដែរថា ខ្សែបន្ទាត់នៃជីវិតរបស់ ស្ថាប័ន ឬបុគ្គល ឬទំនិញ មានឡើងមានចុះ បើដល់ដំណាក់កាល ចាស់ជរាហើយ ស្រង់មិនរួចទេ)… ទោះបីជាយ៉ាងណា ខ្ញុំចង់ឃើញ ប្លុកខេមរភាសា ដែលបង្កើត ក្រោយៗ មានគោលដៅ របស់ខ្លួន ពិតប្រាកដ… ហើយមាន វិជ្ជាជីវៈបន្តិច (សំដៅដល់ ទិន្នន័យក្នុងប្លុក) ព្រោះបើយើងពិនិត្យមើលប្លុកដទៃទៀត ដែលមានជាង មួយលាន ប្លុក ភាគច្រើនគ្រាន់តែ ជា កំណត់ហេតុលេងៗ តែ ប្លុកខេមរភាសា យើង មានសំបូរ ភាគច្រើន ទិន្នន័យ ហើយទិន្នន័យនេះ ទៀតសោត មានប្រយោជន៍ណាស់ សម្រាប់អនាគត… ស្ថាប័ន មួយចំនួន មិនបានយកចិត្តទុកដាក់រក្សា ទិន្នន័យទេ…

សង្ឃឹមថា នឹងមានប្រយោជន៍សម្រាប់ខ្មែរ…

សុវិចិត្រ - ខែ​សីហា 18, 2010

តិច​ទៀត​កែ​ដាក់​ធម្មតា​វិញ​សិន 😀

មេឃា - ខែ​សីហា 19, 2010
6. អង្គរក្សតូច - ខែ​សីហា 19, 2010

បាទពិតហើយបងមេឃា ឈ្មោះ កុមារកាមទេព ញ៉ុមទើបតែយល់!!
ព្រោះឈ្មោះនេះ ញ៉ុមបានបើក្នុងវិចនានុក្រម គឺឃើញថាឈ្មោះនេះ ស្តាប់ទៅរៀងពិបាកយល់ ហើយគេច្រឡំថាកាមកុមាទេព កាមទេពកុមារ អីគេនោះ!! វិភាគចុះវិភាគឡើង គេច្រឡំសឹងតែថា 50% ទៅហើយ ទោះជាខ្ញុំចូលចិត្តឈ្មោះនោះជាទីបំផុតក្តី!! តែឲ្យធ្វើយ៉ាងម៉េចទៅ!! បើឈ្មោះនោះវា………
ញ៉ុមចូលចិត្តរូបក្មេងយកយកទុកទោះរូបនោះជាអ្វីក៏ដោយ ញ៉ុមចង់ការពារក្មេង!! តែបែរជាគេថាងល្ងង់ណាស់ ដាក់អីមិនដាក់ទៅដាក់រូបក្មេង!! បានស៊ី មានប្រយោជន៍អី​ឯង បានឯងដាក់ហ្នឹង!!!
និយាយឲ្យត្រង់ទៅចុះ អ្វីដែលមានប្រយោជន៍នោះ បានញ៉ុមដាក់ ហើយដាក់អ្វីដែលញ៉ុមចូលចិត្ត!! ឃើញក្មេងៗទូរទាំងពិភពលោកឥឡូវ អាខ្លះ សំបើមឬកណាស់ ហើយអាខ្លះអាស អាខ្លះត្រូវគេធ្វើបាប ហើយអាខ្លះទៀត ដូចញ៉ុមចឹង!
ដល់តែចឹងទៅ!! ក៏នឹកឃើញដាក់ឈ្មោះថ្មីមួយដែលខ្ញុំបានគិតយូរដែរហើយ គឺដាក់ថា អង្គរក្សតូច ព្រោះខ្ញុំយល់ថាវាសាកសមណាស់សំរាប់ញ៉ុមនេះ!!
ពេលខ្លះនិយាយអ្វីប្លែកៗ ពេលខ្លះគិតក្នុងផ្លូវល្អ ពេលខ្លះក្នុងផ្លូវអាក្រក់ ដូចជាសរសេររឿងអីនេះជាដើម!!! តែញ៉ុមមិនបោះបង់ទេ!!
ថ្ងៃនេះ ទើបតែមកជាលើកទី២ បានឃើញប្រកាសនេះ
!!
អង្គរក្សតូចខ្ញុំ មានគំនិតថ្មី ប្លកញ៉ុម ប្រែប្រួលតាមឈ្មោះ ដូចចរិកចឹង!!
សូមបងកុំប្រកាន់!!!
ឈ្មោះដែលខ្ញុំបានប្រើមុនៗនោះ សូមជំរាបបងទៅចុះ គឺ
រតនាតារាមុន្នី (អាហ្នឹងឈ្មោះហៅក្រៅទេ ) កុមារចម្បាំង កុមារទេពចម្បាំង
កុមារកាមទេព ចុងក្រោយនេះគឺ អង្គរក្សតូច!!
ជាចុងក្រោយសូមទោសដែរញ៉ុមបានប្តូរឈ្មោះដោយមិនប្រាប់មួយម៉ាត់ណា​សោះ ព្រោះតែរវល់!!!!
និយាយទៅប្លុកខ្ញុំក៏ជាកំណត់ហេតុដែរ គឺកំណត់ហេតុបែបមិនបានការមួយប្រ​ភេទដែលខុសគេទាំងស្រុង!! មើលប្លកខ្មែរមួយណាដែលដូចប្លកញ៉ុមទេ គឺថាអត់មានទេ ចឹងហើយខុសគេនៅតែខុសគេចឹងទៅ)

មតិសំខាន់របស់ខ្ញុំ
(ស្ថាប័ន មួយចំនួន មិនបានយកចិត្តទុកដាក់រក្សាទិន្នន័យរបស់ពួកយើងនេះទេ ព្រោះគេសំអាងថាគ្មានភុស្តតាងជាក់លាក់ ហើយគេថាយើងមិនដឹងយកពីណា​ឬសរសេរដោយខ្លួនឯងនោះទេ ) គេគិតថាប្លករបស់យើងភាគច្រើនមិនអាចយកជាការបាន ហើយជានោះទៅទៀត គ្រាន់តែយើងសរសេរខុសអក្ខរាវិរុទ្ធតែបន្តិចនោះ គឺថាយើងជាអ្នកអន់ គ្មានការចេះដឹង បើប្រៀបធៀបគ្រាន់តែខុសបន្តិចបន្តួច​នោះញ៉ុមយល់ថាដូចជាមើលងាយដល់អ្នកសរសេរប្លកពេកហើយ!!!
ខួរក្បាលមានតែមួយដូចគ្នា តែមានគំនិតច្រើនមែនទែន !!!!!
ញ៉ុមមកម្តងដូចនិយាយច្រើនពេកហើយហ្អី!!!
ចឹងញ៉ុមសូមលាទៅវិញហើយ!!! ថ្ងៃនេះអារម្មណ៍ល្អក៏ចូលមកលេងទៅ

មេឃា - ខែ​សីហា 19, 2010

អរគុណសម្រាប់វាចារដ៏ក្បោះក្បាយរបស់ អង្គរក្សតូច…

ប្លុកមានប្រយោជន៍ ឬអត់ វាអាស្រ័យទៅលើ អ្នកប្រើប្រាស់មែនទេ… ?

បើនិយាយពី ឯកសារដែលអាចយកជាការបាន មានតែ សៀវភៅ (ឯកសារបោះពុម្ព) តែប៉ុណ្ណោះទេ ដែលគេចាត់ទុកថា អាចយកព្រោះ វាមាន ឈ្មោះអ្នកនិពន្ធ និងឯកសារស្រាវជា្រវដោយ បុគ្គល ដែល គួរឲ្យទុកចិត្ត… ប្រសិនបើ អង្គរក្សតូច បង្ហាញជំនឿចិត្តនេះ ដល់អ្នកអាន គេអាចនឹងគិតថា ជាការពិត… ដូចជា វេបសាយ ស្ថាប័នព័ត៌មានធំៗមួយ ចំនួនអីចឹង…

ការប្តូរឈ្មោះ ខ្ញុំគ្រាន់តែកង្វល់ពី អត្តសញ្ញាណរបស់ខ្លួនប៉ុណ្ណោះ ប្រសិនបើ ប្តូរ តែម្នាក់ ឬពីរនាក់ អាចមិនអីទេ តែនេះបបួលគ្នាប្តូរ ឈ្មោះពេញភូមិ….

7. pisitnseiha - ខែ​សីហា 19, 2010

ប្លក់ញ៉ុមនៅដែល ស្លាប់មិនដូរឈ្មោះ រស់មិនដូរត្រកូល។ 

មេឃា - ខែ​សីហា 19, 2010

ខ្ញុំគិតរកដូរឈ្មោះនឹងគេដែរ… ធ្វើដូច មាន់ថ្មី អីចឹង… ដូរឈ្មោះ ហើយប្តូរទម្រង់ថ្មី… រកឈ្មោះ ណាឲ្យមាន ហ៊ុងស៊ុយជាងនេះបន្តិច… តែឥឡូវរកនឹកមិនទាន់ឃើញ…

8. ផ្កាយដុះកន្ទុយ - ខែ​សីហា 19, 2010

ចេះសំណាងហើយខ្ញុំ!!! តាំងតែពីបង្កើតប្លកមក​ អត់ដែលដូរឈ្មោះ… កុំអីជាប់រហស្សនាមមួយដែលក្នុងការចូលចិត្តដូរឈ្មោះ…
ហិហិ…

មេឃា - ខែ​សីហា 20, 2010

ឈ្មោះ «ផ្កាយដុះកន្ទុយ» នេះ ពិសេសបែប#&*@#…
បកស្រាយ ៖ បើសិនជាអ្នកដែលទុដ្ឋិនិយម ថា ចង្រៃ តែប្រសិនបើជា អ្នកដែលមាន មនោសញ្ចេតនា រ៉ូមាន់ទិច គេថា វាមានអនុស្សាវរីយ៍…

សរុបមកវិញ ៖ ស្រេចចិត្ត ដូរអី ក៏ដូរទៅ…

ផ្កាយដុះកន្ទុយ - ខែ​សីហា 20, 2010

អរគុណមេឃា​ ដែលបានយល់ចិត្ត និងយល់រហស្សនាមរបស់ខ្ញុំ!!!

9. ក្មេងស្រែ - ខែ​សីហា 20, 2010

ឆំណាងហើយញ៉ុម! ជិតមួយឆ្នាំហើយ អត់ដែលដូរទ្វា អត់ដែលលាបពណ៌ថ្មី, ផ្ទះដែលអត់ប៉ាយោជន៍ នៅតាអត់ប៉ាយោជន៍អាដែល ហេសហេសហេស…

មេឃា - ខែ​សីហា 20, 2010

ផ្ទះដូច ក្មេងស្រែ ហើយនៅតែអត់ប្រយោជន៍ទៀត ចុះទម្រាំ… ហេស ហេ…

ក្មេងស្រែ - ខែ​សីហា 20, 2010

ទម្រាំអីប៉ិក? ហើយយ៉ាងម៉េចទៀត បានជាសើច?

មេឃា - ខែ​សីហា 20, 2010

ទម្រាំតែ ប្លុករបស់ មនុស្សចំនួនមួយ… 🙂

ក្មេងស្រែ - ខែ​សីហា 20, 2010

កុំនិយាយបញ្ឆិតបញ្ឆៀងអី, គេម៉េចក៏ម៉េចទៅ, ញ៉ុមគ្រាន់តែដឹងថា អ្វីដែលញ៉ុមនិយាយ យកជាការអីមិនបាន ចឹងគឺអត់ប្រយោជន៍ហើយ!

មេឃា - ខែ​សីហា 20, 2010

ប្លុករបស់ញ៉ុម ក៏អត់ប្រយោជន៍ដែរ ព្រោះអ្នកដែលតែងតែលើកទឹក ចិត្តខ្ញុំឲ្យបង្ក់តប្លុកនេះ ឥឡូវមិនដែលមកអឺតមើល និងដាក់វាចារ អីបន្តិចសោះ… 😦

10. ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - ខែ​កញ្ញា 6, 2010

សួស្តី មេឃា! ចូល​មក​លេង​ប៉ុន្មាន​ដង​ដែរ​ តែ​មិន​បាន​និយាយ​ស្តី​ជាមួយ។
ចូល​ដល់​វេន​ខ្ញុំ​វិញ ខ្ញុំ​ចូល​ក្នុង​ WordPress ដំបូង​មិន​ដឹង​ដាក់​ឈ្មោះ​អ្វី​ទេ តែ​ប្រហែល​ឈ្មោះ​ខ្លួន​ខ្ញុំ​សរសេរ​ជា​ភាសាអង់គ្លេស​ ហើយ​កាល​នោះ​អត់​មាន​សរសេរ​អី​ទេ​នៅ​ក្នុង​ប្លុក​នោះ តែ​តភ្ជាប់​វា​មក​ពី​ Blogspot របស់​ខ្ញុំ។ ដល់​ពេល​មួយ​រយៈ​នេះ​ក៏​ចាប់​ផ្តើម​ចូល​មក​ក្នុង WordPress ចាប់​ផ្តើម​សរសេរ​អត្ថបទ​មួយ​ចំនួន​ហើយ​ដាក់​ឈ្មោះ “ស្រុក​ខ្មែរ ស្នេហ៍​ខ្ញុំ” រហូត​មក។

មេឃា - ខែ​កញ្ញា 8, 2010

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ ស្តាប់ទៅដឹងថា ម្ចាស់ប្លុកនៅស្រុកគេ បាត់ហើយ… ហេសហេស…

ខ្ញុំតូចចិត្តដោយសារ ពិបាកនឹងធ្វើបញ្ជីឈ្មោះប្លុកខ្មែរ ហ្នឹងណា ទើបប្រកាស សុំកុំឲ្យប្តូរឈ្មោះ…​បងប្លុកផ្ទាល់ខ្លួន បើសិនជាដូរ ឈ្មោះ អ្នកគាំទ្ររបស់បង នឹងថយទៅតាមហ្នឹងមិនខាន ប្រសិនបើមិនបានជូនដំណឹង…

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - ខែ​កញ្ញា 8, 2010

ខ្ញុំ​គិត​ថា​ខ្ញុំ​នឹង​មិន​ប្តូរ​ឈ្មោះ​​ទេ ព្រោះ​ចាប់​តាំង​ពី​ចូល​មក​សរសេរ​នៅ​ទីនេះ​គ្នា​យើង​មួយ​ចំនួន​បាន​ស្គាល់​ខ្លះ​ៗ​ហើយ។ ឈ្មោះ​នេះ​ខ្ញុំ​ចូលចិត្ត​ត្បិត​វា​រាង​ជាតិ​និយម​បន្តិច​មែន។

11. វណ្ណពិសិដ្ឋ - ខែ​កញ្ញា 9, 2010

ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានចូលមកលេងក្នុងភូមិ..ការពិត
គិតៗទៅទីនេះជាមហាគ្រួសារធំណាស់​ បើនឹកស្រម័យកាលដែលខ្ញុំបាន
ដឹងពីប្លក់ថ្មីៗ ខ្ញុំពិតជារំភើបមែនទែន ព្រោះមិនដែលដឹងថាមានខ្មែរជា ច្រើនសរសេរប្លក់បែបនេះសោះ ហើយបើនិយាយពីពត៌មានវិញក៏សម្បូរ បែបទៀតគឺមានគ្រប់រស់ជាតិតែម្តង…!!ខ្ញុំពិតជាសប្បាយចិត្តណាស់
ដែលមានគ្រួសារថ្មីមួយទៀតនៅទីនេះ..ពិតជាកក់ក្តៅ
អរគុណបងប្អូនទាំងអស់គ្នា…….!!!

12. មេឃា - ខែ​កញ្ញា 9, 2010

មែនហើយបង… ញ៉ុមត្រូវបានមនុស្សដ៏តូចម្នាក់ (តែឥឡូវធំហើយ) លើកទឹកឲ្យបង្កើតប្លុកខេមរភាសានេះ តែមិនបានបង្កើត ទើបតែ​កាលពីខែ កុម្ភៈ ឆ្នាំ ២០១០ នេះ ចង់បង្កើតនឹងគេ ព្រោះមាន​ពេលថែទាំ…

ខ្ញុំធ្លាប់មានអាជីពជាអ្នកសារព័ត៌មាន ដូច្នេះ ញ៉ុមសប្បាយចិត្តណាស់​ដែល ប្លុកខ្មែរមួយចំនួនជ្រើសយកព័ត៌មានពីប្រពន្ធ័ផ្សព្វផ្សាយនានា មករក្សាទុក ហើយមានព័ត៌មានអំពីបច្ចេកវិជ្ជា… អនាគតពិតជា ល្អហើយខ្មែរ…


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: