jump to navigation

អា​ហ្ស​ង់​ទី​ន ​អនុម័ត​ច្បាប់​អនុញ្ញាត​ ការរៀប​ការ​មនុស្ស​ភេទ​ដូច​គ្នា ខែកក្កដា 16, 2010

Posted by មេឃា in អំពីការស្រឡាញ់ភេទដូចគ្នា.
trackback

(ប្រុសកោះ)

អត្ថបទផ្សាយដោយ កាសែតកោះសន្តិភាព ៖ ថ្ងៃ សុក្រ ទី ១៦ ខែ កក្កដា ឆ្នាំ ២០១០

អា​ហ្ស​ង់​ទី​ន​បាន​សំរេច​អនុម័ត​កាលពីពេល​ថ្មី​ៗ​កន្លង​មក​លើ​ពង្រាង​ច្បាប់​អនុញាតឱ្យ​មានការ​រៀប​ការ​មនុស្ស​ភេទ​ដូច​គ្នា​ធ្វើ​ឱ្យអា​ហ្ស​ង់​ទី​ន​ក្លាយជា​ប្រទេស​នៅ​អា​មេ​រិ​កឡាទី​ន​ដំបូង​គេ​ដែល​ចាត់​ទុក​ស្របច្បាប់​ការ​រៀប​ការ​មនុស្ស​ភេទ​ដូច​គ្នា ។ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ Telam របស់​អា​ហ្ស​ង់​ទី​ន​រាយការណ៍​ថា សភា​បានសំរេច​អនុម័ត​លើ​ច្បាប់​អនុញ្ញាត​ការ​រៀប​ការមនុស្ស​ភេទ​ដូច​គ្នា ក្រោយ​ពី​ការ​ពិភាក្សាអស់​រយៈពេល​១៤​ម៉ោង ដែល​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី​១៤ កក្កដា រហូត​ចូល​ដល់​ព្រឹក​ថ្ងៃ​ទី១៥ កក្កដា ។

ច្បាប់​នោះ​មិន​ត្រឹមតែ​អនុញាត​ឱ្យ​មនុស្សស្រលាញ់​ភេទ​ដូច​គ្នា​រៀប​ការ​ជាមួយ​គ្នា​បានប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​ផ្ដល់​សិទ្ធិ​ដល់​គូស្វាមី​ដែល​ស្រលាញ់​ភេទ​ដូច​គ្នាមាន​សិទ្ធិស្មើគ្នា​នឹង​គូ​ស្វាមីភរិយា​ភេទ​ផ្ទុយ​គ្នា និង​អាចសុំ​កូនចិញ្ចឹម​បាន​ទៀត​ផង ។ សភា​អាហ្ស​ង់​ទី​ន ​បាន​បើក​ការ​ពិភាក្សាដើម្បី​សំរេច​លើ​ច្បាប់​អនុញាត​ការ​រៀប​ការមនុស្ស​ភេទ​ដូច​គ្នា ក្រោយ​ពី​ការ​សំរេច​របស់ចៅក្រម​ទីក្រុង​ប៊ុ​យ​ណូ​ស៊ែរ កាលពី​ឆ្នាំ​មុនដែល​ថា ការ​ហាមប្រាម​លើ​ការ​រៀប​ការមនុស្ស​ភេទ​ដូច​គ្នា​ជា​រឿង​ខុសច្បាប់ ៕

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: