ចិញ្ចៀនក្រូម៉េ ខែកក្កដា 27, 2010
Posted by មេឃា in រឿងប្រលោមលោក (ខ្នាតខ្លី), ស្នាដៃនិពន្ធរបស់មេឃា.trackback
ព្រោះតែចង់ទិញចិញ្ចៀនពេជ្រប្លាទីនសមួយវង់ សម្រាប់នារីជាទីស្រឡាញ់ ខ្ញុំហ៊ានលះបង់ អ្វីៗគ្រប់យ៉ាង មិនថា បូមឈាម លក់ដើម្បីប្តូរយកប្រាក់ និងបោះបង់ចោល ការសិក្សាទៅ ធ្វើការងារ ដោយគ្មាន ពេលសម្រាក។ តែពេលទិញបាន ចិញ្ចៀនមួយ ទាន់ថ្ងៃកំណើត របស់នាងហើយ ខ្ញុំបែរជា មិនហ៊ាន ប្រាប់នាង ដោយត្រង់ថា វាជា ចិញ្ចៀនពេជ្រពិត ប្រាកដទៅវិញ។ មិនមែន ខ្ញុំមានចេតនា ពិសោធន៍ចិត្ត ឬកុហកនាងទេ តែមកពីខ្ញុំចង់ គេចវេស ពីការដេញដោលរបស់នាង ថាតើខ្ញុំបានប្រាក់ មកពីណា ? សូម្បីតែពេល ដែលនាង ដៀលខ្ញុំថា ក្រគ្មានសមត្ថភាព ហើយបាន ទាមទាសុំបែក ក៏ខ្ញុំ មិនខឹង និងមិន បន្ទោស នាងដែរ។ ខ្ញុំគ្រាន់តែសោកស្តាយ ចិត្តខំស្មោះទាំងប៉ុន្មាន បែរជាត្រូវនាង បំភ្លេចបានងាយ ? យើងបែកគ្នា ក៏ដោយសារ អូនចង់ឈ្នះ លើបង ដែលមិនចង់ដោះសា តែទោះបីជា យ៉ាងណា បងអរគុណដែល បង្រៀនបង ឲ្យបានស្គាល់ អ្វីទៅដែលហៅថា ស្នេហា ?
វ៉ាវ! ពិតជាអស្ចារ្យមែនទែន! រឿងពិតរឺរឿងលេងៗ?
សរសើរមែន ឬលេងនេះ (ពិតជាអស្ចារ្យមែនទែន) ?
ជារឿង ប្រឌិត លាយ និងភាពពិតខ្លះៗ…
តាមស្តាប់ ទំនងដូចជាពិត, តែអាត្រង់បូបឈាមលក់ សម័យនេះ មានគេទិញដែរឬ? ការលះបង់ដ៏ធំធេង, ពេលខ្លះវាធំធេងជ្រុល ហើយវាត្រឡប់ទៅជា រឿងអត់ប្រយោជន៍ដោយសារការលះបង់ដ៏ធំនោះ វាអត់ចំគោលដៅ!
មិនខ្វះអ្នកទិញទេ ឲ្យតែហ៊ានលក់ (នេះជាការពិត)…
ការលះបង់ជូនកាលមិនចង់បានអ្វីតបស្នងទេ… 😦
ខុសហើយ! ការលះបង់ណា ក៏ទាមទារមកវិញនូវការតបស្នងដែរ, ខុសគ្នាត្រង់ថា ការតបស្នងនោះ សម្រាប់យើង រឺ សម្រាប់អ្នកដទៃ ។ ឧ៖ សុខចិត្តលះបង់ឈាម ដើម្បីចិញ្ចៀនសម្រាប់មនុស្សដែលជាទីស្រឡាញ់, ស្តាប់ទៅដូចជាមិនមានទាមទារអ្វីមកវិញមែនទេ? តែធាតុពិតទាមទារមកវិញ នូវប្រាក់សម្រាប់ចិញ្ចៀន មិនចឹង?
អីចឹងក៏អីចឹងចុះ…
បើញ៉ុមនិយាយមិនត្រូវ ក៏កែតំរូវមក ។ តាមធម្មតា មនុស្សមិនជួបនឹង កាលទេស ដូចគ្នា គំនិតមិនដូចគ្នាទេ,
ខ្ញុំឯកភាព ជាមួយនឹងក្មេងស្រែ ដែលថា ទង្វើរបស់យើងតែងតែចង់បានការតប ស្នង (មិនតិចក៏ច្រើន យ៉ាងហោចណាស់ក៏មានកូនចិត្តបន្តិចដែរ)…
គំនិតរបស់ក្មេងស្រែ ជាទស្សនៈផ្ទាល់ខ្លួន ហើយទស្សនៈនេះ មិនមានខុសទេ ព្រោះមានហេតុផលរៀងៗខ្លួន…
ចឹងក៏ចឹងទៅចុះ!
😉
អរគុណសម្រាប់រឿងដ៏មានអត្ថន័យមួយនេះ… អេហ៍! នេះនិពន្ធចំថ្ងៃកំណើតខ្ញុំតែម្ដង! ^^
អ៊ូយស្រីស្អាត ចូលលេងប្លុកញ៉ុម…
អរគុណដែលបានដាក់វាចារ…
ឃើញ រចនា ចូលអាន ហើយវាចារថា ពេញចិត្តអីចឹង ចង់តែដាក់មួយរឿងទៀត… ថ្មី !!! «កូនរបស់អូន» ហើយធានាថា មិនដូចគេទេ… តែនៅអន់ជាងរឿង រចនា បន្តិចទេ…
ថ្ងៃកំណើតរបស់ រចនា មែនទេ !? ចៃដន្យមែន… ថ្ងៃនោះ មានអារម្មណ៍សរសេរ ចំណាយពេលតែ ជាង ៥ ម៉ោង តែងបានមួយរឿង…