jump to navigation

ក្រសួងព័ត៌មាន អំពាវនាវឲ្យឈប់បញ្ជូន រូបភាពអាក្រាត តាមទូរស័ព្ទ ខែកក្កដា 14, 2010

Posted by មេឃា in ព័ត៌មាននីត្យានុកូល.
trackback

ដោយ ជន សក្តា វី អូ អេ ខ្មែរ | ភ្នំពេញ ថ្ងៃអង្គារ, 13 ខែកក្កដា 2010

«វា​នឹង​ប៉ះពាល់​ដល់​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ ដែល​កំពុង​តែ​លើក​ស្ទួយ​សិទ្ធិ​របស់​ស្ត្រី ឬ​ក៏​ពង្រឹង​ភាព​អង់អាច​របស់​ស្ត្រី។ អញ្ចឹង វា​ហាក់​ដូចជា​យក​កិត្តិយស​របស់​ស្ត្រី​ទៅ​ជាន់ឈ្លី។ យើង​ត្រូវ​ផ្អែក​ទៅ​លើ​សីលធម៌​ក្នុង​ការ​រស់នៅ ដើម្បី​យក​ជន​ខិលខូច​ទាំង​នេះ​ទៅ​កាត់ទោស ពីព្រោះ​វា​ជា​រឿង​បរិហារកេរ្តិ៏​ដោយ​សារ​ការ​បញ្ជូន​រូបភាព​អាក្រាត​នេះ»

ភ្នំពេញ៖ នៅ​ថ្ងៃអង្គារ​នេះ ក្រសួង​ព័ត៌មាន​បាន​អំពាវនាវ​ដល់​សាធារណៈ​ជន​ឱ្យ​បោះបង់​ចោល​ការ​ផ្សព្វផ្សាយ​រូបភាព​អាក្រាត​របស់​ស្ត្រី​ខ្មែរ​ ដែល​បាន​ទទួល​រងគ្រោះ​ពីការ​លួច​ថត​របស់​អតីត​សង្ឃ​ព្រះពុទ្ធ​សាសនា​អសីលធម៌​មួយ​អង្គ ​នៅ​ពេល​ស្រោច​ទឹក។ រូបថត​អាក្រាត​ទាំង​នោះ​ត្រូវបាន​​បញ្ជូន​តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​ពី​ទូរស័ឰ​មួយ​ទៅ​ទូរស័ឰ​មួយ។ ការ​អំពាវនាវ​នេះ បាន​​ធ្វើ​ឡើង​ក្រោយ​ពី​អាជ្ញាធរ​កម្ពុជា​មិន​មាន​លទ្ធភាព​ទប់​ស្កាត់​ការ​បញ្ជូន​រូបថត​អាក្រាត​របស់​ស្ត្រី​តាមទូរស័ព្ទ​នៅ​ទូទាំង​ប្រទេស។

លោក​ខៀវ កាញ្ញារិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ថា​ ចលនា​បញ្ជូន​រូបភាព​នារី​រងគ្រោះ​ពី​ទូរស័ព្ទ​មួយ​ទៅ​ទូរស័ព្ទ​មួយ​ផ្សេង​ទៀត​តៗ​គ្នា​នៅតែ​កើត​មាន​នៅឡើយ ថ្វីបើ​មាន​ការ​ហាម​ឃាត់​យ៉ាង​ដាច់​ខាត​ពី​អង្គការ​មាន​សមត្ថកិច្ច​ក៏ដោយ។

កាលពី​ចុង​ខែមិថុនា អតីត​សង្ឃ​ឈ្មោះ​នេត ខៃ ​អាយុ​៣៧ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​វត្ត​ស្រះ​ចក ខណ្ឌ​ដូនពេញ ទីក្រុង​ភ្នំពេញ​ អំពី​បទ​លួច​ថត​រូបអាក្រាត​របស់​ស្ត្រី​ខ្មែរ​ក្នុង​ពេលផ្លាស់​សម្លៀក​បំពាក់​ដើម្បី​ស្រោច​ទឹកមន្ត​នៅ​បន្ទប់​ក្នុង​វត្ត ហើយ​តុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទ​ប្រកាន់​អតីត​សង្ឃ​អសីលធម៌​នេះ​ អំពី​បទ​ផលិត​ និង​ចែកចាយ​រូបភាព​អាក្រាត​ ដែល​ប្រឈម​នឹងការ​ជាប់​ពន្ធនាគារ​រយៈពេល​មួយ​ឆ្នាំ។

លោក​ខៀវ កាញ្ញារិទ្ធ បាន​បន្ត​ថា​ ការ​លើក​កម្ពស់​សីលធម៌ ​សុជីវធម៌​ ទំនៀមទម្លាប់​ និង​ប្រពៃណី​ដ៏ល្អ​ប្រពៃរបស់​ខ្មែរ​ អាច​ជួយ​ទប់​ស្កាត់​ និង​បិទ​បាំង​លទ្ធផល​នៃ​ទង្វើ​ដ៏ចង្រៃ​របស់​អតីត​សង្ឃ​ នេត ខៃ ដើម្បី​សង្គ្រោះ​កិត្តិយស​របស់​ស្ត្រី​ខ្មែរ​ទាំងអស់​ ដែល​ទទួល​រងគ្រោះ​ដោយ​មិន​ដឹង​ខ្លួន។

ក្រសួង​ព័ត៌មាន​សូម​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​មេត្តា​ជួយ​ចាត់​វិធានការ​បញ្ឈប់​ការ​បញ្ចូន​រូបភាព​ឱ្យ​គ្នា ​និង​លប់​ចោល​នូវ​រូបភាព​អាក្រាត​របស់​ស្ត្រី​ខ្មែរ​រងគ្រោះ​ពី​ក្នុង​ឧបករណ៍បច្ចេក​វិទ្យា​នានា ​ដើម្បី​រួម​ចំណែក​ក្នុង​ការលើក​ស្ទួយ​កិត្តិយស​របស់​ស្ត្រី​ខ្មែរ និង​កិត្យានុភាព​ជាតិ​ និង​ជៀសវាង​ការ​មើល​ងាយ​ប្រពៃណី​ជាតិ​ខ្មែរ​ពី​សំណាក់​បរទេស។

លោក​ស្រីរស់ សុភាព នាយិកា​អង្គការ​យ៉េនឌឺ​ និង​ការអភិវឌ្ឍ​កម្ពុជា​ បាន​ថ្លែង​ថា ការ​បញ្ជូន​រូបថត​អាក្រាត​ពី​ទូរស័ព្ទ​មួយ​ទៅ​ទូរស័ព្ទ​មួយ​នេះ​ គឺជា​រឿង​ដ៏គួរ​ឱ្យ​សោក​ស្តាយ​ខ្លាំង​ណាស់​ និង​ជា​អំពើ​អសីលធម៌​សង្គម។ លោកស្រី​រស់ សុភាព បាន​បញ្ជាក់​ថា អ្នក​ផ្សព្វផ្សាយ​រូបភាព​អាក្រាត​ពី​អតីត​សង្ឃ​អសីលធម៌​ក៏​ត្រូវ​ប្រឈម​នឹង​ច្បាប់​ដូចគ្នា​នឹង​អតីត​សង្ឃ​ ពីព្រោះ​ការ​ផ្សព្វផ្សាយ​រូបភាព​អាក្រាត​របស់​ស្ត្រី​ខ្មែរ​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ប្រសិទ្ធ​ភាព​នៃ​ការ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី និង​កា​រលប់​បំបាត់​ការ​រើស​អើង​ប្រឆាំង ​នឹង​ស្ត្រី ​និង​អំពើហឹង្សា​លើ​ស្ត្រី។ លោក​ស្រី​បាន​បន្ត​ទៀត​ថា៖

«វា​នឹង​ប៉ះពាល់​ដល់​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ ដែល​កំពុង​តែ​លើក​ស្ទួយ​សិទ្ធិ​របស់​ស្ត្រី ឬ​ក៏​ពង្រឹង​ភាព​អង់អាច​របស់​ស្ត្រី។ អញ្ចឹង វា​ហាក់​ដូចជា​យក​កិត្តិយស​របស់​ស្ត្រី​ទៅ​ជាន់ឈ្លី។ យើង​ត្រូវ​ផ្អែក​ទៅ​លើ​សីលធម៌​ក្នុង​ការ​រស់នៅ ដើម្បី​យក​ជន​ខិលខូច​ទាំង​នេះ​ទៅ​កាត់​ទោស ពីព្រោះ​វា​ជា​រឿង​បរិហារកេរ្តិ៏​ដោយ​សារ​ការ​បញ្ជូន​រូបភាព​អាក្រាត​នេះ»។

អតីត​សង្ឃ​អសីលធម៌​ នេត ខៃ នេះ​កំពុង​ជាប់​ពន្ធនាគារ​ព្រៃស​ ដើម្បី​រង់ចាំ​ការ​ជំនុំជម្រះ​ទោស​។ សម្តេច​ព្រះសង្ឃ​នាយក​នន្ទ ង៉ែត បាន​ស្តី​បន្ទោស​អំពើ​អាក្រក់​របស់​អតីត​សង្ឃរូប​នេះ​ ប៉ុន្តែ​ព្រះអង្គ​បាន​ការពារ​ថា​ វា​មិន​ឆ្លុះ​បញ្ចាំង​អំពី​ព្រះសង្ឃ​ដទៃ​ទៀត​ទេ។ វា​មិន​ទាក់ទង​នឹង​សីលធម៌​របស់​ព្រះសង្ឃ​ទាល់​តែ​សោះ។ ច្បាប់​អាច​កាត់ទោស​អតីត​សង្ឃ​នេះ។

មតិ»

1. កុមារកាមទេព - ខែកក្កដា 14, 2010

គួរតែធ្វើចឹងយូរហើយ!!!!
kour te tveu choeng yo haeuy!!!!!

មេឃា - ខែកក្កដា 14, 2010

យល់ស្រប…
Yul Srob…


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: