jump to navigation

លោក ហ៊ុន សែនបង្ហាញមុខជាថ្មី បន្ទាប់ពីឆ្លងជំងឺផ្តាសាយ A /H1N1 ខែកក្កដា 16, 2010

Posted by មេឃា in នាយករដ្ឋមន្ត្រី.
trackback

ដោយ ប៉ែន បូណា

អត្ថបទចុះ​ផ្សាយដោយ RFI ខេមរភាសា ​នៅ​ថ្ងៃ សុក្រ 16 កក្កដា 2010 – ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សុក្រ 16 កក្កដា 2010

©សុវណ្ណារ៉ា (នាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន សែន)

បន្ទាប់​ពី​បាត់​មុខ​ជា​សាធារណៈ រយៈពេល ៣​សប្តាហ៍​មក លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​បង្ហាញ​មុខ​ជា​ថ្មី នៅ​ថ្ងៃ​នេះក្នុង​អង្គ​ប្រជុំ​គណៈរដ្ឋមន្ត្រី ។ លោក​នាយក​រដ្ឋ មន្ត្រី​ បាន​បាត់​មុខ​តាំង​ពី​ក្រោយ​ថ្ងៃ​ទី​២៥​មិថុនា បន្ទាប់​មក​មាន​សេចក្តី​ជូនដំណឹង​ថា លោក​បាន​ឆ្លង​ជំងឺ​ផ្តាសាយ​ប្រភេទ​A/H1N1។ អវត្តមាន​របស់​លោក​ហ៊ុន សែន​បាន​បង្ក​ឲ្យ​​មាន​ការអត្ថាធិប្បាយ​ផ្សេងៗ​គ្នា។ ការ​បង្ហាញ​មុខ​ឡើង​វិញ​របស់​ប្រមុខ​រដ្ឋាភិបាល​នៅ​ថ្ងៃ​នេះ អាច​បំបាត់​​ក្តី​មន្ទិល​សង្ស័យ​ទាំង​នោះ​ហើយ។

អង្គ​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​បាន​ចាប់ផ្តើម​ដំណើរការ​ឡើង​វិញ​ហើយ​នៅ​ថ្ងៃ​សុក្រ​នេះ​​ក្រោម​អធិបតីភាព​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។ នេះ​ជា​ការចាប់ផ្តើម​ការងារ​ជា​ថ្មី ជា​លើក​ដំបូង​របស់​លោក​នាយក​រដ្ឋមន្ត្រី​បន្ទាប់​ពី​បាន​បាត់​មុខ​អស់​រយៈពេល​៣​សប្តាហ៍​មក។
 
លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈ​រដ្ឋមន្ត្រី​លើក​ចុង​ក្រោយ កាល​ពី​ថ្ងៃ​ទី​២៥​មិថុនា បន្ទាប់​មក​ក៏​បាត់​មុខ​រហូត។ អវត្តមាន​របស់​លោក នៅ​ក្នុង​ទិវា​រំលឹក​ខួប​ទី​៥៩​ឆ្នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៨​មិថុនា បាន​ធ្វើ​ឲ្យ​មាន​ការចាប់​អារម្មណ៍​មួយ​ពី​សាធារណជន​ទូទៅ។ ក្រោយ​មក ក្រសួង​សុខាភិបាល​បាន​​ចេញ​សេចក្តី​​ជូនដំណឹង​មួយ​ដែល​អះអាង​ថ ​លោក​នាយក​រដ្ឋមន្ត្រី​បាន​ឆ្លង​ជំងឺ​ផ្តាសាយ​ប្រភេទ​ថ្មី​A/H1N1។ មន្ត្រី​រដ្ឋាភិបាល​៥​នាក់​ផ្សេង​ទៀត​ក៏​ត្រូវ​​គេ​អះអាង​ថា បាន​ឆ្លង​ជំងឺ​នេះ​ដែរ។ ចាប់​តាំង​ពី​ពេល​នោះ​មក​កម្មវិធី​ជាច្រើន​ត្រូវ​បាន​​លុប​ចោល។
 
កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ មាន​ការអត្ថាធិប្បាយ​ផ្សេងៗ​គ្នា​អំពី​ស្ថានភាព​ជំងឺ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ពី​សំណាក់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា។ ប្រភព​ខ្លះ​អះអាង​ថា ក្រៅ​ពី​ជំងឺ​ផ្តាសាយ លោក​នាយក​រដ្ឋមន្ត្រី​ក៏មាន​បញ្ហា​ភ្នែក​ផង​ដែរ​។ រីឯ​ប្រភព​ខ្លះ​ទៀត​ថា លោក​អាច​នឹង​ត្រូវ​ចេញ​ទៅ​ព្យាបាល​ជំងឺ​នៅ​ឯ​សាំងហ្គាពួរ​នៅ​សប្តាហ៍​ក្រោយ។ ក្រៅពី​ជំងឺ មាន​អ្នក​ខ្លះ​ទៀត​បាន​សង្ស័យ​ទៅ​លើ​បញ្ហា​នយោបាយ​ទៅ​វិញ។ ប៉ុន្តែ លោក​ប្រាក់ សុខុន ទីប្រឹក្សា​លោក​នាយក​រដ្ឋមន្ត្រី​បាន​អះអាង​នៅ​ថ្ងៃ​ម្សិលមិញ​ថា លោក​នាយក​រដ្ឋមន្ត្រី​មាន​សុខភាព​ល្អ​ឡើង​វិញ​ហើយ ដោយ​លោក​ត្រូវ​ចាប់ផ្តើម​ដឹកនាំ​ប្រជុំ គណៈ​រដ្ឋមន្ត្រី​ឡើង​វិញ នៅ​ថ្ងៃ​សុក្រ​នេះ។
 
ប្រមុខ​រដ្ឋាភិបាល​ក៏គ្រោង​នឹង​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​សមយុទ្ធ​យោធា នៅ​ថ្ងៃ​ស្អែក នៅ​ឯ​ខេត្ត​កំពង់ស្ពឺ និង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត នៅ​ឯ​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​១៩​កក្កដា។ លោក​នាយក​រដ្ឋមន្ត្រី​ក៏គ្រោង​នឹង​ទៅ​បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​សាំងហ្គាពួរ នៅ​ចុង​ខែ​កក្កដា​នេះ។
 
លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន សព្វថ្ងៃ​មាន​អាយុ​៥៨​ឆ្នាំ​ហើយ។ លោក​បាន​កាន់​តួនាទី​ជា​នាយក​រដ្ឋមន្ត្រី​តាំង​ពី​ឆ្នាំ​១៩៨៥​មក​ម្ល៉េះ។ លោក​នៅ​តែ​ប្រកាស​ឈរ​ឈ្មោះ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​ដដែល​សម្រាប់​ការបោះឆ្នោត នៅ​ឆ្នាំ​២០១៣​ខាង​មុខ និង​ការបោះឆ្នោត​ជា​បន្ត​បន្ទាប់​ទៀត។ លោក​ធ្លាប់​មាន​ប្រសាសន៍​បែប​កំប្លែង​ថា លោក​នឹង​កាន់​អំណាច​ដល់​អាយុ​៩០​ឆ្នាំ៕

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: