jump to navigation

ប្រើនាមបណ្ណ័ឈ្មោះ តារា ជាប់គុក ២ ឆ្នាំ (អត់សុំសិទ្ធិ !?) ខែសីហា 12, 2010

Posted by មេឃា in សញ្ញាណទូទៅនៃការវិភាគច្បាប់, សិក្សា និងវិភាគច្បាប់.
trackback

ប្រភព ៖ ព័ត៌មានសុខភាព

ដោយ​សារ​ឈ្មោះ​ពិធី​ការិនី ឈិន សុធា​រី និង​រក​ភ្ញៀវ​ម៉ាស្សា​រួម​ភេទ​ជាប់​គុក ២​ ឆ្នាំ

តារាសម្តែង និងជាពិធីការនី ឈិន សុធារី

ស្ត្រីម្នាក់នៅថ្ងៃទី​១២ មករា ឆ្នាំ​២០១០ ត្រូវបាន តុលាការសាលា​ដំបូង រាជធានី ភ្នំពេញ បានផ្តន្ទាទោស ដាក់គុក រយៈពេល ២​ឆ្នាំ ពី បទ សញ្ចរកម្ម ដោយសារប្រើប្រាស់ នាម ប័ណ្ណ ក្លឹបម៉ាស្សា ឈិន សុធា​រី ដែលជាពិធីការិនី និងជាតារា ក្នុងការ រក ភ្ញៀវ ម៉ាស្សា ហើយ បម្រើ ផ្លូវភេទ ឱ្យបានច្រើន ។

 តុលាការ បានប្រកាសសាលក្រម សម្រេច ផ្តន្ទាទោស ជនជាប់ ចោទស្រ្តី ព្រាប សុភា អាយុ ៣១​ឆ្នាំ ដាក់ ពន្ធនាគារ រយៈពេល ២​ឆ្នាំ គិតពី ថ្ងៃឃុំខ្លួនពី បទ សញ្ចរកម្ម កាលពី ថ្ងៃទី​២៩ សីហា ២០០៩ រួមទាំង បង្គាប់ ឱ្យសង ដើមបណ្តឹង ១ លានរៀល ។

ស្រ្តីរូបនោះ បានធ្វើ នាមប័ណ្ណ ដោយដាក់ ឈ្មោះ ឈិន សុធា​រី ដើម្បីរក ភ្ញៀវម៉ាស្សា និងរួមភេទ ដោយ​ឱ្យ ក្នុងម្នាក់ ៥០ ដុល្លារ ហើយ បានទាមទារ ក្នុងម្នាក់ ៥ ដុល្លារ​ពីនារីៗ ប្រសិនជាមានការបម្រើ​ផ្លូវភេទ ។

នៅក្នុងសវនាការ ​ជនជាប់ចោទ បានបញ្ជាក់ថា ខ្លួនពិតជា បោះនាមប័ណ្ណ ប្រើឈ្មោះ ឈិន សុធា​រី មែន ព្រោះរកម៉ូយ បានច្រើនណាស់៕

យល់ដឹងអំពីច្បាប់

តាមមាត្រា ២៨៤ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រ ២០០៩ ៖ បទសញ្ចារកម្ម

សញ្ចារកម្ម គឺជាអំពើ ៖

១»ទាញយកអត្ថប្រយោជន៍ហិរញ្ញវត្ថុពីអំពើពេស្យាចាររបស់អ្នកដទៃ៊

២»ជួយ ឬការពារអំពើពេស្យាចាររបស់អ្នកដទៃ ឬរៀបចំតាមគ្រប់មធ្យោបាយនូវសកម្មភាពពេស្យាចារ។

៣»ជ្រើសរើស ពង្រត់ ឬអូសទាញបុគ្គលណាមួយ ឲ្យធ្វើអំពើពេស្យាចារ។

៤»ធ្វើការគាបសង្កត់លើបុគ្គលណាមួយ ដើម្បីឲ្យបុគ្គលនោះធ្វើពេស្យាចារ។

សញ្ចារកម្មត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ ពី ៤.០០០ ០០០​ (បួនលាន) រៀល ទៅ ១០.០០០ ០០០ (ដប់លាន) រៀល។

Advertisements

មតិ»

1. Samady KS - ខែសីហា 12, 2010

រឿង​នេះ​បាន​កើត​ឡើង​យូ​ណាស់​មក​ហើយ មេច​ក៏​ទើប​តែ​ប្រកាស ចឹង?

មេឃា - ខែសីហា 12, 2010

វាទាក់ទងនឹងមេរៀន សិក្សា និងវិភាគច្បាប់ របស់ខ្ញុំ…
តើសាម៉ាឌី គិតថា ប្រើនាមបណ្ណ័ ដាក់ឈ្មោះអ្នកផ្សេង ឬឈ្មោះ តារា ដូចនេះ អាចជាប់គុក ២ ឆ្នាំអត់ ?

2. សុភា - ខែសីហា 12, 2010

ខ្ញុំថាគួរតែជាប់គុកយូជាងនេះទៀតទើបសម! គឺជាប់គុនក្នុងនាមបង្ខូចឈ្មោះ

មេឃា - ខែសីហា 13, 2010

ករណី ខាងលើ ព្រះរាជអាជ្ញា (ជាអ្នកចោទប្រកាន់) ថា ជាបទ «សញ្ជារកម្ម» បើមើលលើនិយមន័យ និងសញ្ញាណ នៃបទ សញ្ជារកម្ម មិនទាន់គ្រប់លក្ខខណ្ឌដើម្បីចោទទេ… តែ ស្រី្តរូបនោះ នៅតែត្រូវ ជាប់ គុក ២ ឆ្នាំ (ប្រហែលអត់សូវមានលុយដឹង !?) ខ្ញុំមិនជឿថា ក្នុងនាមបណ្ណ ដែលមានដាក់ឈ្មោះតារា នោះ មានប្រកាសផ្សាយថា មានទទួលបម្រើសេវាផ្លូវភេទទេ… ការប្រើឈ្មោះ តារា​ នេះទៀតសោត មិនអាចនាំឲ្យ ឈានដល់ថ្នាក់គេងគុកទេ… មានរឿងក្តីជាច្រើន ដែលតុលាការបានសម្រេច តាម​អំណាចឆន្ទានុសិទ្ធិរបស់ខ្លួន ទាំងងងើល… ហេតុអ្វី !????

សុភា ពិតជាមានគំនុំខ្លាំងជាមួយនឹងអ្នកដែលប្រើឈ្មោះគេ ដើម្បីជា​ប្រយោជន៍របស់ខ្លួន ហើយបែរជា នាំឲ្យខូចឈ្មោះអ្នកដទៃ… បែបនេះ គឺ ទោសាគតិ ហើយ… មិនអាច វិនិច្ឆ័យ ដោយ អព្យាក្រិត្យ ទៅលើ ជន សង្ស័យ បានទេ (ជនសង្ស័យ គឺជា ជនដែលមិនទាន់បានសម្រេចដោយ តុលាការ ថា មានទោស…)

ប្រសិនបើ សុភា ជាអ្នកច្បាប់ (តុលាការ ព្រះរាជអាជ្ញា មេធាវី និស្សិតច្បាប់…) សុភា ត្រូវគិតដល់ គោលការណ៍ នៃច្បាប់ មាន គោលការណ៍ នីត្យានុកូល អត្តនោម័ត និងសត្យានុម័ត… ក្រោយពី ជ្រាបពីសញ្ញាណ នៃបទល្មើស សុភា អាចនឹងមានការវិនិច្ឆ័យផ្សេងវិញ…

ចំណុចទាំងនេះ នឹងលម្អិតជូននាពេលឆាប់ៗនេះ ក្នុងប្លុក មេឃា ប្រសិនបើ ចង់ស្វែងយល់ កុំភ្លេចរង់ចាំ អាន និងសាកសួរសំណួរផ្សេងៗ ត្បិតខ្ញុំកំពុងតែសិក្សា ថ្នាក់ម៉ាស្ទ័រច្បាប់ ទើបចង់ចែករំលែកខ្លះ…

enana88 - ខែសីហា 13, 2010

តាមញ៉ុំដឹងគាត់ប្រើតែឈ្មោះទេ តែអ្នកបម្រើសេវាកម្មនឹងមិនមែនទេ ហើយលឺសូរដូចជាទារ១០ម៉ឺនហី ហ៊ឺគិតទៅអ្នកល្បីឈ្មោះគេថ្លៃដល់ហើយ​សង្ឃឹមថាចរិកថ្លៃដូចឈ្មោះចឹងចុះ

មេឃា - ខែសីហា 13, 2010

ឈិន​ សុធារី ក៏ជានិស្សិតច្បាប់ដែរ… គាត់ដឹងហើយថា ច្បាប់នៅ កម្ពុជា អាស្រ័យទៅលើអំណាចឆន្ទានុសិទ្ធិ របស់តុលាការ…

ទាមទា ១០ ម៉ឺនដុល្លារ !? នេះជាសិទ្ធិរបស់ដើមបណ្តឹង តែ​ តុលាការ សម្រេចឲ្យសងត្រឹម ១ លានរៀល (២៥០ ដុល្លា) ជាឆន្ទានុសិទ្ធិ… ខ្ញុំចង់ទាញអារម្មណ៍ អ្នកអានថា ការចោទប្រកាន់របស់ព្រះរាជា​អាជ្ញា មិនអាចដាក់បន្ទុក ជនត្រូវចោទ ឲ្យជាប់ពន្ធនាគារ ២ ឆ្នាំទេ ព្រោះ មានភស្តុតាងដាក់បន្ទុកត្រឹម នាមបណ្ណ និងចម្លើយរបស់ ជនត្រូវចោទ ថា ពិតជាបានប្រើនាមបណ្ណ ដែលមានឈ្មោះតារា…

សញ្ចារកម្ម គួរតែ បង្ហាញឲ្យឃើញនូវ ធាតុពេស្យាចារ ដែលមាន អ្នកបម្រើសេវាក​ម្ម និងភស្តុតាងនៃការទទួលបានប្រយោជន៍ពីអំពើ នោះ….

ខ្ញុំហួសចិត្តត្រង់តុលាការកម្ពុជា ចូលចិត្តយកគុកមកដាក់ជា ទណ្ឌកម្មម៉្លេះ ? អីចឹងហើយបានជា លីកាដូ ចេញរបាយការណ៍ថា គុកនៅកម្ពុជា ដាក់អ្នកទោសច្រើនជាងគេលើលោក…

enana88 - ខែសីហា 14, 2010

ព្រោះតែញ៉ុំអត់មែនអ្នកច្បាប់ តែអង្គុយក្រោមច្បាប់ ចឹងនិយាយ​ជាមួយនិស្សិតច្បាប់ដូចជារៀងពិបាកស្តាប់តិច តែមិនថ្វីទេ មួយមិន​យល់ពីរ ពីរមិនយល់បី ចេះតែអានហើយអានទៀតយល់ហើយ និយាយពីរឿងតារា ញ៉ុំសុំម៉ៅថាអត់ចូលចិត្ត ពួកគាត់ទាំងអស់​មាន​កន្លែងដែលចន្លោះច្រើនពេក

មេឃា - ខែសីហា 14, 2010

ចុះចូលចិត្តអ្នកនិពន្ធអត់ !?
មានច្រើនណាស់ នៅក្នុងប្លុក WordPress ខេមរភាសា បើចាប់អារម្មណ៍ អ្នកនិពន្ធកម្លោះរូបណា ត្រូវសួរនាំគេផង ប្រយត្ន័ រំលោភលើកម្មសិទ្ធិបញ្ញាណារបស់អ្នកដទៃ ព្រោះអាច មានកិច្ចសន្យាផ្តាច់មុខជាមួយនឹងអ្នកដទៃបាត់ហើយ…

សុភា - ខែសីហា 14, 2010

ខ្ញុំមិនមានចំណេះដឹងសួម្បីតែបន្តិចបន្ទួចខាងច្បាប់នោះទេ។ តែក្នុងនាមជាមនុស្សម្នាក់ដែលត្រូវការតំលៃផ្ទាល់ខ្លួន ត្រូវការកិត្តិយស្ត ខ្ញុំយល់ថាការដែលយកឈ្មោះអ្នកណាម្នាក់ មិនថាតារារឺជនធម្មតា យកទៅប្រើប្រាស់ ជាពិសេសក្នុងករណីអាក្រក់ គឺធ្វើអោយមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
ដូច្នេះសូមអ្នកច្បាប់ពិចារណាអោយច្បាស់លាស់អំពីបញ្ហានេះ។ សូមកុំមើលតែភាពអវិជ្ជាមានរបស់តារា ហើយគួរតែផ្តល់តំលៃអោយពួកគាត់ផងដែរ។ យើងធ្លាប់ដឹងហើយ ថាមានជន់មួយចំនួន ដែលយកឈ្មោះ យករូបតារា យកទៅធ្វើរឿងអាក្រក់ផ្សេងៗ រូបភាពអាក្រាដ វីដេអូអាក្រាដ លក់ខ្លួនជាដើម ។ល។ តើយើងធ្លាប់គិតទេ សមីខ្លួន តើគេមានអារម្មណ៏យ៉ាងណា? សាមីខ្លួនត្រូវប្រឈមនឹងភាពអាមាសនោះយ៉ាងណា? គ្រួសារ? បងប្អូន?

នេះគ្រាន់តែជាកាគិតផ្ទាល់ខ្លួនប៉ុណ្ណោះ

មេឃា - ខែសីហា 15, 2010

កម្មវត្ថុនៃ ទណ្ឌកម្ម រឿងព្រហ្មទណ្ឌ… គតិដើម គឺ ដើម្បី ១»បង្ការ ២»បង្រ្កាប និង ៣»ធ្វើឲ្យទណ្ឌិត ចូលចុះក្នុងសង្គមវិញ… ក្នុងរូបភាព ដែល សុភា គិតថា គួរតែដាក់គុកច្រើនជាង ២ ឆ្នាំទៀតនេះ ហ្នឹងឆ្លើយតបតាមគតិដើមទេ ?

សុភា មានបានគិតដល់ រូបភាព ដែលស្រី្តម្នាក់នោះ ទទួលកំហុសជំនួសគេ ឬតុលាការកាត់ដោយច្រឡំទេ ? ដោយសារហេតុផលបច្ចេកទេស ឬហេតុផលធ្វេសប្រហែលណាមួយ… ?

ខ្ញុំមិនវែកញែកថា អំពើដែលបង្កទៅលើតារា វានាំឲ្យប៉ះពាល់ធ្ងន់ធ្ងរប៉ុណ្ណាទេ តែ ខ្ញុំសូមវែកញែក ពីបទចោទ និងធាតុផ្សំ ដែលបានចោទ… ព្រះរាជអាជ្ញាគួរចោទក្នុងបទ បង្ខូចកេរ្តិ៍ឈ្មោះ អីវិញ តូវ …

សុភា - ខែសីហា 16, 2010

អ្នកដែលទទូលកំហុសនៅតុលាការ អ្នកណាក៏ចេះធ្វើជាស្លួនដូចខ្លាក្រាបដែរ។

ខ្ញុំក៏គិតថា ព្រះរាជអាជ្ញា គួរតែចោទរឿងបង្ខូចកេរត្តិ៏ឈ្មោះ “ថែមមួយទៀត!!!”។

មេឃា - ខែសីហា 16, 2010

បទល្មើសតែមួយ ព្រះរាជអាជ្ញាអាចចោទបានត្រឹមតែមួយប៉ុណ្ណោះ …
ប្រសិនបើ នឹកឃើញចោទ នឹកឃើញចោទ ដូច សុភា ជនល្មើសគ្មានឪកាស បានកែខ្លួនសារជាថ្មីទេ… ចុះពាក្យថា ទុកឪកាសឲ្យកែខ្លួននៅ​ឯណា ? មួយជីវិត សុភា មិនដែលលើកលែងទោស ឲ្យអ្នកណាម្នាក់ ដើម្បីឲ្យគេ បានកែខ្លួនសារជាថ្មីទេ ?

នេះមកពី សុភា មិនមានបេះដូងជាអ្នកច្បាប់ ឬមិនបានជួបប្រទះ នឹងជីវិតកំសត់ៗផ្ទាល់ខ្លួនរបស់ពួកគេដូចជា ខ្ញុំបានជួប… សម្រាប់ខ្ញុំអាចមានទស្សនៈខុសពី សុភា ព្រោះខ្ញុំបានធ្វើការងារជាមួយនឹង ជនដែលសង្គមមិនទទួលស្គាល់បែបនេះច្រើនពេក (ស្រ្តីខារ៉ាអូខេ ស្រីបម្រើសេវាកំសាន្ត ក្មេងហិតកាវ ក្មេងដេកតាមចិញ្ចើមថ្នល់…) ទើបយល់ថា ពួកគេពិតត្រូវការផ្តល់ឪកាស និងភាពកក់ក្តៅ ពីពួកយើងខ្លាំងប៉ុណ្ណា…

យ៉ាងណាម៉ិញ ស្រ្តី ដែល ប្រើនាមបណ្ណដែលមានឈ្មោះ តារា ខាងលើម្នាក់នេះ អាចជាម្តាយម្នាក់ដ៏ល្អ (កូនគាត់ មិនបានដឹងទេ ថា គាត់ប្រកបរបរហៅម៉ូយឲ្យគេ បែបនេះ… ប្រសិនបើប្រៀបធៀបនឹងអ្នកបើកបន តើនរណាគួរមានទោស ច្រើនជាង !?) ព្រោះ ទោះបីជា គាត់ប្រើនាមបណ្ណ បែបនេះ មែន គឺដើម្បីគ្រាន់តែ អាហារ ៣ ពេល និងសង្ឃឹមថា មានលុយខ្លះដើ​ម្បីបញ្ជូន កូនឲ្យបានចូលរៀន នៅសាលាល្អនឹងគេ… គាត់ជា ស្រ្តី ដែលមានប្តី ចេះត្រឹមតែ ផឹក ហើយលេងល្បែង… កូនៗត្រូវការចូលរៀន… គាត់មិនខ្វល់សម្រាប់ថ្ងៃស្អែកទេ គាត់ដឹងត្រឹមថា បើមាន ប្រាក់កូនគាត់ អាចទៅសាលារៀនល្អបាន… បើមានប្រាក់ប្តី គាត់មិនវាយធ្វើបាប… បើមានប្រាក់ មិនមាននរណាហ៊ានមើលងាយគាត់… គ្រាន់តែចង់បានប៉ុណ្ណឹងខុសដែរ… ?

នេះមិនមែនជាអ្វីដែលខ្ញុំចង់និយាយទេ… ខ្ញុំដែលខ្ញំចង់និយាយ គឺ គួរតែ ដាក់ទណ្ឌកម្ម គាត់ក្នុងកម្រិតមួយសមរម្យ គួរតែពិន័យជាប្រាក់ ឬដាក់ទោសត្រឹម ៦ ខែ អីជាការស្រាច់… ព្រោះ ក្នុងមណ្ឌលកែប្រែ មិនមែនជាកន្លែង បណ្តុះបណ្តាល វិជ្ជាជីវៈ ដើម្បីឲ្យគាត់ចេញមកវិញ ក្លាយជាមនុស្សល្អក្នុងសង្គម សង្គមអាចទទួលយកបានទេ តែផ្ទុយទៅវិញ គាត់ចេញមក អាចនឹងជួញដូរថ្នាំញៀន ព្រោះគាត់អាចគិតថា មានអី ដែលមិនហ៊ានសាកទៀត ? គេជួញដូរ ថ្នាំញៀន បើកបន ម៉ាគំនរ មិនដែលឃើញជាប់គុក គ្រាន់តែ ហៅម៉ូយ ឲ្យគេ ជាប់គុកដែរ ????

enana88 - ខែសីហា 16, 2010

មានអីចូលចិត្តតើ ចឹងមេឃាជួយបើកក្រាំងមើតិចមើ រំលោភអ្នកដែលជាប់កិច្ចសន្យានឹងត្រូវបង់ឲភាគីខាងប្រុស ឬខាងស្រី ហើយបង់ឲគេម៉ានដែរ

មេឃា - ខែសីហា 16, 2010

រឿង រដ្ឋប្បវេណី វាអាស្រ័យទៅលើភាគី ទាមទា…

ដូច្នេះ enana88 ត្រូវសួរទៅ ភាគីពាក់ពន្ធ័ជាមុនសិន… នីតិវិធីបន្ទាប់ ចាំ ពិគ្រោះយោបល់ និងតថ្លៃសេវា តាមក្រោយ…

3. pisitnseiha - ខែសីហា 12, 2010

ចេះតាមានហើយ…

មេឃា - ខែសីហា 13, 2010

បង Pisitnseiha ប្រហែលជា មានយោបល់ផ្សេងពី សុភា…

pisitnseiha - ខែសីហា 13, 2010

ញ៉ុម​យាយ​ចឹង​ចង់​សំដៅ​ទៅ​លើ​ស្រី​ម៉ាស្សា​ហ្នឹង​ចេះ​រក​នឹង​វិធី​ហ្នឹង​ទៅ​កើត។ គិត​ទៅ​ទឹក​ដោះ​តំបូង​ធ្វើ​អោយ​មនុស្ស​មាន​ប្រាជ្ញា​មែន​ន៎

មេឃា - ខែសីហា 13, 2010

អុញ !!! ម៉្យាងផស់គាត់…

4. សុភា - ខែសីហា 16, 2010

ខ្ញុំសុំអស់យោបលហើយ ព្រោះអត់ចេះផ្លូវច្បាប់អីទេ។

មេឃា - ខែសីហា 17, 2010

អីចឹងក៏អីចឹងចុះ… 🙂


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: