បុរសខ្មែរម្នាក់ បានរត់គេចខ្លួន ពីមន្ទីរឃុំឃាំង ជនអន្តោប្រវេសន៍ នៅអូស្រ្តាលី ខែសីហា 4, 2010
Posted by មេឃា in ព័ត៌មាននីត្យានុកូល.trackback
ព័ត៌មានថ្មីៗ ពីវិទ្យុ អ៊េប៊ីស៊ី អូស្ត្រាលី ខេមរភាសា 16:08:46, 3 August 2010
បុរសខ្មែរម្នាក់ ជា ទេសចរ មកពី ប្រទេស កម្ពុជា ដែលបានស្នាក់នៅ ក្នុងប្រទេស អូស្រ្តាលី ហួស កំណត់ទិដ្ឋាការ បានលួចរត់ ចេញពី មន្ទីរឃុំឃាំង ជនអន្តោ ប្រវេសន៍មួយ ក្នុង ក្រុងមែលប៊ិន ក្នុងរដ្ឋ វិចថូរៀ កាលពី ថ្ងៃសៅរ៍ កន្លងទៅនេះ។
បុរសនេះបានបាត់ខ្លួន នៅពេលគេអនុញ្ញាត ឲ្យចេញក្រៅទៅកម្សាន្តកាយ នៅក្នុងបរិវេណ ផ្សារមួយ នៅក្បែរមន្ទីរឃុំឃាំងនោះ ហើយរួមដំណើរជាមួយ ជនអន្តោប្រវេសន៍ ម្នាក់ទៀត។ ការធ្វើដំណើរ ទៅ នោះ ក៏មានក្រុមអាជ្ញាធរ អ្នកការពារ អមដំណើរ ផងដែរ។ ក៏ប៉ុន្តែបរុសនោះ បានរត់តែគេច ខ្លួនម្ដង។
បុរសខ្មែរនោះបានជាប់ ក្នុងមន្ទីរឃុំឃាំង ជនអន្តោប្រវេសន៍ តាំងតែពីខែមករានេះមកម្ល៉េះ។ ប៉ុន្តែព័ត៌មាន មិនបាន ផ្សាយឲ្យដឹងទេ នូវ ឈ្មោះ ឬអាយុ របស់បុរសនេះ។
ប៉ូលិលអូស្រ្តាលីបាន ទទួលរបាយការណ៍ អំពីការរត់គេចខ្លួននេះហើយ។
គេជឿថា កាម៉ារ៉ាថតរូបភាព នៅក្នុងផ្សារនោះ បានថតរូបជាប់ រូបភាពបុរស នោះហើយ៕
(ប្រែសម្រួលដោយ យុទ្ធ ឈាង ៖ អ្នករៀបចំកម្មវិធី វិទ្យុអ៊េប៊ីស៊ី អូស្ត្រាលី)
មតិ»
No comments yet — be the first.